សយអព ខេត្តត្បូងឃ្មុំ

សយអព ខេត្តត្បូងឃ្មុំ ក្រុមមនុស្សដែលមានមនោសញ្ចេតនារួម ចំពោះជាតិមាតុភូមិ

សុបិន្តរួមរបស់ពួកយើងគឺ មាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់ ដើម្បីអោយបានសំរេចនូវសុបិន្តរួមនេះលុះត្រាតែមានការចូលរួមពីសំណាក់បងប្អូនគ្រប់រូបទាំងអស់ប្រកបដោយទំនួលខុសត្រូវ មិនមែនផ្អើលតាមគ្នា​ ឬចូលរួមក្នុងន័យប្រយោជន៌ផ្ទាល់ខ្លួននោះឡើយ ហើយអ្វីដែលពួកយើងផ្សព្វផ្សាយគឺចង់អោយបងប្អូនស្តាប់ដោយទំនួលខុសត្រូវ រួចពិចារណាទៅលើអ្វីដែលពួកយើងបានផ្សព្វផ្សាយថា ត្រឹមត្រូវឬអត់? បន្ទាប់ពីពិចារណារួច បងប្អូនសំ

រេចចិត្តយ៉ាងមុិចជាសិទ្ធិរបស់បងប្អូន តែបើបងប្អូនយល់ថាត្រឹមត្រូវ សូមមេត្តាជួយពង្រីកគំនិតបន្ថែមតាមរយៈការ Like និង Share បន្តផង។
ពួកយើងនិងទទួលយកនូវការរិះគន់របស់បងប្អូនគ្រប់មជ្ឈដ្ឋានទាំងអស់

ចំណាំដើម្បីទទួលបានពត៌មានលឿនសូមបងប្អូនចុច Like page និង Follow យកពាក្យថា see first ។
សូមអរគុណ!

11/12/2023
ព្យុះសង្ឃរា នៅសហរដ្ឋអាមេរិច ចំរដ្ឋប្លរីដា កន្លែងផ្សេងៗ
30/08/2023

ព្យុះសង្ឃរា នៅសហរដ្ឋអាមេរិច ចំរដ្ឋប្លរីដា កន្លែងផ្សេងៗ

Live tracking map, satellite images and forecasts of Major Hurricane Idalia 2023 near Florida in the eastern Gulf of Mexico. Current wind speed 120mph. Max 130mph.

លោកពូជាទីគោរព🙏♥️រស់ដោយចិត្តបំរើតណ្ហា គឺជាអារម្មណ៍វង្វេងជាប់អន្ទាក់លោកិយថាជារឿងពិត វិលវល់ក្នុងកងទុក្ខហើយ។ ពូពន្យល់ធម៌កូនក...
14/12/2022

លោកពូជាទីគោរព🙏♥️
រស់ដោយចិត្តបំរើតណ្ហា គឺជាអារម្មណ៍វង្វេងជាប់អន្ទាក់លោកិយថាជារឿងពិត វិលវល់ក្នុងកងទុក្ខហើយ។ ពូពន្យល់ធម៌កូនក្មួយក្នុងគ្រួសាររាល់ព្រឹក អោយកូនក្មួយបានយល់ពីហ្កេមលោកិយនេះ អោយពួកក្មួយៗជាក្រុមគ្រួសារពូមានដំណើរជីវិតសុវត្ថិភាពឆ្លងកាត់វាលវដ្តសង្សារ ស្រាប់តែអ្នកខ្លះមើលសភាពឃើញថាគ្មានទឹកលិចលោកកើតឡើងទេ ក៏ត្រឡប់ទៅផ្ទះរស់បំរើតណ្ហាវិញ តើត្រូវទេ? ពូពន្យល់ធម៌ដើម្បីអោយក្មួយរស់នៅត្រូវ គ្មានតណ្ហាណាមួយ ជាផ្លូវត្រូវទេ សុទ្ធតែអារម្មណ៍វង្វេងទាំងអស់។ ព្រោះតែគ្មានបញ្ហាទឹកលិចលោក ក៏ទៅរស់នៅខុសវិញ អូហ្នឹងដឹងខុសដឹងត្រូវដែរ? ពូមិនចង់បញ្ជាក់ពីលោកមហន្តរាយម្តងហើយម្តងទៀតអីទេ ពូចង់អោយក្មួយៗគ្រួសារយើងស្គាល់ខុសស្គាល់ត្រូវ ដោយមិនព្រោះអារម្មណ៍ភ័យខ្លាចទឹកលិចលោកទេ គឺស្អីខុសមិនធ្វើតែម្តង។ រស់បំរើតណ្ហាគឺខុស ធ្មេចបើកៗដល់ថ្ងៃលាចាកលោកឥឡូវហ្នឹងហើយ តាំងជីវិតមានដំណើរវង្វេងវង្វាន់ក្នុងវាលវដ្តសង្សារហើយ តើរស់បំរើតណ្ហាហ្នឹងវាមានទៅបានប្រយោជន៍ស្អី បានសល់តែកាចងចាំមុននឹងស្លាប់ទៅតែប៉ុណ្ណោះ វាមានទៅបានប្រយោជន៍ស្អី ពីមួយថ្ងៃទៅមួយថ្ងៃសល់តែការចងចាំថាអញបានសប្បាយតែប៉ុណ្ណឹង គិតទៅមើលតើវាបានប្រយោជន៍ស្អី? ពូមិនចង់បញ្ជាក់ប្រាប់ក្មួយថារឿងលោកនេះវាមានដំណើរដល់ណាហើយនោះទេ គឺពូចង់ត្រឹមតែអោយវិញ្ញាណដែលជាក្មួយស្គាល់ខុសស្គាល់ត្រូវ បានដើរលើអដ្ឋង្គិកមគ្គតែប៉ុណ្ណោះ មិនចង់អោយក្មួយប្រឹងស្តាប់ធម៌ព្រោះខ្លាចមានមហន្តរាយដល់លោកនោះទេ។ សម័យនេះ ជាសម័យពុលខ្លាំងណាស់ ការទាញវិញ្ញាណអោយដឹងខុសដឹងត្រូវគឺលំបាកធ្វើអោយបានសំរេចខ្លាំងណាស់៕

08/06/2022

រាល់ពេលដែលវិញ្ញាណគិត គឺចេញជាអារម្មណ៍ទាំងអស់ ទាំងវិញ្ញាណសម្បយុត្ត ទាំងវិញ្ញាណវិប្បយុត្ត ប៉ុន្តែដំណើរការដឹងជាអារម្មណ៍ដូចការគិតនៅនឹងទ្វារខួរគឺមានតែវិញ្ញាណសម្បយុត្តទេ ឯវិញ្ញាណវិប្បយុត្តគិតដឹងនឹងទ្វារខួរខុសពីការដឹងជាអារម្មណ៍។ ក្មួយគិតពីដំណើរការដឹងរបស់វិញ្ញាណទៅមើល បើវិញ្ញាណសម្បយុត្ត គិតបានសញ្ញាយ៉ាងម៉េចនៅនឹងទ្វារខួរនឹងវិលហូរមកដឹងជាអារម្មណ៍នៅខន្ធទីបីរបស់ចិត្តដូចគ្នានឹងសញ្ញាគិតឃើញនៅនឹងទ្វារខួរនោះ តើគ្រប់ទឹក ឬមិនគ្រប់ទឹក? គិតដោយផ្ចិតផ្ចង់ ដោយស្មោះត្រង់ នោះក្មួយនឹងដឹងថា នេះជាដំណើរការដឹងត្រឹមត្រូវគ្រប់ទឹកមិនត្រឡប់ត្រឡិន បាយបិណ្ឌជាបាយបាត្រនៃវិញ្ញាណ នេះគឺវិញ្ញាណសម្បយុត្តសម្មាទិដ្ឋិនោះ។ ចំណែកឯវិញ្ញាណវិប្បយុត្តគិតនឹងទ្វារខួរបានសញ្ញាវិប្បយុត្ត និយាយពីការដឹងនៃវិញ្ញាណវិប្បយុត្តគិតនឹងទ្វារខួរគឺដូចជាវិញ្ញាណសម្បយុត្តអញ្ចឹងដែរ ប៉ុន្តែមកដឹងជាអារម្មណ៍គឺបញ្ច្រាសទេ តើគ្រប់ទឹកទេ? គឺឡប់ គឺអត់ដឹងអី គឺបាយបិណ្ឌជាបាយបាត្រ ហើយវិញ្ញាណវិប្បយុត្តខ្លួនឯងប្រកែកនឹងគេថាខ្លួនឯងត្រឹមត្រូវទៀត ការពិតការគិតនឹងទ្វារខួររបស់វិញ្ញាណវិប្បយុត្តមិនបានសញ្ញាសម្បយុត្តត្រឹមត្រូវដូចវិញ្ញាណសម្បយុត្តគិតទេ ប៉ុន្តែវិញ្ញាណវិប្បយុត្តអានសញ្ញាបញ្ច្រាសលឺជាសម្លេងដូចសម្លេងនៃអារម្មណ៍របស់វិញ្ញាណសម្បយុត្តដែរ តាមពិតសញ្ញាដែលវាកំពុងតែអានចេញជាសម្លេងនោះជាសញ្ញាវិប្បយុត្តទេ។ ព្រោះតែសញ្ញាគិតនឹងក្បាលបានជាសញ្ញាវិប្បយុត្តនេះហើយ បានជាសញ្ញាវិប្បយុត្តនោះហូរមកដឹងជាអារម្មណ៍វិប្បយុត្តដែរហ្នុង។ សភាពលក្ខណៈកម្លាំងគឺមានទិសដៅតែមួយ បើមានទិសដៅវិប្បយុត្តខុសគន្លងកម្មហើយ នោះមិនអាចមានទិសដៅសម្បយុត្តត្រូវគន្លងកម្មដំណាល់គ្នាផងដែរទេ ដូច្នេះហើយ លោកិយ មនុស្សម្នាក់មិនអាចធ្វើរឿងមិនត្រឹមត្រូវផង ហើយដឹងខុសដឹងត្រូវផងបានទេ អ្នកមិនអាចគាំទ្រគណបក្សមួយព្រោះតែអារម្មណ៍បានប្រយោជន៍ផ្ទាល់ខ្លួនផង ហើយអ្នកមានអារម្មណ៍ដឹងខុសដឹងត្រូវផងនោះទេ បើទៅរួច នោះគឺកម្លាំងមានទិសដៅពីរហើយ។ បើអ្នកមានទិដ្ឋិព្រោះចិត្តរបស់អ្នកជាប់នឹងលក្ខខណ្ឌថាមិនលែងទេប្រពន្ធ នោះអ្នកមិនអាចដឹងថាប្រពន្ធខុសជាអារម្មណ៍បានដាច់ខាត ហើយអ្នកណាមកនិយាយប្រាប់អ្នកពីរឿងខុសរបស់ប្រពន្ធដោយបំណងល្អ អ្នកទៅជាមានអារម្មណ៍ខឹង។ ដឹងខុសដឹងត្រូវទេ? នៅមានឧទាហរណ៍រាប់លានអំពីរឿងដូចខាងលើនេះ តែពូសូមសង្ខេបត្រឹមប៉ុណ្ណឹងសិនចុះ។ បើអ្នកមានអារម្មណ៍ថា អំពើដែលខុសនោះត្រូវហើយ នោះអ្នកត្រូវតែមានអារម្មណ៍ថា ទង្វើដែលត្រូវនោះខុស នេះគឺធម្មជាតិកម្លាំងបង្កើតវិញ្ញាណ អ្នកមិនអាចជាមនុស្សដឹងខុសដឹងត្រូវផង ហើយអ្នកជាមនុស្សដែលអារម្មណ៍ជាប់នឹងរឿងខុសផងបានដាច់ខាត៕

24/02/2022

L D P S p i r i t យើងចោទជាសំណួរថា តើរថយន្តអត់ពន្ធទាំង៥០០០គ្រឿង ចូលប្រទេសបានដោយរបៀបណា? ចម្លើយងាយហើយខ្លី គឺធ្លាយចូលក្រោមរដ្ឋបាលរបស់គាត់! ឥឡូវគាត់ស្រែកព្រមានឱ្យម្ចាស់រថយន្តគ្មានពន្ធទាំងនោះចូលខ្លួនទៅបង់ពន្ធ ស្តាប់ទៅហាក់បីដូចបន្ទុកនៃការទទួលខុសត្រូវ ត្រូវធ្លាក់ទៅម្ចាស់រថយន្ត១០០% ហើយរដ្ឋបាលរបស់គាត់គ្មានកំហុសសោះអ៊ីចឹង ប៉ុន្តែបើយើងគិតឱ្យមែនទែនទៅ នៅសល់ការទទួលខុសត្រូវខាងរដ្ឋាភិបាលពីរចំណុចទៀតដែលមិនអាចមើលរំលងក្នុងរឿងរថយន្តគ្មានពន្ធនេះ។ ចំណុចទី១ រថគ្មានពន្ធមិនមែនមានន័យថាមន្រ្តីពុករលួយឥតបានស៉ីលុយក្នុងដំណើរការនាំចូលនោះឡើយ គ្មានពន្ធមែនតែវាចូលប្រទេសបានដោយមានអំពើពុករលួយជួយសម្រួល។ ចំណុចទី២ គឺវាបញ្ជាក់អំពីរដ្ឋបាលសព្វថ្ងៃដំណើរការឥតប្រសិទ្ធភាព។ រថយន្ត៥០០០គ្រឿងស្ទើរតែនិយាយថា ប្រើថ្ងាសជំនួសភ្នែកក៏អាចមើលឃើញដែរ វាខុសពីថ្នាំញៀន៥០០០កញ្ចប់ដែលគេអាចបង្កប់តាមកាបូបម្តងបន្តិចៗឆ្លងព្រំដែនដែលមន្រ្តីពិបាកឆែករក ចំណែករថយន្តបើគ្មានការសហការពីមន្រ្តីទេវាមិនអាចចូលប្រទេសបានទេ។ ពីរចំណុចធំៗនេះ គឺជាទិដ្ឋភាពដែលត្រូវឱបជាប់ទៅជាមួយការព្រមានរបស់នាយករដ្ឋមន្រ្តី ដែលយើងជាពលរដ្ឋត្រូវមើលឱ្យឃើញ៕

23/02/2022
15/02/2022

អារម្មណ៍ទាមទារ ឬ អារម្មណ៍លក្ខខណ្ឌ?
តើអ្នកស្គាល់ភាពខុសគ្នារវាងអារម្មណ៍លក្ខខណ្ឌ និងអារម្មណ៍ទាមទារដែរឬទេ? ក្នុងក្តីស្នេហាដែលមានចិត្តគោរពរបស់ភាគីម្ខាងចំពោះភាគីម្ខាងទៀត អ្វីៗដែលជាការទាមទាររបស់ស្នេហាអាត្មានិយមគឺក្លាយទៅជាលក្ខខណ្ឌនៃស្នេហាដែលកើតពីចិត្តគោរព។ ក្នុងចិត្តគោរព ការស្មោះត្រង់មួយទល់នឹងមួយជាលក្ខខណ្ឌមិនមែនជាការទាមទារឡើយ ការយកចិត្តទុកដាក់រវាងប្តីប្រពន្ធជាលក្ខខណ្ឌមិនមែនជាការទាមទារឡើយ។ល។ បើអ្វីដែលអ្នកយល់ថាត្រូវមានក្នុងទំនាក់ទំនងប្តីប្រពន្ធ សម្រាប់មនុស្សដែលមានចិត្តគោរពគ្នា វាគ្រាន់តែជាលក្ខខណ្ឌប៉ុណ្ណោះមិនមែនជាការទាមទារឡើយ។ បើក្នុងចិត្តរបស់អ្នកវាជាលក្ខខណ្ឌ អ្នកនិយាយលក្ខខណ្ឌទាំងនោះអោយភាគីម្ខាងទៀតបានយល់ថាប្តីប្រពន្ធត្រូវមានលក្ខខណ្ឌបែបនេះខ្លះ ឬបែបនោះខ្លះ ពេលដែលភាគីម្ខាងទៀតបានដឹង ហើយយល់ថានោះគឺជាលក្ខខណ្ឌក្នុងទំនាក់ទំនងប្តីប្រពន្ធហើយគឺចិត្តរបស់អ្នកគ្រប់គ្រាន់ហើយ គេដឹងហើយ អ្នកមានអារម្មណ៍គ្រប់គ្រាន់ហើយ មិននិយាយទៀតទេ។ បើក្នុងករណីភាគីម្ខាងធ្វើរំលងលក្ខខណ្ឌទាំងនោះ អ្នកស្ទើរតែគ្មានអារម្មណ៍និយាយពីលក្ខខណ្ឌនោះម្តងទៀត អ្នកខឹង អ្នកអន់ចិត្តមិនចង់និយាយពីលក្ខខណ្ឌនោះម្តងទៀតទេ បើអ្នកនិយាយគឺអ្នកគិតថាកុំអោយហួសហេតុពេក អ្នកក៏និយាយទៅ បើនិយាយហើយ ភាគីម្ខាងទៀតនៅតែធ្វើរំលងលក្ខខណ្ឌទាំងអស់នោះ ក្នុងចិត្តអ្នកមានអារម្មណ៍ថាភាគីម្ខាងទៀតជាមនុស្សដែលអត់តម្លៃដែលអ្នកត្រូវនិយាយទៀតទេ ហើយអ្នកក៏មិនចង់រស់នៅជាមួយមនុស្សបែបនេះទៀតដែរ អ្នកអន់ចិត្ត អ្នកខឹង ហើយអ្នកសុំលែងលះគ្នាតែម្តង នេះគឺជាអារម្មណ៍លក្ខខណ្ឌ តែបើលក្ខខណ្ឌទាំងនេះក្លាយទៅជាអារម្មណ៍ទាមទាររបស់អ្នកទៅវិញ អ្នកមានការអត់ធ្មត់នៅរួមរស់ជាមួយមនុស្សដែលធ្វើខុសលក្ខខណ្ឌយ៉ាងយូររាប់សិបឆ្នាំក៏មានព្រោះអ្នកនៅទាមទារ ហើយជួនកាលអ្នកនិយាយថាព្រោះតែអាណិតកូន អាណិតម្តាយ ព្រោះអញ្ចេះ ឬអញ្ចោះអោយគេឃើញថាអ្នកបានអត់ធ្មត់ អ្នកជាមនុស្សត្រូវតែតាមពិតនេះជាអារម្មណ៍ដើម្បីអញ អោយតែចូលអារម្មណ៍អញ ភាពខុសនិងត្រូវអ្នកលែងមើលឃើញទៀតហើយ។ ព្រោះតែមានអារម្មណ៍អញ ឬអារម្មណ៍ទាមទារដើម្បីអញ លែងដឹងអ្វីខុស លែងដឹងអ្វីត្រូវ លែងដឹងអ្វីមានតម្លៃគួរធ្វើ អ្វីដែលថោកទាប គ្មានតម្លៃគួរធ្វើសោះឡើយ រៀបការជាមួយគ្នា នៅរួមរស់ជាមួយគ្នាដោយមិនពេញចិត្តសោះបានរយៈ៣០ ៤០ឆ្នាំដោយលំបាកចិត្ត ដោយអន់ចិត្តនេះ ឬអន់ចិត្តនោះ ប៉ុន្តែដោយនោះជាអារម្មណ៍ទាមទារ មិនមែនជាអារម្មណ៍លក្ខខណ្ឌ គេព្រមរស់នៅជាមួយមនុស្សដែលធ្វើអោយគេទើសចិត្តព្រោះនោះជាអារម្មណ៍ទាមទារ។ ពេលដែលមានឳកាសជួបមនុស្សដែលគេទុកចិត្តអាចនិយាយនូវការលំបាកក្នុងគ្រួសារបាន គេក៏បាននិយាយការលំបាកចិត្តនោះទៅអ្នកដទៃដោយក្នុងចិត្តយល់ថាខ្លួនជាអ្នកត្រូវ ជាអ្នកលះបង់ អ្នកអត់ធ្មត់ចំពោះទំនាក់ទំនងប្តីប្រពន្ធនេះ បើមិនមានអារម្មណ៍ថាទង្វើអត់ធ្មត់នេះជាទង្វើត្រូវទេ គេមិនអាចរៀបរាប់រឿងលំបាកនេះប្រាប់អ្នកដទៃទេ ហើយជាទូទៅអ្នកដទៃដែលបានស្តាប់រឿងលំបាករបស់គេនោះតែងតែគិតថាម្នាក់នេះនិយាយត្រូវ ពូកែអត់ធ្មត់ គេមានកន្លែងមិនស្រួលចិត្តនៅសង្ស័យតែមួយចំណុចទេគឺខ្លាចភាគីនោះនិយាយមិនពិត បើនិយាយពិតគឺគេគាំទ្រថាម្នាក់ហ្នឹងត្រូវមែន ហើយគេសរសើរ ខ្លះទៀតអាណិតព្រោះគេថ្លឹងចិត្តគេទៅគេធ្វើមិនបាន គេទ្រាំមិនបានដូច្នេះហើយទើបគេសរសើរថាអ្នកទ្រាំបានគឺពិតជាមនុស្សអស្ចារ្យណាស់ មនុស្សលះបង់ចំពោះស្នេហានេះណាស់ តែចំពោះខ្ញុំវិញស្តាប់ហើយក្តៅនឹងអ្នកនិយាយនោះខ្លាំងណាស់ នឹកក្នុងចិត្តដោយថ្លឹងចិត្តខ្លួនឯងថាម្តេចម្នាក់នេះអីក៏ថោកម្លេះ ខ្ញុំគ្មានចង់ដឹងថាតើរឿងដែលគេនិយាយនោះមែនឬមិនមែនទេ បើមែនតើមនុស្សនេះនៅទាមទារអ្វីពីមនុស្សដែលខ្លួននិយាយនោះ ខ្ញុំគិតថាភាគីម្ខាងទៀតនោះថោកទាបណាស់ ចុះហេតុអ្វីភាគីម្ខាងទៀតនៅអាចរួមរស់ជាមួយមនុស្សថោកទាបដូច្នេះបាន៣០ ៤០ឆ្នាំទៅកើត អ្វីៗដែលខ្លួនចង់អោយមានចំពោះទំនាក់ទំនងគូស្នេហ៍បើវាគ្រាន់តែជាលក្ខខណ្ឌម្លេះអ្នកនោះក្តៅក្រហាយហើយមើលងាយភាគីម្ខាងទៀតថាជាមនុស្សមិនសមខ្លួនរស់នៅជាមួយទេ អារម្មណ៍បែបនេះគឺមុខតែលែងលះជាមួយដៃគូខ្លួនបាត់ទៅហើយ ហេតុអ្វីមនុស្សនេះនៅថោកទាបនៅជាមួយដៃគូខ្លួនថោកទាបនេះបានដល់ទៅ១០ ២០ ៣០ ៤០ឆ្នាំ បើនោះជាកូនយើង ជាប្អូនយើង ជាអ្នកនៅក្នុងបន្ទុករបស់យើងហើយមានចរិតបែបនេះ យើងច្បាស់ណាស់កាត់កាលចោលព្រោះខ្លួននៅថោកទាបនឹងមនុស្សដែលខ្លួនមើលឃើញថាថោកទាបបែបនេះ គ្មានចិត្តទៅសរសើរថាមនុស្សនេះពូកែអត់ធ្មត់ឡើយ ឃើញថាថោកទាបនៅតែទាមទាររឿងដែលខ្លួនចង់បានពីមនុស្សថោកទាបដែលជាដៃគូខ្លួន តើត្រង់ណាដែលថាខ្លួនថ្លៃថ្នូរនោះ? នេះបើការនិយាយរបស់ម្នាក់នោះជាការពិតគឺក៏អ្នកនិយាយនោះនៅតែថោកទាបព្រោះអារម្មណ៍ទាមទារនាំអោយខ្លួនថោកណាស់ ទាមទាររិតតែយូរ បង្ហាញភាពថោករបស់ខ្លួនរិតតែខ្លាំង តែបើអ្វីដែលខ្លួននិយាយនោះជាការមិនពិតគឺខ្លួនអ្នកនិយាយនោះជាមនុស្សមិនល្អទាមទារចង់បានលក្ខខណ្ឌដែលមិនសមរម្យមកតែខាងខ្លួន។ សរុបមកវិញទោះអ្វីដែលខ្លួននិយាយនោះជាការលំបាកក្នុងទំនាក់ទំនងជីវិតជាការពិត ឬជាការមិនពិតក៏ដោយ ក៏អ្នកនិយាយនោះគេចមិនរួចពីប្រភេទមនុស្សយ៉ាប់ដែរ ខ្ញុំគ្មានចង់ដឹងថារឿងពិតវាយ៉ាងម៉េចដើម្បីអារកាត់ថាអ្នកខុស ឬត្រូវទេ គ្រាន់តែដឹងថាអ្នកលំបាកយូរយ៉ាងនេះហើយអ្នកនៅតែរងចាំបានទៀតនេះគឺជាអារម្មណ៍ទាមទារហើយ អ្វីដែលអ្នកទាមទារនោះមិនមែនជាលក្ខខណ្ឌដែលមាននៅក្នុងចិត្តគោរពនៃភាគីគូជីវិតរបស់ខ្លួនឡើយ។ ចិត្តគោរពដាច់ខាតមិនអាចមានចិត្តមិនពេញចិត្តនឹងបុគ្គលដែលខ្លួនគោរពឡើយ មិនពេញរហូតដើរនិយាយប្រាប់គេឯងពីរឿងរបស់បុគ្គលដែលយើងគោរពនោះឡើយ ចិត្តគោរពទើបអ្វីដែលជារឿងចាំបាច់ក្នុងទំនាក់ទំនងជីវិតគូក្លាយជាលក្ខខណ្ឌ។ អ្នកអាចនិយាយអាក្រក់ពីដៃគូរបស់ខ្លួនបាន ក្នុងករណីដែលលែងលះគ្នាហើយតែប៉ុណ្ណោះ។ សព្វថ្ងៃនេះ ខ្ញុំសង្កេតស្ទើរតែគ្រប់មនុស្សមានស្នេហាជាស្នេហាអាត្មានិយម ជាអារម្មណ៍ទាមទារពីដៃគូជីវិតរបស់ខ្លួនតែមិនមែនជាលក្ខខណ្ឌឡើយតែជាអារម្មណ៍របស់សត្វ មិនមែនជាស្នេហាមនុស្សឡើយ។ សំរាប់ចិត្តដែលមិនដែលទាមទារ អ្វីៗដែលត្រូវមានក្នុងទំនាក់ទំនងគូស្នេហ៍ គ្រាន់តែជាលក្ខខណ្ណ គ្មានឡើយអ្វីដែលនាំអោយលំបាកចិត្តកើតពីទំនាក់ទំនងគូស្នេហ៍ បើទំនាក់ទំនងនេះនាំអោយលំបាកចិត្តហេតុអីមិនលែងលះគ្នា? បើមិនលែងលះគ្នាតែមានរឿងលំបាកចិត្តជាប់ នោះគឺស្នេហាអាត្មានិយមហើយ៕
ប្រភព លោកពូជាទីគោរព

Address

Ou Reang Ov District
Kâmpóng Cham
2507

Alerts

Be the first to know and let us send you an email when សយអព ខេត្តត្បូងឃ្មុំ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share