ហន ពិសិដ្ឋ Han Piseth

ហន ពិសិដ្ឋ Han Piseth អភិបាល នៃគណ:អភិបាលស្រុកគងពិសី ខេត្តកំពង់ស្ពឺ I'm Governor of Phnom Sruoch District, Kampong Speu Province. This is my official page of me Han Piseth
(1)

រសៀល ថ្ងៃសុក្រ ៧រោច ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ស្នាក់ការគណបក្សស្រុកគងពិសី ,ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦- - - - - -...
04/09/2026

រសៀល ថ្ងៃសុក្រ ៧រោច ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ស្នាក់ការគណបក្សស្រុកគងពិសី ,ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
ឯកឧត្តម ទេព មាន អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម អស់លោកសហការី អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការស្វែងយល់ការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ របស់គណ:កម្មាធិការគណបក្សស្រុកគងពិសី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធានគណៈកម្មាធិការគណបក្សស្រុក ប្រធានគណៈចាត់តាំង ប្រធានគណៈឃោសនាអប់រំ និងប្រធានគណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការគណបក្សស្រុក សរុបចំនួន ០៨ នាក់ នៅស្នាក់ការគណបក្សស្រុកគងពិសី ។

នាព្រឹកថ្ងៃសុក្រ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦វេទិកាសាធារណៈរបស់ក្រុមការងាររ...
04/09/2026

នាព្រឹកថ្ងៃសុក្រ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦

វេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគងពិសី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជួន វន រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគងពិសី ឯកឧត្តម រដ្ឋ សារ៉ាវុធ ក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក។

នាឱការនេះក៏មានការអញ្ជើញចូលរួមពីតំណាងមន្ទីរពាក់ព័ន្ធជុវិញខេត្ត លោក ម៉ែន ពុំ ប្រធានក្រុមប្រឹក្សាស្រុក លោក ហន ពិសិដ្ឋ អភិបាល នៃគណៈអភិបាលស្រុក ថ្នាក់ដឹកនាំស្រុក អាជ្ញាធរឃុំ ភូមិ និងប្រជាពលរដ្ឋមកពីឃុំស្រង់ ឃុំទឹកល្អក់ ដែល វេទិកានេះប្រារព្ធឡើងនៅបរិវេណ សាលាបឋមសិក្សាគិរីសោភ័ណ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

03/09/2026
នារសៀលថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ក្នុងនាមអនុសាខាកាកបាទក្រហមកម្ពុ...
02/09/2026

នារសៀលថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦

ក្នុងនាមអនុសាខាកាកបាទក្រហមកម្ពុជាស្រុកគងពិសី រួមជាមួយលោកស្រី លោកស្រី មាស ចន្ធី នាយិការប្រតិបត្តិ កាកបាទក្រហមខេត្ត លោកស្រី សៀក សុខកល អភិបាលរងស្រុក អនុប្រធានអនុសាខាកាកបាទក្រហមស្រុក និងក្រុមការងាររដ្ឋបាលស្រុក បានអញ្ជើញនាំយកសម្ភារៈ និងថវិកាចូលរួមរំលែកទុក្ខគ្រួសារសពឈ្មោះ ស៊ូ យ៉ាវ ភេទស្រី អាយុ៨១ឆ្នាំ និង ឈ្មោះ វ័នសុខសាលិ ភេទស្រី អាយុ ២ ឆ្នាំ រស់នៅភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សម្ភារៈរួមមាន៖ អង្ករ ៥០ គីឡូ មី២កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកាមួយចំនួន។

រសៀល ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦រួមជាមួយលោកអនុប្រធានគណបក្ស និង ...
02/09/2026

រសៀល ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦

រួមជាមួយលោកអនុប្រធានគណបក្ស និង សមាជិកអចិន្ត្រៃយ៍ អញ្ជើញជួប ឯកឧត្តម ឃួន ណាត សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការ គណបក្សខេត្ត និង ជាប្រធានគណៈហិរញ្ញវត្ថុ គណបក្សខេត្ត ចុះត្រួតពិនិត្យបញ្ជី សារពើភណ្ឌ គណបក្សស្រុក និង ឃុំ សង្កាត់ ។

រសៀលថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ខ្ញុំរួមជាមួយលោកអភិបាលរងស្រុក ក្...
02/09/2026

រសៀលថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦

ខ្ញុំរួមជាមួយលោកអភិបាលរងស្រុក ក្រុមការងាររដ្ឋបាលស្រុក លោកមេឃុំអង្គពពេល អញ្ជើញចុះពិនិត្យការដាំបង្គោលសូឡា ចំនួន ៣៨ ដើម ដែលជាអំណោយសប្បុរសជន នៅឃុំអង្គពពេល ជួសមុខឱ្យរដ្ឋបាលស្រុកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ដែលបានជួយជ្រោមជ្រែងដល់ដំណើរការនៃការដាក់ដាក់ប្រព័ន្ធសូឡា សម្រាប់បម្រើ ផលប្រយោជន៍ប្រជាពលរដ្ឋមូលដ្ឋានឃុំអង្គពពេល ស្រុកគងពិសី ។

ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ខ្ញុំ និង លោក វង់ សុណាត អភិបាលរងស្រុ...
02/09/2026

ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦

ខ្ញុំ និង លោក វង់ សុណាត អភិបាលរងស្រុក ចុះពិនិត្យការកសាងផ្លូវបេតុង អន្តរឃុំរវាងឃុំអង្គពពេល និង ឃុំព្រះនិព្វាន្ត អង្គ្រង និង ស្វាយទាប ដែលចេញពីសាលាឃុំអង្គពពេល ដល់ ផ្លូវ ១៣០ ឃុំព្រះនិព្វាន្ត ដែលគម្រោងមូលនិធិស្រុក និង គម្រោងមូលនិធិចំនួន ០២ ឃុំ ឃុំអង្គពពេល និង ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ដើម្បីបម្រើផលប្រយោជន៍ក្នុងការធ្វើដំណើរ និង ការបញ្ចៀសការកកស្ទះចរាចរណ៍ លើភូមិសាស្ត្រផ្លូវជាតិលេខ៣ ។

នារសៀលថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ខ្ញុំ និង លោក ម៉ែន ពុំ...
01/09/2026

នារសៀលថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦

ខ្ញុំ និង លោក ម៉ែន ពុំ អនុប្រធានគណបក្សស្រុក បាន​អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារចាំបាច់របស់គណបក្សស្រុក និងផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ជាមួយលោក លោកស្រី សមាជិកអចិន្ត្រៃយ៍បក្សស្រុក នៅសាលប្រជុំស្នាក់ការគណបក្សស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

01/09/2026

និទ្ទេស A របស់ខេត្តកំពង់ស្ពឺ ៣១ នាក់ ក្នុងនោះស្រុកគងពិសី និទ្ទេស A = ១ នាក់ (ស្រី)វិទ្យាល័យទ័ពមានជ័យ

ព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ,ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ចូលរួមកិច្ចប្រជុំការងារចាំបាច់សំខាន់...
01/09/2026

ព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ,ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦

ចូលរួមកិច្ចប្រជុំការងារចាំបាច់សំខាន់ៗមួយចំនួនរបស់គណបក្ស ក្រោមអធិបតីភាពឯកឧត្តម យឹម សុខុម សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈចាត់តាំង នៃគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម ទេព មាន អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការគណបក្សខេត្ត អញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមសមាជិគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត លោកប្រធានគណៈកម្មាធិការគណបក្សក្រុង ស្រុក និងលោកប្រធានចាត់តាំងគណៈកម្មាធិការគណបក្សក្រុង ស្រុក សរុបចំនួន ៣០នាក់ នៅសាលប្រជុំតូចមន្ទីរបក្សខេត្ត។

Address

Street 44
Chbar Mon

Alerts

Be the first to know and let us send you an email when ហន ពិសិដ្ឋ Han Piseth posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ហន ពិសិដ្ឋ Han Piseth:

Shortcuts

Share