មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង

មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង Promote Tourism in Kampong Chhnang Province and all Tourist Attractions in All Provinces, Including

Government offices
The province Kampong Chhnang is located at the heart of Cambodia. Its bordering Kampong Thom to the North, Kampong Cham to the East, Kampong Speu to the South and Pursat to the West. This province is not only at the fertile and almost ever-wet heart of Cambodia, but also just a 91km ride from Phnom Penh, so it's a quick jaunt up.

សេចក្តីជូនដំណឹង ស្តីពីលេខទំនាក់ទំនងរហ័សសម្រាប់ភ្ញៀវទេសចរក្នុងពេលទស្សនាព្រះរាជាណាចក្រកម្ពុជា។ANNOUNCEMENT On Emergency Co...
02/09/2026

សេចក្តីជូនដំណឹង ស្តីពីលេខទំនាក់ទំនងរហ័សសម្រាប់ភ្ញៀវទេសចរក្នុងពេលទស្សនាព្រះរាជាណាចក្រកម្ពុជា។

ANNOUNCEMENT On Emergency Contact Numbers for Tourists Visiting the Kingdom of Cambodia.





នៅថ្ងៃទី២៤ ដល់ ២៨ ខែសីហា ឆ្នាំ២០២៦ មន្ទីរទេសចរណ៍ខេត្តបានចាត់មន្ត្រី ០១រូប និងវិស័យឯកជន ១ រូប  ចូលរួមវគ្គបណ្ដុះបណ្ដាលអ្នក...
01/09/2026

នៅថ្ងៃទី២៤ ដល់ ២៨ ខែសីហា ឆ្នាំ២០២៦ មន្ទីរទេសចរណ៍ខេត្តបានចាត់មន្ត្រី ០១រូប និងវិស័យឯកជន ១ រូប ចូលរួមវគ្គបណ្ដុះបណ្ដាលអ្នកវាយតម្លៃជាតិ(ហូកា)លើជំនាញចុងភៅ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ នៅសណ្ឋាគារអានីកផាលេស រាជធានីភ្នំពេញ។ វគ្គបណ្តុះបណ្តាល គាំទ្រដោយកម្មវិធីអភិវឌ្ឍន៍ជំនាញ(SDP) នៃអង្គការស្វីសខន់ថាក់ (swisscontact) ក្រោមអធិបតីភាព លោក គង់ ដារ៉ា ប្រធានកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច នៃអង្គការស្វីសខន់ថាក់ និង ឯកឧត្តម សូ រិទ្ធី (គ្រូបង្គោលជាតិ និងអាស៊ានឆ្នើមជំនាញ ទេសចរណ៍ សណ្ឋាគារ និងបដិសណ្ឋារកិច្ច
អ្នកវាយតម្លៃបង្គោល របស់កម្មវិធីអភិឌ្ឍន៍ជំនាញ (SDP)។

#បណ្តុះបណ្តាលហូកា #កម្មវិធីអភិវឌ្ឍន៍ជំនាញ

ទិដ្ឋភាពប្រជាពលរដ្ឋលេងកម្សាន្តនៅ សហគមន៍ទេសចរណ៍ទឹកធ្លាក់ធម្មជាតិស្រែអំពិល នៅចុងសប្ដាហ៍ស្ថិតនៅឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខ...
31/08/2026

ទិដ្ឋភាពប្រជាពលរដ្ឋលេងកម្សាន្តនៅ សហគមន៍ទេសចរណ៍ទឹកធ្លាក់ធម្មជាតិស្រែអំពិល នៅចុងសប្ដាហ៍
ស្ថិតនៅឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
📍 ទីតាំង https://maps.app.goo.gl/JUKU8xWLKUf66XRC7?g_st=ic

#ទេសចរណ៍ដើម្បីទាំងអស់គ្នាទាំងអស់គ្នាដើម្បីទេសចរណ៍
#ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព
#បុគ្គលម្នាក់ជាអ្នកផ្សព្វផ្សាយទេសចរណ៍
#ទស្សនារដូវកាលបៃតងកម្ពុជា
#រមណីយដ្ឋានក្នុងខេត្តកំពង់ឆ្នាំង #ខេត្តកំពង់ឆ្នាំង

#សហគមន៍ទេសចរណ៍ទឹកធ្លាក់ធម្មជាតិស្រែអំពិល

28/08/2026

កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍កម្ពុជា ឡាវ និងវៀតណាម (CLV) ត្រូវបានរៀបចំឡើងជាប្រវត្តិសាស្ត្រលើកដំបូង នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។ ក្នុងកិច្ចប្រជុំនវ ភាគីទាំងបីបានឯកភាពបន្តជំរុញការអនុវត្តចក្ខុវិស័យ«ដំណើរកម្សាន្តម្តង បីគោលដៅ» តាមរយៈការរៀបចំកញ្ចប់ទេសចរណ៍រួម«ដំណើរកម្សាន្តម្តង បីគោលដៅ» ដែលជាការជំរុញការតភ្ជាប់ការធ្វើដំណើរ និងការដឹកជញ្ជូនរវាងប្រទេសទាំងបី។

លម្អិត៖ https://kh.cc-times.com/posts/30620

28/08/2026

សក្តានុពលទេសចរណ៍ដ៏សម្បូរបែប សភាពការណ៍ពិត និងកត្តាសុខសុវត្ថិភាពដ៏ល្អរបស់កម្ពុជា ត្រូវបានបង្ហាញក្នុងកម្មវិធី «ផែនទីចង្អុលផ្លូវទេសចរណ៍កម្ពុជា ទៅកាន់ប្រទេសវៀតណាម» ដល់សមាគមទេសចរណ៍វៀតណាម និងប្រតិបត្តិករទេសចរណ៍វៀតណាមនាំមុខល្បីៗ និងធំៗប្រចាំប្រទេសវៀតណាម។ កម្មវិធីនេះត្រូវបានរៀបចំឡើងនៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។

លម្អិត៖ https://kh.cc-times.com/posts/30605

27/08/2026
សេចក្តីជូនដំណឹង ស្តីពីចលនាប្រឡងប្រណាំងបង្គន់សាធារណៈអាស៊ានលើកទី៤ (ASEAN Public Toilet) ឆ្នាំ២០២៧-២០២៨។
24/08/2026

សេចក្តីជូនដំណឹង ស្តីពីចលនាប្រឡងប្រណាំងបង្គន់សាធារណៈអាស៊ានលើកទី៤ (ASEAN Public Toilet) ឆ្នាំ២០២៧-២០២៨។





នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ មន្ទីរទេសចរណ៍ខេត្ត បានទទួលស្វាគមន៍ក្រុមការងារមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកំពង់ឆ្...
19/08/2026

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ មន្ទីរទេសចរណ៍ខេត្ត បានទទួលស្វាគមន៍ក្រុមការងារមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកំពង់ឆ្នាំង ដែលបានចុះធ្វើការផ្សព្វផ្សាយ និងណែនាំអំពីការទាញយក និងប្រើប្រាស់កម្មវិធី DG Super App ជូនដល់មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យាទាំងអស់។ កម្មវិធីនេះមានគោលបំណងពង្រឹងការយល់ដឹងអំពីសុវត្ថិភាពឌីជីថល លើកកម្ពស់ការប្រើប្រាស់សេវាឌីជីថលរបស់រាជរដ្ឋាភិបាល និងបង្កើនការប្រុងប្រយ័ត្នចំពោះល្បិចឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ តាមរយៈការណែនាំជាក់ស្តែង មន្ត្រីចូលរួមទទួលបានចំណេះដឹង និងជំនាញក្នុងការប្រើប្រាស់កម្មវិធីប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព ស្របតាមគោលនយោបាយបរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាល។

#ទេសចរណ៍ដើម្បីទាំងអស់គ្នាទាំងអស់គ្នាដើម្បីទេសចរណ៍
#ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព
#បុគ្គលម្នាក់ជាអ្នកផ្សព្វផ្សាយទេសចរណ៍
#ទស្សនារដូវកាលបៃតងកម្ពុជា
#មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង
#មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកំពង់ឆ្នាំង

Address

53
Kampong Chhnang
DEPARTMENTOFTOURISMOFKAMPONGCHHNANGPROVICE

Opening Hours

Monday 07:30 - 11:30
14:00 - 17:30
Tuesday 07:30 - 11:30
14:00 - 17:30
Wednesday 07:30 - 11:30
14:00 - 17:30
Thursday 07:30 - 11:30
14:00 - 17:30
Friday 07:30 - 11:30
14:00 - 17:30

Telephone

+85526770063

Website

Alerts

Be the first to know and let us send you an email when មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង:

Shortcuts

Share