ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង

  • Home
  • Cambodia
  • Kampong Chnang
  • ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង

ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្ត�

07/09/2026

🔴ផ្សាយផ្ទាល់ ៖ សន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នារសៀលថ្ងៃចន្ទ ១០រោច ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦។

សេចក្តីជូនដំណឹងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ប្អូនៗ ទាំងពីរភេទដែលមានបំណងចង់ដាក់ពាក្...
07/09/2026

សេចក្តីជូនដំណឹង
ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ប្អូនៗ ទាំងពីរភេទដែលមានបំណងចង់ដាក់ពាក្យប្រឡងចូលបំពេញការងារក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ សម្រាប់ខេត្តកំពង់ឆ្នាំង ឆ្នាំ២០២៦

កំពង់ឆ្នាំងៈ ព្រឹកថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមស...
07/09/2026

កំពង់ឆ្នាំងៈ ព្រឹកថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានដឹកនាំកម្លាំង​ចូលរួមប្រជុំជួរ និងគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ត្រៀមការពារ​សន្តិសុខ​ សណ្តាប់​ធ្នាប់ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ។

07/09/2026

🔴ផ្សាយផ្ទាល់ ៖ សន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាថ្ងៃចន្ទ ១០រោច ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦។

លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត បានអញ្ជើញដឹកនាំសហការី ចូលរួមពិធីបិទការប្រកួតកីឡាបាល់ទះ U20 WURKZ Specia...
06/09/2026

លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត បានអញ្ជើញដឹកនាំសហការី ចូលរួមពិធីបិទការប្រកួតកីឡាបាល់ទះ U20 WURKZ Special Volleyball Cup 2026 មណ្ឌលខេត្តកំពង់ឆ្នាំង នៅទីលានទល់មុខសាលាខេត្តកំពង់ឆ្នាំង
━━━✥✥◈✥✥━━━━ កំពង់ឆ្នាំង ៖ថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត បានអញ្ជើញដឹកនាំសហការី ចូលរួមពិធីបិទការប្រកួតកីឡាបាល់ទះ U20 WURKZ Special Volleyball Cup 2026 មណ្ឌលខេត្តកំពង់ឆ្នាំង នៅទីលានទល់មុខសាលាខេត្តកំពង់ឆ្នាំង ប្រកបដោយភាពអធិកអធម និងសប្បាយរីករាយ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អាំង សិពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា។
កម្មវិធីក៏មានការអញ្ជើញចូលរួមពី លោក ជា សុខរិទ្ធិ អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង
កងកម្លាំងប្រដាប់អាវុធ លោក សៀង ប៊ុនណាត តំណាងចែកចាយផលិតផលក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ប្រចាំខេត្តកំពង់ឆ្នាំង ប្រធាននិងតំណាងអង្គភាពចំណុះរដ្ឋបាលខេត្តមួយចំនួន
ប្រតិភូ គ្រូបង្វឹក និងកីឡាករមកពីក្រុមទាំង ១២។ ជាលទ្ធផលនៃការប្រកួតថ្ងៃបញ្ចប់នេះគឺ៖
🏆 លទ្ធផលក្រុមជ័យលាភី
🥇 ចំណាត់ថ្នាក់លេខ១
ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់
ទទួលបាន ពានរង្វាន់ ១ និងថវិកា ១៥.០០០.០០០ ៛
🥈 ចំណាត់ថ្នាក់លេខ២
ក្លិបកីឡាបាល់ទះឬទ្ធិសែនខេត្តកំពង់ឆ្នាំង
ទទួលបាន ថវិកា ៥.០០០.០០០ ៛
🥉 ចំណាត់ថ្នាក់លេខ៣
ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
ទទួលបាន ថវិកា ២.០០០.០០០ ៛
🏅 ចំណាត់ថ្នាក់លេខ៤
ក្រុមបាល់ទះសាកលវិទ្យាល័យជាតិបាត់ដំបង
ទទួលបាន ថវិកា ១.០០០.០០០ ៛

លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត បានចាត់ក្រុមការងារ និងក្រុមកីឡាក្លិបបាល់ទះឬទ្ធីសែនខេត្តកំពង់ឆ្នាំង ចូលរ...
05/09/2026

លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត បានចាត់ក្រុមការងារ និងក្រុមកីឡាក្លិបបាល់ទះឬទ្ធីសែនខេត្តកំពង់ឆ្នាំង ចូលរួមប្រកួតកីឡាបាល់ទះ នៅទីលានទល់មុខសាលាខេត្តកំពង់ឆ្នាំង
━━━✥✥◈✥✥━━━━
កំពង់ឆ្នាំង ៖ ថ្ងៃសៅរ៍ ៨រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត បានចាត់ក្រុមការងារ និងក្រុមកីឡាក្លិបបាល់ទះឬទ្ធីសែនខេត្តកំពង់ឆ្នាំង ចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ U20 ទូទាំងប្រទេស ឆ្នាំ២០២៦ Wurkz Special Volleyball Cup U20 2026 មណ្ឌលកំពង់ឆ្នាំង នៅទីលានទល់មុខសាលាខេត្តកំពង់ឆ្នាំង ដែលមានអ្នកអញ្ជើញចូលរួមទស្សនាជាច្រើនកុះករផងដែរ ។ ជាលទ្ធផលសម្រាប់ថ្ងៃទី២នេះ មាន២ប្រកួតគឺ ពេលព្រឹក ក្លិបបាល់ទះឬទ្ធីសែនខេត្តកំពង់ឆ្នាំង យកឈ្នះក្លិបស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ២ ទល់នឹង ១ និងពេលរសៀល យកឈ្នះក្លិបបាល់ទះលោកតាប្រាំបីឆោម ២ ទល់នឹង ១ ដូចគ្នា ។

លោកវរសេនីយ៍ឯក គូរ ចិន្តា នាយការិយាល័យគណនេយ្យនិងជាអនុប្រធានប្រតិភូអចិន្ត្រៃយ៍ទទួលបន្ទុកកីឡាក្លិបបាល់ទះឬទ្ធីសែន តំណាងដ៏ខ្ព...
04/09/2026

លោកវរសេនីយ៍ឯក គូរ ចិន្តា នាយការិយាល័យគណនេយ្យនិងជាអនុប្រធានប្រតិភូអចិន្ត្រៃយ៍ទទួលបន្ទុកកីឡាក្លិបបាល់ទះឬទ្ធីសែន តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត បានអញ្ជើញដឹកនាំក្រុមការងារ និងក្រុមកីឡាក្លិបបាល់ទះឬទ្ធីសែនខេត្តកំពង់ឆ្នាំង ចូលរួមប្រកួតកីឡាបាល់ទះ នៅទីលានទល់មុខសាលាខេត្តកំពង់ឆ្នាំង
━━━✥✥◈✥✥━━━━
កំពង់ឆ្នាំង ៖ ថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត លោកវរសេនីយ៍ឯក គូរ ចិន្តា នាយការិយាល័យគណនេយ្យ និងជាអនុប្រធានប្រតិភូអចិន្ត្រៃយ៍ទទួលបន្ទុកកីឡាក្លិបបាល់ទះឬទ្ធីសែន តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត បានអញ្ជើញដឹកនាំក្រុមការងារ និងក្រុមកីឡាក្លិបបាល់ទះឬទ្ធីសែនខេត្តកំពង់ឆ្នាំង ចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ U20 ទូទាំងប្រទេស ឆ្នាំ២០២៦ Wurkz Special Volleyball Cup U20 2026 មណ្ឌល់កំពង់ឆ្នាំង នៅទីលានទល់មុខសាលាខេត្តកំពង់ឆ្នាំង ដែលមានអ្នកអញ្ជើញចូលរួមទស្សនាជាច្រើនកុះករផងដែរ ។ ជាលទ្ធផលសម្រាប់ថ្ងៃទី១នេះ គឺក្លិបបាល់ទះឬទ្ធីសែនខេត្តកំពង់ឆ្នាំង យកឈ្នះក្លិបយុវជនបាល់ទះវិទ្យាល័យព្រះបាទសុរាម្រឹត ២ ទល់នឹង 0 ។

ខេត្តកំពង់ឆ្នាំង ៖ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជួបសំណេះសំណាលជាមួ...
04/09/2026

ខេត្តកំពង់ឆ្នាំង ៖ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករបាល់ទះឫទ្ធិសែន ខេត្តកំពង់ឆ្នាំង មុននឹងចូលរួមប្រកួតពានរង្វាន់ U20 Wurkz Special Volleyball Cup 2026 នៅមណ្ឌលខេត្តកំពង់ឆ្នាំង សម្រាប់ការប្រកួតនៅថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ ព្រមទាំងលោកមានប្រសាសន៍ផ្ដាំផ្ញើឲ្យយកចិត្តទុកដាក់ហ្វឹកហាត់ និងមានសាមគ្គីភាពល្អក្នុងក្រុម ថែសុខភាពឲ្យបានល្អ ជៀសវាងមានជម្ងឺផ្សេងៗ ដែលជាហេតុនាំឲ្យយើងមិនអាចចូលរួមការប្រកួតបាន មិនតែប៉ុណ្ណោះលោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានផ្ដល់សម្ភារៈកីឡា ជូនដល់ក្រុមកីឡាករផងដែរ។

នគរបាលខេត្តកំពង់ឆ្នាំង បន្តចុះល្បាតចល័តពេលយប់ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង ៖ ដោយអនុវត្ត...
04/09/2026

នគរបាលខេត្តកំពង់ឆ្នាំង បន្តចុះល្បាតចល័តពេលយប់ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ

ខេត្តកំពង់ឆ្នាំង ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីធានាឲ្យបាននៅសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពល្អជូនដល់ប្រជាពលរដ្ឋ និង បង្ការទប់ស្កាត់រាល់បទល្មើសនានាដូចជា បញ្ហាគ្រឿងញៀន អំពើលួច ឆក់ ប្លន់ក៏ដូចជាការលុបបំបាត់ឱ្យអស់នៅបញ្ហាក្មេងទំនើង ដែលបង្ករឱ្យមានការចលាចល និងបញ្ហាអសន្តិសុខក្នុងមូលដ្ឋាន នគរបាលទូទាំងខេត្តកំពង់ឆ្នាំង ជាពិសេសកម្លាំងនៅតាមបណ្ដាអធិការដ្ឋាននគរបាលស្រុក-ក្រុងទាំង៨ ក៍ដូចជាកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល បន្តអនុវត្តការងារល្បាតចល័តពេលយប់ ត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ត្រួតពិនិត្យជាតិអាល់កុល និងត្រៀមអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា។

លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត បានអញ្ជើញដឹកនាំសហការី ចូលរួមអមដំណើរថ្នាក់ដឹកនាំខេត្ត ក្នុងការត្រួតពិនិត...
02/09/2026

លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត បានអញ្ជើញដឹកនាំសហការី ចូលរួមអមដំណើរថ្នាក់ដឹកនាំខេត្ត ក្នុងការត្រួតពិនិត្យការងារត្រៀម រៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្ត នៅស្រុកកំពង់ត្រឡាច
━━━✥✥◈✥✥━━━━
កំពង់ឆ្នាំង ៖ ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត បានអញ្ជើញដឹកនាំសហការី ចូលរួមអមដំណើរថ្នាក់ដឹកនាំខេត្ត ក្នុងការត្រួតពិនិត្យការងារត្រៀម រៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្ត របស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង ឯ.ក ដែលស្ថិតក្នុងភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរស្ថាប័នជុំវិញខេត្តជាច្រើននាក់ ។

Address

Kampong Chnang

Alerts

Be the first to know and let us send you an email when ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង:

Shortcuts

Share