រដ្ឋបាលខេត្តកំពង់ឆ្នាំង

រដ្ឋបាលខេត្តកំពង់ឆ្នាំង Official page of Kampong Chhnang's Provincial Administration

រដ្ឋបាលស្រុករលាប្អៀរ សូមជម្រាបជូន ដំណឹងដល់អតិថិជនក្នុងគម្រោងដីឡូតិ៍ សម្បត្តិ រតនៈ វិសាល អញ្ជើញចូលរួមចង្អុលបង្ហាញការ វាស់...
05/09/2026

រដ្ឋបាលស្រុករលាប្អៀរ សូមជម្រាបជូន ដំណឹងដល់អតិថិជនក្នុងគម្រោងដីឡូតិ៍ សម្បត្តិ រតនៈ វិសាល អញ្ជើញចូលរួមចង្អុលបង្ហាញការ វាស់វែងដីឡូតិ៍ និងប្រមូលទិន្នន័យក្បាលដីរបស់អតិថិជនក្នុងគម្រោងនេះ ចាប់ពីថ្ងៃទី ១០ ដល់ ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៦ នៅលើទីតាំងគម្រោងដីឡូតិ៍ សម្បត្តិ រតនៈ វិសាល ស្ថិតក្នុងភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោក ម៉ឹង វុធី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើសុំចុះបញ្ជីពាហិរសាសនាមួយកន្លែងឈ្មោះ ...
05/09/2026

លោក ម៉ឹង វុធី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើសុំចុះបញ្ជីពាហិរសាសនាមួយកន្លែងឈ្មោះ ព្រះវិហារ យាន ម៉ីង ស្ថិតនៅភូមិបឹងកក់ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅសាលាឃុំលង្វែក ព្រមទាំងបានចុះពិនិត្យទីតាំងស្នេីសុំផ្ទាល់ផងដែរ។

នាព្រឹកថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦

លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការ ការស្នើ...
04/09/2026

លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការ ការស្នើសុំបន្តសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) តាមធនាគារដៃគូ ការស្នើសុំវិក្កយបត្រឌីជីថល និងការស្នើសុំអាជ្ញាបណ្ណផ្លូវថ្នល់ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូ​ន ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង តំណាងស្ថាប័នពាក់ព័ន្ធ តំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដៃគូ និងមន្រ្តីរាជការជាច្រើនរូបទៀត។

ថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦

លោក សាន់ យូ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរពីលោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិ...
04/09/2026

លោក សាន់ យូ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរពីលោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមចុះពិនិត្យបញ្ចប់ការងារសាងសង់ និងប្រគល់ទទួលសមិទ្ធផលគម្រោងស្ថាបនា ផ្លូវបេតុង ផ្លូវក្រាលក្រួសក្រហម សំណង់សិល្បការ្យ និងស្លាកសញ្ញាចរាចរណ៍ នៃគម្រោងបែងចែកដីដើម្បី សង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) នៅទីតាំងដីសម្បទានដីសង្គមកិច្ចឃុំប្រស្នឹប។

ថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦

កំពង់ឆ្នាំង៖ ដើម្បីឱ្យការអនុវត្តការងារមានប្រសិទ្ធភាព នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក ម៉ៅ តារា នាយករដ្ឋបាលសាលាខេត្...
04/09/2026

កំពង់ឆ្នាំង៖ ដើម្បីឱ្យការអនុវត្តការងារមានប្រសិទ្ធភាព នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក ម៉ៅ តារា នាយករដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំ ពង្រឹងសមត្ថភាព របៀបរបបធ្វើការងារ និងការទទួលខុសត្រូវក្នុងការបំពេញភារៈកិច្ចទៅតាមតួនាទី របស់មន្ត្រីរាជការចំណុះឱ្យសាលាខេត្តកំពង់ឆ្នាំង ។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាល លោក លោកស្រីជានាយក នាយករងទីចាត់ការ និងមន្ត្រីរាជការចំណុះសាលាខេត្តកំពង់ឆ្នាំងផងដែរ ។

នៅក្នុងកិច្ចប្រជុំនោះ លោក ម៉ៅ តារា បានក្រើនរំលឹកដល់មន្ត្រី ឱ្យពង្រឹងសាមគ្គីភាពផ្ទៃក្នុងធ្វើការឱ្យស៊ីសង្វាក់គ្នា និងត្រូវសិក្សាស្វែងយល់ពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ធ្វើយ៉ាងឱ្យការបំពេញភារៈកិច្ចបានរលូន និងមានប្រសិទ្ធភាព ៕

លោក ឈួន ចាន់ណា អភិបាល នៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ បានឧបត្ថម្ភម៉ាស៊ីនស្គេនឯកសារចំនួន ១គ្រឿង ដល់អធិដ្ឋានការដ្ឋាននគរបាលស្...
03/09/2026

លោក ឈួន ចាន់ណា អភិបាល នៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ បានឧបត្ថម្ភម៉ាស៊ីនស្គេនឯកសារចំនួន ១គ្រឿង ដល់អធិដ្ឋានការដ្ឋាននគរបាលស្រុក សម្រាប់ស្កេនឯកសារថតអត្តសញ្ញាណប័ណ្ណ ដើម្បីបង្កភាពងាយស្រួល និងទាន់ពេលវេលា ក្នុងការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់បងប្អូនប្រជាពលរដ្ឋ។

ថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦

នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ឈឹម វុទ្ធា អភិបាលរងខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំ ចូលរួមសន្និបា...
03/09/2026

នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោក ឈឹម វុទ្ធា អភិបាលរងខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំ ចូលរួមសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ តាមរយៈប្រព័ន្ធ Zoom ព្រមទាំងមានការចូលរួមពី នាយករដ្ឋបាលរងសាលាខេត្ត និងក្រុង-ស្រុក និងអ្នកពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងត្រៀមលក្ខណៈចាំបាច់នានា ដើម្បីធានាឱ្យការចូលរួមសន្និបាតប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងស្របតាមផែនការដែលបានកំណត់។

ក្នុងឱកាសនេះ លោកអភិបាលរងខេត្តបានណែនាំដល់អាជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់លើការត្រៀមឯកសារ ខ្លឹមសារ ព័ត៌មាន និងបច្ចេកទេសចាំបាច់នានា ព្រមទាំងសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីធានាបាននូវភាពរលូន និងប្រសិទ្ធភាព។

ឱកាសការងារ ចំនួន១២ទីតាំង ស្មើ៣.៧៣៤កន្លែង មាននៅក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំងប្រភព៖ ក្រសួងមហាផ្ទៃ Ministry of Interior ...
03/09/2026

ឱកាសការងារ ចំនួន១២ទីតាំង ស្មើ៣.៧៣៤កន្លែង មាននៅក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង

ប្រភព៖ ក្រសួងមហាផ្ទៃ Ministry of Interior Cambodia MOI_Cambodia

សេចក្តីជូនដំណឹង ស្តីពីលេខទំនាក់ទំនងរហ័សសម្រាប់ភ្ញៀវទេសចរក្នុងពេលទស្សនាព្រះរាជាណាចក្រកម្ពុជា។ANNOUNCEMENT On Emergency Co...
03/09/2026

សេចក្តីជូនដំណឹង ស្តីពីលេខទំនាក់ទំនងរហ័សសម្រាប់ភ្ញៀវទេសចរក្នុងពេលទស្សនាព្រះរាជាណាចក្រកម្ពុជា។

ANNOUNCEMENT On Emergency Contact Numbers for Tourists Visiting the Kingdom of Cambodia.

ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យដំណើរការជាផ្លូវការ ការស្នើសុំបន្តសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក)...
03/09/2026

ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យដំណើរការជាផ្លូវការ ការស្នើសុំបន្តសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) តាមធនាគារដៃគូ ការស្នើសុំវិក្កយបត្រឌីជីថល និងការស្នើសុំអាជ្ញាបណ្ណផ្លូវថ្នល់ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម ចាប់ផ្តើមនាថ្ងៃនេះ

Address

Klang Prak Village, Sangkat Pha E
Kampong Chhnang

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00

Alerts

Be the first to know and let us send you an email when រដ្ឋបាលខេត្តកំពង់ឆ្នាំង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share