រដ្ឋបាលស្រុករលាប្អៀរ

រដ្ឋបាលស្រុករលាប្អៀរ សូមស្វាគមន៍មកកាន់ផេកផ្លូវការរបស់រដ្ឋបាលស្រុករលាប្អៀរ

20/08/2026
19/08/2026

ស្រុករលាប្អៀរ #ខេត្តកំពង់ឆ្នាំង

រូបភាព៖ កម្ពុជាមាតុភូមិខ្ញុំ - គឹម បញ្ញារ័តន៍

#កម្ពុជាមាតុភូមិខ្ញុំ | Telegram: t.me/amskmh
#បរិស្ថានរស់នៅដ៏ល្អត្រកាល #ភូមិឋានក្សេមក្សាន្ត #ភូមិខ្ញុំស្រស់ឆើតឆាយ #ទ្រនំសុភមង្គល #ភូមិឃុំសង្កាត់មានសុវត្ថិភាព

14/08/2026
សារលិខិតជូនពរ  សម្តេចកិត្តិសង្គហបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់!នៅក្នុងឱកាសដ៏នក្ខត្តឫក្សប្រពៃថ្លៃថ្លាប្រកបដោយសេចក្តីសោមនស្សរ...
14/08/2026

សារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់!

នៅក្នុងឱកាសដ៏នក្ខត្តឫក្សប្រពៃថ្លៃថ្លាប្រកបដោយសេចក្តីសោមនស្សរីករាយ នៃខួបចម្រើនជន្មាយុរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ដែលនឹងចូលមកដល់នាថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ តាងនាមឱ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ជំនួស មុខឱ្យព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំង ខេត្តកំពង់ឆ្នាំង ខ្ញុំសូមចូលរួមសម្តែងអំណរសាទរប្រកបដោយក្តីសោមនស្សយ៉ាងក្រៃលែងជូនចំពោះ សម្តេច កិត្តិសង្គហបណ្ឌិត។

ឆ្លៀតក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវកតញ្ញូតាធម៌ និងកតវេទិតាធម៌ ប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ចំពោះស្មារតីស្នេហាជាតិ មាតុភូមិ សាសនា ព្រះមហាក្សត្រ និងប្រជាពលរដ្ឋកម្ពុជារបស់សម្តេច ដែលជានិច្ចកាលតែងតែបំពេញករណីយកិច្ចដ៏ស្វិតស្វាញ ក្នុងនាមជាកុលធីតាខ្មែរមួយរូប ប្រកបដោយគតិបណ្ឌិតខ្ពស់ក្នុងការចូលរួមកសាង និងបន្តថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ព្រមទាំងជំរុញការអភិវឌ្ឍសង្គម សេដ្ឋកិច្ច សំដៅសម្រេចឱ្យបាននូវចក្ខុវិស័យ កម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។

ជាថ្មីម្តងទៀត យើងខ្ញុំសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យគុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក សូមជួយថែរក្សា ការពារ អភិបាល ប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការ ជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត និងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរនិងពរដ៏ប្រសើរថ្លៃថ្លា ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ។

នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦កំពង់ឆ្នាំង៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានបន្តរៀបចំយុទ្ធនាការផ្សព្វផ្សាយអប់រំស្តីពី ...
14/08/2026

នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦

កំពង់ឆ្នាំង៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានបន្តរៀបចំយុទ្ធនាការផ្សព្វផ្សាយអប់រំស្តីពី «ការទប់ស្កាត់ព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន» ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យហ៊ុន សែន រលាប្អៀរ ស្ថិតក្នុងឃុំពង្រ ស្រុករលាប្អៀរ ក្រោមអធិបតីភាព ឯកឧត្តម ពេញ យ៉ាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មាន ខេត្តកំពង់ឆ្នាំងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង លោក ឈឹម វុទ្ធា អភិបាលរងខេត្តតំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី លោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក ឈាង វណ្ណៈ ប្រធានមន្ទីរព័ត៌មានខេត្ត លោក ផុន សីហា អភិបាលរងស្រុករលាប្អៀរ តំណាងលោកអភិបាលស្រុក លោក អនុប្រធានមន្ទីរព័ត៌មានខេត្ត ថ្នាក់ដឹកនាំការិយាល័យនៃមន្ទីរព័ត៌មាន លោក ប្រធានការិយាល័យអប់រំស្រុករលាប្អៀរ អាជ្ញាធរឃុំ ភូមិ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណជាង ៨០០នាក់។

ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ រួមគ្នាកាត់បន្ថយគ្រឿងញៀន បង ប្អូន ត្រូវចូលរួមរាយការណ៍ និងប្...
14/08/2026

ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦
លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ
រួមគ្នាកាត់បន្ថយគ្រឿងញៀន បង ប្អូន ត្រូវចូលរួមរាយការណ៍ និងប្រើប្រាស់កម្មវិធី App No Drugs!

ការប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនមែនជាការងាររបស់សមត្ថកិច្ចតែម្នាក់ឯងទេ ប៉ុន្តែត្រូវការការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប។

ប្រសិនបើពុក ម៉ែ បង ប្អូន បានឃើញ ឬសង្ស័យមានសកម្មភាពពាក់ព័ន្ធនឹងគ្រឿងញៀន សូមរាយការណ៍ទៅសមត្ថកិច្ច និងប្រើប្រាស់ កម្មវិធី App No Drugs ដើម្បីផ្តល់ព័ត៌មានឱ្យបានទាន់ពេលវេលា។
រាយការណ៍មួយករណី អាចជួយការពារជីវិត និងអនាគតកូនចៅយើងបានមួយគ្រួសារ។
រួមគ្នា៖ ទប់ស្កាត់ • រាយការណ៍ • កម្ចាត់គ្រឿងញៀន

13/08/2026

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ចេញបទបញ្ជាដល់អាជ្ញាធរ ឃុំ សង្កាត់ ទាំង៧១ ឃុំ សង្កាត់ និងមន្ត្រីជំនាញ ទូទាំងខេត្តកំពង់ឆ្នាំង ត្រូវអនុវត្តតួនាទី និង ភារកិច្ច ប្រកបដោយតម្លាភាព គណនេយ្យភាព ដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

លោកនឹងមិនអត់ឱនចំពោះមន្ត្រី ឬបុគ្គលណាដែលបានធ្វើអោយប៉ះពាល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅមូលដ្ឋានឡើយ ។

11/08/2026

សេចក្ដីជូនដំណឹង 📣
ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពបណ្ណសម្គាល់សិទ្ធិ កាន់កាប់ប្រើប្រាស់ដីធ្លី ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ស្ថិតក្នុងភូមិត្រពាំងអញ្ចាញ និងភូមិថ្នល់តាសែង ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៦ នៅក្នុងបរិវេណសាលាបុណ្យត្រពាំងអញ្ចាញ ស្ថិតក្នុងភូមិត្រពាំងអញ្ចាញ ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

#ចុះបញ្ជីដីធ្លីបង្ហេីយ
#សេវាគាប់ចិត្ត
#បរិយាកាសគ្មានវិវាទ
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តកំពង់ឆ្នាំង

ថ្ងៃទី១១​ ខែសីហា ឆ្នាំ២០២៦​ លោក សេងវិចិត្រ អភិបាលស្រុក មន្ត្រីរាជការ អាជ្ញាធរភូមិឃុំ បានអញ្ជើញយកទៀនចំណាំព្រះវស្សាទៅប្រគេ...
11/08/2026

ថ្ងៃទី១១​ ខែសីហា ឆ្នាំ២០២៦​

លោក សេងវិចិត្រ អភិបាលស្រុក មន្ត្រីរាជការ អាជ្ញាធរភូមិឃុំ បានអញ្ជើញយកទៀនចំណាំព្រះវស្សាទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៥វត្តក្នុងឃុំគោកបន្ទាយស្រុករលាប្អៀរ​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក​ រ៉ាប៊ុន​ ទេសរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត​ ។

និងបានបន្តចូលរួមចែកអាហារជូនដល់សិស្សប្រលងបាក់ឌុបដែលរៀបចំដោយព្រះអង្គ​ ចន្ទ​មុន្នី​ ព្រះចៅអធិការវត្តតាសុទ្ធ​ និងស​ ស​ យ​ ក​ ខេត្តនៅសាលាបឋមសិក្សាគំរូក្រុង​កំពង់ឆ្នាំង។

Address

5 National Road, Prey Pouch Village, Chrey Bak Commune, Rolea Ba'ie District
Kampong Chnang
855

Telephone

+85589355200

Website

Alerts

Be the first to know and let us send you an email when រដ្ឋបាលស្រុករលាប្អៀរ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to រដ្ឋបាលស្រុករលាប្អៀរ:

Shortcuts

Share