បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម

  • Home
  • Cambodia
  • Kâmpóng Cham
  • បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម

បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម

ថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ។  លោកវរសេនីយ៍ឯក ស៊ឹង អាន មេបញ...
03/09/2026

ថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ។

លោកវរសេនីយ៍ឯក ស៊ឹង អាន មេបញ្ជាការរង ទទួលការងារកសាងកម្លាំង និងជាប្រធានក្រុមការងារជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ចាម បានដឹកនាំអនុប្រធាន និងសមាជិក ក្រុមការងារជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថខេត្ត អញ្ជើញជួបសំណេះសំណាល ធ្វើការផ្សព្វផ្សាយណែនាំដល់ប្អូនៗសិស្ស និស្សិត យុវជន ដែលបានមកទទួលពាក្យប្រឡងចូលបម្រើការងារក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថ ក្នុងស្មារតីប្រកបដោយមនសិការ និងឧត្តមគតិ ក្នុងការបម្រើជាតិមាតុភូមិ និងដំណើរការត្រួតពិនិត្យលក្ខណសម្បត្តិ និងចែកពាក្យ (ដោយឥតគិតថ្លៃ) ដល់បេក្ខជន ដែលគ្រប់លក្ខណសម្បត្តិ និងគ្រប់លក្ខខណ្ឌ ស្របទៅតាមផែនការរបស់ប្រធានអនុគណ:កម្មការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

នាព្រឹកថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ។  លោកឧត្តមសេនីយ៍ត្រី ថេង ឆេងល...
02/09/2026

នាព្រឹកថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ។

លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានដឹកនាំ មេបញ្ជាការរងទទួលការងារកសាងកម្លាំង ប្រធាន អនុប្រធានមន្ទីរកសាងកម្លាំង និងនាយការិយាល័យចំណុះមន្ទីរកសាងកម្លាំង ចូលរួមស្ដាប់ការប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ ។តាមរយៈវីដេអូបញ្ចេញសំឡេងនិងរូបភាព ( Video Conference ) ។

ក្រោមអធិបតីភាព លោកស្រី ឧត្តមសេនីយ៍ទោ ហ៊ាង ឆវី មេបញ្ជាការរង ទទួលការងារគោលនយោបាយ និងយេនឌ័រ កងរាជអាវុធលើផ្ទៃប្រទេស ។

ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ។លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេប...
01/09/2026

ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ។

លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានដឹកនាំ ក្រុមការងារជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំ ផ្សព្វផ្សាយការងារជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ ។ តាមរយៈវីដេអូបញ្ចេញសំឡេងនិងរូបភាព ( Video Conference ) ។

ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង ទទួលផែនការងារកសាងកម្លាំង និងជាប្រធានអនុគណៈកម្មាធិការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ៕

📢  #សូមជូនដំណឹងដល់សិស្ស និស្សិត យុវជនទាំងអស់អោយបានជ្រាបថា÷ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការជ្រើសរើសពលទាហា...
28/08/2026

📢 #សូមជូនដំណឹងដល់សិស្ស និស្សិត យុវជនទាំងអស់អោយបានជ្រាបថា÷ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការជ្រើសរើសពលទាហាន ដើម្បីបំពេញក្របខណ្ឌឲ្យកងរាជអាវុធហត្ថ។

👉 #ចំពោះអ្នកដែលមានបំណងចង់ចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ ប្រកបដោយមនសិការ និងឧត្តមគតិក្នុងការបម្រើជាតិមាតុភូមិ សូមអញ្ជើញមកទំនាក់ទំនង នៅតាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងទទួលយកឯកសារ (ដោយឥតគិតថ្លៃ) និងដាក់ពាក្យសុំចុះឈ្មោះនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម។

១/ ចែកពាក្យ÷ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៦

២/ ទទួលពាក្យ÷ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។

#បញ្ជាក់÷ ពេលមកទទួលពាក្យត្រូវភ្ជាប់មកជាមួយឯកសារ
១.សេចក្ដីចម្លងសំបុត្រកំណើត(ច្បាប់ដើម)
២.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ(ច្បាប់ដើម)
៣.សៀវភៅគ្រួសារឬសៀវភៅស្នាក់នៅ(ច្បាប់ដើម)
៤.សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(ច្បាប់ដើម)
#ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ: 097 300 0006/ 097 819 2222
សូមអរគុណ

゚viralシ ゚ #កងរាជអាវុធហត្ថ #កងរាជអាវុធហត្ថលើផ្ទៃប្រទេស #បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម

ថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ។លោកឧត្ដមសេនីយ៍ត្រី ថេង ឆេងលីម មេប...
28/08/2026

ថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ។

លោកឧត្ដមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានអញ្ជើញចូលរួមប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមរយៈកម្មវិធី ZOOM ដឹកនាំដោយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពដែលមានការពាក់ព័ន្ធ ។

ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
ស្ថិតនៅសាលប្រជុំបន្ទប់ Video conference សាលាខេត្ត។

ថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ។ លោកវរសេនីយ៍ឯក ស៉ឹង អាន មេបញ្ជាការ...
24/08/2026

ថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ។

លោកវរសេនីយ៍ឯក ស៉ឹង អាន មេបញ្ជាការរង ទទួលការងារ កសាងកម្លាំង កងរាជអាវុធហត្ថខេត្តកំពង់ចាម អញ្ជើញបើកវគ្គបំប៉នអនុវត្តការងារកាតព្វកិច្ចយោធារបស់កងរាជអាវុធហត្ថ ។
ដោយមានការអញ្ជើញចូលរួមពីសំណាក់ ÷
ប្រធានមន្ទីរកសាងកម្លាំង
នាយលេខាធិការដ្ឋាន
នាយការិយាល័យបុគ្គលិក
នាយការិយាល័យសន្តិសុខ ផ្ទៃក្នុង
នាយការិយាល័យព្រហ្មទណ្ឌ
និងមេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ។

ថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ។ លោកឧត្ដមសេនីយ៍ត្រី ថេង ឆេងលីម មេ...
18/08/2026

ថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ។

លោកឧត្ដមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានអញ្ជើញចូលរួម ពិធីប្រគេនទៀនចំណាំព្រះវស្សាវត្តសន្ធររង្សី ( វត្តអន្លង់សំឡី ) ។

ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ។

ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត ប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ នៅវត្តសន្ធររង្សី ( វត្តអន្លង់សំឡី ) ស្ថិតក្នុង ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ។ លោកឧត្ដមសេនីយ៍ត្រី ថេង ឆេងលីម មេប...
14/08/2026

ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ។

លោកឧត្ដមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានអញ្ជើញចូលរួម ពិធីប្រគេនទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យ ជូនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ៦វត្ត ស្ថិតនៅឃុំចំនួន ៣ (ជាលា សំបូរ និងតាំងក្រសាង) ស្រុកបាធាយ ខេត្តកំពង់ចាម

ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ។

ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត ព្រះសង្ឃ ប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ ស្ថិតនៅវត្តឥន្ទកោសី ( ហៅវត្តភ្នំតាង៉ិល ) ស្ថិតក្នុង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ។

ថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ។លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេ...
10/08/2026

ថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ។

លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានអញ្ជើញចូលរួម កាត់ស្រោមវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ សម័យប្រឡង ថ្ងៃទី១០-១១ ខែសីហាឆ្នាំ២០២៦ នៅមណ្ឌលវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ។

ក្រោមអធិបតីភាពឯកឧត្ដម ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ម៉ឹង សូដាឬទ្ធិ ឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ។

ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត ។

ថ្ងៃអាទិត្យ ១១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ។លោកវរសេនីយ៍ឯក សែម ហាក់ មេបញ្ជា...
09/08/2026

ថ្ងៃអាទិត្យ ១១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ ។

លោកវរសេនីយ៍ឯក សែម ហាក់ មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោកឧត្ដមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានដឹកនាំកម្លាំង អញ្ជើញចូលរួមដង្ហែសព លោកឧត្តមសេនីយ៍ទោ ឡាក់ លាង អតីតយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ចាម ចូលសោធននិវត្តន៍ ដែលបានទទួលមរណភាពកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ ឆ្ពោះទៅបូជានៅ វត្តជោតនារាមបឹងកុក។
ស្ថិតក្នុងភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

Address

Kâmpóng Cham

Website

Alerts

Be the first to know and let us send you an email when បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share