ក្រុមការងារថ្នាក់ជាតិខេត្តកំពង់ចាម

  • Home
  • Cambodia
  • Kâmpóng Cham
  • ក្រុមការងារថ្នាក់ជាតិខេត្តកំពង់ចាម

ក្រុមការងារថ្នាក់ជាតិខេត្តកំពង់ចាម Page ផ្លូវការក្រុមការងារថ្នាក់ជាតិចុ?

អបអរសាទរ❗ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «កំណាត់ផ្លូវជាតិលេខ៧» ប្រវែង ៤៥,៤៨៩ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្...
07/07/2026

អបអរសាទរ❗ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «កំណាត់ផ្លូវជាតិលេខ៧» ប្រវែង ៤៥,៤៨៩ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម

(កំពង់ចាម) ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ សម្រាប់ខេត្តកំពង់ចាម គឺពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «កំណាត់ផ្លូវជាតិលេខ៧» ប្រវែង ៤៥,៤៨៩ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលចំណាយថវិកាសរុបជាង ១១៧លានដុល្លារអាមេរិក ជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិន ពីន (H.E.Mr WANG WENBIN) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំឡើងនៅភូមិព្រៃខ្ជាយ ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ថ្លែងក្នុងពិធីនោះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៧​ (ស្គន់-កំពង់ចាម) នេះ បានចំណាយថវិកាសរុបជិត ១១៨ លានដុល្លារ ក្រោមក្របខ័ណ្ឌឥណទានសម្បទានពីរដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ផ្អែកតាមការវាយតម្លៃផលចំណេញផ្នែកសេដ្ឋកិច្ច (Economic Internal Rate of Return) គម្រោងនេះនឹងផ្តល់ផលចំណេញខ្ពស់ក្នុងអត្រាប្រមាណ ១៥,២៧% ដែលជាផលចំណេញទទួលបានពីការកាត់បន្ថយពេលវេលាធ្វើដំណើរនិងការដឹកជញ្ជូន ព្រមទាំងជួយទាក់ទាញទេសចរ និងការបើកបង្កើតឧស្សាហកម្ម និង​ អាជីវកម្មផ្សេងៗ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវនេះ។

ទន្ទឹមនឹងនេះ, រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ដោយបន្ត​ផ្តល់អាទិភាពខ្ពស់ចំពោះការអភិវឌ្ឍប្រព័ន្ធផ្លូវថ្នល់, ផ្លូវដែក, ផ្លូវទឹក និងផ្លូវអាកាស ស្របតាមទិស​ស្លោក “មានផ្លូវ​​ មានសង្ឃឹម” ។ ជាក់ស្តែង, កំណាត់ផ្លូវជាតិលេខ ៧ នេះនឹងតភ្ជាប់ជាមួយបណ្តាញផ្លូវជាតិ និងតំបន់ភូមិសាស្រ្តសំខាន់ៗ រួមមាន៖ ផ្លូវជាតិលេខ ៦, ៦០, ៧០, ៧១, ៧១សេ និងតភ្ជាប់ទៅកាន់ភូមិភាគឦសាន ព្រមទាំងបន្តធ្វើឱ្យប្រសើរឡើងរហូតដល់ព្រំដែនកម្ពុជា-ឡាវ។ ការតភ្ជាប់នេះកាន់តែមានសារៈសំខាន់ បន្ទាប់ពីកម្ពុជា និងឡាវ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ «ច្រករបៀងដឹកជញ្ជូនឆ្លងកាត់-Transit Transport Corridor», កាលពីថ្ងៃទី២២ ខែ មិថុនា ឆ្នាំ២០២៦ កន្លងទៅ សម្រាប់នាំចេញ កសិផល និង ផលិតផល កសិ-ឧស្សាហកម្មកម្ពុជា ទៅកាន់ប្រទេសចិន តាមប្រទេសឡាវ។

ក្នុងឱកាសនោះដែរ, សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ និង លិខិតបទដ្ឋានគតិយុត្តចាំបាច់នានា ដើម្បីគ្រប់គ្រងការអភិវឌ្ឍ និង ការអនុវត្តប្រព័ន្ធដឹកជញ្ជូន និង ឡូជីស្ទីកនៅកម្ពុជា ឱ្យកាន់តែប្រសើរ និង ឆ្លើយតបបានកាន់តែពេញលេញទៅនឹងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍជាតិ។ យោងតាម «ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និង ភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣», រាជរដ្ឋាភិបាលនឹងអភិវឌ្ឍមូលដ្ឋានឡូជីស្ទីកសំខាន់ៗចំនួន ១១ កន្លែងនៅទូទាំងប្រទេស។ ជាមួយគ្នានេះ, សម្ដេចធិបតីបានណែនាំឱ្យពង្រឹងយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តគន្លឹះៗ, ទាំងផ្លូវគោក, ផ្លូវដែក, ផ្លូវទឹក, កំពង់ផែ និងផ្លូវអាកាស ជាពិសេសគម្រោងធ្វើទំនើបកម្មប្រព័ន្ធខ្សែផ្លូវរថភ្លើងដែលមានស្រាប់ (ភ្នំពេញ-ក្រុងព្រះសីហនុ) និងខ្សែផ្លូវរថភ្លើងថ្មី (ប៉ោយប៉ែត-សៀមរាប-ភ្នំពេញ), ការគិតគូរអភិវឌ្ឍផ្លូវល្បឿនលឿនបន្ថែម, គម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងតភ្ជាប់ដៃទន្លេមេគង្គ/ទន្លេសាប និងផ្លូវសមុទ្រ, ការរៀបចំអាកាសយានដ្ឋានអន្តរជាតិតេជោ និងការកសាងផែនការមេសម្រាប់ផែសមុទ្រ ដើម្បីប្រែក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មតំបន់។

មុននឹងបញ្ចប់, សម្ដេចធិបតីបានណែនាំឱ្យរៀបចំគោលនយោបាយ និងស្តង់ដារួមមួយ ក្នុងការអនុញ្ញាតទម្ងន់របស់រថយន្តដឹកជញ្ជូន ដើម្បីសម្រួលដល់អ្នកដឹកជញ្ជូនកសិផល ប៉ុន្តែត្រូវធានានូវគុណភាពផ្លូវកុំឱ្យខូច។ សម្ដេចធិបតីបានគូសបញ្ជាក់ផងដែរថា ច្បាប់ធ្វើឡើងមិនមែនដើម្បីកៀបក ប្រជាជនទេ ប៉ុន្តែសម្រាប់រក្សាតុល្យភាពឈ្នះ-ឈ្នះ ដោយច្បាប់ថ្មីបានតម្លើងកម្រិតដឹកទំនិញពី ៤០តោន ទៅដល់ ៥០តោន ដើម្បីសម្រួលដល់ការដឹកជញ្ជូន។ ជាមួយគ្នានេះ, សម្ដេចបានណែនាំក្រសួងសាធារណការ និងដឹកជញ្ជូន ពង្រឹងប្រសិទ្ធភាព និងតម្លាភាពរបស់ស្ថានីយជញ្ជីង ដើម្បីអនុវត្តច្បាប់តឹងរ៉ឹងចំពោះយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ សំដៅធានានូវការប្រកួតប្រជែងស្មើភាពគ្នា។

ជាទីបញ្ចប់, សម្ដេចធិបតីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងរួមគ្នាថែរក្សាទ្រព្យសម្បត្តិជាតិ តាមរយៈការបើកបរក្នុងល្បឿនកំណត់​​ ប្រកបដោយការប្រុងប្រយ័ត្ន និងចៀសវាងការផ្ទុកលើសទម្ងន់ ដើម្បីថែរក្សានូវសមិទ្ធផលរួមនេះ​​ ឱ្យបានយូរអង្វែង សម្រាប់ជាគុណប្រយោជន៍ដល់ប្រជាជន និងសេដ្ឋកិច្ចមូលដ្ឋាន៕

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាមនាព្រឹកថ្ងៃទី២៤ ខ...
24/06/2026

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតកម្ទេចសារធាតុញៀនជិត ១២គីឡូក្រាម

នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំពិធីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត» ព្រមទាំងបានធ្វើការដុតកម្ទេចគ្រឿងញៀនដែលបង្ក្រាបបានសរុបចំនួន ១១.៨៣០,៥០ក្រាម។

ពិធីនេះបានប្រារព្ធធ្វើឡើងនៅបរិវេណព្រលានយន្តហោះ ស្ថិតក្នុងភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា បញ្ហាគ្រឿងញៀននៅតែជាប្រធានបទដ៏ក្តៅគគុក និងជាក្តីកង្វល់រួមរបស់សង្គមជាតិទាំងមូល។ ក្នុងគោលបំណងរួមគ្នាដើម្បីកសាងសង្គមមួយដែល «គ្មានគ្រឿងញៀន គ្មានអ្នកប្រើប្រាស់ គ្មានអ្នកបំពានសារធាតុញៀន និងគ្មានការជួញដូរ» នៅក្នុងសហគមន៍ ភូមិ-ឃុំ នៃការរស់នៅ អាជ្ញាធរគ្រប់លំដាប់ថ្នាក់បាននិងកំពុងបន្តជំរុញយ៉ាងសកម្មនូវរាល់យន្តការប្រយុទ្ធប្រឆាំងនឹងគ្រោះភ័យមួយនេះ តាំងពីថ្នាក់ជាតិ ថ្នាក់ក្រសួងមហាផ្ទៃ រហូតដល់ថ្នាក់ក្រោមជាតិ។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានសម្តែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលបានខិតខំពុះពារគ្រប់ឧបសគ្គ រួមគ្នាបង្ការ និងបង្ក្រាបគ្រឿងញៀននៅក្នុងខេត្តកំពង់ចាម រហូតទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។ ជាក់ស្តែង ក្នុងចំណោមឃុំ-សង្កាត់ទាំង ១០៩ មានឃុំ-សង្កាត់ចំនួន ១០៧ ហើយដែលត្រូវបានវាយតម្លៃជា «ពណ៌ស» (គ្មានគ្រឿងញៀន) និងមានតែ ២ ប៉ុណ្ណោះជា «ពណ៌ប្រផេះ» ខណៈដែល «ពណ៌ខ្មៅ» គឺមិនមានទាល់តែសោះ។ ដោយឡែកចំពោះទីតាំងប្រមូលផ្តុំសំខាន់ៗសរុប ១.៤៨៥ ទីតាំង ដែលរួមមាន គ្រឹះស្ថានសិក្សា ៥៥២ ទីតាំង, សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល ៨៧៨ ទីតាំង ព្រមទាំងទីសប្បាយដ្ឋាន ៥៥ ទីតាំង គឺសុទ្ធតែជាប្រភេទ «ពណ៌បៃតង» ដែលមានសុវត្ថិភាព។ ទោះជាយ៉ាងនេះក្តី ឯកឧត្តមបានរំលឹកដល់សមត្ថកិច្ចពាក់ព័ន្ធឱ្យបន្តខិតខំបន្ថែមទៀត ដើម្បីផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា បានបន្តទៀតថា ផ្អែកតាមរបាយការណ៍របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត គ្រឿងញៀនដែលត្រូវដុតបំផ្លាញចោលនៅក្នុងពិធីនាពេលនេះ មានបរិមាណសរុប ១១.៨៣០,៥០ក្រាម។ បរិមាណនេះមានការថយចុះគួរឱ្យកត់សម្គាល់ បើធៀបទៅនឹងឆ្នាំ២០២៥ កន្លងទៅ ដែលមានចំនួនរហូតដល់ទៅ ៤៣២.៨៤គីឡូក្រាម។

ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា បញ្ហាគ្រឿងញៀនមិនមែនជាការទទួលខុសត្រូវរបស់បុគ្គលណាម្នាក់ ឬស្ថាប័នណាមួយឡើយ ប៉ុន្តែវាជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។

ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងមន្ត្រីរាជការទាំងអស់ រួមដៃគ្នាទប់ស្កាត់ និងណែនាំកូនចៅឱ្យជៀសឆ្ងាយពីគ្រឿងញៀនដាច់ខាត ដើម្បីធានាបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពសម្រាប់គ្រួសារ និងសង្គមជាតិទាំងមូល៕

អភិបាលខេត្តកំពង់ចាម ជំរុញឱ្យសហគមន៍ទុរេនស្រុកស្ទឹងត្រង់ ជួយទប់ស្កាត់ការនាំចូលទុរេន ពីប្រភពខាងក្រៅ ដើម្បីរក្សាតម្លៃរបស់ខ្ល...
11/06/2026

អភិបាលខេត្តកំពង់ចាម ជំរុញឱ្យសហគមន៍ទុរេនស្រុកស្ទឹងត្រង់ ជួយទប់ស្កាត់ការនាំចូលទុរេន ពីប្រភពខាងក្រៅ ដើម្បីរក្សាតម្លៃរបស់ខ្លួនឲ្យបានគង់វង្ស

(កំពង់ចាម): ដើម្បីលើកកម្ពស់តម្លៃកសិផលក្នុងស្រុក និងទប់ស្កាត់ការក្លែងបន្លំ ការនាំចូលពីប្រភពខាងក្រៅ ដែលឈានទៅរកការបាត់បង់តម្លៃកសិផលរបស់ខ្លួន, ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានផ្តល់ការណែនាំដល់បងប្អូនប្រជាកសិករ និងសហគមន៍ដាំទុរេនក្នុងស្រុកស្ទឹងត្រង់ ឱ្យរួបរួមគ្នា ជួយទប់ស្កាត់ការនាំចូលទុរេន ពីប្រភពខាងក្រៅ ក្នុងនោះត្រូវបង្កើតជា "ស្លាកសញ្ញាសម្គាល់ផលិតផល" ឱ្យបានច្បាស់លាស់ ដើម្បីរក្សាតម្លៃរបស់ខ្លួនឲ្យបានគង់វង្ស។ ឯកឧត្តម ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំ សាមញ្ញលើកទី២៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦។

ឯកឧត្តម អភិបាលខេត្ត បានសង្កត់ធ្ងន់ថា ទុរេនស្រុកស្ទឹងត្រង់ គឺជាកសិផលដែលមានសក្តានុពលខ្ពស់ និងមានរសជាតិឆ្ងាញ់ពិសារដែលទទួលស្គាល់ដោយអ្នកបរិភោគទូទៅ។ ទោះជាយ៉ាងណា កន្លងមកមានការយកឈ្មោះទុរេនស្ទឹងត្រង់ទៅប្រើប្រាស់លើទុរេនដែលនាំចូលពីក្រៅតំបន់ ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងតម្លៃទីផ្សារពិតប្រាកដ។

ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ក្រុមសហគមន៍ ជំរុញឱ្យសហគមន៍សហការជាមួយមន្ទីរជំនាញ ដើម្បីបង្កើតឡូហ្គោ (Logo) និងស្លាកសញ្ញាសម្គាល់ដែលបញ្ជាក់ពីប្រភពដើម "ទុរេនស្ទឹងត្រង់"។ ណែនាំឱ្យមានការប្រើប្រាស់ ស្លាក QR Code បិទលើផ្លែទុរេននីមួយៗ ដើម្បីឱ្យអតិថិជនងាយស្រួលស្កេនពិនិត្យប្រភពចម្ការ។ ក្នុងនោះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ត្រូវធ្វើការណែនាំជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យប្រកាន់ខ្ជាប់នូវការដាំដុះស្របទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីឲ្យទិន្នផលមានគុណភាពខ្ពស់។

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម)នាព...
10/06/2026

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម)

នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងតម្រូវការត្រៀមលក្ខណៈសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវគម្រោងពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ ចាប់ពីចំណុចបំបែកស្គន់ រហូតដល់ក្រុងកំពង់ចាម។

ឯកឧត្តមអភិបាលខេត្ត បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ រួមទាំងអាជ្ញាធរពាក់ព័ន្ធ ត្រូវសហការគ្នាសម្របសម្រួលចរាចរណ៍ និងពង្រាយកម្លាំងការពារសុវត្ថិភាព ។ ក្រុមការងារត្រូវបែងចែកតួនាទីច្បាស់លាស់ក្នុងការរៀបចំកៅអីអង្គុយ ទឹកពិសារ អាហារសម្រន់ និងការសម្របសម្រួលទីតាំងឈរជើង។ ជាមួយគ្នានេះ មន្ទីរសុខាភិបាលត្រូវត្រៀមក្រុមគ្រូពេទ្យចល័ត និងរថយន្តសង្គ្រោះបន្ទាន់ ដើម្បីប្រចាំការជួយសង្គ្រោះបឋមជានិច្ច។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា គម្រោងពង្រីកផ្លូវជាតិលេខ៧ (ពីវង្វង់មូលស្គន់ ដល់ក្រុងកំពង់ចាម) គឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ខេត្តកំពង់ចាម ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនឱ្យកាន់តែលឿនរហ័ស។

ពិធីសម្ពោធជាផ្លូវការនេះ នឹងត្រូវប្រារព្ធធ្វើឡើង នៅថ្ងៃទី០៧ ខែកក្កដា ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយរំពឹងថានឹងមានសមាជិក សមាជិកា ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងកុះករ រហូតដល់ប្រមាណ ៧,០០០ នាក់។

ឯកឧត្តម អភិបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរទាំងអស់ មេត្តាយោគយល់អធ្យាស្រ័យ ចំពោះការកកស្ទះចរាចរណ៍ ឬការផ្អាកធ្វើដំណើរជាបណ្តោះអាសន្ននៅតាមបណ្តោយផ្លូវនេះ ក្នុងថ្ងៃប្រារព្ធពិធីខាងលើផងដែរ៕

ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «វិធីសង្គ្រោះបឋម» ជូនដល់ប្រជាការពារភូមិ នៅក្នុងឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម=======...
07/06/2026

ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «វិធីសង្គ្រោះបឋម» ជូនដល់ប្រជាការពារភូមិ នៅក្នុងឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម
===================
ខេត្តកំពង់ចាម៖ ព្រឹកថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំល្វាលើ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «វិធីសង្គ្រោះបឋម» នៅសាលាឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម។ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំល្វាលើ ព្រមទាំងមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋានឃុំ និងប្រជាការពារ។
វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ទទួលបានការឧបត្ថម្ភគាំទ្រពី អង្គការចែករំលែកបទពិសោធន៍ដើម្បីសុខភាពនៅកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ពង្រឹងសមត្ថភាពជូនដល់សហគមន៍ក្នុងការជួយសង្គ្រោះជីវិតមនុស្សជាបណ្តោះអាសន្នមុនពេលបញ្ជូនទៅមន្ទីរពេទ្យ និងរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រដល់ការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល ជាពិសេសលើសូចនាករនៃការកាត់បន្ថយគ្រោះថ្នាក់ និងការបង្កើនសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។នៅក្នុងវគ្គបណ្តុះបណ្តាលនោះ ក្រុមគ្រូឧទ្ទេសនាមជំនាញបានធ្វើបទបង្ហាញ និងអនុវត្តផ្ទាល់លើជំនាញសង្គ្រោះបឋមសំខាន់ៗចំនួន ៤ ករណី រួមមាន៖១. របៀបឃាត់ឈាម៖ វិធីសាស្ត្រត្រឹមត្រូវក្នុងការឃាត់ឈាមហូរ ដើម្បីការពារកុំឱ្យអ្នករងគ្រោះបាត់បង់ឈាមខ្លាំង។២. របៀបជួយមនុស្សពេលបាក់ឆ្អឹង៖ របៀបអប និងរុំរបួសដើម្បីកាត់បន្ថយការឈឺចាប់ និងការពារកុំឱ្យប៉ះពាល់ដល់សរសៃឈាម ឬសរសៃវិញ្ញាណ។៣. ការជួយសង្គ្រោះពេលស្លាក់វត្ថុក្នុងបំពង់ក៖ វិធីសាស្ត្រជួយរុញវត្ថុស្ទះចេញពីផ្លូវដង្ហើមភ្លាមៗ។៤. ការជួយសង្គ្រោះពេលមនុស្សអត់ដកដង្ហើម៖ វិធីសាស្ត្រធ្វើចលនាបេះដូង និងដកដង្ហើមជំនួយ (CPR)។ក្រៅពីជំនាញគោលទាំង ៤ ខាងលើ ក្រុមការងារក៏បានបន្ថែមនូវការណែនាំពិសេសអំពី «របៀបជួយសង្គ្រោះមនុស្សពេលលង់ទឹក» ផងដែរ ដែលនេះជាចំណេះដឹងដ៏ចាំបាច់មួយក្នុងការបង្ការ និងសង្គ្រោះគ្រោះថ្នាក់ជាយថាហេតុនៅក្នុងមូលដ្ឋាន។ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សុក ផេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរវាងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំល្វាលើ និងអង្គការចែករំលែកបទពិសោធន៍ដើម្បីសុខភាពនៅកម្ពុជាដែលបានបង្កើតឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា ចំណេះដឹងផ្នែកសង្គ្រោះបឋមនេះ មានតម្លៃមិនអាចកាត់ថ្លៃបានឡើយ ព្រោះវាជាកត្តាកំណត់រវាង «ជីវិត និងសេចក្តីស្លាប់» របស់អ្នករងគ្រោះក្នុងស្ថានភាពអាសន្ន។ទន្ទឹមនឹងនោះ ឯកឧត្តមប្រធាន បានរំលឹកផងដែរថា កងកម្លាំងប្រជាការពារភូមិ គឺជាស្នូលដ៏សំខាន់នៅត្រង់ចំណុចដៅទី៧ នៃគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ក្នុងការឆ្លើយតប សង្គ្រោះគ្រោះមហន្តរាយ និងឧបទ្ទវហេតុផ្សេងៗឱ្យបានទាន់ពេលវេលា ព្រមទាំងទប់ស្កាត់កុំឱ្យមានអំពើឆបោកអនឡានកើតមាននៅលើទឹកដីឃុំល្វាលើ។ ការទទួលបានចំណេះដឹងនាថ្ងៃនេះ មិនត្រឹមតែជួយពង្រឹងសមត្ថភាពផ្ទាល់ខ្លួននោះទេ ប៉ុន្តែវាគឺជាការបំពេញបន្ថែមនូវស្មារតីម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ ក្នុងការធានាឱ្យបាននូវសុវត្ថិភាពទាំងស្រុងសម្រាប់សហគមន៍។ជាចុងក្រោយ ឯកឧត្តមបានដាស់តឿនឱ្យប្រជាការពារភូមិទាំងអស់ យកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹងទាំងនេះ ដើម្បីយកទៅប្រើប្រាស់ជួយគ្រួសារ និងសហគមន៍ទាំងមូល សំដៅរួមគ្នាកសាងឃុំល្វាលើ ឱ្យក្លាយជាឃុំគំរូមួយ ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាព និងភាពជោគជ័យទ្វេឡើង។ ក្នុងពេលរសៀលថ្ងៃនេះ ឯកឧត្តម និងក្រុមការងារបានបន្តចុះមូលដ្ឋានជួបសួសុខទុកប្រជាពលរដ្ឋនៅតាមភូមិជាបន្តទៀត។

នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគ...
06/06/2026

នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ចាម និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អនុប្រធានទី១ ក្រុមការងារចុះជួយខេត្តកំពង់ចាម ស្ថិតនៅទីស្នាក់ការគណបក្សស្រុកចំការលើ។

អបអរសាទរ❗ ពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស ស...
01/06/2026

អបអរសាទរ❗ ពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។

#កំពង់ចាម ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង...
22/05/2026

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅទីស្ដីការគណៈរដ្ឋមន្ត្រី និងតាមរយៈវីដេអូអនឡាញZoom ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៣ រួមមាន៖

១-សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥។

២-សេចក្តីព្រាងរបាយការណ៍តាមដាននិងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៥។

៣-សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់។

ព្រឹកថ្ងៃសុក្រ ៦កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ចាម បានប្រារព្ធទិវាជាតិ នៃការ...
20/05/2026

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦

រដ្ឋបាលខេត្តកំពង់ចាម បានប្រារព្ធទិវាជាតិ នៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៦ នេះ នឹងមានការជួបជុំរាប់បាតព្រះសង្ឃជាច្រើនអង្គ ស្ថិតនៅបរិវេណមណ្ឌលឧក្រិដ្ឋកម្ម បរិវេណវត្តសុវណ្ណគីរីរតនៈភ្នំប្រុស ស្ថិតក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងដើម្បីឧទ្ទិសកុសលជូនដល់ វិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។

ខេត្តកំពង់ចាម ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ខណៈបរិមាណតម្រូវការប្រើប្រាស់ទឹកស្អាតមានការកើនឡើងប្រចាំ (កំពង់ចាម) ខណៈបរិម...
20/05/2026

ខេត្តកំពង់ចាម ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ខណៈបរិមាណតម្រូវការប្រើប្រាស់ទឹកស្អាតមានការកើនឡើងប្រចាំ

(កំពង់ចាម) ខណៈបរិមាណតម្រូវការប្រើប្រាស់ទឹកស្អាត របស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម មានការកើនឡើងប្រចាំ ដែលជាហេតុធ្វើឱ្យប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតដែលមានស្រាប់ក្នុងបច្ចុប្បន្ននេះ ពិតជាមិនអាចធានាបានទៅនឹងតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋយើងបានឡើយ។ ដូច្នេះ អាជ្ញាធរខេត្តត្រូវការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតបន្ថែមទៀត ដើម្បីបំពេញឲ្យបានទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់។

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងបែបនេះ ក្នុងពិធីសម្ពាធដាក់ឲ្យដំណើរការជាផ្លូវការ ស្ថានីយផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម។ ពិធីនេះ មានការអញ្ជើញចូលរួមពី លោកស្រី យ៉ាសមីន ស៊ីដឌីហ្គី (Yasmin Siddiqi ) នាយិកា នៃធនាគារអភិវឌ្ឍន៍ អាស៊ី (ADB) ប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា និងលោក ឡូរ៉ង់ ពិសប៉ូ (Laurent Raspaud) នាយករង នៃទីភ្នាក់ងារបារាំងសំរាប់ អភិវឌ្ឍន៍(AFD) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ យុវជន និងបងប្អូនប្រជាពលរដ្ខយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ថ្លែងបន្តថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ បុិនប្រសព្វ ប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេច មហាបវរធិបតីហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការជួយជ្រោមជ្រែងពីសំណាក់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានខិតខំយកចិត្តទុកដាក់ក្នុង ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីៗ បន្ថែមទៀតដែលបានស្ថាបនារួចរាល់ជាស្ថាពរ និងដាក់សម្ពោធឱ្យដំណើការជាផ្លូវការនៅថ្ងៃនេះផងដែរ។

ឯកឧត្តមអភិបាលខេត្ត ថ្លែងបញ្ជាក់ថា ស្ដែង គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត ដែលត្រូវបានចុះហត្ថលេខាកាលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ហើយត្រូវបញ្ចប់នៅត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ។ គម្រោងនេះ ចំណាយថវិកាសរុបប្រមាណជាង ១៣ លានដុល្លារ ក្នុងនោះរួម មាន៖ ឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ឥណទានពីទីភ្នាក់ងារបារាំងសំរាប់ អភិវឌ្ឍន៍ន៍ (AFD) និងមានថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ។ ក្នុងគម្រោងនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះកិច្ចសន្យានៅថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០២២ និងបានអនុម័តផ្តល់កិច្ចសន្យាសាងសង់ឱ្យ “ក្រុមហ៊ុនសំណង់អភិវឌ្ឍន៍ទីក្រុងប៉ ni in Beijing Urban Construction Group Co.,Ltd (BUCG)។

ឯកឧត្តម អភិបាលខេត្ត បន្តថា នៅក្នុងគម្រោងនេះ មានការសាងសង់៖ ទី១-ស្ថានីយបូមទឹកឆៅ ដែលមានសមត្ថភាព បូម ១២.០០០ម៉ែត្រគីបក្នុងមួយថ្ងៃ, ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតដែលមានសមត្ថភាពផលិត ១១.៦០០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ, បំពង់បូមទឹកឆៅទៅរោងចក្រប្រវែង ៤គីឡូម៉ែត្រ, បណ្ដាញម នាំទឹកស្អាតប្រវែង ៥,២គីឡូម៉ែត្រ។ ក្រោយពីទទួលបានស្ថានីយថ្មីនេះ រដ្ឋាករទឹកកំពង់ចាម មានសមត្ថភាពផលិតទឹកស្អាតសរុប ២៨.១០០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ និងផ្គត់ផ្គង់ទឹកស្អាត តាមបណ្តាញប្រវែងប្រមាណ ៤៤៣គីឡូម៉ែត្រ ដែលមានអតិថិជនទទួលបានសេវាទឹកស្អាតប្រើប្រាស់ ចំនួន១៩.៣៣៩គ្រួសារ មានមនុស្សចំនួន ៨៩.០៣០នាក់ ស្មើនឹង ៧៦% នៃតំបន់គ្របដណ្ដប់របស់រដ្ឋករទឹក។

ឯកឧត្តមអភិបាលខេត្ត ថ្លែងបញ្ជាក់ថា ខណៈបរិមាណផ្គត់ផ្គង់ទឹកស្អាតខាងលើមិនទាន់អាចឆ្លើយតបតម្រូវការប្រជាពលរដ្ឋ និងសកម្មភាពអាជីវកម្ម ឧស្សាហកម្ម ដែលមានភាពមមាញឹកក្នុងខេត្តកំពុងអភិវឌ្ឍន៍មួយនេះ ក្នុងនាមរដ្ឋបាលខេត្ត សូមគោរពស្នើ ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងដៃគូអភិវឌ្ឍន៍មេត្តាពិនិត្យលទ្ធភាពពង្រីកវិសាលភាពផ្គត់ផ្គង់ ទឹកបន្ថែមទៀត៕

Address

Kampong Cham Province
Kampong Cham

Telephone

+855977577987

Website

Alerts

Be the first to know and let us send you an email when ក្រុមការងារថ្នាក់ជាតិខេត្តកំពង់ចាម posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share