គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ-Counter Counterfeit Committee

  • Home
  • Cambodia
  • Chbar Ampeou
  • គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ-Counter Counterfeit Committee

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ-Counter Counterfeit Committee Fight Against Counterfeit Products that cause danger to human kinds.

ឯកឧត្តម នៅ លក្ខណា ជួបជាមួយឯកឧត្តមសាស្ត្រាចារ្យ ហោ ប៊ុនឡេង ដើម្បីពិភាក្សាការងារ……………………….................នៅព្រឹកថ្ងៃពុធ ១...
26/08/2026

ឯកឧត្តម នៅ លក្ខណា ជួបជាមួយឯកឧត្តមសាស្ត្រាចារ្យ ហោ ប៊ុនឡេង ដើម្បីពិភាក្សាការងារ
……………………….................
នៅព្រឹកថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) បានជួបជាមួយ ឯកឧត្តមសាស្ត្រាចារ្យ ហោ ប៊ុនឡេង ទីប្រឹក្សា និងជាគ្រូបង្គោលសាលាបណ្តុះបណ្តាលដែលីផ្លាស នៅបន្ទប់ប្រជុំលេខ៧២៨ ទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សាក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ប.ផ.ក. និងថ្នាក់ដឹកនាំសាលាបណ្តុះបណ្តាលដេលីផ្លាស សរុបចំនួន ២០រូប។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សាលើគម្រោងរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីលេខាធិការដ្ឋាន គ.ប.ផ.ក. ស្តីពី វិធីសាស្ត្រសរសេរផែនការយុទ្ធសាស្ត្រ ដែលមានលក្ខណៈស្តង់ដា និងអាចឆ្លើយតបបានគ្រប់ជ្រុងជ្រោយប្រកបដោយប្រសិទ្ធភាព ចំពោះបញ្ហាពាក់ព័ន្ធនឹងផលិតផលក្លែងក្លាយនិងខុសច្បាប់នៅកម្ពុជា ដែលគ្រោងនឹងប្រព្រឹត្តទៅ នៅក្នុងខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ៕

ឯកឧត្តម នៅ លក្ខណា ទទួលជួបជាមួយថ្នាក់ដឹកនាំសមាគមចំនួន០៣ ដើម្បីពិភាក្សាការងារ……………………….................នៅរសៀលថ្ងៃចន្ទ ១១កើ...
24/08/2026

ឯកឧត្តម នៅ លក្ខណា ទទួលជួបជាមួយថ្នាក់ដឹកនាំសមាគមចំនួន០៣ ដើម្បីពិភាក្សាការងារ
……………………….................
នៅរសៀលថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) បានទទួលជួបជាមួយថ្នាក់ដឹកនាំសមាគមចំនួន០៣ រួមមានសមាគមអ្នកលក់ឱសថកម្ពុជា, សមាគមសហព័ន្ធសុវត្ថិភាពម្ហូបអាហារកម្ពុជា, និងសមាគមសម្ព័នភាពកសិកម្ម ជលផល ធនធានទឹក និងបរិស្ថានកម្ពុជា នៅបន្ទប់ប្រជុំ៧២៨ នាទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តម ទីប្រឹក្សាក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ប.ផ.ក. និងថ្នាក់ដឹកនាំសមាគមទាំង០៣ សរុបចំនួន ២២ នាក់។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបន្តពិភាក្សាផ្លាស់ប្តូរយោបល់ និងប្រមូលធាតុចូលបន្ថែម សម្រាប់ការពិនិត្យលទ្ធភាពសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយមួយ ដែលគ្រោងមានអ្នកចូលរួមប្រមាណពី៤០០០ ទៅ ៥០០០នាក់ ដែលជាអាជីវករក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ម្ចាស់សហគ្រាសធុនតូចនិងមធ្យម វិនិយោគគិន រួមទាំងតួអង្គពាក់ព័ន្ធមួយចំនួនទៀតក្នុងវិស័យឯកជន និងដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៦ នៅពេលខាងមុខនេះ។ ពាក់ព័ន្ធនឹងគម្រោងរៀបចំសិក្ខាសាលាផ្សព្វផ្សាយនេះ គ.ប.ផ.ក. នឹងគោរពរាយការណ៍ជូន និងស្នើសុំគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីឱ្យការរៀបចំទទួលបានជោគជ័យ តាមការគ្រោងទុក សំដៅចូលរួមចំណែកការពារសុខភាពប្រជាពលរដ្ឋ និងលើកស្ទួយសេដ្ឋកិច្ចសង្គម៕

ឯកឧត្តម នៅ លក្ខណា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ (គ.ជ.ក.ប.) និងគណៈកម្មាធ...
14/08/2026

ឯកឧត្តម នៅ លក្ខណា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ (គ.ជ.ក.ប.) និងគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា (គ.ប.ក.)
……………………….................
នៅព្រឹកថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦
ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំវិសាមញ្ញ របស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ (គ.ជ.ក.ប.) និងគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា (គ.ប.ក.)។

កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ក.ប. ដែលបានរៀបចំនៅទីស្តីការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ មកពីក្រសួង-ស្ថាប័ន ដែលជាអនុប្រធាន សមាជិក និងមន្ត្រីពាក់ព័ន្ធ សរុបចំនួន៣៥រូប៕

ឯកឧត្តម នៅ លក្ខណា អញ្ជើញចូលរួមក្នុងពិធីបើកយុទ្ធនាការផ្សព្វផ្សាយ និងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ត...
31/07/2026

ឯកឧត្តម នៅ លក្ខណា អញ្ជើញចូលរួមក្នុងពិធីបើកយុទ្ធនាការផ្សព្វផ្សាយ និងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាផលិតផលហាឡាលកម្ពុជា
……………………….................
នៅព្រឹកថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) បានអញ្ជើញចូលរួមពិធីបើកយុទ្ធនាការផ្សព្វផ្សាយ និងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាផលិតផលហាឡាលកម្ពុជា ដែលរៀបចំនៅទីស្ដីការក្រសួងពាណិជ្ជកម្ម

ពិធីនេះបានប្រព្រឹត្តធ្វើឡើង ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា រួមទាំង ឯកឧត្តម លោកជំទាវ នៃក្រសួងស្ថាប័ន ដែលជាអនុប្រធាន សមាជិក លោកឧកញ៉ា ឧកញ៉ា តំណាងសភាពាណិជ្ជកម្មកម្ពុជា សមាគម លោក លោកស្រី ជាម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បកម្ម អាជីវកម្ម សរុបចំនួន​ ២៨៥រូប៕

ឯកឧត្តម នៅ លក្ខណា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ របស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ (គ.ជ.ក.ប.) ……………………...
18/07/2026

ឯកឧត្តម នៅ លក្ខណា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ
សាមញ្ញលើកទី២ របស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ (គ.ជ.ក.ប.)
……………………….................
នៅព្រឹកថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ របស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ (គ.ជ.ក.ប.)។

កិច្ចប្រជុំដឹកនាំដោយ ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ក.ប. ដែលបានរៀបចំនៅទីស្តីការក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ មកពីក្រសួង-ស្ថាប័ន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប៕

ឯកឧត្តម នៅ លក្ខណា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយមាត្រា ៥.៣ នៃអនុសញ្ញារបស់អង្គការសុខភាពពិភពលោក ស្ដីពីការត្រួត...
16/07/2026

ឯកឧត្តម នៅ លក្ខណា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយមាត្រា ៥.៣ នៃអនុសញ្ញារបស់អង្គការសុខភាពពិភពលោក ស្ដីពីការត្រួតពិនិត្យថ្នាំជក់
-------------------
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយមាត្រា ៥.៣ នៃអនុសញ្ញារបស់អង្គការសុខភាពពិភពលោកស្ដីពីការត្រួតពិនិត្យថ្នាំជក់។ កិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិក គ.ប.ផ.ក. តំណាងអង្គការសុខភាពពិភពលោក តំណាងអង្គការសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់ អង្គការចលនាដើម្បីសុខភាពកម្ពុជា និងមន្ត្រីលេខាធិការដ្ឋាន គ.ប.ផ.ក. សរុបចំនួន៤៦នាក់ ប្រព្រឹត្តទៅនៅសាលខេត្តបាត់ដំបងទីស្ដីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្ដើមឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.ប.ផ.ក. បានមានប្រសាសន៍ថា កិច្ចប្រជុំនេះមានគោលបំណង ផ្សព្វផ្សាយខ្លឹមសារ និងពង្រឹងការយល់ដឹងដល់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធអំពីខ្លឹមសារមាត្រា ៥.៣ នៃអនុសញ្ញារបស់អង្គការសុខភាពពិភពលោក ស្តីពីការត្រួតពិនិត្យថ្នាំជក់ ផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំជក់ និងបារីអេឡិចត្រូនិក (e-cigarette) ពង្រឹងនិងអនុវត្តវិធានការនានា ដើម្បីការពារការរៀបចំ និងអនុវត្តគោលនយោបាយសុខភាពសាធារណៈពីការជ្រៀតជ្រែក ឬឥទ្ធិពលពាណិជ្ជកម្ម និងផលប្រយោជន៍ផ្សេងៗរបស់ឧស្សាហកម្មថ្នាំជក់ ស្របតាមមាត្រា ៥.៣ នៃអនុសញ្ញា ព្រមទាំងការចែករំលែកបទពិសោធន៍ច្បាប់ពាក់ព័ន្ធនឹងបារីខុសច្បាប់ក្នុងតំបន់ និងសកលលោក ដើម្បីគាំទ្រការអនុវត្តអនុសញ្ញា WHO FCTC នៅកម្ពុជា។

ឯកឧត្តមបានមានប្រសាន៍បន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តអនុវត្តកិច្ចការរបស់រាជរដ្ឋាភិបាលអាណត្តិមុនៗ ក្នុងការការពារសុខភាពសាធារណៈ ដើម្បីអភិវឌ្ឍមូលធនមនុស្សឱ្យមានគុណភាពខ្ពស់ សុខភាពល្អ និងការពារបាននូវអ្នកវិនិយោគ-ម្ចាស់អាជីវកម្មស្របច្បាប់។ ក្នុងន័យនេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តែងតែចូលរួមគិតគូរនិងយកចិត្តទុកដាក់លើបញ្ហានេះ ដើម្បីរួមគ្នាការពារសុខភាពប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្សដែលកំពុងសិក្សាឱ្យពួកគេជៀសឆ្ងាយពីការប្រើប្រាស់ផលិតផលហាមឃាត់ទាំងនោះ និងបារីគ្រប់ប្រភេទ។

នៅក្នុងកិច្ចប្រជុំនេះដែរ លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានឡើងធ្វើបទបង្ហាញស្ដីពីយុទ្ធសាស្រ្ដរបស់ក្រុមហ៊ុនថ្នាំជក់ផងដែរ។ លោកបានលើកឡើងថា ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់មានច្រើនប្រភេទដូចជា បារីអេឡិចត្រូនិក (V**E) ផលិតផល HTP ( Heated To***co Products) សារធាតុនៅក្នុងសូលុយស្យុងស្អិត ដែលធ្វើឲ្យអ្នកប្រើប្រាស់មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព។ចំណែកឯតំណាងអង្គការសុខភាពពិភពលោក លោក យ៉ិល ដារ៉ាវុធ បានបង្ហាញថាមនុស្សជាង២លាននៅលើពិភពលោក និង១៥,០០០នាក់នៅកម្ពុជា បានស្លាប់ជារៀងរាល់ឆ្នាំដោយសារការប្រើប្រាស់ផលិតផលថ្នាំជក់។

នាយកប្រតិបត្តិ Southeast Asia To***co Control Alliance លោក Dr. Edgardo Ulysses Dorotheo បានឡើងធ្វើបទបង្ហាញចំនួន០២ ប្រធានបទរួមមាន ១. ការអនុវត្តមាត្រា ៥.៣ នៅបណ្ដាលប្រទេសអាស៊ាន(ពិសេសប្រទេសហ្វីលីពីន) និង២. បារីខុសច្បាប់ក្នុងតំបន់ និងក្នុងសកលលោក។

ដើម្បីចូលរួមកាត់បន្ថយអ្នកជក់បារីនៅកម្ពុជា គ.ប.ផ.ក. បានសហការជាមួយគ្រប់តួអង្គពាក់ព័ន្ធ រួមទាំងវិស័យឯកជន និងបានចូលរួមជាមួយក្រសួងស្ថាប័នពាក់ព័ន្ធផ្សព្វផ្សាយអំពីផលប៉ះពាល់ដល់សុខភាពដែលបង្កឡើងដោយផលិតផលថ្នាំជក់ផងដែរនាពេលកន្លងមក៕

ឯកឧត្តម នៅ លក្ខណា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង សិក្សារៀបចំ និងជំរុញការគ្រប់គ្រងសុវត្ថិ ភា...
13/07/2026

ឯកឧត្តម នៅ លក្ខណា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង សិក្សារៀបចំ និងជំរុញការគ្រប់គ្រងសុវត្ថិ ភាពម្ហូបអាហារ និងឱសថ
……………………….................

នៅរសៀល ថ្ងៃចន្ទ ១៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦
ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង សិក្សារៀបចំ និងជំរុញការគ្រប់គ្រងសុវត្ថិ ភាពម្ហូបអាហារ និងឱសថ។

កិច្ចប្រជុំនេះបានប្រព្រឹត្តធ្វើឡើង នាទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារបច្ចេកទេសអន្តរក្រសួងសិក្សា រៀបចំ និងជំរុញការគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ និងឱសថ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី នៃក្រសួងស្ថាប័ន ដែលជាអនុប្រធាន សមាជិក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប៕

ឯកឧត្តម នៅ លក្ខណា អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារអនុវត្តបន្តឆមាសទី២...
01/07/2026

ឯកឧត្តម នៅ លក្ខណា អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៦ របស់លេខាធិការដ្ឋាន គ.ប.ផ.ក.
……………………….................
នៅព្រឹកថ្ងៃពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦
ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៦ របស់លេខាធិការដ្ឋាន គ.ប.ផ.ក.។

កិច្ចប្រជុំនេះបានប្រព្រឹត្តធ្វើឡើង ដោយមានអញ្ជើញចូលរួមពី ឯកឧត្ដម សោម ច័ន្ទឌីណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្តម យឹម សំណាង ទីប្រឹក្សាក្រសួងមហាផ្ទៃ លោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិកលេខាធិការដ្ឋាន ,ប្រធាន អនុប្រធាន សមាជិកផ្នែកបច្ចេកទេស និងផ្នែករដ្ឋបាលនៃលេខាធិការដ្ឋាន គ.ប.ផ.ក. នៅសាលប្រជុំ៧២៨ នាទីស្ដីការក្រសួងមហាផ្ទៃ។

បន្ទាប់ពីលោកឧត្ដមសេនីយ៍ឯក ផន រតនា ប្រធានលេខាធិការដ្ឋាន គ.ប.ផ.ក. បានគោរពរាយការណ៍ជូន ឯកឧត្ដមប្រធាន គ.ប.ផ.ក. អំពីលទ្ធផលការងារដែលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៦ របស់លេខាធិការដ្ឋាន គ.ប.ផ.ក. រួមនឹងបញ្ហាប្រឈមមួយចំនួនរួចមក ឯកឧត្ដមប្រធាន គ.ប.ផ.ក. បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងាររបស់លេខាធិការដ្ឋាន គ.ប.ផ.ក. ដែលបានខិតខំពុះពារបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ស្របតាមផែនការ និងទិសដៅការងាររបស់គ.ប.ផ.ក. បានយ៉ាងល្អប្រសើរ បើទោះបីជួបបញ្ហាប្រឈមមួយចំនួនក៏ដោយ។

ឯកឧត្ដមប្រធានគ.ប.ផ.ក. បានផ្ដល់នូវការណែនាំថ្មីៗ និងជំរុញដល់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់នៃលេខាធិការដ្ឋាន បន្តខិតខំប្រឹងប្រែងបំពេញភារកិច្ច ឱ្យសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត ជាពិសេសត្រូវបន្តគោរពឱ្យបានខ្ជាប់ខ្ជួននូវការសាមគ្គីភាពផ្ទៃក្នុង និងបទវិន័យនគរបាលជាតិកម្ពុជា និងច្បាប់ដែលមានជាធរមាន៕

ឯកឧត្តម នៅ លក្ខណា ចុះពិនិត្យ និងដឹកនាំកិច្ចប្រជុំជាមួយរដ្ឋបាលខេត្តកោះកុង ដើម្បីពិនិត្យ និងវាយតម្លៃឡើងវិញ មណ្ឌលសុវត្ថិភាព...
24/06/2026

ឯកឧត្តម នៅ លក្ខណា ចុះពិនិត្យ និងដឹកនាំកិច្ចប្រជុំជាមួយរដ្ឋបាលខេត្តកោះកុង ដើម្បីពិនិត្យ និងវាយតម្លៃឡើងវិញ មណ្ឌលសុវត្ថិភាពជនភៀសសឹក........................................
គោរពអនុវត្តតាមលិខិតបង្គាប់ការ របស់ក្រសួងមហាផ្ទៃ លេខ៥២៤ លបក ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦ រួមជាមួយក្រុមការងារ រួមមានឯកឧត្តម អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងថ្នាក់ដឹកនាំ មន្ត្រីជំនាញមកពីអគ្គស្នងការដ្ឋាននគរបាល អគ្គនាយកដ្ឋានពាក់ព័ន្ធ ចំណុះក្រសួងមហាផ្ទៃ ចុះសហការជាមួយរដ្ឋបាលខេត្តកោះកុង ដើម្បីពិនិត្យ វាយតម្លៃស្របតាមខ្លឹមសារលិខិតបង្គាប់ការ របស់ក្រសួងមហាផ្ទៃ លេខ៥២៤ លបក ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ចំនួន ០៥/១១ទីតាំង មណ្ឌលសុវត្ថិភាពជនភៀសសឹកដែលបានរៀបចំនាពេលកន្លងមក ភាគច្រើនក្នុងទីតាំងវត្តអារាម។

បន្តាប់មក នាព្រឹកថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដមបានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងវាយតម្លៃឡើងវិញ មណ្ឌលសុវត្ថិភាពជនភៀសសឹកដែលបានរៀបចំនាពេលកន្លងមក ការស្តារឡើងវិញនូវប្រព័ន្ធទឹក-ប្រព័ន្ធលូ ហេដ្ឋារចនាសម្ព័ន្ធនានា និងសេវាសុខាភិបាល បរិស្ថានអនាម័យ ការរៀបចំដឹកជញ្ជូនសម្រាប់ជម្លៀសប្រជាពលរដ្ឋ ការត្រៀមស្បៀងថ្នាំពេទ្យ ដើម្បីបូកសរុបរបាយការណ៍ រាយការណ៍អំពីបញ្ហាប្រឈម និងសំណូមពរនានាជូនក្រសួងមហាផ្ទៃ ដែលបានរៀបចំនៅសាលមហោស្រពខេត្តកោះកុង ដោយមានការចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ មន្ត្រីជំនាញមកពីអគ្គស្នងការដ្ឋាននគរបាល អគ្គនាយកដ្ឋានពាក់ព័ន្ធ ចំណុះក្រសួងមហាផ្ទៃ លោកអភិបាលរង នៃគណៈអភិបាលខេត្ត និងលោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធចំណុះខេត្ត ៕

ឯកឧត្តម នៅ លក្ខណា ដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈសហការជាមួយរដ្ឋបាលខេត្តកោះកុង ដើម្បីពិនិត្យ និងវាយតម្លៃឡើងវិញ មណ្ឌលសុវត្ថិភ...
19/06/2026

ឯកឧត្តម នៅ លក្ខណា ដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈសហការជាមួយរដ្ឋបាលខេត្តកោះកុង ដើម្បីពិនិត្យ និងវាយតម្លៃឡើងវិញ មណ្ឌលសុវត្ថិភាពជនភៀសសឹក........................................
គោរពអនុវត្តតាមលិខិតបង្គាប់ការ របស់ក្រសួងមហាផ្ទៃ លេខ៥២៤ លបក ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃសុក្រ ៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈសហការជាមួយរដ្ឋបាលខេត្តកោះកុង ដើម្បីពិនិត្យ និងវាយតម្លៃឡើងវិញ មណ្ឌលសុវត្ថិភាពជនភៀសសឹកដែលបានរៀបចំនាពេលកន្លងមក ការស្តារឡើងវិញនូវប្រព័ន្ធទឹក-ប្រព័ន្ធលូ ហេដ្ឋារចនាសម្ព័ន្ធនានា និងសេវាសុខាភិបាល បរិស្ថានអនាម័យ ការរៀបចំប្រព័ន្ធដឹកជញ្ជូនសម្រាប់ការជម្លៀសប្រជាពលរដ្ឋ ការត្រៀមស្បៀង ថ្នាំពេទ្យ ដើម្បីបូកសរុបរបាយការណ៍រាយការណ៍អំពីបញ្ហាប្រឈម និងសំណូមពរនានាជូនក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅបន្ទប់ប្រជុំ គ.ប.ផ.ក. លេខ៧២៨ នាទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ មកពី អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងថ្នាក់ដឹកនាំ លេខាធិការដ្ឋាន គ.ប.ផ.ក.៕

Address

Ministry Of Interior
Chbar Ampeou

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00

Telephone

+85581889979

Website

Alerts

Be the first to know and let us send you an email when គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ-Counter Counterfeit Committee posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share