SAAMBAT-project

Call Directions Website Contact the organization

SAAMBAT-project SAAMBAT works to increase productivity in collaboration with Cambodia Government, , ,

25/10/2026
[English below]វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ...
24/10/2026

[English below]
វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នៅថ្ងៃទី២៣ ដល់ទី២៥ ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៨យប់!

គម្រោង SAAMBAT នៃក្រសួងអភិវឌ្ឍន៍ជនបទ កំពុងមានវត្តមានចូលរួមតាំងបង្ហាញ និងចែកជូនសម្ភារៈផ្សព្វផ្សាយចំណេះដឹង ទំនាក់ទំនង និងដាក់បញ្ចាំងវីដេអូឯកសារទាក់ទងនឹងផ្នែកកសិកម្ម ក្រោមក្របខ័ណ្ឌនៃគម្រោង SAAMBAT និងដោយមានកិច្ចសហការពីដៃគូអនុវត្តគម្រោង រួមមាន Techo Startup Center (TSC), Kasegro, និង CHALATEX។

ស្តង់ប្រមាណជា ៤០០ កន្លែងកំពុងបើកដំណើរការនៅថ្ងៃនេះ! អស់លោកអ្នកអាចអញ្ជើញមកទស្សនាផ្ទាល់នៅទីតាងស្តង់របស់យើងខ្ញុំ និងភ្លក់រស់ជាតិផ្លែប៉េងប៉ោះឆឺរីជប៉ុនស្រស់ៗ និងមានរសជាតិផ្អែមឆ្ងាញ់!
ទីតាំងពិព័រណ៍៖ https://maps.app.goo.gl/uytYhBVK9nxcMd1PA
……………………….
Cambodia Agriculture Forum and Exhibition 2026 (CAFE26) at Koh Pich Exhibition & Convention Center, Phnom Penh, Phnom Penh, from October 23rd to 25th, 8:00 AM to 8:00 PM!

The SAAMBAT Project of the Ministry of Rural Development (MRD) is currently exhibiting at the event! We are distributing Knowledge Sharing and Communication materials, screening documentary videos on agriculture under the SAAMBAT activities, in collaboration with project implementing partners, including the Techo Startup Center (TSC), Kasegro, and CHALATEX.

About four hundreds of exhibition booths are open here today! We warmly invite everyone to come and visit our booth and to test our fresh, sweet Japanese cherry tomatoes!
Expo location map: https://maps.app.goo.gl/uytYhBVK9nxcMd1PA

ក្រសួងអភិវឌ្ឍន៍ជនបទ Ministry of Rural Development
Techo Startup Center
Kasegro Co., Ltd.
Chalatex

28/09/2026

[English below]
សូមរីករាយទស្សនាវីដេអូបង្ហាញពីទិដ្ឋភាពខ្សែផ្លូវ P3R07 (មឈាយ-ដូនល្អ) ប្រវែង ៤,៤៥គ.ម ទទឹងផ្លូវ ៨ម ក្នុងនោះស្ថាបនាដោយក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៣,៦៦គ.ម និងក្រាលបេតុង (RC) ០,៧៩គ.ម មានលូមូល និងប្រអប់ចំនួន ១០កន្លែង និងកន្លែងប្រមូលផ្តុំកសិផល ១កន្លែង។

ផ្លូវនេះតភ្ជាប់ពីភូមិមឈាយ ទៅដល់ភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ និងត្រូវបានស្ថាបនារួចរាល់កាលពីខែតុលា ឆ្នាំ២០២៥ ក្រោមជំនួយគាំទ្ររបស់គម្រោង SAAMBAT នៃក្រសួងអភិវឌ្ឍន៍ជនបទ។ បច្ចុប្បន្ន ខ្សែផ្លូវនេះមានអ្នកទទួលផលដោយផ្ទាល់ចំនួន ១ ២៧៧គ្រួសារ ស្មើនឹង ៦ ២១៦ ស្រី ៣ ១៧០ (៥១%) និងដោយប្រយោលចំនួន ៣ ២២៣គ្រួសារ ស្មើនឹង ១៥ ៣០៣នាក់ ស្រី ៧ ៩០២ (៥១.៦%)។

ក្រោមក្រខណ្ឌនៃគម្រោង SAAMBAT ខេត្តកំពង់ធំទទួលបានផ្លូវជនបទសរុបចំនួន ៦ខ្សែ មានប្រវែងសរុប ៥១,៥៨ គីឡូម៉ែត្រ ក្នុងនោះផ្លូវពីរខ្សែ និងកំដសហគមន៍មួយកន្លែងក្នុងស្រុកស្ទោង និងផ្សារសហគមន៍ចំនួនពីរក្នុងស្រុកកំពង់ស្វាយ ត្រូវបានស្ថាបនារួចរាល់ក្នុងជំហានទី១ ចំណែកស្រុកបារាយណ៍ និងស្រុកសន្ទុកទទួលបានផ្លូវចំនួន ៤ខ្សែផ្សេងទៀត ដែលកំពុងស្ថាបនាក្នុងជំហានទី២។ សមិទ្ធផលទាំងនេះ ត្រូវបានរំពឹងថានឹងអាចជួយលើកកម្ពស់កម្រិតជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅខេត្តកំពង់ធំឱ្យកាន់តែប្រសើរឡើង ក៏ដូចជាបង្កើនផលិតភាព និងកាលានុវត្តភាពប្រកបដោយចីរភាពសម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះដែលកំពុងរស់នៅតំបន់ជនបទនៃប្រទេសកម្ពុជា៕
…………………………….......
Please enjoy watching a short video showing the road P3R07 (Mor Chheay - Daun Laor), which has a total length of 4.45 km, is 8 meters wide, consists of 3.66 km of double-bituminous surface treatment (DBST) pavement and 0.79 km of reinforced concrete (RC) pavement, 10 locations of box and pipe culverts and 1 location of a rice loading area.

This road connects Mor Chheay village to Daun Laor village, Samproch commune, Stoung district, Kampong Thom province, and was completed in October 2025, with support from the SAAMBAT project under the Ministry of Rural Development. The road currently directly benefits 1,277 households, representing 6,216 people, of whom 3,170 are women (51%) and indirectly benefits 3,223 households, representing 15,303 people, of whom 7,902 are women (50.6%).

Under the support of the SAAMBAT project, Kampong Thom province has 6 rural roads, totalling 51.58 km. Specifically, the Stoung district has two roads and one ferry landing, and the Kampong Svay district has two community markets that were completed during Phase 1; the Baray and Santuk districts have four other roads currently under construction during Phase 2. These achievements are expected to enhance the livelihoods and well-being of people in Kampong Thom province, while also sustainably increasing productivity and opportunities for poor and vulnerable rural households in Cambodia.

ក្រសួងអភិវឌ្ឍន៍ជនបទ Ministry of Rural Development

21/09/2026

[English below]
សូមរីករាយទស្សនាវីដេអូបង្ហាញពីទិដ្ឋភាពខ្សែផ្លូវ P3R06 (បន្ទាយស្ទោង-ព្រះដំរី) ប្រវែង ៨,៧១គ.ម ទទឹងផ្លូវ ៨ម ក្នុងនោះស្ថាបនាដោយក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៥,១៩គ.ម និងក្រាលបេតុង (RC) ៣,៥២គ.ម មានលូមូលចំនួន ៦កន្លែង និងលូប្រអប់ចំនួន ៨កន្លែង។

ផ្លូវនេះតភ្ជាប់ពីភូមិបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ទៅដល់ភូមិកណ្តោលចាស់ ឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ និងត្រូវបានស្ថាបនារួចរាល់កាលពីខែតុលា ឆ្នាំ២០២៥ ក្រោមជំនួយគាំទ្ររបស់គម្រោង SAAMBAT នៃក្រសួងអភិវឌ្ឍន៍ជនបទ។ បច្ចុប្បន្ន ខ្សែផ្លូវនេះមានអ្នកទទួលផលដោយផ្ទាល់ចំនួន ២ ៩៨៣គ្រួសារ ស្មើនឹង ១១ ៦៤៩នាក់, ស្រី ៥ ៩៤៣ (៥១%) និងដោយប្រយោលចំនួន ៦ ៧៤២គ្រួសារ ស្មើនឹង ២៨ ៦៥៧នាក់, ស្រី ១៤ ៥៩៨ (៥០.៩%)។

ក្រោមក្រខណ្ឌនៃគម្រោង SAAMBAT ខេត្តកំពង់ធំទទួលបានផ្លូវជនបទសរុបចំនួន ៦ខ្សែ មានប្រវែងសរុប ៥១,៥៨ គីឡូម៉ែត្រ ក្នុងនោះផ្លូវពីរខ្សែ និងកំដសហគមន៍មួយកន្លែងក្នុងស្រុកស្ទោង និងផ្សារសហគមន៍ចំនួនពីរក្នុងស្រុកកំពង់ស្វាយ ត្រូវបានស្ថាបនារួចរាល់ក្នុងជំហានទី១ ចំណែកស្រុកបារាយណ៍ និងស្រុកសន្ទុកទទួលបានផ្លូវចំនួន ៤ខ្សែផ្សេងទៀត ដែលកំពុងស្ថាបនាក្នុងជំហានទី២។

សមិទ្ធផលទាំងនេះ ត្រូវបានរំពឹងថានឹងអាចជួយលើកកម្ពស់កម្រិតជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅខេត្តកំពង់ធំឱ្យកាន់តែប្រសើរឡើង ក៏ដូចជាបង្កើនផលិតភាព និងកាលានុវត្តភាពប្រកបដោយចីរភាពសម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះដែលកំពុងរស់នៅតំបន់ជនបទនៃប្រទេសកម្ពុជា៕
…………………………….......
Please enjoy watching a short video showing the road P3R06 (Banteay Stong - Preah Domrey), which has a total length of 8.71 km, is 8 meters wide, consists of 5.19 km of double-bituminous surface treatment (DBST) pavement and 3.52 km of reinforced concrete (RC) pavement, 6 locations of pipe culverts and 8 locations of box culverts.

This road connects Banteay Stoung village, Banteay Stoung commune, to Kandol Chas village, Preah Damrey commune, Stoung district, Kampong Thom province, and was completed in October 2025, with support from the SAAMBAT project under the Ministry of Rural Development. The road currently directly benefits 2,983 households, representing 11,649 people, of whom 5,943 are women (51%) and indirectly benefits 6,742 households, representing 28,657 people, of whom 14,598 are women (50.9%).

Under the support of the SAAMBAT project, Kampong Thom province has 6 rural roads, totalling 51.58 km. Specifically, the Stoung district has two roads and one ferry landing, and the Kampong Svay district has two community markets that were completed during Phase 1; the Baray and Santuk districts have four other roads currently under construction during Phase 2.

These achievements are expected to enhance the livelihoods and well-being of people in Kampong Thom province, while also sustainably increasing productivity and opportunities for poor and vulnerable rural households in Cambodia.

ក្រសួងអភិវឌ្ឍន៍ជនបទ Ministry of Rural Development

[English below]បេសកកម្មត្រួតពិនិត្យការអនុវត្តគម្រោង SAAMBAT ឆ្នាំ២០២៦ ត្រូវបានបញ្ចប់ដោយទទួលបានការវាយតម្លៃក្នុងកម្រិតពេញច...
19/09/2026

[English below]
បេសកកម្មត្រួតពិនិត្យការអនុវត្តគម្រោង SAAMBAT ឆ្នាំ២០២៦ ត្រូវបានបញ្ចប់ដោយទទួលបានការវាយតម្លៃក្នុងកម្រិតពេញចិត្ត ព្រមទាំងបានដាក់ចេញនូវផែនការសកម្មភាពអាទិភាព រហូតដល់ខែមីនា ឆ្នាំ២០២៧

ភ្នំពេញ៖ ថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការ និងជានាយកគម្រោង SAAMBAT បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មត្រួតពិនិត្យការអនុវត្តគម្រោង SAAMBAT (Wrap-Up SM 2026)។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ជួប រតនា រដ្ឋលេខាធិការ និងជានាយករងគម្រោង ឯកឧត្តម ទូច ស៊ីផាត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន និងជាប្រធានគ្រប់គ្រងគម្រោង លោក Frew Behabtu នាយក IFAD ប្រចាំប្រទេសកម្ពុជា លោក Bryan Fornari ប្រតិភូតំណាងរបស់សហភាពអឺរ៉ុប លោក Julian Abrams អ្នកឯកទេសផ្នែកអភិវឌ្ឍន៍ជនបទ និងដោយឡែកលោក Kevin Chueng និងលោកស្រី Julie Decands តំណាងរបស់ធនាគារវិនិយោគអឺរ៉ុប EIB ចូលរួមតាមប្រព័ន្ធនិម្មិត (Zoom) រួមទាំងតំណាងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ត្រីអង្គភាពគ្រប់គ្រងគម្រោង និងក្រុមទីប្រឹក្សាគម្រោងសរុបចំនួន ៣៧នាក់/ស្ត្រី៦នាក់។

ជាលទ្ធផល បេសកកម្មត្រួតពិនិត្យការអនុវត្តគម្រោងត្រូវបានវាយតម្លៃក្នុងកម្រិតពេញចិត្ត ក្នុងនោះក៏បានបង្ហាញពីវឌ្ឃនភាពធៀបនឹងផែនការ រួមមានសមិទ្ធផលគួរឱ្យកត់សម្គាល់នៃការសាងសង់ហេដ្ឋារចនាម្ព័ន្ធនានាក្រោមក្របខណ្ឌគម្រោង ការគ្រប់គ្រងគម្រោង កិច្ចសហប្រតិបត្តិការ និងការត្រួតពិនិត្យ និងវាយតម្លៃ។ ទន្ទឹមនឹងនេះក្រុមបេសកកម្មនៃដៃគូអភិវឌ្ឍន៍ ក៏បានកំណត់សកម្មភាពអាទិភាពមួយចំនួនរួមទាំងផែនការសកម្មភាព និងក្របខណ្ឌពេលវេលាដែលអង្គភាពគ្រប់គ្រងគម្រោងត្រូវអនុវត្តជាបន្តចាប់ពីខែកញ្ញា ឆ្នាំ២០២៦ រហូតដល់ខែមីនា ឆ្នាំ២០២៧ ផងដែរ។

គួរបញ្ជាក់ផងដែរថា ឯកឧត្តម អ៊ុក ពញ្ញា បានដឹកនាំក្រុមការងារគម្រោង អមដំណើរក្រុមបេសកកម្មត្រួតពិនិត្យការអនុវត្តគម្រោង SAAMBAT (Supervision Mission 2026) ដែលមានតំណាងសមាសភាពមកពីដៃគូអភិវឌ្ឍន៍ IFAD EIB និង EU ចុះបំពេញបេសកកម្មដោយជោគជ័យតាមខេត្តគោលដៅរបស់គម្រោងកាលពីថ្ងៃទី៩ ដល់ទី១១ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងនោះរួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ កំពង់ធំ ព្រះវិហារ និងស្ទឹងត្រែង។ នៅក្នុងដំណើរចុះត្រួតពិនិត្យនេះ ក្រុមបេសកកម្មបានជួបប្រជុំជាមួយសហគមន៍អ្នកទទួលផលដើម្បីពិភាក្សា និងពិគ្រោះយោបល់លើការកសាងហេដ្ឋារចនាសម្ព័ន្ធ ស្វែងយល់ពីជីវភាពរស់នៅប្រចាំថ្ងៃ និងបញ្ហាប្រឈមនានានៅក្នុងសហគមន៍ និងបានចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវជនបទចំនួន ១៥ខ្សែ នៅក្នុងខេត្តទាំងប្រាំ។

បច្ចុប្បន្ន គម្រោង SAAMBAT បាននិងកំពុងអនុវត្តនៅក្នុងខេត្តចំនួន ១២ ហើយបានសម្រេចវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការស្ថាបនាផ្លូវជនបទ ដោយបានបញ្ចប់ការសាងសង់ផ្លូវជនបទបច្ចុប្បន្នសរុបប្រវែង ៣៨៣ (គិតត្រឹមខែសីហា ឆ្នាំ២០២៦) គីឡូម៉ែត្រ ក្នុងចំណោមគោលដៅសរុប ៥៣៧ គីឡូម៉ែត្រ។ គម្រោងនេះ គ្រោងស្ថាបនាផ្លូវសរុបចំនួន ៦៦ ខ្សែ ផ្សារសហគមន៍ កំពង់ដ និងកន្លែងប្រមូលផ្តុំកសិផល ដែលបានកែលម្អគួរឱ្យកត់សម្គាល់នូវលទ្ធភាពទទួលបានទីផ្សារលក់ដូរកសិផល និងសេវាសំខាន់ៗផ្សេងទៀតសម្រាប់សហគមន៍ជនបទ។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងនេះ កំពុងលើកកម្ពស់ដល់ការធ្វើចរាចរណ៍ទៅមក និងភាពងាយស្រួលក្នុងការទទួលបានឱកាសការងារ ឱកាសរកប្រាក់ចំណូល និងសុខុមាលភាពទូទៅសម្រាប់ប្រជាពលរដ្ឋទទួលផល។............................................
SAAMBAT Supervision Mission 2026 Concludes with Satisfactory Rating and Priority Action Plan Through March 2027

Phnom Penh -- On September 18, 2026, at the Ministry of Rural Development, H.E. Ouk Ponhea, Secretary of State of the Ministry of Rural Development and Director of the SAAMBAT Project, presided over the wrap-up meeting for the SAAMBAT Project Implementation Supervision Mission (Wrap-Up SM 2026).The meeting was also attended by H.E. Chuob Ratana, Secretary of State and Project Deputy Director; H.E. Touch Siphat, Secretary-General of the Secretariat and Project Manager; Mr. Frew Behabtu, IFAD Country Director in Cambodia; Mr. Bryan Fornari, Representative of the European Union Delegation; Mr. Julian Abrams, Rural Development Specialist; alongside Mr. Kevin Chueng and Ms. Julie Decands, Representatives of the European Investment Bank (EIB) via Zoom; together with representatives from the Ministry of Economy and Finance, Project Management Unit officials and project consultants, totaling 37 participants (6 females).

As a result, the project implementation supervision mission was rated as satisfactory, highlighting overall significant progress against the plan, including significant achievements in project infrastructure construction, project management, cooperation, and monitoring and evaluation (M&E). Concurrently, the development partners' mission team outlined several priority actions, including an action plan and timeline, for the Project Management Unit (PMU) to execute moving forward, spanning from September 2026 to March 2027.

It is worth noting that H.E. Ouk Ponhea, alongside the PMU officials, led the project team to accompany the SAAMBAT Project Supervision Mission (SM 2026), which was composed of representatives from development partners IFAD, EIB, and EU to successfully conduct field missions across the project's target provinces from September 9–11, 2026, in Battambang, Banteay Meanchey, Kampong Thom, Preah Vihear, and Stung Treng provinces. During this supervision mission, the mission team met with beneficiary communities to discuss and consult on infrastructure development, gain insights into daily livelihoods and local challenges within the communities, and inspect the construction progress of 15 rural road lines within the five provinces.

Currently, the SAAMBAT project is being implemented across 12 provinces, and it has made significant progress in rural road construction, completing 383 km (by August 2026) out of a 537 km target. The project includes 66 road lines, community markets, ferry landings, and collection points, notably improving access to markets and essential services for rural communities. These infrastructure developments are enhancing mobility and accessibility to jobs, economic opportunities, and overall welfare for beneficiaries.

ក្រសួងអភិវឌ្ឍន៍ជនបទ Ministry of Rural Development

[English below]កាលពីថ្ងៃទី៩-១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការ និងជានាយកគម្រោង SAAMBAT និងឯកឧត្តម ជួប...
14/09/2026

[English below]
កាលពីថ្ងៃទី៩-១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការ និងជានាយកគម្រោង SAAMBAT និងឯកឧត្តម ជួប រតនា រដ្ឋលេខាធិការ និងជានាយករងគម្រោង បានដឹកនាំក្រុមការងារគម្រោងរួមមាន ឯកឧត្តម ទូច ស៊ីផាត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន និងជាប្រធានគ្រប់គ្រងគម្រោង រួមទាំងមន្ត្រីអង្គភាពគ្រប់គ្រងគម្រោង និងក្រុមទីប្រឹក្សា អមដំណើរក្រុមបេសកកម្មត្រួតពិនិត្យការអនុវត្តគម្រោង SAAMBAT (Supervision Mission 2026) ដែលមានតំណាងសមាសភាពមកពីដៃគូអភិវឌ្ឍន៍ IFAD EIB និង EU។

ក្រុមការងារបេសកកម្ម ត្រូវបានបែងចែកជាពីរក្រុម ដែលបានចុះបំពេញបេសកកម្មដោយជោគជ័យតាមខេត្តគោលដៅរបស់គម្រោងចាប់ពីថ្ងៃទី៩ ដល់ទី១១ ខែកញ្ញា ឆ្នាំ២០២៦។ ឯកឧត្តម អ៊ុក ពញ្ញា បានដឹកនាំក្រុមបេសកកម្មទី១ ទៅកាន់ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដោយឡែក ឯកឧត្តម ជួប រតនា បានដឹកនាំក្រុមបេសកកម្មទី២ ទៅកាន់ខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។

នៅក្នុងដំណើរចុះត្រួតពិនិត្យនេះ ក្រុមបេសកកម្មទាំងពីរក្រុមបានពិនិត្យលើខ្សែផ្លូវដែលបានស្ថាបនារួច និងកំពុងស្ថាបនាដោយគម្រោង SAAMBAT ជួបប្រជុំជាមួយសហគមន៍អ្នកទទួលផល ដើម្បីពិភាក្សា និងពិគ្រោះយោបល់លើការកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាស្វែងយល់ពីជីវភាពរស់នៅប្រចាំថ្ងៃ និងបញ្ហាប្រឈមនានានៅក្នុងសហគមន៍ ក្នុងនោះរួមមានទីតាំងគោលដៅដូចខាងក្រោម៖

ខេត្តបាត់ដំបង៖
• ខ្សែទី១ P6R01 (បឹងព្រីង-ល្វា) ប្រវែង ១៦,៣០ គ.ម សម្រេចលទ្ធផលបាន ១០០% តភ្ជាប់ពីភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ទៅដល់ភូមិរាមសេនា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។
• ខ្សែទី២ P6R02 (NR.57B1-រូងជ្រៃ) ប្រវែង ៩,៩១ គ.ម សម្រចលទ្ធផលបាន ៩៣,៥% តភ្ជាប់ពីភូមិរូងជ្រៃ ឃុំរូងជ្រៃ ទៅដល់ភូមិ ទួលតាសុខ ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។
• ខ្សែទី៣ P6R04 (NR.57B-រូងជ្រៃ) ប្រវែង ១០,៤០ គ.ម. សម្រេចលទ្ធផលបាន ៩៥,៥% តភ្ជាប់ពីភូមិបល្ល័ង្គក្រោម ឃុំរូងជ្រៃ ស្រុកថ្មគោល ទៅដល់ភូមិស្វាយជ្រុំ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង

ខេត្តបន្ទាយមានជ័យ៖
• ខ្សែទី១ P4R10 (បត់ត្រង់-រហាត់ទឹក) ប្រវែង ៣,៨២ គ.ម សម្រចលទ្ធផលបាន ១០០% តភ្ជាប់ពីភូមិបន្ទាយនាង ឃុំបន្ទាយនាង ទៅដល់ភូមិពោធិ៍ពីរដើម ឃុំរហាត់ទឹក ស្រុកមង្គល់បូរី ខេត្តបន្ទាយមានជ័យ។
• ខ្សែទី២ P6R05 (ជ្រាប់ចាស់-ជ្រាប់ថ្មី) ប្រវែង ១២,៦៥ គ.ម សម្រេចលទ្ធផលបាន ១០០% តភ្ជាប់ពីភូមិជ្រាប់ចាស់ ទៅដល់ភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ។
• ខ្សែទី៣ P6R06 (កក់-ភាសត្បូង) ប្រវែង ១២,៤៦ គ.ម សម្រេចលទ្ធផលបាន ១០០% តភ្ជាប់ពីភូមិកក់ ឃុំជប់វារី ស្រុកព្រះនេតព្រះ ទៅដល់ភូមិភាសត្បូង ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ខេត្តកំពង់ធំ៖
• ខ្សែទី១ P3R06 (បន្ទាយស្ទោង-ព្រះដំរី) ប្រវែង ៨,៧១ គ.ម សម្រេចលទ្ធផលបាន ១០០% តភ្ជាប់ពីភូមិបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ទៅដល់ភូមិកណ្តោលចាស់ ឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ។
• ខ្សែទី២ P3R07 (មឈាយ-ដូនល្អ) ប្រវែង៤,៤៥គ.ម សម្រចលទ្ធផលបាន ១០០% តភ្ជាប់ពីភូមិមឈាយ ទៅដល់ភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។
• កំពង់ដសហគមន៍ ១កន្លែង P3R10 ស្ថិតនៅក្នុងភូមិបត់ត្រង់ ឃុំម្សាក្រង ស្រុកស្ទោង សម្រេចលទ្ធផលបាន ១០០%។
• ផ្សារសហគមន៍ចំនួន ២កន្លែង៖ ផ្សារសហគមន៍សានគរ ១កន្លែង នៅភូមិសានគរ ក ឃុំសានគ សម្រេលទ្ធផលបាន១០០% និងផ្សារសហគមន៍ព្រៃគុយ ១កន្លែង នៅភូមិព្រៃគុយ ក ឃុំព្រៃគុយ ស្រុកកំពង់ស្វាយសម្រេចលទ្ធផលបាន ១០០%។

ខេត្តព្រះវិហារ៖
• ខ្សែទី១ P3R03 (អូរតាលោក-ក្បាលគោ) ប្រវែង ១៣,៩៨ គ.ម សម្រេចលទ្ធផលបាន ១០០% តភ្ជាប់ពីភូមិអូរតាលោក ឃុំរមទម ទៅដល់ភូមិដូង ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ។
• ខ្សែទី២ P3R04 (ថ្នល់កែង-ស្រែធំ) ប្រវែង ៣,៧៦ គ.ម សម្រចលទ្ធផលបាន ១០០% តភ្ជាប់ពីភូមិថ្នល់កែង ទៅដល់ភូមិស្រែធំ ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ។
• ខ្សែទី៣ P3R05 (តាំងត្រក-ថ្កែង) ប្រវែង៥,០២ គ.ម សម្រចលទ្ធផលបាន ១០០% តភ្ជាប់ពីភូមិត្នោតម្លូ ឃុំរបៀប ទៅដល់ភូមិថ្កែង ឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ។
• ខ្សែទី៤ P7R02 (ច្រាច់-ស្រែវាល) ប្រវែង ១៥,១៤ គ.ម សម្រចលទ្ធផលបាន ៥៨,៥៨% តភ្ជាប់ពីភូមិភូមិដិវត្ត ឃុំច្រាច់ ទៅដល់ភូមិស្រែវាល ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។

ខេត្តស្ទឹងត្រែង៖
• ខ្សែទី១ P3R01(ដំរីផុង-ត្បូងខ្លា) ប្រវែង ១៥,៧៦ គ.ម សម្រចលទ្ធផលបាន ១០០% តភ្ជាប់ពីភូមិដំរីផុង ឃុំកោះសំពាយ ទៅដល់ភូមិអូរច្រឡង់ ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
• ខ្សែទី២ P6R17(ព្រៃទទឹង-អន្លង់ផ្សោត) ប្រវែង ៦,៤៣ គ.ម សម្រចលទ្ធផលបាន ១០០% ស្ថិតក្នុងភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
• ខ្សែទី៣ P7R01 (អូរតាឡាស-អន្លង់ផ្សោត) ប្រវែង ១៩,១៣ គ.ម សម្រចលទ្ធផលបាន ៣៩,៩១% តភ្ជាប់ពីភូមិក្រឡាពាស ទៅភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
• ផ្សារសហគមន៍ព្រះរំកិល ១កន្លែង P6R18 ស្ថិតនៅក្នុងភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ សម្រេចលទ្ធផលបាន ១០០%។
• កំពងដសហគមន៍ ១កន្លែង P6R19 ស្ថិតនៅក្នុងភូមិក្រោម ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ សម្រេចលទ្ធផលបាន ១០០%។

គួរបញ្ជាក់ផងដែរថា ក្រោយពីបំពេញបេសកកម្មដោយជោគជ័យតាមខេត្តគោលដៅរបស់គម្រោង ក្រុមបេសកកម្មនឹងបន្តពិនិត្យមើលទៅលើផែនការសកម្មភាពដែលបានព្រមព្រៀង, វាយតម្លៃលើលទ្ធផលនៃការអនុវត្តគម្រោង ក្របខណ្ឌពេលវេលា ផែនការ និងការត្រៀមរៀបចំរបាយការណ៍បិទបញ្ចប់គម្រោងស្របតាមលក្ខខណ្ឌតម្រូវរបស់ដៃគូអភិវឌ្ឍន៍ IFAD, EIB និង EU៕
………………………………….............
From September 9–11, 2026, H.E. Ouk Ponhea, Secretary of State and SAAMBAT Project Director, alongside H.E. Chuob Ratana, Secretary of State and Deputy Project Director, led the project team—including H.E. Touch Siphat, Secretary-General of the Secretariat and Project Manager, PMU officials, and consultants—to accompany the SAAMBAT Project Supervision Mission (SM 2026), which was composed of representatives from development partners IFAD, EIB, and EU.

The mission team was divided into two groups, which successfully conducted field missions across the project's target provinces from September 9–11, 2026. H.E. Ouk Ponhea led Mission Team 1 to Battambang and Banteay Meanchey provinces, while H.E. Chuob Ratana led Mission Team 2 to Kampong Thom, Preah Vihear, and Stung Treng provinces.

During this mission, both mission teams inspected completed and ongoing road lines constructed under the SAAMBAT project. They met with beneficiary communities to discuss and consult on infrastructure development, as well as to gain insights into daily livelihoods and local challenges across the following target locations:

Battambang Province:
• Road Line 1 P6R01 (Boeng Pring–Lvea): Length: 16.30 km | Progress: 100% complete. Connects from Boeng Pring village, Boeng Pring commune, Thma Koul district, to Ream Sena village, Lvea commune, Bavel district, Battambang province.
• Road Line 2 P6R02 (NR.57B1–Roung Chrey): Length: 9.91 km | Progress: 93.5% complete. Connects from Roung Chrey village, Roung Chrey commune, to Tuol Ta Sok village, Bansay Traeng commune, Thma Koul district, Battambang province.
• Road Line 3 P6R04 (NR.57B–Roung Chrey): Length: 10.40 km | Progress: 95.5% complete. Connects from Ballangk Krom village, Roung Chrey commune, Thma Koul district, to Svay Chrum village, Bavel commune, Bavel district, Battambang province.

Banteay Meanchey Province:
• Road Line 1 P4R10 (Bot Trang–Rohat Tuek): Length: 3.82 km | Progress: 100% complete. Connects from Banteay Neang village, Banteay Neang commune, to Po Pi Daeum village, Rohat Tuek commune, Mongkol Borei district, Banteay Meanchey province.
• Road Line 2 P6R05 (Chraob Chas–Chraob Thmey): Length: 12.65 km | Progress: 100% complete. Connects from Chraob Chas village to Kouk Lun village, Chob Vary commune, Preah Netr Preah district, Banteay Meanchey province.
• Road Line 3 P6R06 (Kak–Pheas Tboung): Length: 12.46 km | Progress: 100% complete. Connects from Kak village, Chob Vary commune, Preah Netr Preah district, to Pheas Tboung village, Sarang commune, Svay Chek district, Banteay Meanchey province.

Kampong Thom Province:
• Road Line 1 P3R06 (Banteay Stoung–Preah Damrey): Length: 8.71 km | Progress: 100% complete. Connects from Banteay Stoung village, Banteay Stoung commune, to Kandol Chas village, Preah Damrey commune, Stoung district, Kampong Thom province.
• Road Line 2 P3R07 (Mchhay–Doun L-or): Length: 4.45 km | Progress: 100% complete. Connects from Mor Chheay village to Doun Laor village, Samprouch commune, Stoung district, Kampong Thom province.
• Community Ferry Landing (1 facility - P3R10): Located in Bot Trang village, Msa Krang commune, Stoung district | Progress: 100% complete.
• Community Markets (2 facilities): Sankor Community Market: Located in Sankor "Kor" village, Sankor commune, Kampong Svay district | Progress: 100% complete; and Prey Kuy Community Market: Located in Prey Kuy "Ka" village, Prey Kuy commune, Kampong Svay district | Progress: 100% complete.

Preah Vihear Province:
• Road Line 1 P3R03 (Ou Talok–Kbal Kou): Length: 13.98 km | Progress: 100% complete. Connects from Ou Talok village, Romtum commune, to Doung village, Rik Reay commune, Rovieng district, Preah Vihear province.
• Road Line 2 P3R04 (Thnal Kaeng–Srae Thom): Length: 3.76 km | Progress: 100% complete. Connects from Thnal Kaeng village to Srae Thom village, Rung Reung commune, Rovieng district, Preah Vihear province.
• Road Line 3 P3R05 (Tang Trok–Thkaeng): Length: 5.02 km | Progress: 100% complete. Connects from Tnoat Mlou village, Robieb commune, to Thkaeng village, Rohas commune, Rovieng district, Preah Vihear province.
• Road Line 4 P7R02 (Chrach–Srae Veal): Length: 15.14 km | Progress: 58.58% complete. Connects from Akphiwat village, Chrach commune, to Srae Veal village, Thmea commune, Chey Sen district, Preah Vihear province.

Stung Treng Province:
• Road Line 1 P3R01 (Damrey Phung–Tboung Kla): Length: 15.76 km | Progress: 100% complete. Connects from Damrey Phung village, Kaoh Sampeay commune, to Ou Chralang village, Ou Mreah commune, Siem Bouk district, Stung Treng province.
• Road Line 2 P6R17 (Prey Toteung–Anlong Ph'saot): Length: 6.43 km | Progress: 100% complete. Located in Anlong Svay village, Preah Rumkel commune, Borey Ou Svay Sen Chey district, Stung Treng province.
• Road Line 3 P7R01 (Ou Talas–Anlong Phsot): Length: 19.13 km | Progress: 39.91% complete. Connects from Krala Peas village to Anlong Svay village, Preah Rumkel commune, Borey Ou Svay Sen Chey district, Stung Treng province.
• Preah Rumkel Community Market (1 facility - P6R18): Located in Anlong Svay village, Preah Rumkel commune, Borey Ou Svay Sen Chey district | Progress: 100% complete.
• Community Ferry Landing (1 facility - P6R19): Located in Kroum village, Preah Rumkel commune, Borey Ou Svay Sen Chey district | Progress: 100% complete.

It should also be noted that upon the successful completion of field missions across the project's target provinces, the supervision mission team will continue to review the agreed action plan, evaluate project implementation achievements, timelines, and work plans, and prepare the project completion report (PCR) in accordance with the requirements of the development partners IFAD, EIB, and EU.

ក្រសួងអភិវឌ្ឍន៍ជនបទ Ministry of Rural Development

[English below]កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមរដ្ឋលេខាធិការ អ៊ុក ពញ្ញា នាយកគម្រោង ...
08/09/2026

[English below]
កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមរដ្ឋលេខាធិការ អ៊ុក ពញ្ញា នាយកគម្រោង SAAMBAT បានបើកកិច្ចប្រជុំបេសកកម្មត្រួតពិនិត្យការអនុវត្តគម្រោង SAAMBAT (Kick-Off Meeting SM 2026) ដោយមានការអញ្ជើញចូលពី ឯកឧត្តម ជួប រតនា នាយករងគម្រោង លោក ទូច ស៊ីផាត ប្រធានគ្រប់គ្រងគម្រោង, លោក Frew Behabtu នាយកនិងជាតំណាង IFAD ប្រចាំប្រទេសកម្ពុជា, លោក Kevin Chueng តំណាងរបស់ធនាគារវិនិយោគអឺរ៉ុប (EIB), លោក Koen Everaert តំណាងសហភាពអឺរ៉ុប (EU), លោក Julian Abrams អ្នកឯកទេសផ្នែកអភិវឌ្ឍន៍ជនបទ, លោក យឹម កែវរិទ្ធី តំណាងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំមន្ត្រីអង្គភាពគ្រប់គ្រងគម្រោង និងក្រុមទីប្រឹក្សានៃគម្រោង សរុបចំនួន ៣២ នាក់/ស្ត្រីចំនួន ៧ នាក់។

បេសកកម្មត្រួតពិនិត្យកាអនុវត្តគម្រោងនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលទៅលើផែនការសកម្មភាពដែលបានព្រមព្រៀងកាលពីខែកញ្ញា ឆ្នាំ២០២៥, ពិនិត្យវាយតម្លៃលើលទ្ធផលនៃការអនុវត្តគម្រោង ក្របខណ្ឌពេលវេលា ផែនការ និងការត្រៀមរៀបចំរបាយការណ៍បិទបញ្ចប់គម្រោងស្របតាមលក្ខខណ្ឌតម្រូវរបស់ IFAD, EIB និង EU។

បន្ទាប់ពីមតិចាប់អារម្មណ៍តំណាងដៃគូអភិវឌ្ឍ និងសុន្ទរកថាបើកកិច្ចប្រជុំរបស់ ឯកឧត្តម អ៊ុក ពញ្ញា រួចមក អង្គប្រជុំបានដំណើការតាមរបៀបវារៈដែលបានកំណត់ ដែលរួមមានការធ្វើបទបង្ហាញស្តីពីវឌ្ឍនភាពគម្រោង និងផែនការគម្រោងជាបន្ត ដែលធ្វើឡើងដោយទីប្រឹក្សាគម្រោង។

នៅក្នុងកិច្ចប្រជុំនេះដែរ ក្រុមការងារបេសកកម្មបានពិនិត្យផ្ទៀងផ្ទាត់លើកម្មវិធី ដែលនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី៧ ដល់ទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ដែលត្រូវបែងចែកជាពីរក្រុមចុះតាមខេត្តគោលដៅរបស់គម្រោង ក្នុងនោះរួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ កំពង់ធំ ព្រះវិហារ និងស្ទឹងត្រែង។
………………………………….
On September 7, 2026, at the Ministry of Rural Development, His Excellency Ouk Ponhea, Secretary of State of the Ministry of Rural Development and Director of the SAAMBAT Project, presided over the Kick-Off Meeting of the SAAMBAT Supervision Mission (SM 2026). A total of 32 participants (7 women) participated in the meeting, including H.E. Chuob Ratana, Project Deputy Director, Mr. Touch Siphat, Project Manager, Mr. Frew Behabtu, IFAD Country Director and IFAD Representative in Cambodia, Mr. Kevin Chueng, EIB Representative, Mr. Koen Everaert, Representative of the European Union (EU), Mr. Julien Abrams, Rural Development Specialist, Mr. Yim Keo Rithy, Representative of the Ministry of Economy and Finance, along with officials from the Project Management Unit (PMU), and consultants.

This Supervision Mission was conducted to review the agreed actions from September 2025, assess project implementation progress, timelines, and plans, and prepare the project completion report in accordance with the requirements of IFAD, EIB, and EU.

Following the key remarks by the development partner representatives and the opening remarks by H.E Ouk Ponhea, the kick-off meeting proceeded according to the set agenda, which included the slide presentations on project progress and work plans by the project consultants.

In this meeting, the mission team reviewed and verified the schedule for September 7–18, 2026. The team will be divided into two groups to conduct field visits in the project's target provinces, which include Battambang, Banteay Meanchey, Kampong Thom, Preah Vihear, and Stung Treng.

ក្រសួងអភិវឌ្ឍន៍ជនបទ Ministry of Rural Development

Address

Preah Monivong Boulevard (Street 93)
Chbar Ampeou
120111

Opening Hours

Monday 09:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+85523881639

Alerts

Be the first to know and let us send you an email when SAAMBAT-project posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to SAAMBAT-project:

Shortcuts

Share