28/07/2023
សមាជិកសមាជិកាគណបក្សប្រជាជននៅមូលដ្ឋាន ឃុំ មេ ព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម បានជួបជុំគ្នាអបអរសាទរជ័យជំនះនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ និងពិភាក្សាពីការអភិវឌ្ឍនៅឃុំមេព្រីង
…………………
ឯកឧត្តម សួន វិជ្ជា ប្រធានក្រុមការងារថ្នាក់កណ្តាលទទួលបន្ទុកឃុំ មេ ព្រីង និង ឯកឧត្តម ម៉ុល វិបុល ប្រធានក្រុមការងារយុវជន បានចូលរួមជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជានៅមូលដ្ឋានឃុំមេព្រីង ប្រកបដោយភាពស្និទ្ធស្នាល ក្រោមដំបូលសន្តិភាព ក្នុងឱកាសអបអរសាទរចំពោះជ័យជំនះជាប្រវត្តិសាស្ត្រដែលគណបក្សប្រជាជនកម្ពុជាទទួលបានសេចក្តីទុកចិត្តពីប្រជាពលរដ្ឋភាគច្រេីនតាមរយ:សម្លេងឆ្នោត ដេីម្បីបន្តដឹកនាំប្រទេសឲ្យមានសន្តិភាព ស្ថិរភាពនយោបាយក្នុងប្រទេស និងការអភិ វឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព។ ឯកឧត្តមប្រធានក្រុមការងារទាំងពីរបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការចូលរួមរបស់បងប្អូនសមាជិក សមាជិកាទាំងថ្នាក់កណ្តាល និងមូលដ្ឋាន នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ទាំងក្តៅ ទាំងភ្លៀង ដែលនេះបង្ហាញឲ្យឃេីញនូវវីរភាព ការតស៊ូ ការលះបង់មិនអាចកាត់ថ្លៃបាន និងសាមគ្គីភាពរបស់សមាជិកសមាជិកាបក្សដែលជាកត្តារួមចំណែកឲ្យគណបក្សប្រជាជនកម្ពុជាទទួលជ័យជំនះនៅក្នុងឃុំមេ ព្រីង និងនៅទូទាំងប្រទេស។ នាឱកាសនោះ មេ ភូមិ មេឃុំ ដែលជាសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាបានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងស្មារតីទទួលខុសត្រូវ នៅក្នុងការបង្កេីនល្បឿនអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន និងធ្វេីឲ្យប្រសេីរឡេីងនូវសេវាសាធារណ:ជូនប្រជាពលរដ្ឋនៅក្នុងឃុំមេព្រីង។ ទន្ទឹមនឹងនេះ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជានាពេលដ៏ខ្លីខាងមុខនេះ។
ជាកិច្ចបញ្ចប់ សមាជិកសមាជិកាបានចូលរួមហូបអាហារសាមគ្គីជាមួយគ្នាក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត។