The true love online shop

The true love online shop you can buy something at here

ចែកចែករំលែកការយល់ដឹងនៃជម្ងឺកូរ៉ូណា
29/02/2020

ចែកចែករំលែកការយល់ដឹងនៃជម្ងឺកូរ៉ូណា

29/02/2020

តោះ motion ឲ្យអ្នកឈរស្ងៀមធ្មឹង ណាខ្លះដូចគាត

😊😊 #បញ្ជីរាយនាមឈ្មោះទូក😍 ង😍 🤩🤩សម្រាប់ការប្រណាំងថ្ងៃនេះ
10/11/2019

😊😊 #បញ្ជីរាយនាមឈ្មោះទូក😍 ង😍 🤩🤩សម្រាប់ការប្រណាំងថ្ងៃនេះ

 #ចាយគ្រប់អត់ក្នុងមួយថ្ងៃ? 🕸️🕊️
30/10/2019

#ចាយគ្រប់អត់ក្នុងមួយថ្ងៃ? 🕸️🕊️

 #គ្មានអ្វីក្រៅពីខ្លួនយើងទេដែលអាចជួយខ្លួនឯងបាន
25/10/2019

#គ្មានអ្វីក្រៅពីខ្លួនយើងទេដែលអាចជួយខ្លួនឯងបាន

 #គ្មានអ្វីក្រៅពីខ្លួនយើងទេដែលអាចជួយខ្លួនយលងបាន😊☺️😊
25/10/2019

#គ្មានអ្វីក្រៅពីខ្លួនយើងទេដែលអាចជួយខ្លួនយលងបាន😊☺️😊

18/10/2019
😘😘មុននិងសម្រេចគិតឲ្យបានដិតដល់               ទើបគ្មានអ្វីកើតឡើង🤩
14/10/2019

😘😘មុននិងសម្រេចគិតឲ្យបានដិតដល់ ទើបគ្មានអ្វីកើតឡើង🤩

រឿង😸 #កូនកំលោះគ្មានបេះដូង😻                 😊😊😊😊😊😊😊        «អ្ហឹម...!» សម្លេងគ្រលរគ្រហឹមគល់កតិចៗពេលទទួលដឹងឮនូវអារម្មណ៍ចុក...
11/10/2019

រឿង😸 #កូនកំលោះគ្មានបេះដូង😻
😊😊😊😊😊😊😊

«អ្ហឹម...!» សម្លេងគ្រលរគ្រហឹមគល់កតិចៗពេលទទួលដឹងឮនូវអារម្មណ៍ចុករោយស្រពន់ពាសពេញរាងកាយ ក្បាលក៏ចាប់ផ្ដើមឈឺខ្ទោកៗដូចនរណាម្នាក់យកញញួរមកដំ ដៃរឹងមាំលើកមកខ្ញាំនិងញីសក់ក្បាលខ្លួនឯងតិចៗឱ្យការឈឺចាប់ទាំងអស់នោះបន្ថយចុះ ខណះត្របកភ្នែកក្រាស់បានធ្វើការបើកសន្សឹមៗហើយរូបភាពដែលបានឃើញមុនគេគឺពិដានពណ៌ស។
អេរៀល ជ្រួញចិញ្ចើមពេលស្មារតីត្រលប់ចូលមកគ្រប់គ្រងរាងកាយវិញ គេងាកមើលឆ្វេងមើលស្ដាំដោយទឹកមុខងឿងឆ្ងល់ពេលឃើញខ្លួនឯងមកស្ថិតនៅលើគ្រែអ្នកជំងឺក្នុងមន្ទីរពេទ្យ រីឯដៃឆ្វេងរបស់គេនៅពេលនេះគឺកំពុងជាប់ម្ជុលសេរ៉ូមដែលមិនដឹងថាពេទ្យមកព្យួរវាឱ្យគេតាំងពីពេលណា។ អ្នកកំលោះដេកគិតទាំងនៅស្រពិចស្រពិលនៅឡើយ ដោយសាររកហេតុផលមកមិនបានថាខ្លួនឯងត្រូវមកដេកនៅទីនេះបានដោយរបៀបណា ហើយតើមានរឿងអ្វីកើតឡើងលើខ្លួនឯងទៅ ព្រោះគេមានអារម្មណ៍ថារាងកាយរបស់គេស្ពឹកៗគ្មានកម្លាំងកំហែងនឹងកំរើកទាល់តែសោះ។
ក្រិក!
សម្លេងមួលគន្លឹះទ្វារបន្លឺឡើងដោយមិនឱ្យសញ្ញាដឹងជាមុន អេល ងាកទៅមើលដោយការសង្ស័យមុននឹងឃើញថាជាឪពុកម្ដាយបង្កើតរបស់ខ្លួនចូលមកជាមួយនិងអង្គរក្សប្រុសម្នាក់។ ជីស៊ូ ទម្លាក់ចំណីអាហារនិងផ្លែឈើដែលខ្លួនបានទិញមកចោលលើតុ នាងចូលមកអង្គុយជិតកូនប្រុសព្រមទាំងពិនិត្យមើលសាច់ឈាមនិងសីតុណ្ហភាពរាងកាយរបស់គេដោយក្ដីបារម្ភ ពេលឃើញថាគេមិនបានកើតអីដូចការគិតផ្ដេសផ្ដាស់របស់ខ្លួនទេ ជីស៊ូ ងាកមកញញឹមហើយងក់ក្បាលដាក់ស្វាមីតិចៗជាសញ្ញារួចងាកមកវិញយកដៃអង្អែលថ្ពាល់កូនប្រុសដោយក្ដីអាណិតស្រលាញ់។
«កូនមិនកើតអីទេ?»
«អត់អីទេ គ្រាន់តែនៅអស់កម្លាំងនិងឈឺក្បាលតិចៗ»
«ល្អហើយ! បើអ៊ីចឹងកូនសម្រាកសិនចុះ» ជីស៊ូ លាត់ភួយមកដណ្ដប់ឱ្យកូនប្រុសដោយស្នាមញញឹម អេល បណ្ដោយខ្លួនឱ្យស្ថិតក្នុងភាពកក់ក្ដៅរបស់ម្ដាយដោយមិនមាត់មិនកអី តែអត់សង្ស័យរឿងម្យ៉ាងមិនបាន។
«ម៉ាក់! កូនកើតអីឬម៉េចបានដល់ថ្នាក់ចូលពេទ្យ?» ឮសំណួរកូនប្រុសហើយ ជីស៊ូ បានត្រឹមតែភាំងនិយាយមិនចេញ នាងងាកមកប្រសព្វភ្នែកជាមួយស្វាមីដែលឈរក្បែរដោយទឹកមុខស្រពោនហើយក៏ដកដង្ហើមធំ។
«កូនចាំអីមិនបានទេឬ?»
«មិនដឹងទេ ដូចជារាងភ្លេចភ្លាំងយ៉ាងម៉េចមិនដឹងទេ» មិនត្រឹមតែភ្លេចភ្លាំងទេ តែពេលនេះរាងកាយគេឡើងស្ពឹកស្រពន់អស់រលីងមិនសូវរហ័សរហួនដូចមុនសោះ។
«កូនត្រូវគេចាក់ថ្នាំងងុយដេកកម្រិតធ្ងន់ចូលក្នុងរាងកាយ ហើយសន្លប់នៅកន្លែងចតឡានត្រូវបានកូនចៅលោក មៃឃើល ប្រទះឃើញក៏ផ្ដល់ដំណឹងមកប្រាប់ប៉ាម៉ាក់»
«កន្លែងចតឡាន?» អេល ជ្រួញចិញ្ចើមរកនឹករឿងហេតុធ្វើឱ្យឪពុកម្ដាយលួចមើលមុខគ្នាដោយក្ដីបារម្ភ ចុងក្រោយ អេរិក ក៏បន្ថែមឱ្យការចងចាំរបស់គេត្រលប់មកវិញ។
«អ្ហឹម! កន្លែងចតឡាននៅឯពិធីជប់លៀងនោះអី»
«ខ្ញុំគិតថា...ខ្ញុំដូចជាចងចាំបានវិញខ្លះៗហើយ ប៉ុន្តែ...ឯណា ហ្វីនី?» អ្នកកំលោះភ្ញាក់ដូចគេកន្រ្តាក់ពេលនឹកឃើញដល់រាងស្ដើងដែលទៅពិធីជប់លៀងជាមួយគេកាលពីល្ងាចម្សិលមិញ បើគេត្រូវមនុស្សលបចាក់ថ្នាំងងុយដេកឱ្យសន្លប់ហើយចុះរាងស្ដើងនឹងទៅជាយ៉ាងណាទៅ? ព្រោះគេបានទុកនាងចោលម្នាក់ឯងឱ្យរង់ចាំខ្លួននៅទីនោះ។
«ហ្វីនី នាងបាត់ខ្លួនហើយ» ប្រាប់ហើយក៏ត្រូវលើកដៃបិទត្រចៀកពេលកូនប្រុសស្រែកគំហគមកឱ្យវិញដោយការភ្ញាក់ផ្អើល។
«ថាម៉េច? នាងបាត់ខ្លួនបានយ៉ាងម៉េច?»
«យើងមិនទាន់ទទួលបានតម្រុយមកទេ តែរូបភាពចុងក្រោយក្នុងកាមេរ៉ាសុវត្ថិភាពឃើញថានាងឡើងឡានជាមួយមនុស្សស្រីម្នាក់» អេល ប្រែទឹកមុខជារឹងកំព្រឹស អារម្មណ៍ពេលនេះគឺភ័យផងខឹងផងព្រោះដឹងថារាងស្ដើងកំពុងស្ថិតក្នុងគ្រោះថ្នាក់ មានន័យថានាងឡើងឡានជាមួយមនុស្សស្រីប្លែកមុខតាំងតែពីល្ងាចម្សិលហើយមកទល់ថ្មើរនេះ មិនដឹងថាជួបរឿងស្អីខ្លះទៅហើយទេ នាងជាមនុស្សស្រីទន់ខ្សោយខ្លួនតូចតែមួយមានសមត្ថភាពឯណាតតាំង? សំខាន់មានក្មេងកំពុងចាប់កំណើតក្នុងផ្ទៃទៀត។
«វាជាអ្នកណា?» គេសួរទាំងមុខមាំព្រមទាំងស្ទុះក្រោកឡើងដោយមិនខ្វល់ថាដៃកំពុងជាប់ព្យួរសេរ៉ូម គ្រាន់តែដឹងថាប្រពន្ធកំពុងស្ថិតក្នុងគ្រោះថ្នាក់ កម្លាំងកំហែងដែលរលត់បាត់ទាំងប៉ុន្មានត្រូវត្រលប់ចូលមកក្នុងរាងកាយរឹងមាំវិញយ៉ាងរហ័ស។
«មិនដឹងទេ រូបក្នុងវីឌីអូពិតជាងងឹតនិងព្រិលខ្លាំងណាស់»
«ព្រះអើយ!» ថាតែប៉ុណ្ណឹង គេខាំមាត់ហើយបោចសេរ៉ូមចេញពីដៃភ្លាម ភាពឈឺចាប់ក៏ចាប់ផ្ដើមផុសឡើងធ្វើឱ្យគេដឹងខ្លួនខុសដែលធ្លាប់ធ្វើមិនល្អលើនាង ធ្លាប់ជេរស្ដីថាស្អប់មុខនាងណាស់ មិនចង់ឃើញមុខនាង មិនចង់បាននាងជាប្រពន្ធ តែពេលនេះគេទើបតែដឹងថាតាមពិតខ្លួនឯងចង់ឃើញមុខនាងណាស់ មិនចង់បាត់បង់ មិនចង់ឃ្លាតឆ្ងាយសូម្បីមួយវិនាទី។
«គិតធ្វើអីហ្នឹង អេរៀល?» ជីស៊ូ សួរទាំងស្លន់ស្លោរពេលឃើញកូនប្រុសផ្ដាច់សេរ៉ូមចេញពីដៃនិងចុះពីលើគ្រែយ៉ាងទាន់ហន់។
«ខ្ញុំទៅតាមរកប្រពន្ធរបស់ខ្ញុំ»
«ឯងដឹងថាត្រូវទៅរកឯណាដែរឬ? នៅឱ្យស្ងៀមៗទៅ ប៉ូលីសគេកំពុងស្វះស្វែងតាមរកហើយ យើងបានជួលអ្នកស៊ើបគ្រប់ទិសទីរួមទាំងបណ្ដាញសំងាត់ជាច្រើននាក់ឱ្យតាមរកនាង មិនយូរទេប្រាកដជាតាមរកឃើញមិនខាន» អេរិក ព្យាយាមពន្យល់កូនប្រុសនិងចាប់អូសដៃឱ្យគេត្រលប់គ្រែវិញតែគេរលាស់ដៃចេញនិងគ្រវីក្បាលបដិសេធទាំងមុខមាំ។
«ខ្ញុំដឹងហើយ តែខ្ញុំមិនអាចនៅស្ងៀមបានទេ ខ្ញុំត្រូវតែតាមរកនាង»
«ធ្វើចិត្តឱ្យត្រជាក់សិនទៅ អេល»
«ខ្ញុំធ្វើចិត្តមិនបានទេ កូននិងប្រពន្ធខ្ញុំបាត់ទៅមួយទាំងមូល» អេល បើកទូរប្រមូលសម្លៀកបំពាក់ដែលពេទ្យបានបោកឱ្យរួចជាស្រេចយកទៅក្នុងបន្ទប់ទឹកដើម្បីប្ដូរមកស្លៀកឈុតគ្រ័រហ្សេពីម្សិលមិញដូចដើម មិនយូរប៉ុន្មានគេក៏ដើរចេញមកវិញយ៉ាងរហ័សរហួនមុននឹងត្រូវទច់ដំណើរហើយភាំងមួយដង្ហើមពេលប្រទះឃើញ ហ្វីស និង រ៉ូសេ មកទីនេះដែរ។
«លោកពូ ហ្វីស អ្នកមីង រ៉ូស»
«ហ្វីស! រ៉ូសេ! នេះត្រលប់មកពីស្វីសវិញហើយឬ?» អេរិក សួរបន្ថែមព្រោះភ្ញាក់ផ្អើលមិនចាញ់កូនប្រុសដែរ សង្ស័យតែដឹងរឿងការបាត់ខ្លួនរបស់ ហ្វីនី ហើយបានជាត្រលប់មកវិញដោយមិនឱ្យដំណឹងមុនបែបនេះ ថែមទាំងមករកគេដល់ក្នុងមន្ទីរពេទ្យទៀត។
«ខ្ញុំត្រលប់មកបន្ទាន់បែបនេះព្រោះបានដំណឹងថា ហ្វីនី បាត់ខ្លួន ពេលនេះយ៉ាងម៉េចហើយ? រកនាងឃើញហើយឬនៅ?»
«នៅទេ ខាងអ្នកស៊ើបនិងបណ្ដាញសំងាត់កំពុងដុតដៃដុតជើងគ្នាដើម្បីស្វះស្វែងតាមរកហើយ» ឮតែប៉ុណ្ណឹង រ៉ូសេ ក៏ទន់ជើងរកកល់ចង់ដួលកុំតែបាន ជីស៊ូ ចូលមកជួយទប់ហើយ ហ្វីសេល លូកដៃចូលមកឱបចង្កេះលួងលោមនាងភ្លាមព្រោះដឹងថានាងកំពុងតក់ស្លុតមិនចាញ់ខ្លួនឡើយ។
«ព្រះអើយ ហ្វីនី កូនស្រីម្ដាយ! បងសម្លាញ់ជួយកូនស្រីរបស់យើងផង» រ៉ូសេ យំហើយអង្រួនដៃស្វាមីតិចៗ ហ្វីស ដកដង្ហើមធំហើយក៏ចង់យំណាស់ដែរតែត្រូវអត់ធ្មត់ គេខាំមាត់បន្តិចមុននឹងងាកមកសួរបងប្រុសបន្ត។
«ហេតុអីបានជានាងបាត់ខ្លួន? ម៉េចក៏ធ្វេសប្រហែសយ៉ាងនេះ?» អេល ក្ដាប់ដៃណែនទប់ភាពឈឺចាប់ទាំងឡាយមុននឹងព្រមបកស្រាយការពិតឱ្យលោកពូបានយល់។
«សូមទោសលោកពូ ពីម្សិលមិញនាងបានទៅចូលរួមពិធីជប់លៀងជាមួយខ្ញុំ តែមិនដឹងជាមានអ្វីកើតឡើងទេបានជាខ្ញុំសន្លប់លែងដឹងខ្លួន ពេលមកដឹងខ្លួនម្ដងទៀតគឺនៅមន្ទីរពេទ្យបាត់ទៅហើយ ដូចជាមានមនុស្សរៀបគំរោងអ៊ីចឹង!»
«ចង្រៃយ៍! កុំឱ្យយើងដឹងឱ្យសោះថាជាអ្នកណាដែលចាប់ខ្លួនកូនស្រីយើងទៅ បើយើងដឹង...សាកសពវាស្លាប់មិនស្អាតឡើយ» ហ្វីស ស្រែកជេរដោយប្រយោលចោលយ៉ាងមួរម៉ៅព្រមទាំងខាំធ្មេញក្រតៗ គេពិតជាខឹងណាស់ដែលមានមនុស្សព្រហើនហ៊ានមកលូកថ្លើមរបស់គេលែងបែបនេះ បើកូនស្រីគេមានបញ្ហាអ្វីកើតឡើងគេនឹងសម្លាប់ចិញ្ច្រាំស្រីម្នាក់ហ្នឹងឱ្យស្លាប់យ៉ាងវេទនាម្ដង។
«ចៅហ្វាយ! ខាងប៉ូលីសទាក់ទងមកមានរឿងសំខាន់ចង់ប្រាប់» កូនចៅជំនិតរបស់ អេរិក បើកទ្វារចូលមកយ៉ាងសុភាពព្រមទាំងឱនក្បាលគោរពផងដែរ គេដើរចូលមកហុចទូរស័ព្ទទៅឱ្យអ្នកដែលជាចៅហ្វាយដោយកាយវិការរហ័សរហួន។
«សួស្ដី លោកឧត្តមសេនីយ៍ គ្រីស្ដាល់» អេរិក លើកទូរស័ព្ទមកផ្អឹបនឹងត្រចៀកមុននឹងបានឮសម្លេងគ្រលររបស់អ្នកម្ខាងទៀតយ៉ាងច្បាស់ អ្នកគ្រប់គ្នាដែលស្ថិតនៅក្នុងបន្ទប់នាំគ្នាស្ងាត់ភ្លាមរង់ចាំស្ដាប់ដំណឹងដោយចិត្តអន្ទះសារ។
(បាទ សួស្ដី លោក អេរិក ខ្ញុំមានដំណឹងសំខាន់មកប្រាប់លោក)
«ដំណឹងអ្វី?»
(រូបភាពមនុស្សស្រីដែលនាំអ្នកនាង ហ្វីនី ទៅ យើងដូចជាបានតម្រុយមកហើយ ក្រយ៉ូវមុខរបស់នាងដូចទៅនឹងជនល្មើសម្នាក់ដែលធ្លាប់មានទោសជាប់គុកនិងបានចេញវិញក្នុងកំឡុងពេល២ឆ្នាំកន្លងមកនេះទេ)
«នាងជាអ្នកណា?»
(ឡារ៉ា ខូស៊ីលន៍ ជាមុខសញ្ញាដំបូងគេ ពេលនេះយើងបានបិទច្រកចេញចូលក្នុងក្រុងហើយ មិនយូរទេយើងពិតជាអាចស្វែងរកនាងឃើញ) អេរិក កាន់ទូរស័ព្ទឡើងញ័រដៃ ទឹកមុខគេទាំងភ្ញាក់ផ្អើលនិងហួសចិត្តមិនស្មានថាស្រីដែលចាប់ខ្លួន ហ្វីនី ទៅជាពស់វែកនៅជិតបង្កើយសោះ អ៊ីចឹងតើបានជារូបក្នុងកាមេរ៉ាសុវត្ថិភាពមើលទៅដូចជាស្រដៀងៗខ្លាំង។
«បាទ អរគុណហើយដែលបានខលមកប្រាប់» គេដាក់ទូរស័ព្ទចុះព្រមទាំងហុចឱ្យកូនចៅវិញដោយអារម្មណ៍ទទេស្អាត ហ្វីស ចូលមកចាប់ដៃបងប្រុសសួរនាំយ៉ាងស្លន់ស្លោរ។
«មានរឿងអ្វីឬ?»
«ប៉ូលីសកំណត់មុខសញ្ញាបានហើយថាអ្នកណាជាអ្នកចាប់ខ្លួន ហ្វីនី ទៅ»
«អ្នកណា?» ប្រយោគមួយនេះគឺ អេល ហើយនិង ហ្វីស ជាអ្នកគំហគសួរឡើងព្រមៗគ្នា។
«ឡារ៉ា ខូស៊ីលន៍»
«ថា...ថាម៉េច? ឡារ៉ា ជាអ្នកចាប់ខ្លួន ហ្វីនី ទៅ?» អេរៀល សួរតបទៅវិញដោយស្វ័យប្រវត្តិព្រោះតែភ្ញាក់ផ្អើលខ្លាំងពេក បេះដូងគេដើរលែងត្រូវចង្វាក់មិនស្មានថា ឡារ៉ា ជាស្រីសាហាវហ៊ានធ្វើរឿងមិនគប្បីដាក់ភរិយាខ្លួន ទឹកមុខស្លេកស្លាំងរបស់គេជាចំណុចចាប់អារម្មណ៍និងសង្ស័យសម្រាប់ ហ្វីស ជាខ្លាំង កំលោះចាស់លែងដៃបងប្រុសមុននឹងងាកដើរមករក អេល ដោយចងចិញ្ចើមជាប់គ្នា។
«ឯងនិយាយដូចជាស្គាល់វាច្បាស់ណាស់ អេល»
«ខ្ញុំ...ខ្ញុំសូមទោស» គេតបទៅវិញខ្សេវៗព្រោះតែដឹងខុសមុននឹងភ្ញាក់បន្តិចពេលលោកពូចាប់ក្របួចកអាវគេឈ្លេចរកចម្លើយ ជីស៊ូ បានត្រឹមតែលើកដៃខ្ទប់មាត់តែមិនហ៊ាននិយាយអ្វីព្រោះកូនប្រុសនាងខុសខ្លាំងពិតមែន។
«ឆ្លើយមក ថាវាជាអ្នកណា?»
«នាងជា...ស្រីស្នេហ៍របស់ខ្ញុំ»
«ឯងថាម៉េច?»
«នាងជាមនុស្សស្រីម្នាក់ដែលលោកយាយប្រាប់ឱ្យខ្ញុំឈប់ទាក់ទងដើម្បីមករៀបការជាមួយ ហ្វីនី» ហ្វីស ព្រមព្រលែងកអាវក្មួយប្រុសវិញតែកំហឹងនៅតែឆាបឆេះដូចដើម គេខាំធ្មេញណែនសម្លឹងមើលផ្ទៃមុខសង្ហាស្លេកដូចមាន់ស្ងោរបង្ហាញពិរុទ្ធចម្លែកឱ្យឃើញយ៉ាងច្បាស់។
«នៅមានរឿងអីខ្លះទៀតដែលយើងមិនដឹង? ឯងនិយាយឱ្យអស់មក»
«ខ្ញុំសូមទោស កំឡុងពេលដែលលោកពូនិងអ្នកមីងទៅក្រៅប្រទេសបាត់ ខ្ញុំ...ខ្ញុំបាននាំនាងមករស់នៅក្នុងផ្ទះជាមួយគ្នា» អេល និយាយមិនទាន់ចប់ស្រួលបួលផងក៏ត្រូវរងកណ្ដាប់ដៃពីលោកពូយ៉ាងដំណំ ជីស៊ូ និង អេរិក បានត្រឹមតែឈរមើលយ៉ាងខ្លោចចិត្តតែមិនហ៊ានចូលឃាត់ ពេលនេះមាត់របស់គេបានបែកនិងហូរឈាមចេញមក តែប៉ុណ្ណឹងវាមិនឈឺអីណាស់ណាទេ គេអាចទ្រាំបានព្រោះនេះជាបាបកម្មដែលគេបានសាងលើ ហ្វីនី មកជាយូរហើយ។
«អាក្មួយប្រុសចោរម្សៀត ម៉េចក៏ឯងធ្វើបែបហ្នឹងដាក់ ហ្វីនី? យើងមិនគួរផ្ញើនាងនៅនឹងឯងទេ» ហ្វីស ខំទប់ទឹកភ្នែកនៅពេលដែលភាពឈឺចាប់និងភាពខកបំណងរត់មកផ្ដុំគ្នាត្រង់បេះដូងច្រើនពេក គេស្ដាយក្រោយខ្លាំងណាស់ដែលផ្ញើកូនស្រីនៅនឹងមាត់ក្រពើបែបនេះ ហ្វីនី ជាកូនស្រីដែលគេស្រលាញ់និងថ្នាក់ថ្នមខ្លាំងណាស់ព្រោះនាងជាក្មេងទន់ខ្សោយ ហេតុអីបានជា អេល ដាច់ចិត្តធ្វើបែបហ្នឹងដាក់នាងទៅរួច? មនុស្សស្រីរស់នៅជាមួយស្វាមីដែលនាំស្រីស្នេហ៍មកជាមួយតើវាគួរឱ្យឈឺចាប់យ៉ាងណាទៅ?
«ឯងនេះអាក្រក់ណាស់ ហ៊ានយកស្រីមកនៅក្នុងផ្ទះទាំងដែលខ្លួនឯងមាន ហ្វីនី ជាប្រពន្ធហើយ មិនដឹងថានាងរងទុក្ខវេទនាយ៉ាងណាទេពេលយើងមិននៅ ហេតុអីក៏បងប្រុសនិងអ្នកបងមិនព្រមប្រាប់រឿងនេះដល់ខ្ញុំ?» ហ្វីស ក្ដាប់ដៃដាល់លើក្មួយប្រុសមិនឈប់ហើយប្រយោគចុងក្រោយគេងាកទៅស្ដីបន្ទោសបងប្រុសនិងបងថ្លៃដោយសម្លេងខកបំណង។
«យើងសូមទោសផង មិនមែនយើងមិនចង់ប្រាប់ទេ ប៉ុន្តែ...»
«មិនបាច់ដោះសារទេ បងប្រុសចិត្តដាច់ណាស់សុខចិត្តបណ្ដោយឱ្យកូនប្រុសខ្លួនឯងធ្វើបាបនារីម្នាក់ឱ្យស្លាប់ទាំងរស់ បងសប្បាយចិត្តណាស់ឬ?»
«វាមិនមែនបែបហ្នឹងទេ ស្ដាប់បងសិន ហ្វីស»
«ខ្ញុំមិនស្ដាប់អ្វីទាំងអស់ បើប៉ូលីសរកឃើញ ហ្វីនី ពេលណា ខ្ញុំនឹងឱ្យពួកគេលែងលះគ្នា បើមិនស្រលាញ់មិនចាំបាច់មានឈ្មោះជាប្ដីប្រពន្ធនឹងគ្នាតទៅទៀតទេ» គ្រាន់តែឮពាក្យថា ’លែងលះ’ បេះដូងអ្នកកំលោះឈឺដូចគេចាក់ស្រេះ គេមិនចង់បាត់បងនាងទៅទាំងបែបនេះទេព្រោះនាងក្លាយជាមនុស្សចុងក្រោយស្ថិតក្នុងបេះដូងគេហើយ ម្យ៉ាងនាងក៏បានពរពោះដំណក់ឈាមរបស់គេទៀត អេរៀល គិតទាំងតក់ស្លុតហើយរហ័សលុតជង្គង់យ៉ាងលឿនដើម្បីអង្វរលោកពូឱ្យចិត្តទន់។
«លោកពូ! ខ្ញុំខុសហើយ លោកពូចង់វ៉ៃក៏វ៉ៃមក តែកុំនិយាយរឿងលែងលះអី ខ្ញុំស្រលាញ់ ហ្វីនី» និយាយចប់គេក៏ទទួលរងនូវកណ្ដាប់ដៃម្ដងទៀតធ្វើឱ្យឈាមហូរមកតាមច្រមុះ អ្នកកំលោះលើកដៃជូតវាចេញមុននឹងនៅស្ងៀមពេលមានម្រាមដៃកំណាចលើកមកចង្អុលគំរាមគេ។
«កុំមកនិយាយពាក្យថាស្រលាញ់ឱ្យយើងឮឱ្យសោះ បើ ហ្វីនី កើតអី យើងនឹងសំលាប់ឯងដោយផ្ទាល់ដៃ» អេល ស្រក់ទឹកភ្នែកខ្ចោកៗពេលលោកពូដែលធ្លាប់តែស្រលាញ់និងថ្នាក់ថ្នមខ្លួនគំរាមគេដូច្នេះ តែគេមិនបានខឹងឡើយព្រោះតែទង្វើអាក្រក់ទាំងឡាយគឺគេបានសាងឡើងមកដោយខ្លួនឯង បើសិនជា ហ្វីនី កើតអីពិតមែនគេមិនចាំបាច់ឱ្យលោកពូលើកដៃសម្លាប់គេទាន់ទេ គេនឹងសម្លាប់ខ្លួនឯងយកឈាមស្រស់លាងបាបកម្មទាំងអស់តែម្ដង។
«អេល! យ៉ាងម៉េចហើយកូន ឈឺខ្លាំងទេ? កុំគិតច្រើនអី លោកពូខឹងពេកទើបចេះតែនិយាយទៅទេ» ជីស៊ូ រត់មកលើកូនប្រុសឱ្យងើបឡើងក្រោយពេលដែល ហ្វីស នាំភរិយាចេញទៅវិញបាត់ទាំងខូចចិត្ត។

អារម្មណ៍ដែលចាប់ផ្ដើមដឹងខ្លួនរលីវៗធ្វើឱ្យរាងស្ដើងថ្ងូរតិចៗចុងមាត់ព្រោះតែនាងឈឺចុកចាប់ពាសពេញរាងកាយ កម្លាំងកំហែងទាំងប៉ុន្មានដែលធ្លាប់មានត្រូវរលត់បាត់អស់ដូចមានមនុស្សប្លន់យកទៅ ហ្វីនី កម្រើកខ្លួនទៅមកតែប៉ុន្មានដងក៏បើកភ្នែកឡើងសន្សឹមៗទាំងសតិនៅវិលវល់ រូបភាពដែលនាងបានឃើញដំបូងគឺផ្ទៃមេឃខៀវស្រងាត់ពោរពេញដោយពពក ពន្លឺថ្ងៃចាប់ផ្ដើមចាំងមករកធ្វើឱ្យនាងត្រូវលើកដៃមកបាំងព្រមទាំងព្រិចភ្នែកតិចៗ។ នាងបើកភ្នែកឡើងវិញម្ដងទៀតហើយក្រលេកមើលជុំវិញខ្លួនទាំងម៉ីងម៉ំាងពេលប្រទះឃើញសុទ្ធតែព្រៃស៊ុបទ្រុបហើយនិងស្មៅ ហ្វីនី រហ័សស្ទុះក្រោកឡើងទាំងស្លន់ស្លោរតែទៅណាមិនទាន់បានព្រោះអាការះចុកសៀតពោះផុសឡើងមកតិចៗ។
«ទីនេះជាកន្លែងណា? ម៉េចក៏ខ្ញុំមកស្ថិតនៅត្រង់នេះ?» នាងសួរខ្លួនឯងទាំងវិលវល់ហើយក៏ព្យាយាមយោងខ្លួនឱ្យក្រោកឡើងតែនាងធ្វើពុំបានសម្រេចសោះដោយសារអស់កម្លាំងពេក ពោះក៏ចាប់ផ្ដើមចុកខ្ទោកៗរហូតទទួលបានអារម្មណ៍ថាសើមត្រង់ប្រឡោះភ្លៅ នាងឱនមុខមើលទាំងឆ្ងល់មុននឹងត្រូវតក់ស្លុតពេលឃើញថាសុទ្ធតែឈាមក្រហមឆេះកំពុងហូរមក។
«អត់ទេ! នេះមានរឿងអីកើតឡើងលើខ្ញុំហ្នឹង? កូន...កូនរបស់ខ្ញុំ»
«កូនរបស់នាងលែងនៅក្នុងពោះនាងទៀតហើយ» សម្លេងប្រហែលៗទាក់ទាញស្មារតីអ្នកដែលកំពុងតក់ស្លុតឱ្យងាកទៅរក។
«ឡា...រ៉ា»
«មែនហើយគឺយើង» ថាហើយក៏ឈានជំហ៊ានមករករាងស្ដើងដោយដៃម្ខាងកាន់ស្បោងតូចពណ៌ខ្មៅមួយ។
«នាងធ្វើអីកូនខ្ញុំ? នាងបានសម្លាប់កូនខ្ញុំហើយមែនទេ?
«មែនហើយ នាងចង់ឃើញដុំឈាមស្មោគគ្រោករបស់នាងដែរទេ? វានៅក្នុងនេះ» ឡារ៉ា សួរផ្គើនដោយទឹកមុខញញឹមចំអកហើយមុននឹងលើកស្បោងខ្មៅនោះមកស្រាយចំណងហើយចាក់វាចោលលើស្មៅឱ្យអ្នកម្ខាងទៀតបានឃើញពេញៗភ្នែក ហ្វីនី និយាយអីលែងចេញក្រៅពីដំណក់ទឹកភ្នែកហូរមកមិនដាច់ ភាពឈឺចាប់ធ្វើឱ្យនាងស្រែកជេរស្រីចិត្តឫស្យាទាំងយំអណ្ដឺតអណ្ដក ពេលនេះកូនលែងនៅជាមួយនាងទៀតហើយ។
«ស្រីឈាមខ្មៅ ស្រីចិត្តបិសាច ម៉េចក៏នាងធ្វើបែបហ្នឹងដាក់ខ្ញុំ? ក្មេងមិនដឹងអីទេហេតុអីនាងសម្លាប់កូនខ្ញុំ?»
«ឈឺចាប់ណាស់មែនទេ? ពេលគេពង្រាត់មនុស្សជាទីស្រលាញ់ទៅបែបនេះ? នាងយល់ហើយមែនទេថាពេលដែលនាងដណ្ដើមយក អេល ចេញពីយើងទៅ យើងមានអារម្មណ៍ឈឺបែបណា»
«ហ៊ឺៗ...នាងអាក្រក់ពេកហើយ ឡារ៉ា យើងនឹងប្រាប់លោកប៉ាយើងឱ្យចាត់ការនាង» ហ្វីនី គំរាមទាំងគំគួនតែ ឡារ៉ា បែរជាសើចឡើងដោយអារម្មណ៍ល្អ។
«ហ៊ឹស! មុននឹងចង់ចាត់ការយើងគួរជួយជីវិតខ្លួនឯងឱ្យរួចផុតពីកណ្ដាប់ដៃមច្ចុរាជសិនទៅ តែខ្ញុំគិតថា...នាងគ្មានឱកាសទៀតទេ»
«នាងគិតចង់ធ្វើអី?» រាងស្ដើងសួរទាំងភិតភ័យពេលឃើញនាងដកកាំភ្លើងចេញពីក្រោយខ្នង។
«ដំបូងយើងគិតថាគ្រាន់តែចង់នាំនាងមករំលូតកូនចេញទេតែពេលនេះយើងដូរចិត្តហើយ យើងនឹងសំលាប់នាងបំបិទមាត់ទុកសាកសពធ្វើជាចំណីដល់សត្វព្រៃវិញល្អជាង»
«កុំណា កុំសម្លាប់ខ្ញុំ លោកប៉ា អ្នកម៉ាក់ជួយកូនផង»
«ទៅចុះនរកជាមួយកូននាងទៅ នាងមារបេះដូង» ថាហើយក៏លើកកាំភ្លើងតម្រង់កាណុងមករកថ្ងាស់សរលោង រាងស្ដើងលើកដៃសំពះអង្វរព្រមទាំងទ្រហ៊ោយំដោយភាពភ័យខ្លាច។
«អត់ទេ កុំ...»

😍 #គ្មាននរណាក្រោយពីខ្លួនឯងទេ      🤩 #គ្មាននរណាក្រោយពីខ្លួនឯងទេ         🤗  #គ្មាននរណាក្រោយពីខ្លួនឯងទេ                😘 #គ...
10/10/2019

😍 #គ្មាននរណាក្រោយពីខ្លួនឯងទេ
🤩 #គ្មាននរណាក្រោយពីខ្លួនឯងទេ
🤗 #គ្មាននរណាក្រោយពីខ្លួនឯងទេ
😘 #គ្មាននរណាក្រោយពីខ្លួនឯងទេ
😜 #គ្មាននរណាក្រោយពីខ្លួនឯងទេ

Who is leak jenh mok
09/10/2019

Who is leak jenh mok

មួយណាគីឡូរបស់អ្នក # 1 2 3Tos😆😅
09/10/2019

មួយណាគីឡូរបស់អ្នក # 1 2 3Tos😆😅

Address

Chom Chau
855

Opening Hours

Monday 06:30 - 21:00
Tuesday 06:00 - 21:00
Wednesday 06:00 - 21:00
Thursday 06:00 - 21:00
Friday 06:00 - 21:00
Saturday 06:00 - 21:00
Sunday 06:00 - 21:00

Website

Alerts

Be the first to know and let us send you an email when The true love online shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share