Kampong Cham TECHO SEN Swimming Center

Kampong Cham TECHO SEN Swimming Center We will introduce the kampong Cham TECHO SEN swimming center.

I tried to swim 200 butterfly.តើអ្នកសុខសប្បាយទេ?សុំទោស ដែលបានឈប់ប្រកាសខ្ញុំបានហែល 200 មេអំបៅ។
22/05/2024

I tried to swim 200 butterfly.

តើអ្នកសុខសប្បាយទេ?
សុំទោស ដែលបានឈប់ប្រកាស
ខ្ញុំបានហែល 200 មេអំបៅ។

200Fly 2'28"39(RT0"73/32"50/1'09"53/1'48"38) #マスターズ #水泳 #スイマー #マスターズスイマー #バタフライ #水泳大会 。学生...

អបអរសាទរ Duen Rathydumគាត់ដែលបានបង្ហាត់នៅកំពង់ចាមរហូតដល់ ៣ ឆ្នាំមុន បានលេខ2មួយ(១០០ម សេរី), លេខ3បី(៥០ម សេរី, ១០០ម មេអំបៅ,...
11/01/2022

អបអរសាទរ Duen Rathydum

គាត់ដែលបានបង្ហាត់នៅកំពង់ចាមរហូតដល់ ៣ ឆ្នាំមុន បានលេខ2មួយ(១០០ម សេរី), លេខ3បី(៥០ម សេរី, ១០០ម មេអំបៅ, ១០០ម×៤ បណ្តាក់៤របៀប)។
ពេលនេះគាត់កំពុងហាត់នៅភ្នំពេញដើម្បីបាន មេដាយនៅSEA Games ឆ្នាំ២០២៣។

អបអរសាទរ Bean Sok Huyគាត់ដែលបានបង្ហាត់នៅកំពង់ចាមរហូតដល់ ២ ឆ្នាំមុន បានឈ្នះ៤ វិញ្ញាសា, គឺ៥០ម មេអំបៅ, ១០០ម មេអំបៅ, ២០០ម ៤ ...
11/01/2022

អបអរសាទរ Bean Sok Huy

គាត់ដែលបានបង្ហាត់នៅកំពង់ចាមរហូតដល់ ២ ឆ្នាំមុន បានឈ្នះ៤ វិញ្ញាសា, គឺ៥០ម មេអំបៅ, ១០០ម មេអំបៅ, ២០០ម ៤ របៀបឯកត្តជន និង ១០០ម×៤ បណ្តាក់៤របៀប។
ពេលនេះគាត់កំពុងហាត់នៅភ្នំពេញដើម្បីបាន មេដាយនៅSEA Games ឆ្នាំ២០២៣។

អបអរសាទរ Ma Ryគាត់ហែលវិញ្ញាសា ៥០ម កង្កែប ហើយចំណាត់ថ្នាក់លេខទី៣។អាងហែលទឹកនៅកំពង់ចាមខូចយូរហើយ ដូច្នេះគេហាត់ពិបាក។ ប៉ុន្តែគ...
11/01/2022

អបអរសាទរ Ma Ry
គាត់ហែលវិញ្ញាសា ៥០ម កង្កែប ហើយចំណាត់ថ្នាក់លេខទី៣។

អាងហែលទឹកនៅកំពង់ចាមខូចយូរហើយ ដូច្នេះគេហាត់ពិបាក។ ប៉ុន្តែគាត់បានមេដាយ។

05/01/2022
23/05/2020

សួស្តី សុខសប្បាយទេ?

បើអ្នកអត់ចូលទឹកបានទេ អ្នកអាចហែលបានលឿនតាមហាត់លើគោក🏋️
គេហៅហាត់ប្រាណនេះថា Tabata protocol
Tabata protocol ជា (20" ខំប្រឹង និង 10" សម្រាក)*8sets
ពែលខំប្រឹង អ្នកហាត់អ្វីក៏បាន(Push-up, Burpee jump, Squat, Crunch) ប៉ុន្តែអ្នកត្រូវតែហាត់វាដោយថាមពលពេញលេញ

ខ្ញុំអស់កំលាំង😵

កីឡាហែលទឹកនៅកំពង់ចាម សូមហាត់ជាមួយគ្នា💪🏻

Hello, coaches and swimmers
Even if you can't swim because a pool is closed, you will be able to swim faster on the ground.
This training which I show is Tabata protocol.

Tabata protocol
{High intensity training (20")+Rest (10")}*8sets

Anything is fine for high intensity training but you must do your best.

I exhaust😵

Kampong Cham swimmers, let's do this!!!

ចូរហែលទឹកយបានច្រើននៅពេល covid បាត់🏊🏻‍♀️🏊‍♂️
23/04/2020

ចូរហែលទឹកយបានច្រើននៅពេល covid បាត់🏊🏻‍♀️🏊‍♂️

អាងហែលទឹកខ្នាតអន្តរជាតិ នៅពហុកីឡដ្ឋានអូឡាំពិក ត្រូវបានចុះទទួល ក្រោយពីជួសជុលរួច១០០%
(បណ្ដោយ៥០ម៉ែត្រ ទទឹង២៥ម៉ែត្រ និងមាន១០បន្ទាត់ អាចអង្គុយទស្សនាជាង១៦០០កៅអី និងចំណាយថវិកាជិត៣លានដុល្លារ)
---
ថ្ងៃពុធ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចុះទទួលអាងហែលទឹកនៅពហុកីឡដ្ឋានអូឡាំពិក ក្រោយពីជួសជុលរួច១០០ភាគរយ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង តំណាងក្រុមហ៊ុនសាងសង់ សមាជិកសមាជិកាសហព័ន្ធ និងកីឡាករ កីឡាការិនីជាច្រើនរូបផងដែរ។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានឱ្យដឹងថា អាងហែលទឹកនេះត្រូវបានជួសជុល និងពង្រីកបន្ថែម ដែលមានបណ្ដោយប្រវែង ៥០ម៉ែត្រ និងទទឹងប្រវែង ២៥ម៉ែត្រ និងមាន១០បន្ទាត់ ជាខ្នាតអន្តរជាតិ សាងសង់ដោយក្រុមហ៊ុន Shanghai Construction ដោយប្រើប្រាស់រយៈពេល១៨ខែ និងចំណាយថវិកាជិត៣លានដុល្លារអាមេរិក ដែលជាជំនួយរបស់ក្រុមហ៊ុន Shanghai Construction បំពាក់ដោយម៉ាស៊ីនបូម និងម៉ាស៊ីនចម្រោះទឹកថ្មីៗ បន្ទប់សម្រាប់ដាក់ឧបករណ៍ បន្ទប់បញ្ជាឧបករណ៍អេឡិចត្រូនិក ផ្ទាំងLED សាលហ្វឹកហាត់សាច់ដុំ សាលប្រជុំ បន្ទប់ស្នាក់នៅ អាហារដ្ឋាន និងកៅអីជាង ១៦០០ សម្រាប់អង្គុយទស្សនា។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានអាងកីឡាហែលទឹកនៅតាមបណ្ដាខេត្តមួយចំនួនដូចជា៖ ខេត្តបាត់ដំបង កំពង់ចាម ភ្នំពេញ និងខេត្តកណ្ដាល (ស្រុកកោះធំ) ដើម្បីបង្កភាពងាយស្រួលដល់យុវជនកម្ពុជាទាំងឡាយដែលស្នេហាកីឡានេះ ចូលរួមហ្វឹកហាត់ឱ្យបានច្រើនថែមទៀត លើវិញ្ញាសាហែលទឹក បាល់ទឹក លោតទឹក និងរបាំទឹកជាដើម ដើម្បីបង្កើន និងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីរបស់ខ្មែរឱ្យដល់កម្រិតស្តង់ដាអន្តរជាតិ និងឈានទៅដណ្ដើមយកមេដាយជូនជាតិមាតុភូមិ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានលើកឡើងថា ក្នុងអំឡុងទសវត្សរ៍ឆ្នាំ៦០ កម្ពុជាមានភាពល្បីល្បាញពាសពេញសកលលោក តាមរយៈការដណ្ដើមបានមេដាយជាបន្តបន្ទាប់ទាំងក្នុងតំបន់ និងពិភពលោកលើវិញ្ញាសាកីឡាហែលទឹក ហើយឯកឧត្ដមទេសរដ្ឋមន្ត្រីប្រាថ្នាចង់ឃើញយុវជនយើងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីស្ដារកេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិឱ្យល្បីសុះសាយឡើងវិញ ឬមានសមត្ថភាពជាងទសវត្សរ៍នោះ។

ជាមួយគ្នានោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានអំពាវនាវដល់យុវជនកម្ពុជាទាំងអស់ឱ្យចូលរួមហាត់កីឡានេះឱ្យបានច្រើន ក្រោយស្ថានភាពជំងឺកូវីដ-19 ត្រូវបានបញ្ចប់ ព្រោះថាការចូលរួមហាត់របស់បងប្អូនសហព័ន្ធនឹងមិនគិតប្រាក់ឡើយ។

លើសពីនេះទៅទៀត សហព័ន្ធនឹងផ្ដល់គ្រូបង្វឹកដែលមានបទពិសោធន៍ល្អៗ ដើម្បីបង្ហាត់ សម្រាប់ត្រៀមប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៣ ខាងមុខដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះចំពោះការរៀបចំព្រឹត្តិការណ៍កីឡានេះ។

សូមបញ្ជាក់ថា៖ ឆ្នាំ១៩៦១-១៩៦៥ ពហុកីឡដ្ឋានជាតិ រួមទាំងអាងហែលទឹកត្រូវបានស្ថាបនាឡើងដោយ បិតាស្ថាបត្យករខ្មែរ លោក វណ្ណ មូល្លីវណ្ណ ក្រោមគំនិតផ្ដួចផ្ដើមរបស់ព្រះបរមរតនកោដ្ឋ សម្ដេចព្រះបាទនរោត្ដមសីហនុ ហើយបើកឱ្យដំណើរការតាំពីឆ្នាំ១៩៦៧។ ចន្លោះឆ្នាំ ១៩៧៥-១៩៧៩ អាងហែលទឹក និងអាងលោតទឹកក្នុងពហុកីឡដ្ឋានជាតិត្រូវបានខូចខាតដោយសារសង្គ្រាមក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ (របបប៉ុលពត)។ នៅឆ្នាំ១៩៨០ លោកព្រឹទ្ធាចារ្យ ហែម ថុន និងលោកព្រឹទ្ធាចារ្យ ផាត់ សំអ៊ុន រួមទាំងមន្ត្រីមួយចំនួនបានស្ដារ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធអាងហែលទឹក និងអគារឱ្យកាន់តែប្រសើរឡើងជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន ព្រមទាំងទទួលការប្រកួតជាតិ និងអន្តរជាតិ ក្នុងព្រឹត្តិការណ៍កីឡាជាច្រើន។ ដោយមើលឃើញពីការលំបាក ឯកឧត្ដមទេសរដ្ឋមន្ត្រី បានស្វែងរកថវិកាពីសប្បុរសជន និងបានជួសជុល និងពង្រីកអាងហែលទឹកនេះឱ្យមានលក្ខណៈស្ដង់ដាអន្តរជាតិឡើងវិញ ៕

Address

Kampong Cham
030402

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 17:00
Sunday 07:00 - 19:00

Website

Alerts

Be the first to know and let us send you an email when Kampong Cham TECHO SEN Swimming Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share