ទូរទស្សន៍ជាតិ ខេត្តកំពង់ចាម-Kampong Cham National TV

  • Home
  • Cambodia
  • Kâmpóng Cham
  • ទូរទស្សន៍ជាតិ ខេត្តកំពង់ចាម-Kampong Cham National TV

ទូរទស្សន៍ជាតិ ខេត្តកំពង់ចាម-Kampong Cham National TV Welcome to TV Kampong Cham Kampong Cham Town, Kampong Cham Province.

06/09/2026

សិស្សនិទ្ទេសA នៃវិទ្យាល័យកោះសូទិន បង្ហាញអារម្មណ៍រីករាយ បន្ទាប់ទទួលបានការយកចិត្តទុកដាក់ពីក្រុមការងារចុះមូលដ្ឋានឃុំកោះសូទិន

06/09/2026

យុវជន ហួរ សុធា សិស្សជាប់និទ្ទេស A មកពីវិទ្យាល័យ​ជីហែ ស្រុកកោះសូទិន ខេត្តកំពង់ចាម បានថ្លែងអំណរ​គុណដល់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះសូទិន ដែលបានផ្តល់រង្វាន់ម៉ូតូមួយគ្រឿង សម្រាប់ជាមធ្យោបាយធ្វើដំណើរទៅបន្តការសិក្សានៅសាកលវិទ្យាល័យ។

06/09/2026

លោកស្រី ប៉ាង ដានី អភិបាលរងខេត្តដឹកនាំក្រុមការងារចុះជួយសង្កាត់សំបួរមាស អញ្ជើញចូលរួមពិធីបុណ្យចាប់ស្លាក និង ផ្កាប្រាក់សាមគ្គីនិងបុណ្យទក្ខិណានុប្បទាននៅវត្តខេមវ័ន

06/09/2026

ឯកឧត្តម វូ ហាក់ ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A និង B និងប្រគល់ម៉ូតូជូនសិស្សនិទ្ទេស A ចំនួន ៤នាក់ នៅស្រុកកោះសូទិន

ក្រុមការងារចុះជួយមូលដ្ឋានឃុំកោះសូទិន ប្រគល់ម៉ូតូជូនសិស្សនិទ្ទេស A ចំនួន ៤នាក់ នៃវិទ្យាល័យកោះសូទិន(កំពង់ចាម)៖ នាព្រឹកថ្ងៃ...
06/09/2026

ក្រុមការងារចុះជួយមូលដ្ឋានឃុំកោះសូទិន ប្រគល់ម៉ូតូជូនសិស្សនិទ្ទេស A ចំនួន ៤នាក់ នៃវិទ្យាល័យកោះសូទិន

(កំពង់ចាម)៖ នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ហែម សុជាតិ អនុប្រធានក្រុមការងារ តំណាង ឯកឧត្តម ហែម សុវត្តិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកោះសូទិន និងលោក សៀត សូត អភិបាលរងស្រុកកោះសូទិន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់រង្វាន់លើកទឹកចិត្តជា ម៉ូតូ ជូនដល់សិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងឆ្នាំ២០២៦ ទទួលបាន និទ្ទេស A ចំនួន ០៤នាក់ នៅវិទ្យាល័យកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។

នៅក្នុងឱកាសនោះ លោក ហែម សុជាតិ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ហែម សុវត្តិ ប្រធានក្រុមការងារ ព្រមទាំងបានសម្តែងនូវការកោតសរសើរ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះក្មួយៗសិស្សនិទ្ទេស A ទាំង ៤នាក់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ ដោយបានសាងកិត្តិយសជូនខ្លួនឯង គ្រួសារ សាលារៀន និងមូលដ្ឋានឃុំកោះសូទិនទាំងមូល។

ជាមួយគ្នានេះ លោកអនុប្រធានក្រុមការងារ បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់សិស្សានុសិស្សជ័យលាភីទាំងអស់ ឱ្យបន្តខិតខំយកចិត្តទុកដាក់រៀនសូត្រនៅកម្រិតឧត្តមសិក្សា ឬជំនាញបច្ចេកទេសបន្ថែមទៀត ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯងឱ្យក្លាយជាមូលធនមនុស្សដ៏មានសក្តានុពល ព្រមទាំងត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ និងគុណធម៌ ដើម្បីយកចំណេះដឹងដែលទទួលបានទៅរួមចំណែកក្នុងការអភិវឌ្ឍគ្រួសារ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើននាពេលអនាគត។

លោកបានបញ្ជាក់ថា ការប្រគល់រង្វាន់ម៉ូតូជូនដល់សិស្សឆ្នើមទាំង ៤រូប នាពេលនេះ គឺជាការលើកទឹកចិត្តយ៉ាងធំធេង និងជាកម្លាំងចិត្តដល់សិស្សានុសិស្សជំនាន់ក្រោយឱ្យខិតខំពុះពាររៀនសូត្រ ដើម្បីទទួលបានជោគជ័យដូចគ្នានេះផងដែរ។

អភិបាលរងខេត្តកំពង់ចាម អញ្ជើញចូលរួមអបអរសាទរទិវាអក្ខរកម្មជាតិ អន្តរជាតិ ៨កញ្ញា លើកទី២៦ នៅវិទ្យាល័យ ន.រណឬទ្ធិ-គុន្ធបុប្ផា ស...
06/09/2026

អភិបាលរងខេត្តកំពង់ចាម អញ្ជើញចូលរួមអបអរសាទរទិវាអក្ខរកម្មជាតិ អន្តរជាតិ ៨កញ្ញា លើកទី២៦ នៅវិទ្យាល័យ ន.រណឬទ្ធិ-គុន្ធបុប្ផា ស្រុកព្រៃឈរ

ដើម្បីបង្កើនការយល់ដឹងអោយបានទូលំទូលាយនៅទូទាំងប្រទេស អំពីសារសំខាន់នៃកម្មវិធីអក្ខរកម្ម និងការអប់រំក្រៅប្រពន្ធ័ សំដៅលើកកម្ពស់សមត្ថភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ក្នុងវការចាប់យកឱកាស​ការងារ និងលើកស្ទួយកម្រិតជីវភាពរស់នៅឱ្យកាន់តែប្រសើរ នៅវិទ្យាល័យ ន.រណឬទ្ធិ-គុន្ធបុប្ផា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល​ខេត្តកំពង់ចាម បានអញ្ជើ្ញចូលរួមអបអរសាទរទិវាអក្ខរកម្មជាតិ អន្តរជាតិ ៨ កញ្ញា លើកទី២៦ ដោយមានការ អញ្ជើញចូលរួមពីតំណាងមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធជាច្រើនរូប​ទៀត។
បន្ទាប់ពី លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំ ខេត្តកំពង់ចាម បានអានរបាយការណ៍សង្ខេប អំពីសមិទ្ធផល របស់វិស័យអប់រំយុវជន និងកីឡាខេត្ត រួចមក លោក ឃន ប្រុស អភិបាលរងនៃគណៈអភិបាល​ខេត្តកំពង់ចាម បានមានមតិសំណេះសំណាល និងអានសារលិខិតអបអរសាទរ ទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើក​​ទី២៦ ឆ្នាំ២០២៦ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
ក្នុងសារលិខិតនេះដែរ លោកអភិបាលរងខេត្តកំពង់ចាម បានលើកឡើងផងដែរថា៖ នៅក្នុងឆ្នាំ២០២៦នេះ ទិវាអក្ខរកម្មជាតិ ៨ កញ្ញា ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ “អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន» ដែលជាប្រធានបទដ៏សំខាន់មួយនិងមានអត្ថន័យយ៉ាងជ្រាលជ្រៅ សំដៅ បង្កើនការយល់ដឹងកាន់តែទូលំទូលាយក្នុងចំណោមប្រជាពលរដ្ឋនៅទូទាំងប្រទេស អំពីសារៈសំខាន់នៃកម្មវិធីអក្ខរកម្ម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍចំណេះដឹងមូលដ្ឋាន និងសមត្ថភាពជំនាញវិជ្ជាជីវៈ។
លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា៖ អក្ខរកម្មគឺជាមូលដ្ឋានគ្រឹះ នៃការលើកកម្ពស់គុណភាពអប់រំប្រកបដោយបរិយាបន្ន។ អក្ខរកម្មនៅក្នុងបរិបទសតវត្សទី២១ មិនត្រឹមតែនិយាយអំពី សមត្ថភាពអាន សរសេរ និងគណនាលេខនព្វន្តប៉ុណ្ណោះទេ ប៉ុន្តែបានរួមបញ្ចូលទាំងសមត្ថភាពប្រើប្រាស់ព័ត៌មាន ការគិតវិភាគ ការដោះស្រាយបញ្ហា អក្ខរកម្មឌីជីថល ភាពជាពលរដ្ឋសកល ពលរដ្ឋឌីជីថល ដែលចាំបាច់សម្រាប់ការរស់នៅក្នុងពិភពលោកទំនើបប្រកបដោយបច្ចេកវិទ្យា និងវិទ្យាសាស្ត្រជឿនលឿន។
លោកអភិបាលរងខេត្ត បានមានប្រសាសន៍បន្តថា៖ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការលើកកម្ពស់អក្ខរកម្មថាជាការវិនិយោគដ៏មានតម្លៃបំផុត លើមនុស្ស ព្រោះការផ្តល់ចំណេះដឹង និងជំនាញដល់ប្រជាពលរដ្ឋ គឺជាការបង្កើតកម្លាំងចលករសម្រាប់ចូលរួមក្នុង សកម្មភាពសង្គម សេដ្ឋកិច្ច វប្បធម៌ និងឱកាសនៃការសិក្សាពេញមួយជីវិត សំដៅកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ ផលិតភាពការងារ ការពង្រឹង សុខុមាលភាពគ្រួសារ និងការកសាងសង្គមពុទ្ធិប្រកបដោយសមធម៌ ភាពធន់ នវានុវត្តន៍ បរិយាបន្ន និងចីរភាព។
សូមបញ្ជាក់ថា៖ ក្នុងសារលិខិតនេះ ក៍បានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍ សហគមន៍ និងប្រជាពលរដ្ឋគ្រប់រូប សូមយកចិត្តទុកដាក់ខ្ពស់បន្តទៀតលើការងារអក្ខរកម្ម ក៏ដូចជាការងារអប់រំទាំងក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ និងមិនផ្លូវការ ដើម្បីលើកកម្ពស់ប្រព័ន្ធអប់រំកម្ពុជាប្រកបដោយគុណភាព ប្រសិទ្ធភាព សមធម៌ និងបរិយាបន្ន។
ជាមួយគ្នានេះដែរ គណៈអធិបតី ក៍បានចែកលិខិតថ្លែងអំណរគុណ និងប័ណ្ណសរសើរ ជូនវត្ថុ​អនុស្សាវរីយ៍ដល់លោកគ្រូអ្នកគ្រូ និងសិស្ស កម្មវិធីអក្ខរកម្មផងដែរ។

06/09/2026
ឯកឧត្តម អ៊ុន ចាន់ដា ណែនាំដល់មន្ត្រីគណបក្សក្រុងកំពង់ចាម បន្តពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឲ...
06/09/2026

ឯកឧត្តម អ៊ុន ចាន់ដា ណែនាំដល់មន្ត្រីគណបក្សក្រុងកំពង់ចាម បន្តពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានក្រុងកំពង់ចាម បានផ្តល់អនុសាសន៍ណែនាំដល់មន្ត្រីគណបក្សក្រុងកំពង់ចាម ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យបានកាន់តែល្អប្រសើរ។

ការណែនាំនេះបានធ្វើឡើងនាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម ប្រចាំឆមាសទី១ និងទិសដៅភារកិច្ចឆមាសទី២ ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សក្រុងកំពង់ចាម។

នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងនូវប្រសាសន៍ណែនាំ និងផ្តាំផ្ញើបន្ថែមដល់ក្រុមការងារទាំងអស់ ត្រូវបន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋ ព្រមទាំងត្រូវខិតខំបម្រើសេវាសាធារណៈ ទាំងសេវាតម្រូវការ និងសេវារដ្ឋបាល ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស តម្លាភាព និងមានគណនេយ្យភាព ដោយលុបបំបាត់រាល់ភាពយឺតយ៉ាវ និងបាតុភាពអសកម្មនានាឱ្យអស់ពីមូលដ្ឋាន៕

05/09/2026

បទយកការណ៍ស្តីពី៖ ការប្រែក្លាយពីឧបសគ្គ​ទៅជា​ភាព​ជោគជ័យ”“ពិការកាយ តែមិនពិការចិត្ត”របស់ជនមានពិការភាពឈ្មោះ ឈឺន ឆវិន រស់នៅភូមិត្រពាំងស្នោ ឃុំទំនប់ ស្រុកបាធាយ

Address

219
Kampong Cham
44000

Alerts

Be the first to know and let us send you an email when ទូរទស្សន៍ជាតិ ខេត្តកំពង់ចាម-Kampong Cham National TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ទូរទស្សន៍ជាតិ ខេត្តកំពង់ចាម-Kampong Cham National TV:

Shortcuts

Share