រដ្ឋបាលស្រុកកំពង់ត្រឡាច

រដ្ឋបាលស្រុកកំពង់ត្រឡាច នេះជាផេកផ្លូវការរបស់រដ្ឋបាលស្រុក

ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញចុះសួរសុខទុក្ខអនុប្រធាន អតីតប្រធាន និងអតីតអនុប្រធានភូមិ នៅឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្...
31/08/2026

ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញចុះសួរសុខទុក្ខអនុប្រធាន អតីតប្រធាន និងអតីតអនុប្រធានភូមិ នៅឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

នាថ្ងៃសៅរ៍ ១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងក្រុមការងារ អមដំណើរដោយរដ្ឋបាលឃុំអំពិលទឹក បានអញ្ជើញសួរសុខទុក្ខ លោក អ៊ុក ជឿន អាយុ ៧៧ឆ្នាំ អតីតប្រធានភូមិក្អែកពង លោក ប៉ុល ជន អាយុ ៨៤ឆ្នាំ អតីតអនុប្រធានភូមិក្អែកពង លោក អ៊ុក រស់ អាយុ ៧០ឆ្នាំ អតីតប្រធានភូមិបែកចាន និងលោក ទិត សាវី អាយុ ៧០ឆ្នាំ ប្រធានភូមិវាលស្បូវ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ឯកឧត្តមបណ្ឌិត បានពាំនាំនូវប្រសាសន៍ និងសេចក្ដីនឹករលឹកពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដែលជានិច្ចកាល សម្តេច និងថ្នាក់ដឹកនាំ តែងតែយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខ របស់អតីតមន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដោយមិនឱ្យមានការទុកចោលអ្នកណាម្នាក់ឡើយ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតីតថ្នាក់ដឹកនាំភូមិទាំង ៣រូប និងប្រធានភូមិបច្ចុប្បន្ន ១រូប ដែលកន្លងមកបានខិតខំប្រឹងប្រែង លះបង់ពេលវេលា និងកម្លាំងកាយចិត្តយ៉ាងធំធេង ក្នុងការបម្រើបងប្អូនប្រជាពលរដ្ឋដោយស្មោះត្រង់ ព្រមទាំងបានដោះស្រាយបញ្ហាតូចធំជាច្រើនជូនមូលដ្ឋាន។ ស្នាដៃ និងអំពើល្អទាំងអស់នេះ នឹងចងចាំយ៉ាងជ្រាលជ្រៅនៅក្នុងបេះដូងរបស់ប្រជាពលរដ្ឋ និងជាគំរូល្អប្រពៃសម្រាប់អ្នកបន្តវេន៕

--------------
https://group.coolapp.chat/ -WGxNO70x9b4eqvi-ni0tnsxh4H4keqbu5i3hfE8RwEhBTURFZsfOv5VR0N4jCmHTL

http://t.me/KTL168

ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញប្រគល់សម្ភារៈការិយាល័យរដ្ឋបាល ដល់រដ្ឋបាលឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងនៅថ្ងៃ...
31/08/2026

ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញប្រគល់សម្ភារៈការិយាល័យរដ្ឋបាល ដល់រដ្ឋបាលឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

នៅថ្ងៃសៅរ៍ ១ រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង រួមជាមួយនឹងក្រុមការងារ បានអញ្ជើញប្រគល់សម្ភារៈការិយាល័យរដ្ឋបាល ដល់រដ្ឋបាលឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ សម្ភារៈការិយាល័យនោះ រួមមានកុំព្យូទ័រ ម៉ាស៊ីនព្រីន ម៉ាស៊ីនបញ្ជាំងស្លាយ និងផ្ទាំងបញ្ជាំងស្លាយ ដែលជាអំណោយរបស់លោក យោគ សុវណ្ណារ៉ា ជាក្រុមការងារចុះមូលដ្ឋានឃុំអំពិលទឹក។

ការផ្ដល់ជូនសម្ភារៈការិយាល័យប្រើប្រាស់ខាងលើនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញ និងពង្រឹងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ និងសម្រាប់តម្រូវការប្រើប្រាស់ជាចាំបាច់ក្នុងកិច្ចការងាររដ្ឋបាលរបស់ឃុំអំពិលទឹក៕

--------------
https://group.coolapp.chat/ -WGxNO70x9b4eqvi-ni0tnsxh4H4keqbu5i3hfE8RwEhBTURFZsfOv5VR0N4jCmHTL

http://t.me/KTL168

នាព្រឹកថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ គណៈអភិបាលស្រុក នាយករងរ...
31/08/2026

នាព្រឹកថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ គណៈអភិបាលស្រុក នាយករងរដ្ឋបាលស្រុក ប្រធាន/អនុប្រធាន និងមន្ត្រីរាជការចំណុះ រដ្ឋបាលស្រុកកំពង់ត្រឡាចបានចូលរួមធ្វើអនាម័យសម្អាតបរិស្ថានបរិវេនសាលាស្រុក៕

--------------
https://group.coolapp.chat/ -WGxNO70x9b4eqvi-ni0tnsxh4H4keqbu5i3hfE8RwEhBTURFZsfOv5VR0N4jCmHTL

http://t.me/KTL168
#ខេត្តកំពង់ឆ្នាំង #ស្រុកកំពង់ត្រឡាច
#ចៅមាណព #កងសីលា #ម៉ាងសុខ
#រ័ត្នបុប្ផា #សាណី #សុភាព #សុខា #វិបុល #វណ្ណៈ #សំណាង #សុក្រី

នាព្រឹកថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ គណ:អភិបាលស្រុក នាយក នា...
31/08/2026

នាព្រឹកថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ គណ:អភិបាលស្រុក នាយក នាយករងរដ្ឋបាលស្រុក ប្រធាន/អនុប្រធាន និងមន្ត្រីរាជការចំណុះ រដ្ឋបាលស្រុកកំពង់ត្រឡាចបានចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា៕

--------------
https://group.coolapp.chat/ -WGxNO70x9b4eqvi-ni0tnsxh4H4keqbu5i3hfE8RwEhBTURFZsfOv5VR0N4jCmHTL

http://t.me/KTL168
#ខេត្តកំពង់ឆ្នាំង #ស្រុកកំពង់ត្រឡាច
#ចៅមាណព #កងសីលា #ម៉ាងសុខ
#រ័ត្នបុប្ផា #សាណី #សុភាព #សុខា #វិបុល #វណ្ណៈ #សំណាង #សុក្រី

ថ្ងៃសៅរ៍ ១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦លោក កើ ម៉ាត់ អភិបាលរងស្រុកលោកអ...
30/08/2026

ថ្ងៃសៅរ៍ ១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦

លោក កើ ម៉ាត់ អភិបាលរងស្រុក
លោកអ៊ុំ ម៉ៅ និងលោក អ៊ិន ប៉ាក់ប្រធាននិងអនុប្រធាន ការិយាល័យ សេដ្ឋកិច្ចអភិវឌ្ឍសហគមន៍ បានចូលរួមបើកសម្ពោធពិធីតាំង ពិព័រណ៍ « ផលិតផលក្នុងស្រុក ភូមិមួយផលិតផលមួយ»ដែលបានធ្វើឡើងនៅសួនដើមពោធិ៍ ខេត្តកំពង់ឆ្នាំង ។
ក្រោមអធិបតីភាព ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងលោក យ៉ង់ ភារម្យ អភិបាលរងខេត្តកំពង់ឆ្នាំងតំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្ភភាពជុំវិញខេត្ត អាជ្ញាធរក្រុងស្រុក សហគ្រាសធុនតូច និងមធ្យម (SME) អាជីករដែលជាសមាជិកភូមិមួយផលិតផលមួយ មកពីបណ្តាខេត្តនិងរាជធានីផងដែរ ។

--------------
https://group.coolapp.chat/ -WGxNO70x9b4eqvi-ni0tnsxh4H4keqbu5i3hfE8RwEhBTURFZsfOv5VR0N4jCmHTL

http://t.me/KTL168

ថ្ងៃសៅរ៍ ១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ក្រុមហ៊ុនលង្វែកបៃតង បានប្រមូល...
30/08/2026

ថ្ងៃសៅរ៍ ១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦
ក្រុមហ៊ុនលង្វែកបៃតង បានប្រមូល និងដឹកជញ្ជូនសំរាមសំណល់រឹងទីប្រជុំជនស្រុកកំពង់ត្រឡាច ដោយប្រើឡានកៀប ចំនួន ៣គ្រឿង ប្រមូលបាន ៧ជើង ស្មើប្រមាណ ជាង ១៧.៥ តោន៕

--------------
https://group.coolapp.chat/ -WGxNO70x9b4eqvi-ni0tnsxh4H4keqbu5i3hfE8RwEhBTURFZsfOv5VR0N4jCmHTL

http://t.me/KTL168

នាព្រឹកថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោក វន ស៊ីផា អភិបាលន...
28/08/2026

នាព្រឹកថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោក វន ស៊ីផា អភិបាលនៃគណៈអភិបាលស្រុក បានចូលរួមកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី តាមរយៈកម្មវិធី Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្ត។

របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
១-សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពពាក់កណ្តាលអាណត្តិ នៃការអនុវត្ត គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០។
២-របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់ រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
៣-របាយការណ៍វឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយ អាទិភាព និងវិធានការគន្លឹះក្នុងវិស័យសុខាភិបាល។
៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសាសេប៊ូស្តីពី វិសោធនកម្មធម្មនុញ្ញអាស៊ាន។
៥-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិនៃ លេខាធិការដ្ឋាន បុគ្គលិក និងតំណាងរបស់ សមាជិកនៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្ត នៅអាស៊ី (CICA)។

--------------
https://group.coolapp.chat/ -WGxNO70x9b4eqvi-ni0tnsxh4H4keqbu5i3hfE8RwEhBTURFZsfOv5VR0N4jCmHTL

http://t.me/KTL168

នាព្រឹកថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោក អាំ សុគន្ធ អភិបា...
28/08/2026

នាព្រឹកថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោក អាំ សុគន្ធ អភិបាលរងស្រុក បានចូលរួមពិធីចុះហត្ថលេខាលើកំណត់ហេតុបន្តសហការអនុវត្តភារកិច្ច ស្រាវជ្រាវ រុករក ជីកលើកអដ្ឋិធាតុ យុទ្ធជនកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិត នាម័យសង្រ្គាម នៅលើភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ជំហានទី២៦ ( រដូវប្រាំងឆ្នាំ២០២៦-២០២៧ ) ក្រោមអធិបតីភាពលោក ម៉ឹង វុទ្ធី អភិបាលរងខេត្ត និងលោកឧត្តមសេនីយ៍ត្រី វិញ វ៉ាន់ងន ប្រធានប្រតិភូភូមិទី៩ នៃកងទ័ពប្រជាជនវៀតណាម ពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិការសិករងខេត្តកំពង់ឆ្នាំង៕

--------------
https://group.coolapp.chat/ -WGxNO70x9b4eqvi-ni0tnsxh4H4keqbu5i3hfE8RwEhBTURFZsfOv5VR0N4jCmHTL

http://t.me/KTL168

ក្រុមការងារសម្របសម្រួលព័ត៌មានស្រុកកំពង់ត្រឡាច សូមអបអរសាទរ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ និងលោកជំទាវ យី សុភា ក្នុងឱកាសដែល តែងតាំ...
28/08/2026

ក្រុមការងារសម្របសម្រួលព័ត៌មានស្រុកកំពង់ត្រឡាច សូមអបអរសាទរ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ និងលោកជំទាវ យី សុភា ក្នុងឱកាសដែល តែងតាំង និងផ្ដល់គោរមងារជូន ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង ជាសិរីសន្ដិធម្មញាណ ឧត្តមទីប្រឹក្សាផ្ទាល់ គណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងផ្តល់គោរមងារកិត្តិយសជូន លោកជំទាវ យី សុភា ជាសទ្ធាភិរ័ក្ខសិរីធម្មញាណ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍។

--------------
https://group.coolapp.chat/ -WGxNO70x9b4eqvi-ni0tnsxh4H4keqbu5i3hfE8RwEhBTURFZsfOv5VR0N4jCmHTL

http://t.me/KTL168

Address

Kampong Chnang

Alerts

Be the first to know and let us send you an email when រដ្ឋបាលស្រុកកំពង់ត្រឡាច posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share