04/09/2026
Ret-Novel SR
ភាគ.១៩
សុបិន្តឱនថើបនាងមួយខ្សឺតរួចទើបតបដោយសំឡេងខ្សិបៗថា:
" បងនិយាយពិតមែនតើ បងកុហកអូនដើម្បីអ្វីទៅ អ៊ីចឹងអូនឆាប់ឡើងទៅគេងចាំបងមុនសិនទៅ ពេលបងលាងខ្លួនរួចបងនឹងឡើងទៅតាមក្រោយណា " ។
លុះបន្ទាប់ពីឮវាចាផ្អែមល្ហែមពីសំណាក់ប្ដីសម្លាញ់រួចហើយ សៀវហ័រចាប់មានអារម្មណ៍ជ្រួលច្រាលមួយរំពេច ដ្បិតអ្វីស្នាមថើបរបស់ស្វាមីជាទីស្រឡាញ់បានដាស់អារម្មណ៍ត្រេកត្រអាលឲ្យរើឡើងទាំងកណ្ដាលអធ្រាត្រទៅហើយ ស្រស់ស្រីវាចាមកគេទាំងត្រេកអរថា:
" ចាស៎បង អ៊ីចឹងអូនឡើងទៅចាំបងមុនណា " មុននឹងឡើងទៅលើផ្ទះសៀវហ័រក៏យកដៃមកស្ទាប់ប៉ះលើនាគរាជរបស់គេបន្តិច រំពេចនោះនាងក៏លាន់មាត់ថា:
" វ៉ោ! ឡើងធំហ្មង ឃ្លានម៉េះ! " វាចារួចនាងក៏ដៃចេញមកវិញហើយឡើងទៅលើផ្ទះផុតបាត់ទុកឲ្យសុបិន្តហេហាលងើបក្បាលនាគរាជទល់កន្សែងពោះគោតែម្នាក់ឯងយ៉ាងរោលរាល។
លុះសៀវហ័រឡើងទៅលើផ្ទះផុតភ្លាម គេក៏ចូលមកក្នុងបន្ទប់វិញម្ដង។ សុបិន្តឈរផ្អែកខ្នងទល់ជញ្ជាំងបន្ទប់ទឹកដោយដកដង្ហើមចេញចូលតាមច្រមុះយឺតៗមើលទៅហាក់ដូចជាកំពុងធូរចិត្តក្នុងរឿងអ្វីមួយ។ តាមពិតការដែលនាយសង្ហាឱនថើបថ្ពាល់ប្រពន្ធជាទីស្រឡាញ់នៅមុននេះ គឺគេថើបបន្លប់ដើម្បីកុំឲ្យប្រពន្ធរបស់គេសង្ស័យមកលើគេនិងអូសបន្លាយពេលឲ្យសៀវហ័ងរៀបចំខ្លួនកុំឲ្យនាងឡើងទៅទាន់តែប៉ុណ្ណោះ។
សុបិន្តចាប់កន្សែងពោះគោចេញពីរាងកាយមាំបង្ហាញរូបរាងដ៏លេចធ្លោពេញដោយសាច់ដុំណែនកង់ៗរបស់គេបង្អួតជីងចក់មើលពេញទាំងបន្ទប់ទឹក។ ស្របពេលកំពុងបើកទឹកផ្កាឈូកស្រោចស្រពលើខ្លួនប្រាណយ៉ាងត្រជាក់ចិត្ត គ្រានោះរូបភាពដែលគេបានប្រព្រឹត្តជាមួយនឹងប្អូនថ្លៃវាក៏បានលេចឡើងក្នុងអារម្មណ៍មួយរំពេច។
សូមរង់ចាំអានភាគបន្ត
#ជំនួសតំណែងបងស្រីបង្កើត