អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

  • Home
  • Cambodia
  • Chbar Ampeou
  • អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF Welcome to C.C.F.

Official page
បើបងប្អូនមានសំណួរ ឬបញ្ហាផ្សេងៗពាក់ព័ន្ធនឹងអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សូមហៅចូលមកកាន់លេខទូរស័ព្ទ 1266 ដោយឥតគិតថ្លៃ។ យើងខ្ញុំរង់ចាំទទួលទូរស័ព្ទ និងធ្វើការឆ្លើយតប នៅរៀងរាល់ម៉ោងធ្វើការដោយក្តីរីករាយ។
សូមអរគុណ🙏🙏🙏

អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលា «ផ្សព្វផ្សាយ ន...
18/08/2026

អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលា «ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ សុវត្ថិភាពម្ហូបអាហារ និងការប្រកួតប្រជែង» ....

(ខេត្តក្រចេះ)៖ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយសាកលវិទ្យាល័យក្រចេះ បានរៀបចំនូវសិក្ខាសាលា «ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ សុវត្ថិភាពម្ហូបអាហារ និងការប្រកួតប្រជែង» ជូនដល់និស្សិតសាកលវិទ្យាល័យក្រចេះ ក្រោមការដឹកនាំ និងសម្របសម្រួលដោយ លោក ម៉េង សុងឃាង អគ្គនាយករង តំណាង ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង និងលោក គី វិសាល សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យក្រចេះ ដោយមានការចូលរួមពីមន្រ្តីក.ប.ប. ខេត្តក្រចេះ តំណាងមន្ទីរពាណិជ្ជកម្មខេត្តក្រចេះ លោក/លោកស្រីសាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យក្រចេះ សរុបចំនួន ២៥០រូប។

សិក្ខាសាលាមានគោលបំណង ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់សាធារណជន ពាក់ព័ន្ធនឹង៖
- តួនាទីនិងភារកិច្ចរបស់អគ្គនាយកដ្ឋាន ក.ប.ប. ជាពិសេសការត្រួតពិនិត្យគុណភាព សុវត្ថិភាព និងអនុលោមភាពនៃទំនិញនៅលើទីផ្សារ តាមមធ្យោបាយធ្វើដំណើរ និងនៅតាមបណ្តាឃ្លាំងស្តុកទុក ចែកចាយ លក់ដុំ និងលក់រាយ
- យន្តការនៃការទទួលនិងដោះស្រាយបណ្តឹង និង
- ច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ សុវត្ថិភាពម្ហូបអាហារ និងការប្រកួតប្រជែង។

អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សូមលើកទឹកចិត្តដល់សាធារណជនទាំងអស់ អនុវត្តនូវសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួនស្របតាមច្បាប់និងរាយការណ៍ទៅកាន់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៅពេលជួបប្រទះការបំពានសិទ្ធិអ្នកប្រើប្រាស់ តាមរយៈលេខទូរសព្ទ ១២៦៦ គេហទំព័រ www.ccfdg.gov.kh ឬតាមរយៈ CCF Complain App៕

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រស...
14/08/2026

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់«គ.ជ.ក.ប.» តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» និងគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» បានអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញរបស់ គ.ជ.ក.ប. និង គ.ប.ក. ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីទិវាជាតិការពារអ្នកប្រើប្រាស់និងការប្រកួតប្រជែង។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អនុប្រធាន ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃគ.ជ.ក.ប. គ.ប.ក. ក្រុមប្រឹក្សានីតិកម្ម ក្រុមការងារវាយតម្លៃផលប៉ះពាល់លិខិតបទដ្ឋានគតិយុត្ត នៃក្រសួងពាណិជ្ជកម្ម និងក្រុមលេខាធិការដ្ឋាននៃ គ.ជ.ក.ប. និង គ.ប.ក.៕

—————————————-
(Phnom Penh) On the morning of August 14, 2026, at the Ministry of Commerce, H.E. MAK Pichrith, Secretary of State for Commerce and Permanent Vice Chairman of the National Commission for Consumer Protection (NCCP), high representative of Her Excellency CHAM Nimul, Minister of Commerce and Chairperson of the NCCP and the Cambodia Competition Commission (CCC), presided over an extraordinary meeting of the NCCP and CCC to review and discuss the draft Sub-Decree on "National Consumer Protection and Competition Day."

The meeting was attended by their Excellencies the Vice Chairpersons, members of the NCCP and CCC, representatives from the Ministry's Legal Council and Regulatory Impact Assessment Working Group, as well as members of the Secretariats of both commissions.

នៅថ្ងៃទី៣-៤ ខែសីហា ឆ្នាំ២០២៦ ដោយអនុវត្តតាមតួនាទីនិងភារកិច្ច ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលផ្តល់អាណត្តិដោយច្បាប់ ដើម្បីកា...
06/08/2026

នៅថ្ងៃទី៣-៤ ខែសីហា ឆ្នាំ២០២៦ ដោយអនុវត្តតាមតួនាទីនិងភារកិច្ច ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលផ្តល់អាណត្តិដោយច្បាប់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ និងធានានូវការធ្វើធុរកិច្ចប្រកបដោយសុចរិត៖
១. មន្រ្តីសាខា ក.ប.ប. ខេត្តតាកែវ បានសហការជាមួយការិយាល័យគយ និងរដ្ឋាករច្រកបាក់ដៃ គណៈបញ្ជាការឯកភាពស្រុកអង្គបូរី និងមន្ទីរពាណិជ្ជកម្ម ចុះពិនិត្យទំនិញដែលបាននាំចូលតាមទូក រួមមាន៖
- ប្រហិតសាច់ក្តាម ចំនួន ៤៩កេស = ២៧២,៤ គីឡូក្រាម
-ស្ករគ្រាប់ (សូកូឡា) ចំនួន ៥៧កេស= ២៨៥ គីឡូក្រាម
- ស្ករកៅស៊ូ ចំនួន ១២កេស= ៤៨ គីឡូក្រាម
- នំផ្អែម ចំនួន ១៩៥កេស= ១,១៧០ គីឡូក្រាម
ដែលទំនិញទាំងនោះបានឃាត់ទុកនៅការិយាល័យគយនិងរដ្ឋាករបាក់ដៃ។
បន្ទាប់ពីបានធ្វើការពិនិត្យ និងធ្វើតេស្តបឋមរួច ជាលទ្ធផលមានដូចជា៖
- ប្រហិតសាច់ក្តាម ចំនួន ៤៩កេស = ២៧៤.៤០ គីឡូក្រាម ពុំមានសារធាតុគីមីហាមឃាត់ តែការដឹកជញ្ជូនមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងខ្វះអនាម័យ (ពុំមានឯកសារ)
- ទំនិញ ចំនួន ៣មុខ រួមមាន ស្ករគ្រាប់ ស្ករកៅស៊ូ និងនំផ្អែម មានការបរិច្ឆេទត្រឹមត្រូវ តែមិនមានឯកសារបញ្ជាក់ (គេចគន្ធ)
បន្ទាប់ពីមានឯកភាពពីឯកឧត្តមព្រះរាជអាជ្ញា បានឱ្យក្រុមការងារចម្រុះ ធ្វើការដកហូត និងដុតកំទេចចោលនូវទំនិញប្រហិតសាច់ក្តាម ចំនួន ៤៩កេស = ២៧៤.៤០ គីឡូក្រាម នៅទីលានចាក់សំរាម ស្ថិតក្នុងភូមិសាមគ្គី ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ។

២. មន្រ្តីសាខា ក.ប.ប. រាជធានីភ្នំពេញ បានសហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ និងតំណាងម្ចាស់ទំនិញ បាននាំយកទំនិញខូចគុណភាព (ប្រហិតចម្រុះ-បំណែកសាច់មាន់) ដែលបានធ្វើការដកហូតកន្លងមក ចំនួន ៤៣៥កញ្ចប់ ស្មើនឹង ១ ៨៣០ គីឡូក្រាម ទៅកំទេចចោលនៅទីលានចាក់សម្រាម ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ។

មន្រ្តីសាខា ក.ប.ប. ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តតាកែវ និងខេត្តព្រះសីហនុ បាន...
06/08/2026

មន្រ្តីសាខា ក.ប.ប. ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តតាកែវ និងខេត្តព្រះសីហនុ បានសហការជាមួយមន្រ្តីនៃនាយកដ្ឋានមន្ទីរពិសោធន៍ មន្រ្តីនៃមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារ បន្តចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពផលិតផលប្រើប្រាស់ និងផលិតផលម្ហូបអាហារ នៅតាមទីផ្សារគោលដៅសំខាន់ៗរួមមាន ផ្សារចំនួន ៨ ផ្ទះ-តូបលក់ទំនិញ និងម៉ាតនានា ចំនួន ៩០ ទីតាំង ដើម្បីធានាការពារនូវសុខុមាលភាពជូនអ្នកប្រើប្រាស់ ទប់ស្កាត់ផលិតផលទំនិញមិនសមស្រប ពិសេសផលិតផលម្ហូបអាហារដែលមិនអនុលោមតាមលក្ខខណ្ឌតម្រូវផ្នែកបច្ចេកទេសឬមានកត្តាជាគ្រោះណាមួយធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ជាយថាហេតុ។

• ការត្រួតពិនិត្យផ្ដោតសំខាន់លើផលិតផលទំនិញម្ហូបអាហារចម្រុះគ្រប់ប្រភេទ។
• បានស្រង់យកសំណាកគំរូដើម្បីធ្វើការវិភាគរកសារធាតុគីមីហាមឃាត់បានចំនួន៦៣ សំណាកគំរូ។
• ជាលទ្ធផល គឺ បានដកហូតផលិតផលពុំមានអនុលោមភាព និងផុតកាលបរិច្ឆេទប្រើប្រាស់ ចំនួន ៤១,២ គីឡូក្រាម ដើម្បីបន្តនីតិវិធី។

ឆ្លៀតក្នុងឱកាសនោះដែរ មន្ត្រីសាខាក៏បានចែកជូនផ្ទាំងរូបភាពស្ដីពី «ការស្វែងយល់អំពីការជ្រើសរើសម្ហូបអាហារដែលមានសុវត្ថិភាព» ចំនួន ៧៦ផ្ទាំង ជូនអាជីវករ និងអ្នកប្រើប្រាស់ ដើម្បីចូលរួមស្វ័យត្រួតពិនិត្យលើស្លាកសញ្ញាផលិតផលវេចខ្ចប់ស្រេច ការទុកដាក់ទំនិញ លក្ខខណ្ឌអនាម័យ និងការចេះប្រុងប្រយ័ត្នលើកត្តាជាគ្រោះដែលអាចប៉ះពាល់ដល់សុខភាព និងសុវត្ថិភាព ជាយថាហេតុផងដែរ។

ក្នុងករណីមានការសង្ស័យ ឬភាពមិនប្រក្រតីលើផលិតផលទំនិញនិងសេវា អ្នកប្រើប្រាស់ និងអាជីវករទាំងអស់អាចផ្តល់ព័ត៌មានមកកាន់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម តាមរយៈលេខ ១២៦៦ ឬ CCF Complaint App (ដែលអាចដោនឡូដ ពីប្រព័ន្ធ Android ឬ IOS ចូលទូរសព្ទស្មាតហ្វូន ដើម្បីដាក់បណ្តឹងមកកាន់អគ្គនាយកដ្ឋាន ក.ប.ប. ជួយស្វែងរកដំណោះស្រាយ)។

អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បន្តផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារជូនដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី-...
06/08/2026

អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បន្តផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារជូនដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី
------
មន្រ្តីសាខា ក.ប.ប. រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម និងខេត្តកណ្ដាល បានសហការជាមួយមន្រ្តីនៃមន្ទីរពាណិជ្ជកម្ម និងមន្រ្តីនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បន្តការយកចិត្តទុកដាក់ចុះអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងផលប៉ះពាល់នៃសេពគ្រឿងញៀន ជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅសាលាចំនួន៤ រួមមាន៖
១.វិទ្យាល័យទួលអំពិល ស្ថិតនៅខណ្ឌដង្កោ ២.អនុវិទ្យាល័យទួលសុភី ស្ថិតនៅស្រុកសំរោងទង ៣.សាលាពន្លឺវិជ្ជាអន្តរជាតិ(PIS) ស្ថិតនៅក្រុងកំពង់ចាម ៤.អនុវិទ្យាល័យថ្មី ដែលមានលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងអាជីវករក្នុងសាលា ចូលរួមចំនួន ៤១០ នាក់។

នៅក្នុងវគ្គអប់រំ ផ្សព្វផ្សាយនេះ មន្រ្តីជំនាញបានធ្វើការណែនាំអំពីការជ្រើសរើស ការពិនិត្យម្ហូបអាហារដែលមានសុវត្ថិភាព និងអាហារូបត្ថម្ភដែលមានគុណភាពល្អសម្រាប់បរិភោគប្រចាំថ្ងៃ ព្រមទាំងបានចែកផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) អំពីសុវត្ថិភាពម្ហូបអាហារចំនួន ៣៥៣សន្លឹក ជូនដល់សិស្សានុសិស្សផងដែរ។
សង្កត់ធ្ងន់ក្នុងពិធីផ្សព្វផ្សាយនោះ មន្រ្តីជំនាញក៏បានធ្វើការណែនាំដល់សិស្សានុសិស្ស ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទទួលទាននូវភេសជ្ជៈដែលមានជាតិស្ករខ្ពស់ និងមានជាតិផ្អែមខ្លាំង ព្រោះបណ្ដាលឱ្យកើតជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែមជាយថាហេតុ។ ទន្ទឹមនឹងនោះ មន្ត្រីជំនាញក៏បានផ្សព្វផ្សាយបន្ថែមអំពីផលលំបាក និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ព្រោះគ្រឿងញៀនជាហេតុធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមជាតិទាំងមូល។

ក្នុងករណីមានការសង្ស័យ ឬភាពមិនប្រក្រតីលើផលិតផលទំនិញនិងសេវា អ្នកចូលរួមទាំងអស់អាចផ្តល់ព័ត៌មានជូនទៅលោកគ្រូ អ្នកគ្រូ គណៈកម្មាធិការសាលា អាចរាយការណ៍មកកាន់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម លេខ ១២៦៦ ឬ CCF Complaint App (ដែលអាចដោនឡូដ ពីប្រព័ន្ធ Android ឬ IOS ចូលទូរសព្ទស្មាតហ្វូន ដើម្បីដាក់បណ្តឹងមកកាន់អគ្គនាយកដ្ឋាន ក.ប.ប. ជួយស្វែងរកដំណោះស្រាយ)។

04/08/2026

សារលិខិតរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម គោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏នក្ខត្តឫក្សប្រសើរថ្លៃថ្លា ប្រកបដោយ ក្តីសោមនស្សរីករាយនៃថ្ងៃមង្គលចម្រើនជន្មាយុ គម្រប់ ៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ

អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បន្តផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារជូនដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី-...
31/07/2026

អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បន្តផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារជូនដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី
------
មន្រ្តីសាខា ក.ប.ប. ១. ខេត្តបន្ទាយមានជ័យ ២. ខេត្ត ខេត្តពោធិ៍សាត់ បានសហការជាមួយមន្រ្តីនៃមន្ទីរពាណិជ្ជកម្ម និងមន្រ្តីនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បន្តការយកចិត្តទុកដាក់ចុះអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងផលប៉ះពាល់នៃសេពគ្រឿងញៀន ជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជីវករលក់ដូរនៅក្នុងសាលាចំនួន៣រួមមាន៖
១. បឋមសិក្សាឬស្សីក្រោក ស្ថិតនៅ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
២.អនុវិទ្យាល័យទឹកថ្លា ស្ថិតនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
៣. វិទ្យាល័យបាកាន ស្ថិតនៅ ស្រុកបាកាន ខេត្តពោធិ៍សាត់
ដែលមានលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងអាជីវករក្នុងសាលា សរុបទាំង៣ គោលដៅ ចូលរួមចំនួន ៩៤៧នាក់។
នៅក្នុងវគ្គអប់រំ ផ្សព្វផ្សាយនេះ មន្រ្តីជំនាញបានធ្វើការណែនាំអំពីការជ្រើសរើស ការពិនិត្យម្ហូបអាហារដែលមានសុវត្ថិភាព និងអាហារូបត្ថម្ភដែលមានគុណភាពល្អសម្រាប់បរិភោគប្រចាំថ្ងៃ ព្រមទាំងបានចែកផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) អំពីសុវត្ថិភាពម្ហូបអាហារចំនួន ៤៥០សន្លឹក ជូនដល់សិស្សានុសិស្សផងដែរ។
សង្កត់ធ្ងន់ក្នុងពិធីផ្សព្វផ្សាយនោះ មន្រ្តីជំនាញក៏បានធ្វើការណែនាំដល់សិស្សានុសិស្ស ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទទួលទាននូវភេសជ្ជៈដែលមានជាតិស្ករខ្ពស់ និងមានជាតិផ្អែមខ្លាំង ព្រោះបណ្ដាលឱ្យកើតជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែមជាយថាហេតុ។ ទន្ទឹមនឹងនោះ មន្ត្រីជំនាញក៏បានផ្សព្វផ្សាយបន្ថែមអំពីផលលំបាក និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ព្រោះគ្រឿងញៀនជាហេតុធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមជាតិទាំងមូល។
ក្នុងករណីមានការសង្ស័យ ឬភាពមិនប្រក្រតីលើផលិតផលទំនិញនិងសេវា អ្នកចូលរួមទាំងអស់អាចផ្តល់ព័ត៌មានជូនទៅលោកគ្រូ អ្នកគ្រូ គណៈកម្មាធិការសាលា អាចរាយការណ៍មកកាន់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម លេខ ១២៦៦ ឬ CCF Complaint App (ដែលអាចដោនឡូដ ពីប្រព័ន្ធ Android ឬ IOS ចូលទូរសព្ទស្មាតហ្វូន ដើម្បីដាក់បណ្តឹងមកកាន់អគ្គនាយកដ្ឋាន ក.ប.ប. ជួយស្វែងរកដំណោះស្រាយ)។

នៅថ្ងៃទី២៨-២៩-៣០ ខែកក្កដា ឆ្នាំ២០២៦ នេះ មន្រ្តីសាខា ក.ប.ប. ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត...
31/07/2026

នៅថ្ងៃទី២៨-២៩-៣០ ខែកក្កដា ឆ្នាំ២០២៦ នេះ មន្រ្តីសាខា ក.ប.ប. ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្រ្តីនៃមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារ បន្តចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពផលិតផលប្រើប្រាស់ និងផលិតផលម្ហូបអាហារ នៅតាមទីផ្សារគោលដៅសំខាន់ៗរួមមាន ផ្សារចំនួន ១១ និងផ្ទះ តូបលក់ទំនិញ ម៉ាតនានាចំនួន ៤៥ ទីតាំង ដើម្បីធានាការពារនូវសុខុមាលភាពជូនអ្នកប្រើប្រាស់ ទប់ស្កាត់ផលិតផលទំនិញមិនសមស្រប ពិសេសផលិតផលម្ហូបអាហារដែលមិនអនុលោមតាមលក្ខខណ្ឌតម្រូវផ្នែកបច្ចេកទេស ឬមានកត្តាជាគ្រោះណាមួយធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ជាយថាហេតុ។
• ការត្រួតពិនិត្យផ្ដោតសំខាន់លើផលិតផលទំនិញម្ហូបអាហារចម្រុះគ្រប់ប្រភេទ
• ស្រង់យកសំណាកគំរូដើម្បីធ្វើការវិភាគរកសារធាតុគីមីហាមឃាត់បានចំនួន ៣៨ សំណាកគំរូ។
• ជាលទ្ធផល គឺ បានដកហូតផលិតផលពុំមានអនុលោមភាពចំនួន ៤៥,៨២ គីឡូក្រាម ដើម្បីបន្តនីតិវិធី។
ឆ្លៀតក្នុងឱកាសនោះដែរ មន្ត្រីសាខាក៏បានចែកជូនផ្ទាំងរូបភាពស្ដីពី «ការស្វែងយល់អំពីការជ្រើសរើសម្ហូបអាហារដែលមានសុវត្ថិភាព» ជូនអាជីវករ និងអ្នកប្រើប្រាស់ ដើម្បីចូលរួមស្វ័យត្រួតពិនិត្យលើស្លាកសញ្ញាផលិតផលវេចខ្ចប់ស្រេច ការទុកដាក់ទំនិញ លក្ខខណ្ឌអនាម័យ និងការចេះប្រុងប្រយ័ត្នលើកត្តាជាគ្រោះដែលអាចប៉ះពាល់ដល់សុខភាព និងសុវត្ថិភាព ជាយថាហេតុ ផងដែរ។

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានក...
30/07/2026

(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៦ និងទិសដៅការងារអនុវត្តបន្ត ក្រោមកិច្ចសម្របសម្រួលពី ឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។
កិច្ចប្រជុំនាពេលនេះមានការអញ្ជើញពីលោកអគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត លោក លោកស្រី អនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យថ្នាក់កណ្ដាលផងដែរ។

របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន៖
១. មតិបើកកិច្ចប្រជុំ និងវឌ្ឍនភាពការងារថ្មីៗរបស់អគ្គនាយកដ្ឋាន
២. របាយការណ៍សង្ខេបរបស់នាយកដ្ឋានជំនាញទាំង៣
៣. របាយការណ៍សង្ខេបរបស់សាខា ក.ប.ប. ខេត្តស្វាយរៀង ខេត្តមណ្ឌលគិរី និងខេត្តកំពង់ស្ពឺ
៤. បទអន្តរាគមន៍របស់លោកអគ្គនាយករង
៥. មតិបូកសរុបបិទអង្គប្រជុំ និងផែនការអនុវត្តបន្ត

28/07/2026

Address

St 18, Kdey Takoy Village, Sangkat Veal Sbov, Khan Chbar Ampov
Chbar Ampeou
12000

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+85523231856

Alerts

Be the first to know and let us send you an email when អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF:

Shortcuts

Share