ក្រុមប្រតិកម្មរហ័សប្រជាជនខេត្តកំពង់ចាម

  • Home
  • Cambodia
  • Kâmpóng Cham
  • ក្រុមប្រតិកម្មរហ័សប្រជាជនខេត្តកំពង់ចាម

ក្រុមប្រតិកម្មរហ័សប្រជាជនខេត្តកំពង់ចាម ផេកប្រតិកម្មរហ័ស របស់ខេត្តកំពង់ចាម

កំពង់ចាម៖​ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម អញ្ជើញចូលរួមកម្មវិធី បាឋកថាជាស៊េរី "កេរដំណែលរស់ គុណត...
06/09/2026

កំពង់ចាម៖​ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម អញ្ជើញចូលរួមកម្មវិធី បាឋកថាជាស៊េរី "កេរដំណែលរស់ គុណតម្លៃ ៧មករា" ក្រោមប្រធានបទ "វេទិកាបើកចំហដំណើរជីវិត និងបទពិសោធពិតរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ"

(រាជធានីភ្នំពេញ) នាព្រឹកថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បានអញ្ជើញចូលរួមកម្មវិធី បាឋកថាជាស៊េរី "កេរដំណែលរស់ គុណតម្លៃ ៧មករា" ក្រោមប្រធានបទ "វេទិកាបើកចំហដំណើរជីវិត និងបទពិសោធពិតរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ" ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកគណៈកម្មាធិកាណ្តាលគណបក្សប្រជាជនកម្ពុជា នៅសាលប្រជុំ នៃវិមាន ៧ មករា។

ជាកិច្ចចាប់ផ្តើមឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខានៃអគ្គធិការដ្ឋានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានលើកឡើងពីប្រវត្តិសាស្ត្រក្នុងទសវត្សរ៍ឆ្នាំ១៩៧០ គឺនៅពេលដែលកម្ពុជាបានឆ្លងកាត់វិនាសកម្ម សោកនាដកម្ម ដោយឆ្លុះបញ្ចាំងពីគុណតម្លៃមិនអាចកាត់ថ្លៃបាននៃថ្ងៃជ័យជម្នះ ៧ មករា ដែលកើតឡើងពីការប្តេជ្ញាចិត្ត ការលះបង់ ការចូលរួម និងការរួបរួមគ្នារបស់ឥស្សរជន បញ្ញវន្តជំនាន់មុន។ ផ្សាភ្ជាប់ជាមួយការលើកឡើងនេះ ឯកឧត្តមបានគូសបញ្ជាក់ពីប្រសាសន៍ដ៏មានអត្ថន័យរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលតែងតែគូសបញ្ជាក់ថា“ក្មេងមានកម្លាំង ស្គាល់ផ្លូវ ចាស់មានបទពិសោធ”។ អនុលោមតាមការទស្សនៈដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ គណៈចលនាមហាជននៃគណៈកម្មាធិការ កណ្តាល ក្រោមការតម្រង់ទិសរបស់ សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តួចផ្តើមរៀបចំ វេទិកា បាឋកថាជាសេរ៊ី «កេរដំណែលរស់៖ គុណតម្លៃ ៧មករា» នេះឡើង។

ថ្លែងក្នុងអង្គពិធី ឯកឧត្តម បានស្វាគមន៍ និងថ្លែងអំណរគុណដល់ ឯកឧត្តម ខៀវ កាញារីទ្ធ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមជាវាគ្មិនចែករំលែកនូវបទ ពិសោធ ប្រវត្តិអតីតកាល និងមរតកបញ្ញា ជូនដល់សមាជិក សមាជិកានៃអង្គវេទិកាទាំងមូល។ ក្នុងនាមជាយុវជនជំនាន់ក្រោយ ឯកឧត្តមពិតមានមោទនភាព និងសូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគំរូវីរភាព ការលះបង់ និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំជំនាន់មុន ដែលបានតស៊ូឥតរាថយ ក្នុងការបំពេញបេសកកម្ម ដើម្បីបុព្វហេតុជាតិ និងប្រជាជន។

06/09/2026
02/09/2026
ពន្ធនាគារខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ខែកញ្ញាកំពង...
31/08/2026

ពន្ធនាគារខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ខែកញ្ញា

កំពង់ចាម ៖ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារបន្តសម្រាប់ខែកញ្ញា ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ក្នុងពន្ធនាគារខេត្តកំពង់ចាម។

ឆ្លៀតក្នុងឱកាសនេះដែរលោកប្រធានពន្ធនាគារបានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ក្នុងពន្ធនាគារខេត្តកំពង់ចាមក្នុងការគ្រប់គ្រងដឹកនាំពន្ធនាគារបានល្អប្រសើរ និងបានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ត្រូវពង្រឹងកិច្ចការពារធានាឲ្យបានសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ បង្កើតការយកចិត្តទុកដាក់ត្រួតពិនិត្យឆែកឆេរ និងរកវត្ថុសម្ភារហាមឃាត់ដែលផ្ទុយពីបទបញ្ជាផ្ទៃក្នុងពន្ធនាគារ និងបានជំរុញឲ្យបន្តខិតខំកិច្ចសហការ និងសាមគ្គីភាពផ្ទៃក្នុង។

ព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំពន្ធនាគារខេត្តកំពង់ចាម។

រូបភាព ៖ ពន្ធនាគារខេត្តកំពង់ចាម

31/08/2026
31/08/2026

Address

Kampong Cham
12000

Website

Alerts

Be the first to know and let us send you an email when ក្រុមប្រតិកម្មរហ័សប្រជាជនខេត្តកំពង់ចាម posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share