សភាពាណិជ្ជកម្មខេត្តស្វាយរៀង Svay Rieng Chamber of Commerce

  • Home
  • Cambodia
  • Bavet
  • សភាពាណិជ្ជកម្មខេត្តស្វាយរៀង Svay Rieng Chamber of Commerce

សភាពាណិជ្ជកម្មខេត្តស្វាយរៀង Svay Rieng Chamber of Commerce Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សភាពាណិជ្ជកម្មខេត្តស្វាយរៀង Svay Rieng Chamber of Commerce, Government Organization, Svay Rieng Province, Bavet.

វិមានសន្តិភាព ព្រឹកថ្ងៃសុក្រ ៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៩លោក សំ ស៊ីថាយ ប្...
29/03/2019

វិមានសន្តិភាព ព្រឹកថ្ងៃសុក្រ ៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៩

លោក សំ ស៊ីថាយ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង មានកិត្តិយសអញ្ជើញចូលរួម វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ វេទិកានេះ មានកាចូលរួមពីសំណាក់សមាជិក មន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា តំណាងផ្នែកឯកជន តំណាងដៃគូអភិវឌ្ឍន៍ និងតំណាងអង្គទូតប្រទេសនានាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សរុបប្រមាណ ១,០០០នាក់ ។

រសៀលថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៩ លោក សុក រ៉ាដូ និងលោក ជ័យ ថៃយ៉ាន សមាជិកសភាពាណិជ្ជកម្មខេត្តស្វាយរៀង បានចូលរួមកិច្ចប្រជុំផ្គូ...
25/03/2019

រសៀលថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៩ លោក សុក រ៉ាដូ និងលោក ជ័យ ថៃយ៉ាន សមាជិកសភាពាណិជ្ជកម្មខេត្តស្វាយរៀង បានចូលរួមកិច្ចប្រជុំផ្គូរផ្គងគម្រោងកិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និងការវិនិយោគកម្ពុជា-ចិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កម្មវិធីនេះប្រព្រឹត្តឡើងនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រាជធានីភ្នំពេញ។

ព្រឹកថ្ងៃសុក្រ ១០កើត ខែផល្គុន ឆ្នាំចរ សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ។លោក សំ ស៊ីថាយ ប្រធានសភាពា...
16/03/2019

ព្រឹកថ្ងៃសុក្រ ១០កើត ខែផល្គុន ឆ្នាំចរ សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ។

លោក សំ ស៊ីថាយ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង មានកិត្តិយសអញ្ជើញចូលរួមវេទិការធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម មូន ចេអ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ កម្មវិធីនេះប្រារឰធ្វើនៅវិមានសន្តិភាព រាជធានីភ្នំពេញ ។

ព្រឹកថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៩ លោក សុក រ៉ាដូ សមាជិកសភាពាណិជ្ជកម្មខេត្តស្វាយរៀង បានចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេ...
11/02/2019

ព្រឹកថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៩ លោក សុក រ៉ាដូ សមាជិកសភាពាណិជ្ជកម្មខេត្តស្វាយរៀង បានចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេសទី៤ ផ្នែកឯកជន ស្ដីពីគយ-សហគ្រាសធុនតូចនិងមធ្យម នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន នៅសាលប្រជុំនៃអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ។

25/01/2019

អចលនទ្រព្យទីក្រុងរណបជិត១ពាន់ហិកតានៅបាវិតកំពុងអង្រួនវិស័យដីធ្លី នៅតំបន់នេះកាន់តែឡើងថ្លៃ By SreyVann Pich - January 23, 2019 0 1650 ...

15/01/2019
ព្រឹកថ្ងៃសុក្រ ៦កើត ខែបុស្ស ឆ្នាំចរ សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ។លោក សំ ស៊ីថាយ ប្រធានសភាពាណិ...
11/01/2019

ព្រឹកថ្ងៃសុក្រ ៦កើត ខែបុស្ស ឆ្នាំចរ សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ។

លោក សំ ស៊ីថាយ ប្រធានសភាពាណិជ្ជកម្មខេត្ត ដឹកនាំសមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តស្វាយរៀង ចូលរួមកម្មវិធីកិច្ចពិភាក្សាពិគ្រោះយោបល់ដើម្បីបង្កើតយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ របស់ធនាគាអភិវឌ្ឍអាស៊ី(ADB)ប្រចាំប្រទេសកម្ពុជា កិច្ចប្រជុំនេះ រៀបចំឡើងនៅសណ្ឋាគារវ៉ៃគោខេត្តស្វាយរៀង មានការចូលរួមពីមន្ត្រីរដ្ឋាភិបាលមកពីមន្ទីរពាក់ព័ន្ធ តំណាងអង្គការសង្គមស៊ីវិល ក្រុមអ្នកទទួលផលពីគម្រោង(ADB) បវញ្ញ័ន្ត និងវិស័យឯកជន ។

ថ្ងៃច័ន្ទ ១០កើត ខែមិគសិរ ឆ្នាំចរ សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ។លោក នាង ចន្ថា អនុប្រធានសភាពាណិ...
17/12/2018

ថ្ងៃច័ន្ទ ១០កើត ខែមិគសិរ ឆ្នាំចរ សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ។

លោក នាង ចន្ថា អនុប្រធានសភាពាណិជ្ជកម្មខេត្ត អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី "កាតព្វកិច្ចគណនេយ្យនិងសវនកម្ម"និង"បច្ចុប្បន្នភាព នៃច្បាប់សារពើពន្ធ" សម្រាប់សហគ្រាសអ្នកជាប់ពន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគណនេយ្យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ងី តាយី រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាជាតិគណនេយ្យ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារសុខាភ្នំពេញ ។

ថ្ងៃសៅរ៍ ១កើត ខែមិគសិរ ឆ្នាំចរ សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ ។លោក សំ ស៊ីថាយ ប្រធានសភាពាណិជ្ជកម...
08/12/2018

ថ្ងៃសៅរ៍ ១កើត ខែមិគសិរ ឆ្នាំចរ សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ ។

លោក សំ ស៊ីថាយ ប្រធានសភាពាណិជ្ជកម្មខេត្ត លោក នាង ចន្ថា អនុប្រធានសភាពាណិជ្ជកម្មខេត្ត និងលោក ជ័យ ថៃយ៉ាន សមាជិកសាមញ្ញ អញ្ជើញចូលរួមពិធីសម្ពោធ ពិព័រណ៍ផលិតផលខ្មែរ និងផលិតផលនាំចេញ-នាំចូលកម្ពុជា លើកទី១៣ កម្រិតអន្តរជាតិ ក្រោមអធិតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍កោះពេជ្រ។

សូមជំរាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តស្វាយរៀងផងណា និង សូមចែកចាយបន្តផង !!!
08/09/2018

សូមជំរាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តស្វាយរៀងផងណា និង សូមចែកចាយបន្តផង !!!

ព្រឹកថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០១៨លោក នាង ចន្ថា អនុប្រធានសភាពាណិជ្ជ...
04/01/2018

ព្រឹកថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០១៨

លោក នាង ចន្ថា អនុប្រធានសភាពាណិជ្ជកម្មខេត្ត លោក ប៉ា ដារ៉ាល់ ហិរញ្ញឹក លោកស្រី ទុំ ណាវី សមាជិកសភាពាណិជ្ជកម្មខេត្តស្វាយរៀង បានចូលរួមកិច្ចប្រជុំបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង ដែលប្រព្រិត្តឡើងនៅសាលប្រជុំសាលាខេត្តស្វាយរៀង ។

ថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ លោក សំ ស៊ីថាយ ប្រធានសភាពាណិជ្ជកម្មខេត្...
27/12/2017

ថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧

លោក សំ ស៊ីថាយ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង អញ្ជើញចូលរួមកម្មពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០១៧ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្ម ឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលប្រព្រិត្តឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម ។

Address

Svay Rieng Province
Bavet

Telephone

+855887799966

Website

Alerts

Be the first to know and let us send you an email when សភាពាណិជ្ជកម្មខេត្តស្វាយរៀង Svay Rieng Chamber of Commerce posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to សភាពាណិជ្ជកម្មខេត្តស្វាយរៀង Svay Rieng Chamber of Commerce:

Share