04/09/2026
កិច្ចប្រជុំស្តីពីការងារវិស័យពុទ្ធិកសិក្សា ខេត្តកំពង់ចាម សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ក្រោមអធិបតីភាពលោក រ៉េត សារ៉ាត ប្រធានមន្ទីរធម្មការនិងសាសនា ខេត្តកំពង់ចាម និងព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម ព្រះកំពង់ចាមជ័យអម្ពមុនី កង ប៊ុនហៃ ព្រះនទីសត្ថាចារ្យមេគណគណៈធម្មយុត្តិកនិកាយ ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃខេត្ត ក្រុង ស្រុក ព្រះនាយក ព្រះនាយករង លោកនាយករង គ្រប់សាលាកម្រងទូទាំងខេត្ត និងលោកអនុប្រធានមន្ទីរ លោក លោកស្រី ប្រធានការិយាល័យ ព្រមទាំងមន្ត្រីជំនាញផងដែរ។
កំពង់ចាម៖ ថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័កពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦
=================
Y26=0479-M09=004
អត្ថបទ ៖ នួន សេងហួ
រូបភាព ៖ ណុន ឋានៈ