នាយកដ្ឋានមុខងារ និងធនធាន

នាយកដ្ឋានមុខងារ និងធនធាន Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from នាយកដ្ឋានមុខងារ និងធនធាន, Government Official, Ministry of Interior, Norodom Boulevard , Sangkat Tonle Basak, Khan Chamkar Mon, Phnom Penh, Chbar Ampeou.
(1)

នាយកដ្ឋានមុខងារ និងធនធាន មានតូនាទីជាសេនាធិការឱ្យអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃលើការផ្ទេរមុខងារ ធនធាន និងគាំទ្រការផ្តល់សេវារដ្ឋបាលនៅ រដ្ឋបាលថ្នាក់ក្រោមជាតិ។

-​រៀបចំក្របខណ្ឌគោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្តិនានាសម្រាប់ការផ្ទេរមុខងារ និងធនធានឱ្យទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ

-រៀបចំក្របខណ្ឌគោលនយោបាយ លិខិតបទដ្ឋានគតិយុត្តិ ព្រមទាំងយន្តការ បែបបទ និងនីតិវិធីនានាសម្រាប់គាំទ្រការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

-សម្របសម្រួល និងគាំទ្រដល់ក្រសួង ស្ថាប័នក្នុងកិច្ចដំណើរការផ្ទេរមុខងារ និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ

-តាមដាន និងត្រួតពិនិត្យលើការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាបាននូវគោលការណ៍តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងការចូលរួមរបស់ប្រជាពលរដ្ឋ

-សហការរៀបចំប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃលើការបំពេញមុខងារដែលបានផ្ទេរទៅ ឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ

-សិក្សា និងរៀបចំយន្តការសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ធ្វើការសម្រុះសម្រួល និងដោះស្រាយបណ្តឹងនានានៅរដ្ឋបាលថ្នាក់ក្រោមជាតិ

-តាមដាន ត្រួតពិនិត្យ វាយតម្លៃ និងគាំទ្រលើយន្តការនៃការសម្រុះស្រួល និងដោះស្រាយពាក្យបណ្តឹងនានានៅរដ្ឋបាលថ្នាក់ក្រោមជាតិ

-បំពេញភារកិច្ចផ្សេងៗទៀតដែលអគ្គនាយកដ្ឋានប្រគល់ឱ្យ។

សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលស្តីពីការវិភាគសំណល់ និងដ្យាក្រាមលំហូរសំណល់...................................................
03/09/2026

សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលស្តីពីការវិភាគសំណល់ និងដ្យាក្រាមលំហូរសំណល់.....................................................

ខេត្តកំពង់ចាម៖ កាលពីថ្ងៃទី២ និងទី៣ ខែកញ្ញា ឆ្នាំ២០២៦ មន្ត្រីជំនាញនៃនាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានចូលរួមសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលស្តីពីការវិភាគសំណល់ និងដ្យាក្រាមលំហូរសំណល់ ដែលរៀបចំឡើងដោយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) សហការជាមួយក្រសួងបរិស្ថាន នៅសណ្ឋាគារ អិលប៊ីអេន អាស៊ាន ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក លី សុវណ្ណ អភិបាល នៃគណៈអភិបាលក្រុងកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីតំណាងអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន រដ្ឋបាលខេត្តគោលដៅចំនួន៥ រួមមាន ខេត្តកំពង់ចាម ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តក្រចេះ រដ្ឋបាលក្រុងនៃខេត្តគោលដៅទាំង៥ មន្ទីរបរិស្ថាន ព្រមទាំងអង្គការដៃគូពាក់ព័ន្ធ សរុបប្រមាណ៣៧រូប។

សិក្ខាសាលា និងវគ្គបណ្តុះបណ្តាលនេះ មានគោលបំណងផ្តល់ចំណេះដឹង និងពង្រឹងសមត្ថភាពបច្ចេកទេសដល់មន្ត្រីពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីរួមចំណែកក្នុងការកែលម្អការគ្រប់គ្រងសំរាម និងសំណល់រឹងទីប្រជុំជន ព្រមទាំងជំរុញការអនុវត្តសេដ្ឋកិច្ចចក្រានៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
................
អត្ថបទដោយ៖ ល.ហ្ស

Website : https://www.owso.gov.kh/
Channel Telegram : https://t.me/dfr_moi

ពិធីដាក់ឱ្យដំណើរការជាផ្លូវការនូវការស្នើសុំបន្តសុពលភាពនៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ការស្នើសុំវិក្កយបត្រឌីជីថល...
03/09/2026

ពិធីដាក់ឱ្យដំណើរការជាផ្លូវការនូវការស្នើសុំបន្តសុពលភាពនៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ការស្នើសុំវិក្កយបត្រឌីជីថល និងការស្នើសុំអាជ្ញាបណ្ណផ្លូវថ្នល់ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម
.........................

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ហ៊ាង ឆយី អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារនៃនាយកដ្ឋាន អញ្ជើញចូលរួមក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការនូវការស្នើសុំបន្តសុពលភាពនៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ការស្នើសុំវិក្កយបត្រឌីជីថល និងការស្នើសុំអាជ្ញាបណ្ណផ្លូវថ្នល់ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំធំ (អគារជាន់ទី២) នៃទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។

ពិធីដាក់ឱ្យដំណើរការជាផ្លូវការនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ព្រមទាំងតំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមមាន អភិបាលរងរាជធានី-ខេត្ត ប្រធានអង្គភាពច្រកចេញចូលតែមួយនៅទូទាំងរាជធានី-ខេត្តទាំង២៥ តំណាងស្ថាប័នពាក់ព័ន្ធ តំណាងវិស័យឯកជន និងតំណាងគ្រឹះស្ថានធនាគារ សរុបប្រមាណ ៣០០នាក់។

ពិធីនេះរៀបចំឡើងក្នុងគោលបំណងប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវការស្នើសុំបន្តសុពលភាពនៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ការស្នើសុំវិក្កយបត្រឌីជីថល និងការស្នើសុំអាជ្ញាបណ្ណផ្លូវថ្នល់ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ សម្រួលនីតិវិធី និងបង្កើនភាពងាយស្រួលជូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់សេវា។
.........................

អត្ថបទដោយ៖ ម.ផ.

Website : https://www.owso.gov.kh/
Channel Telegram : https://t.me/dfr_moi

កិច្ចប្រជុំពិភាក្សា និងវាយតម្លៃអំពីការអនុវត្តមុខងារដែលបានប្រគល់ និងធ្វើប្រតិភូកម្មការផ្តល់សេវាដឹកជញ្ជូនផ្លូវគោក និងផ្លូវ...
02/09/2026

កិច្ចប្រជុំពិភាក្សា និងវាយតម្លៃអំពីការអនុវត្តមុខងារដែលបានប្រគល់ និងធ្វើប្រតិភូកម្មការផ្តល់សេវាដឹកជញ្ជូនផ្លូវគោក និងផ្លូវទឹក នៅអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យច្រកចេញចូលតែមួយ ក្នុងរដ្ឋបាលខេត្តកំពង់ឆ្នាំង
.........................

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោក នូវ និត អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន បានដឹកនាំក្រុមការងារនៃនាយកដ្ឋានមុខងារ និងធនធាន ចំណុះអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំពិភាក្សា និងវាយតម្លៃអំពីការអនុវត្តមុខងារដែលបានប្រគល់ និងធ្វើប្រតិភូកម្មការផ្តល់សេវាដឹកជញ្ជូនផ្លូវគោក និងផ្លូវទឹក នៅអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យច្រកចេញចូលតែមួយ ក្នុងរដ្ឋបាលខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម មាស ម៉ូនីកា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមពី លោក ឈឹម វុទ្ធា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង តំណាងមន្ទីរ អង្គភាពជំនាញ និងមន្ត្រីពាក់ព័ន្ធ សរុបចំនួន ៤០រូប។

កិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗ រួមមាន៖

- ពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាព ព្រមទាំងបញ្ហាប្រឈមនានា ក្នុងការអនុវត្ត និងការផ្តល់សេវាដឹកជញ្ជូនផ្លូវគោក និងផ្លូវទឹក នៅអង្គភាពច្រកចេញចូលតែមួយខេត្ត និងការិយាល័យច្រកចេញចូលតែមួយ។

- ពិភាក្សា និងស្វែងរកដំណោះស្រាយសមស្របចំពោះបញ្ហាប្រឈមនានា ដើម្បីធានាបាននូវការអនុវត្តមុខងារដែលបានប្រគល់ និងធ្វើប្រតិភូកម្មប្រកបដោយប្រសិទ្ធភាព។

- ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ និងលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពឆាប់រហ័ស តម្លាភាព ប្រសិទ្ធភាព និងឆ្លើយតបបានកាន់តែប្រសើរទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
.........................

អត្ថបទដោយ៖ ណ. រ.

Website : https://www.owso.gov.kh/
Channel Telegram : https://t.me/dfr_moi

សេចក្ដីជូនដំណឹងស្ដីពីការរៀបចំសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥Website : https://www.o...
02/09/2026

សេចក្ដីជូនដំណឹងស្ដីពីការរៀបចំសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

Website : https://www.owso.gov.kh/
Channel Telegram : https://t.me/dfr_moi

កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការវាយតម្លៃ និងការទទួលស្គាល់មន្ត្រីកសិកម្មឃុំ-សង្កាត់គំរូ…………………រាជធាន...
01/09/2026

កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការវាយតម្លៃ និងការទទួលស្គាល់មន្ត្រីកសិកម្មឃុំ-សង្កាត់គំរូ
…………………
រាជធានីភ្នំពេញ៖ នៅថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ លោក នូវ និត អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន បានដឹកនាំក្រុមការងារនៃនាយកដ្ឋានមុខងារ និងធនធាន ចំណុះអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការវាយតម្លៃ និងការទទួលស្គាល់មន្ត្រីកសិកម្មឃុំ-សង្កាត់គំរូ ដែលប្រារព្ធធ្វើឡើងនៅសាលាភូមិន្ទរដ្ឋបាល។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនានា សរុបប្រមាណ ១០០នាក់។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងផ្តល់យោបល់ ព្រមទាំងប្រមូលធាតុចូលបន្ថែមលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការវាយតម្លៃ និងការទទួលស្គាល់មន្ត្រីកសិកម្មឃុំ-សង្កាត់គំរូ ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាឱ្យសេចក្តីព្រាងអនុក្រឹត្យនេះមានភាពពេញលេញ និងសមស្រប មុននឹងស្នើសុំការអនុម័តដាក់ចេញឱ្យអនុវត្តនាពេលឆាប់ៗខាងមុខ។
…………………

អត្ថបទដោយ៖ ស.ក

Website : https://www.owso.gov.kh/
Channel Telegram : https://t.me/dfr_moi

កិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសលើការកែសម្រួលប្រកាសអន្តរក្រសួង ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងអប់រំ យុវជន និងកីឡារ...
01/09/2026

កិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសលើការកែសម្រួលប្រកាសអន្តរក្រសួង ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងអប់រំ យុវជន និងកីឡា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោក តូច ថុន អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារនៃនាយកដ្ឋានមុខងារ និងធនធាន ចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសលើការកែសម្រួលប្រកាសអន្តរក្រសួង ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលប្រារព្ធធ្វើឡើងនៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចប្រជុំនេះដឹកនាំដោយលោក លី សំអុល អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីពាក់ព័ន្ធចំណុះអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សរុបប្រមាណ ១៥នាក់។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីបញ្ចប់ការពិនិត្យ និងពិភាក្សាកម្រិតបច្ចេកទេសលើការកែសម្រួលប្រកាសអន្តរក្រសួង ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងអប់រំ យុវជន និងកីឡា ឱ្យបានគ្រប់ជ្រុងជ្រោយ និងស្របតាមស្ថានភាពជាក់ស្តែង មុននឹងដាក់ជូនថ្នាក់ដឹកនាំពិនិត្យ សម្រេច។
...................
អត្ថបទដោយ៖ ប.ល

Website : https://www.owso.gov.kh/
Channel Telegram : https://t.me/dfr_moi

កិច្ចប្រជុំពិភាក្សារៀបចំកែសម្រួលអនុក្រឹត្យស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ.........................ក្រសួងមហាផ្ទៃ ៖...
31/08/2026

កិច្ចប្រជុំពិភាក្សារៀបចំកែសម្រួលអនុក្រឹត្យស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ
.........................

ក្រសួងមហាផ្ទៃ ៖ នារសៀលថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោក តូច ថុន អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារនាយកដ្ឋានចូលរួមកិច្ចប្រជុំពិភាក្សារៀបចំកែសម្រួលអនុក្រឹត្យលេខ៧២ អនក្រ.បក ចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ នៅសាលប្រជុំនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ទីស្តីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំពិភាក្សានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ហ៊ាន ប៊ុនណិត អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ(អទច) ព្រមទាំងមានការចូលរួមពីប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្ត្រីពាក់ព័ន្ធសរុបប្រមាណ២០រូប។

គោលបំណងនៃការរៀបចំកិច្ចប្រជុំពិភាក្សានេះ គឺដើម្បីពិនិត្យមើល និងកែសម្រួលអនុក្រឹត្យលេ៧២ អនក្រ.បកចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ក្នុងគោលដៅធ្វើបច្ចុប្បន្នភាពនូវយន្តការ វិធាន និងនីតិវិធីនៃការគ្រប់គ្រង ការប្រមូល ការតាមដាន និងការអនុវត្តចំណូលមិនមែនសារពើពន្ធ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
................
អត្ថបទដោយ៖ ម.ផ.

Website : https://www.owso.gov.kh/
Channel Telegram : https://t.me/dfr_moi

កិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសលើការកែសម្រួលប្រកាសរួមស្តីពីការផ្តល់សេវាសាធារណៈ និងការបែងចែកចំណូលដែលប្រមូលបានរបស់ក្រសួ...
28/08/2026

កិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសលើការកែសម្រួលប្រកាសរួមស្តីពីការផ្តល់សេវាសាធារណៈ និងការបែងចែកចំណូលដែលប្រមូលបានរបស់ក្រសួងព័ត៌មាន

-------------------------

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោក សួន សំរិទ្ធ អនុប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេសលើការកែសម្រួលប្រកាសរួមស្តីពីការផ្តល់សេវាសាធារណៈ និងការបែងចែកចំណូលដែលប្រមូលបាន របស់ក្រសួងព័ត៌មាន នៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចប្រជុំនេះដឹកនាំសម្របសម្រួលដោយ លោក លី សំអុល អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ សរុបប្រមាណ ១៨រូប។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បី៖
- ពិនិត្យ និងពិភាក្សាលើការរៀបចំសេចក្តីព្រាងប្រកាសអន្តរក្រសួង ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងព័ត៌មាន

- កំណត់ និងបែងចែកឱ្យបានច្បាស់លាស់នូវកម្រងសេវាសាធារណៈរវាងរដ្ឋបាលកណ្តាលក្រសួងព័ត៌មាន, មន្ទីរព័ត៌មានរាជធានី ខេត្ត និងរដ្ឋបាលរាជធានី-ខេត្ត

- ការបែងចែកចំណូលដែលប្រមូលបានឱ្យបានរួចរាល់មុននឹងដាក់ឆ្លងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ ដើម្បីពិភាក្សា ពិនិត្យ និងសម្រេច។
.................
អត្ថបទដោយ: រ.រ

Website : https://www.owso.gov.kh/
Channel Telegram : https://t.me/dfr_moi

កិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារតាមដាន ត្រួតពិនិត្យ វាយតម្លៃ និងសម្របសម្រួលគាំទ្រលើការអនុវត្តមុខងារ និងធនធានក្នុងវិស័...
25/08/2026

កិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារតាមដាន ត្រួតពិនិត្យ វាយតម្លៃ និងសម្របសម្រួលគាំទ្រលើការអនុវត្តមុខងារ និងធនធានក្នុងវិស័យអភិវឌ្ឍន៍ជនបទ ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ
.....................

ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោក អុឹង កែវរតនៈ ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងសហការី បានចូលរួមកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារតាមដាន ត្រួតពិនិត្យ វាយតម្លៃ និងសម្របសម្រួលគាំទ្រលើការអនុវត្តមុខងារ និងធនធានក្នុងវិស័យអភិវឌ្ឍន៍ជនបទ ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងអភិវឌ្ឍន៍ជនបទ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. និងភាគីពាក់ព័ន្ធ សរុបប្រមាណ ២០រូប។

សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចលេខ ៦២០០ សសរ ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ស្តីពីការបង្កើតក្រុមការងារតាមដាន ត្រួតពិនិត្យ វាយតម្លៃ និងសម្របសម្រួលគាំទ្រលើការអនុវត្តមុខងារ និងធនធានក្នុងវិស័យអភិវឌ្ឍន៍ជនបទ ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រកាសសមាសភាព និងតួនាទីរបស់ក្រុមការងារ ដើម្បីឱ្យក្រុមការងារអាចចាប់ផ្តើមអនុវត្តភារកិច្ចក្នុងការតាមដាន ត្រួតពិនិត្យ វាយតម្លៃ និងសម្របសម្រួលគាំទ្រដល់ការអនុវត្តមុខងារ និងការប្រើប្រាស់ធនធានក្នុងវិស័យអភិវឌ្ឍន៍ជនបទ ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងស្របតាមគោលការណ៍វិមជ្ឈការ និងវិសហមជ្ឈការ។

តាមរយៈការបង្កើតក្រុមការងារនេះ រំពឹងថា នឹងរួមចំណែកពង្រឹងការសម្របសម្រួលរវាងក្រសួង ស្ថាប័ន និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ ព្រមទាំងជំរុញឱ្យការអនុវត្តមុខងារ និងធនធានដែលបានផ្ទេរទៅថ្នាក់ក្រោមជាតិ ប្រព្រឹត្តទៅបានកាន់តែរលូន និងមានប្រសិទ្ធភាព។
.......................................

អត្ថបទដោយ៖ ល.ហ្ស

Website : https://www.owso.gov.kh/
Channel Telegram : https://t.me/dfr_moi

ពិធីប្រកាសដាក់ឱ្យអនុវត្តសាកល្បងប្រព័ន្ធទូទាត់កម្រៃសេវារដ្ឋបាលតាមធនាគារអេស៊ីលីដា (ACLEDA Bank Plc) សម្រាប់ការិយាល័យច្រកចេ...
24/08/2026

ពិធីប្រកាសដាក់ឱ្យអនុវត្តសាកល្បងប្រព័ន្ធទូទាត់កម្រៃសេវារដ្ឋបាលតាមធនាគារអេស៊ីលីដា (ACLEDA Bank Plc) សម្រាប់ការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលខណ្ឌទាំង១៤ នៃរាធានីភ្នំពេញ
..................................

រាជធានីភ្នំពេញ ៖​ នាពេលព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម បួន ហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាធិបតីភាពក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តសាកល្បងប្រព័ន្ធទូទាត់កម្រៃសេវារដ្ឋបាលតាមធនាគារអេស៊ីលីដា (ACLEDA Bank Plc) សម្រាប់ការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលខណ្ឌទាំង១៤ នៃរាធានីភ្នំពេញ។

ពិធីប្រកាសដាក់ឱ្យអនុវត្តសាកល្បងនេះ ក៏មានការចូលរួមពីបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា (ACLEDA Bank Plc) លោក អុឹង កែវរតនៈ ប្រធាននាយកដ្ឋានមុខងារ និងធនធាន ដោយមានការអញ្ញើញចូលរួមពីលោក លោកស្រីអភិបាលរងខណ្ឌ នាយករដ្ឋបាល ប្រធានការិយាល័យច្រកចេញចូលតែមួយ មន្ត្រីទទួលបន្ទុកការងារបេឡា ព្រមទាំងសហការី សរុបប្រមាណ១០០នាក់។

ការប្រកាសដាក់ឱ្យអនុវត្តសាកល្បងនេះ ស្ថិតក្រោមកិច្ចសហការរវាងក្រសួងមហាផ្ទៃ ជាមួយធនាគារអេស៊ីលីដា (ACLEDA Bank Plc) ក្នុងគោលបំណងជំរុញប្រព័ន្ធទូទាត់ប្រាក់ប្រកបដោយភាពទំនើប និងមានប្រសិទ្ធភាព ពាក់ព័ន្ធប្រព័ន្ធទូទាត់កម្រៃសេវារដ្ឋបាលនៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលខណ្ឌទាំង១៤ នៃរាធានីភ្នំពេញ។

កិច្ចសហការនេះ ផ្តោតសំខាន់លើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល និងលើកកម្ពស់សមត្ថភាពក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុប្រកបដោយសុវត្ថិភាព និងគួរឱ្យទុកចិត្តជូនប្រជាពលរដ្ឋ។

ប្រព័ន្ធទូទាត់កម្រៃសេវាថ្មីនេះ នឹងជួយសម្រួលដល់ការផ្ទេរប្រាក់ កាត់បន្ថយពេលវេលានៃការទូទាត់ និងបង្កើនតម្លាភាពក្នុងប្រតិបត្តិការហិរញ្ញវត្ថុសម្រាប់ប្រជាពលរដ្ឋដែលមកទទួលសេវានៅការិយាល័យច្រកចេញចូលតែមួយ។
.............................................
អត្ថបទដោយ៖ ម.ផ

Website : https://www.owso.gov.kh/
Channel Telegram : https://t.me/dfr_moi

Address

Ministry Of Interior, Norodom Boulevard , Sangkat Tonle Basak, Khan Chamkar Mon, Phnom Penh
Chbar Ampeou
855

Alerts

Be the first to know and let us send you an email when នាយកដ្ឋានមុខងារ និងធនធាន posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to នាយកដ្ឋានមុខងារ និងធនធាន:

Shortcuts

Share