02/09/2026
#សេចក្តីជូនដំណឹងស្ដីពីការជ្រើសរើសកងរាជអាវុធហត្ថថ្មី!
------------------------------------
កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងគ្រប់បណ្ដាមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង ៨ បានធ្វើការបិទសេចក្ដីជូនដំណឹងដល់សិស្ស និស្សិត យុវជន ទាំងអស់ ដែលមានអាយុ ១៨ឆ្នាំ ដល់ ២៥ឆ្នាំ ហើយមានបំណងចង់ប្រឡងចូលបម្រើការងារជាកងរាជអាវុធហត្ថឱ្យបានជ្រាបថា កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការជ្រើសរើសពលអាវុធហត្ថថ្មី ដើម្បីបំពេញក្របខណ្ឌជូនកងរាជអាវុធហត្ថ ហើយការចែកពាក្យ និងការប្រឡង សូមអញ្ជើញទៅទទួលពាក្យ #ដោយឥតគិតថ្លៃ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី០៣ ខែកញ្ញា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។
បញ្ជាក់៖ បេក្ខជនត្រូវមានអាសយដ្ឋានបច្ចុប្បន្ននៅ #ខេត្តកំពង់ឆ្នាំង។ សូមអរគុណ!
#កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង