ផែនសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

  • Home
  • Cambodia
  • Kâmpóng Cham
  • ផែនសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

ផែនសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ផែនសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម, Government Organization, Kâmpóng Cham.

*សារគាំទ្រ**របស់កងកម្លាំងនគរបាលជាតិ ផែនការងារនគរបាលសណ្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម*       យើងខ្ញុំទាំងអស...
09/10/2021

*សារគាំទ្រ*
*របស់កងកម្លាំងនគរបាលជាតិ ផែនការងារនគរបាលសណ្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម*

យើងខ្ញុំទាំងអស់គ្នាជាកងកម្លាំងនគរបាលជាតិ ផែនការងារនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមប្រកាសជាឱឡាឬក គាំទ្រយ៉ាងពេញទំហឹងចំពោះការផ្ដួចផ្ដើមរបស់ *សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា* ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឲ្យ *ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែជាឥស្សរជន ដែលមានសញ្ជាតិខ្មែរតែមួយគត់*។
ជាការពិតណាស់ឥស្សរជននយោបាយគ្រប់រូប គឺជាថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដែលទទួលខុសត្រូវចំពោះជោគវាសនា និងផលប្រយោជន៍របស់ជាតិខ្មែរ ហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ និងប្រជាជនខ្មែរ។
គ្មានបរទេសណាច្បាស់ជាងខ្មែរ និងស្រឡាញ់ខ្មែរជាងខ្មែរស្រឡាញ់ខ្មែរខ្លួនឯងឡើយ។
ការផ្ដួចផ្ដើមប្រកបដោយឧត្តមគតិ ស្នេហាជាតិ និងប្រជាជនរបស់ *សម្ដេចតេជោ* បានធ្វើឱ្យយើងខ្ញុំជាកងកម្លាំងនគរបាលជាតិ ទទួលបាននូវភាពកក់ក្ដៅ និងមានមោទនភាពយ៉ាងក្រៃលែង ព្រមទាំងមានឆន្ទៈកាន់តែមោះមុតបន្ថែមទៀត ក្នុងការថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេសការពារដាច់ខាតនូវរាជរដ្ឋាភិបាលស្របច្បាប់។
សូមគោរពជូនពរ *សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា* មានសុខភាពល្អបរិបូណ៍ កម្លាំងកាយពលាំងមាំមួន បន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុខសាន្តសំបូររុងរឿង។
សូម *សម្ដេចតេជោ* មេត្តាទទួលនូវគារវភក្ដីដ៏ខ្ពង់ខ្ពស់បំផុតអំពីយើងខ្ញុំ។

*ពីយើងខ្ញុំទាំងអស់គ្នាជាកងកម្លាំងនគរបាលជាតិ ផែនការងារនគរបាលសណ្ដាប់ធ្នាប់*

(កំពង់ចាម)ឆ្លើយតបទៅនឹងម្ចាស់Account Facebook Strong Love  ដែលបានសរសេរលើបណ្តាញសង្គមពាក់ព័ន្ធការងាររៀបចំកែលំអរសោភណ្ឌភាពនិង...
05/01/2021

(កំពង់ចាម)ឆ្លើយតបទៅនឹងម្ចាស់Account Facebook Strong Love ដែលបានសរសេរលើបណ្តាញសង្គមពាក់ព័ន្ធការងាររៀបចំកែលំអរសោភណ្ឌភាពនិងសណ្ដាប់ធ្នាប់ផ្សារផ្អាវ អោយបានជ្រាបថាអាជ្ញាធរកំពុងតែធ្វើការយ៉ាងសស្រាក់សស្រាំ មិនមានថ្ងៃសៅរ៏ រឺថ្ងៃអាទិត្យឬឈប់សំរាកឡើយ ពាក់ព័ន្ធការងារសណ្តាប់ធ្នាប់នៅផ្សារផ្អាវនេះ ដូច្នេះសូមម្ចាស់គណនីខាងលើកុំចេះតែបង្ហោះសារនិងមើលតែមួយជ្រុងតូចនៃផ្ទះរបស់ខ្លួន តាមពិតអាជ្ញាធរបាននិងកំពុងធ្វើជាទូទៅក្នុងប្រជុំជនឃុំផ្អាវទាំងមូលដែលជាហេតុមិនអាចតំរូវលើបុគ្គលម្នាក់ឬក្រុមណាមួយនោះទេ សូមបងប្អូនមេត្តាមើលស្ថានភាពរួមពិសេស ម្ចាស់Acouneខ្លួនឯងសុំមើលការងាររបស់អាជ្ញាធរផងហាក់បីដូចបានជ្រែតជ្រែកលើកាងាររបស់អជ្ញាធរច្រើនពេកហើយ។
សូមបងប្អូនសាធារណៈជនមេត្តាតាមដានពីសកម្មភាពរបស់ក្រុមការងារដែលបាននិងកំពុងធ្វើដែលបានយកអស់កំលាំងកាយ ចិត្តដើម្បីមូលដ្ឋាននោះទាំងមូល។សូមមេត្តាចូលរួមនិងផ្ដល់កំលាំង ដើម្បីមូលដ្ឋានយើងមានភាពស្រស់ស្អាតនិងរស់ប្រកបដោយផាសុខភាពទាំងអស់គ្នា។

លិខិតបំភ្លឺផែនការងារសណ្តាប់ធ្នាប់សូមធ្វើការបំភ្លឺជូនសាធារណៈជននិងអ្នកប្រើប្រាស់បណ្ដាញសង្គមមេត្តាបានជ្រាបថា៖ ករណីដែល Accou...
16/12/2020

លិខិតបំភ្លឺ
ផែនការងារសណ្តាប់ធ្នាប់សូមធ្វើការបំភ្លឺជូនសាធារណៈជននិងអ្នកប្រើប្រាស់បណ្ដាញសង្គមមេត្តាបានជ្រាបថា៖ ករណីដែល Account Facebook ឈ្មោះ Chandan Prak បានបង្ហោះក្នុងបណ្តាញសង្គមFaceBook លើករណីគ្រោះថ្នាក់ចរាចរណ៍ហើយនគរបាលមិនយកចិត្តទុកដាក់នោះ ពុំមានៅក្នុងដែនសមត្ថកិច្ចរបស់នគរបាលខេត្តកំពង់ចាមយើងឡើយ សូមម្ចាស់Account បងប្អូនសាធារណៈជនមេត្តាកុំភន្ត័ច្រឡំ។
យើងខ្ញុំក៏សូមអរគុណចំពោះម្ចាស់Accountដែលបានផ្សាយពត៍មាននេះឡើង តែសូមមេត្តាបញ្ចេញពត៍មានពិតច្បាស់លាស់ ចៀសវាងយល់ច្រឡំនានាកើតមានឡើង។ពិសេសបងប្អូនប្រើប្រាស់បណ្ដាញសង្គមនានាមេត្តាពិនិត្យពិចារណាលើប្រភព និងសារប្រយោជន៍នៃពត៍មាននោះត្រឹមត្រូវមុនធ្វើការស៊ែចេញផ្សព្វផ្សាយ។
សូមអរគុណរាល់ការចូលរួមតាមដាននិងបញ្ចេញយោបល់ស្ថាបនានានាលើកិច្ចការងារសន្តិសុខសង្គម។

ជំរាបជូនសាធារណៈជននឹងម្ចាស់Account Facebook  ឈ្មោះ Oudom Sreymom  អោយបានជ្រាបថា៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៦ៈ០...
22/10/2020

ជំរាបជូនសាធារណៈជននឹងម្ចាស់Account Facebook ឈ្មោះ Oudom Sreymom អោយបានជ្រាបថា៖
នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៦ៈ០០នាទី កំលាំងសណ្តាប់ធ្នាប់ខេត្តនិងស្រុកបាធាយ បានចុះរៀបចំសណ្តាប់ធ្នាប់អ្នកលក់ដូរអាណាធិបតេយ្យ តាមដងផ្លូវសម្តេចហ៊ុន សែនផ្សារផ្អាវ ទាំងអស់ ដោយមានគណកម្មាធិកាត្រឹមត្រូវ ដើម្បីរៀបចំទីតាំងខាងនោះអោយមានសណ្តាប់ធ្នាប់ល្អ ងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដើម្បីកុំអោយមានកកស្ទះចរាចរណ៍។ដូច្នេះសូមអោយសាធារណៈជន នឹងអាជីវករនៅផ្សារផ្អាវទាំងអស់មានការយោគយល់ ចូលរួមសហការ នឹងសម្រួលឥរិយាបទ គោរពតាមការណែនាំរបស់អជ្ញាធរមូលអោយបានគ្រប់ៗគ្នា។

(កំពង់ចាម)ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០លោកស្នងការរង សោម រស់ ទទួលការងារផែនសណ្តាប់ធ្នាប់ បានទទួលអំណោយអំពីសប្បុរសជនរួមមាន៖-អាវភ...
19/10/2020

(កំពង់ចាម)ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០
លោកស្នងការរង សោម រស់ ទទួលការងារផែនសណ្តាប់ធ្នាប់ បានទទួលអំណោយអំពីសប្បុរសជនរួមមាន៖
-អាវភ្លៀង ចំនួន៤០
-ឆ័ត្រធំចំនួន ចំនួន០៦
ដោយលោកបានបែងចែកជូនគោលដៅចំនួន០៣៖
១.គោលដៅគល់ស្ពានគីហ្សូណា
២.គោលដៅផ្សារព្រៃទទឹង
៣.គោលដៅរង្វង់មូលផ្សារស្គន់
ដោយសារអំណោយខាងលើមិនទាន់គ្រប់គ្រាន់សំរាប់បែងចែកជូនកងកំលាំងយើងដែលបំពេញការងារក្នុងរដូវភ្លៀងនេះ យើងខ្ញុំសូមអំពាវនាវដល់សប្បុរសជនដែលមានបំណងជួយឧបត្ថម្ភជាអាវភ្លៀង រឺសំភារៈសំរាប់ប្រើប្រាស់នារដូវភ្លៀងនេះសូមអញ្ជើញចូលរួមដោយសទ្ធាជ្រះថ្លា យើងខ្ញុំនឹងរងចាំទទួលដោយក្តីរីករាយ។
លេខទូរស័ព្ទទំនាក់ទំនង 012 939 086

27/08/2020
(កំពង់ចាម)ថ្ងៃ២៧ ខែសីហា ឆ្នាំ២០២០សមត្ថកិច្ចនគរបាលចរាចរណ៏ដែលធ្វើការលើដងផ្លូវគឺត្រូវត្រួតពិនិត្យលើយានយន្តគ្រប់ប្រភេទ មិនមែ...
27/08/2020

(កំពង់ចាម)ថ្ងៃ២៧ ខែសីហា ឆ្នាំ២០២០
សមត្ថកិច្ចនគរបាលចរាចរណ៏ដែលធ្វើការលើដងផ្លូវគឺត្រូវត្រួតពិនិត្យលើយានយន្តគ្រប់ប្រភេទ មិនមែនឃាត់តែលើយានយន្តដែលដឹកគ្រឿងចក្រកសិកម្មដូច Account Facebook លោក Huy Ou Dom បានលើឡើងឡើយ នគរបាលចរាចរណ៏យើងត្រួតពិនិត្យលើយានយន្តណាដែល យើងពិនិត្យឃើញថាមិនសមស្របតាមលក្ខណៈបទដ្ឋានបច្ចេកទេស នឹងត្រួតពិនិត្យលើឯកសារដែលពាក់ពន្ធតែប៉ុណ្ណោះ ហើយពេលដែលត្រួតពិនិត្យចប់ មិនមានបទល្មើស នគរបាលយើងនឹងអោយបន្តដំណើរទៅជាធម្មតា។យើងខ្ញុំនឹងបន្តការស្រាវជ្រាវករណីនេះ៕

(កំពង់ចាម)យើងខ្ញុំសូមថ្លែងអំណរគុណដល់Account Face Book​ ឈ្មោះ​ Socheata Sok ដែលបានផ្តល់ពត៌មានអំពីបញ្ហាប្រឈមនិងកង្វល់ភាពកក...
07/08/2020

(កំពង់ចាម)យើងខ្ញុំសូមថ្លែងអំណរគុណដល់Account Face Book​ ឈ្មោះ​ Socheata Sok ដែលបានផ្តល់ពត៌មានអំពីបញ្ហាប្រឈមនិងកង្វល់ភាពកកស្ទះចរាចរណ៍ប្រជុំជនស្គន់ នឹងផ្សារព្រៃទទឹង​។ យេីងខ្ញុំបាននឹងកំពុងខិតខំរៀបចំសណ្តាប់ធ្នាប់ជាបន្តបន្ទាប់​ ដេីម្បីជៀសវៀងការកកស្ទះណាមួយ​៖ ១. ជាក់ស្តែងនៅទីតាំងរង្វង់មូលផ្សារស្គន់យេីងខ្ញុំកំពុងតែកសាងប៉ុស្តិ៍ប្រចាំការ២៤នៅទីតាំងនោះដេីម្បីត្រៀមចាំដោះស្រាយ​ នឹងជួយសម្រួលចរាចរជូនបងប្អូនដែលធ្វេីដំណេីរឆ្លងកាត់។ ២.ទីតាំងផ្សារផ្អាវក្រុមការងារយេីងខ្ញុំក៏កំពុងតែចុះអនុវត្តន៏ជាប្រចាំដេីម្បីរុះរេីសំណង់ដែលរំលោភយកចំណីផ្លូវសាធារណៈធ្វេីអាជីវកម្ម​ ដែលនាំអោយមានការកកស្ទះចរាចរ​ នឹងដេីម្បីអោយមានសណ្តាប់ធ្នាប់ល្អប្រសេីរឡេីង។ ៣.ទីតាំងផ្សារព្រៃទទឹងនិងស្គន់យើងបានធ្វើការរៀបចំកាត់តំរឹមសំរួលចំណីនិងចិញ្ចើមផ្លូវរួចរាល់ចប់គ្រប់ទីតាំងអស់ហើយកន្លងមក នឹងសម្រួលចរាចរណ៍រៀបចំរក្សាសណ្ដាប់ធ្នាប់ជាប់ជាប្រចាំ។ សំរាប់គោលទាំងពីរខាងលេីដែលលោកស្រី​ រឺ​ កញ្ញា​ កំពុងបារម្ភនោះកម្លាំងមានប្រចាំការជារៀងរាល់ថ្ងៃមិនថាថ្ងៃធម្មតា​ រឺថ្ងៃបុណ្យឡេីយ គឺត្រៀមចាំជួយសម្រួល​ ដោះស្រាយជូនបងប្អូនដែលធ្វេីដំណេីរឆ្លងកាត់មិនដែលអាក់ខានឡេីយ។ យេីងខ្ញុំក៏សូមថ្លែងអំណគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសហការកន្លងមកនិងសង្ឃឹមថាបងប្អូនបន្តចរួមថែមទៀត។

(កំពង់ចាម)នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារចំរុះដែលដឹកនាំដោយឯកឧត្តម អ៊ុំ ភឿនគុណវុឌ្ឍ ក្រោមការចង្អុលដឹកនាំផ្...
31/07/2020

(កំពង់ចាម)នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារចំរុះដែលដឹកនាំដោយឯកឧត្តម អ៊ុំ ភឿនគុណវុឌ្ឍ ក្រោមការចង្អុលដឹកនាំផ្ទាល់របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។ ក្រុមការងារដែលដឹកនាំដោយឯកឧត្តម អ៊ុំ ភឿនគុណវុឌ្ឍ បានចុះអនុវត្តន៏ផ្ទាល់នៅតំបន់ប្រជុំជនផ្សារផ្អាវ ដែលស្ថិតនៅក្នុងស្រុកបាធាយ ចាប់តាំងពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ មកដល់ថ្ងៃនេះរៀបរយបាន៨០%ហើយ ដោយមានការចូលរួមសហការពីម្ចាស់ផ្ទះ ម្ចាស់អាជីវកម្ម ក្នុងការអនុវត្តន៏ ដើម្បីរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ បរិស្ថានល្អ នៅក្នុងមូលដ្ឋានរបស់ពួកគាត់ និងអាចជៀសវាងបាននូវគ្រោះថ្នាក់ចរាចរណ៏ដែលអាចកើតមានជាយថាហេតុ។

(កំពង់ចាម)នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ នៅគោលដៅលើផ្លូវជាតិលេខ០៦ចន្លោះគីឡូម៉ែត្រលេខ74-75ចំណុចមុខអធិការដ្ឋាននគរបាលស្រុកជើង...
10/07/2020

(កំពង់ចាម)នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ នៅគោលដៅលើផ្លូវជាតិលេខ០៦ចន្លោះគីឡូម៉ែត្រលេខ74-75ចំណុចមុខអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ក្នុងភូមិស្គន់ ឃុំសូទិព្វស្រុកជើងព្រៃខេត្តកំពង់ចាមកំលាំងជំនាញសណ្តាប់ធ្នាប់ចរាចរណ៍ស្រុកជើងព្រៃ ចំនួន០៧នាក់ សហការជាមួយអង្គការAIP ចំនួន០៩នាក់ ចុះអប់រំនិងចែកខិតបណ្ណដល់អ្នកបើកបរយានយន្តរួមមាន៖
-ខិតបណ្ណ ចំនួន០៤មុខស្មើ១៥០០សន្លឹក
-ឡាន ចំនួន៥០០
-ម៉ូតូ ចំនួន៤០០
-មនុស្សសរុប១៥០០នាក់

(កំពង់ចាម)នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៨:០០ នាទី  លោកឧត្តមសេនីយ៍ត្រី សោម រស់ ស្នងការរងទទួលផែនការងារនគរបាល...
09/07/2020

(កំពង់ចាម)នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៨:០០ នាទី លោកឧត្តមសេនីយ៍ត្រី សោម រស់ ស្នងការរងទទួលផែនការងារនគរបាលសណ្ដាប់ធ្នាប់ បានធ្វើការប្រជុំនៅ សាលាស្រុកកោះសូទិន ប្រជុំផ្សព្វផ្សាយដល់អ្នកអាជីវកម្មរកសុី ដឹកដី ថ្ម គ្រួស ខ្សាច់ និងម្ចាស់ដេប៉ូ និងប្រជុំដល់ផ្នែកជំនាញសណ្តាប់ធ្នាប់សាធារណះដល់មន្រ្តីនៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន ផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក .ការងារសណ្តាប់ធ្នាប់ និងអនុក្រឹតលេខ ៣៩ អនក្រ ប.ក ថ្មី ដល់អ្នកបើកបររថយន្តធ្វើអាជីវកម្មរកសុី ដឹកដី ថ្ម គ្រួស ខ្សាច់ និង ម្ចាស់ដេប៉ូ នៅស្រុកកោះសូទិន។
សមាសភាពអញ្ជើញ:លោក អភិបាលស្រុកកោះសូទិន លោកប្រធាន ការិយាល័យ សេដ្ឋកច្ចិ លោក អធិការរង លោកនាយ-នាយរងផ្នែកសណ្តាប់ធ្នាប់ និង ម្ចាស់អាជីវកម្មរកសុីដឹកដី ថ្ម គ្រួស ខ្សាច់ និងម្ចាស់ដេប៉ូ ចំនួន ៤១នាក់ ស្រី០២នាក់ នៅស្រុកកោះសូទិន។

(កំពង់ចាម)ស្រុកបាធាយ:  នៅព្រឹកវេលាម៉ោង ៧:៣០ នាទី  លោកឧត្តមសេនីយ៍ត្រី សោម រស់ ស្នងការរងទទួលផែនការងារសណ្ដាប់ធ្នាប់ បានដឹកន...
20/06/2020

(កំពង់ចាម)ស្រុកបាធាយ: នៅព្រឹកវេលាម៉ោង ៧:៣០ នាទី លោកឧត្តមសេនីយ៍ត្រី សោម រស់ ស្នងការរងទទួលផែនការងារសណ្ដាប់ធ្នាប់ បានដឹកនាំជំនាញចុះផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក , ការងារសណ្តាប់ធ្នាប់ និងអនុក្រឹតលេខ ៣៩ អនក្រ ប.ក ថ្មី ដល់អ្នកបើកបររថយន្ដដឹកកម្មកររោងចក្រ លី ឈាងខប ចំនួន ១៨នាក់ និងអ្នកបើកបររថយន្តធ្វើអាជីវកម្មដឹក ថ្ម គ្រោះនិង ខ្សាច់ ក្នុងស្រុកបាធាយ ចំនួន25នាក់ ។

Address

Kampong Cham

Telephone

+85512939086

Website

Alerts

Be the first to know and let us send you an email when ផែនសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ផែនសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម:

Share