រដ្ឋបាលស្រុកបាធាយ

រដ្ឋបាលស្រុកបាធាយ ផេកផ្លូវការ រដ្ឋបាលស្រុកបាធាយ

នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ លោក អូត ឈាងលី អភិបាល នៃគណៈអភិបាលស្រុក បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆមាសទី១ ឆ...
03/09/2026

នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ លោក អូត ឈាងលី អភិបាល នៃគណៈអភិបាលស្រុក បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត សម្រាប់ឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ។

នាព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ លោក អូត ឈាងលី អភិបាល នៃគណៈអភិបាលស្រុក រួមជាមួយ លោក ចេង រ័ត្ន ប្រធានក្រុមប្រឹក្សាស្...
31/08/2026

នាព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ លោក អូត ឈាងលី អភិបាល នៃគណៈអភិបាលស្រុក រួមជាមួយ លោក ចេង រ័ត្ន ប្រធានក្រុមប្រឹក្សាស្រុក បានចូលជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង នាយក នាយករងរដ្ឋបាល និងអនុប្រធានការិយាល័យនៃរដ្ឋបាលស្រុកបាធាយ។

នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោក អូត ឈាងលី អភិបាល នៃគណៈអភិបាលស្រុករួមជាមួយ លោក ចេងរ័ត្ន ប្រធានក្រុមប្រឹក្សាស្រុក បាន...
28/08/2026

នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោក អូត ឈាងលី អភិបាល នៃគណៈអភិបាលស្រុករួមជាមួយ លោក ចេងរ័ត្ន ប្រធានក្រុមប្រឹក្សាស្រុក បានចូលរួមជាអធិបតីក្នុងពិធីចែកប័ណ្ណសរសើរ និងបំពាក់គ្រឿងឥស្សរិយយសការងារ ជូនមន្រ្តីរាជការ និងលោកគ្រូ អ្នកគ្រូ នៃរដ្ឋបាលស្រុកបាធាយ ។

នាព្រឹក ថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ លោក អូត ឈាងលី អភិបាល នៃគណៈអភិបាលស្រុក រួមជាមួយ លោក ចេង រ័ត្នប្រធានក្រុមប្រឹ...
20/08/2026

នាព្រឹក ថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ លោក អូត ឈាងលី អភិបាល នៃគណៈអភិបាលស្រុក រួមជាមួយ លោក ចេង រ័ត្នប្រធានក្រុមប្រឹក្សាស្រុកបានដឹកនាំមន្រ្តីរាជការ អមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និង លោកជំទាវ នាំយកអំណោយ​ដ៏​ថ្លៃថ្លា​របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៥៤គ្រួសាររស់នៅក្នុងស្រុកបាធាយ​ ខេត្តកំពង់​ចាម ដោយក្នុងមួយគ្រួសារទទួលបានឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញនាំអំណោយរបស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៥៤គ្រួសារ នៃឃុំចំនួន៤ ក្នុងស្រុកបាធាយ។ អំណោយដែលផ្តល់ជូនពលរដ្ឋរងផលប៉ះពាល់ទាំង ៥៤គ្រួសារនោះ ក្នុង ១គ្រួសារទទួលបាន អង្ករ ២៥គីឡូ មី១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹក សុីអុីវ ១យួរ ទឹកពិសាប្រណិត វី-អាក់ទីវ ១កេស និងឃីត ១ សម្រាប់។
ចំពោះថវិកា បាន ផ្តល់ជូនតាមកម្រិតខូចខាតជាក់ស្តែង សម្រាប់ការស្តារនិងជួសជុលឡើងវិញ រួមមាន៖
១ -ពលរដ្ឋរងផលប៉ះពាល់កម្រិតធ្ងន់ ២គ្រួសារ ជូនក្នុង១គ្រួសារ ចំនួន ៤០០.០០០រៀល ។
២-ពលរដ្ឋរងផលប៉ះពាល់ កម្រិត មធ្យម ៨គ្រួសារ ជូនក្នុង ១គ្រួសារ ២០០.០០០ រៀល ។
៣-ពលរដ្ឋរងផលប៉ះពាល់ កម្រិតស្រាល ៤៤គ្រួសារ មាន ២ប្រភេទ :
-ប្រភេទ ១ ចំនួន ៣៥គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ១៥០.០០០ រៀល ។
- ប្រភេទ២ ចំនួន ៩គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន ១០០.០០០រៀល៕

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឌី បញ្ញា អនុប្រធានក្រុមការងារគណបក្សមូលដ្ឋានស្រុកបាធាយ និងជាប្រធានក្រុមការងារគណបក្សមូ...
15/08/2026

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឌី បញ្ញា អនុប្រធានក្រុមការងារគណបក្សមូលដ្ឋានស្រុកបាធាយ និងជាប្រធានក្រុមការងារគណបក្សមូលដ្ឋានឃុំជើងព្រៃ និង សហការី បានចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងឃុំជើងព្រៃ ចំនួន៧ គ្រួសារ ក្នុងមួយគ្រួសារទទួលបានសម្ភារៈរួមមាន៖
-អង្ករ ២៥ គីឡូ
-មីជាតិ ១ កេស
-ត្រីខ ១យួរ
-ទឹកស៊ីអ៉ីវ ១យួរ
-ទឹកត្រី ១ យួរ
-ថវិកា ១០ ម៉ឺនរៀល។

នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ លោក អូត ឈាងលី អភិបាល នៃគណ:អភិបាលស្រុក រួមជាមួយ លោក ចេង រ័ត្ន ប្រធានក្រុមប្រឹក្សាស្រុក ន...
15/08/2026

នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ លោក អូត ឈាងលី អភិបាល នៃគណ:អភិបាលស្រុក រួមជាមួយ លោក ចេង រ័ត្ន ប្រធានក្រុមប្រឹក្សាស្រុក និងសហការី បានអមដំណើរ ឯកឧត្តម ឌី បញ្ញា អនុប្រធានក្រុមការងារគណបក្យចុះជួយមូលដ្ឋានស្រុកបាធាយ និង ជាអនុប្រធានក្រុមការងារគណបក្យចុះមូលដ្ឋានឃុំជើងព្រៃ និង សហការី ប្រគេនទេយ្យទាន បច្ច័យ និងសម្ភារៈ ដល់វត្តទាំង៥ក្នុងឃុំឃុំផ្អាវ= វត្តចន្ទមូលី ,វត្តតាំងធ្លក និងឃុំទំនប់= ​វត្តទំនប់មានជ័យ, វត្តពុទ្ធចក្រ ,វត្តពុទ្ធមណ្ឌល ទេយ្យទាន បច្ច័យ និងសម្ភារៈ ដោយក្នុង១វត្តទទួលបានរួមមាន៖
១- ទានព្រះវស្សា ១គូ
២- អង្ករ១បេ (ស្មើ៥០គីឡូ)
៣- ទឹកសុទ្ធ ១កេះ
៤- ត្រីខ១យួរ
៥-កាហ្វេ១កញ្ចប់
៦-​ប្រេង១កាដុង ៧- មី១កេះ ៨-បច្ច័យ៣០ម៉ឺនរៀល ក្នុងនោះថវិការបស់រដ្ឋបាលស្រុកបាធាយ ២០ម៉ឺនរៀល។

Address

Batheay
Kampong Cham

Website

Alerts

Be the first to know and let us send you an email when រដ្ឋបាលស្រុកបាធាយ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share