រដ្ឋបាលក្រុងបាត់ដំបង

រដ្ឋបាលក្រុងបាត់ដំបង រដ្ឋបាលក្រុងបាត់ដំបង

ក្រុមការងារអនុវត្តគម្រោងសាកល្បងប្រព័ន្ធញែកសំណល់នៅនឹងប្រភព បានបន្តសកម្មភាពតាមដានត្រួតពិនិត្យការដឹកជញ្ជូនសំណល់តាមប្រភេទ និ...
04/09/2026

ក្រុមការងារអនុវត្តគម្រោងសាកល្បងប្រព័ន្ធញែកសំណល់នៅនឹងប្រភព បានបន្តសកម្មភាពតាមដានត្រួតពិនិត្យការដឹកជញ្ជូនសំណល់តាមប្រភេទ និងតាមកាលវិភាគដែលបានកំណត់ដោយរដ្ឋបាលក្រុងបាត់ដំបង ចេញពីសហគមន៍អភិវឌ្ឍន៍កំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦។

ថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦

លោក សាំង ច័ន្ទសុផល នាយករងរដ្ឋបាលក្រុង ដឹកនាំក្រុមការងារចម្រុះក្រុងបាត់ដំបង ចុះជូនដំណឹងជាលើកចុងក្រោយដល់លោកស្រី ស៊ិន គន្ធា...
04/09/2026

លោក សាំង ច័ន្ទសុផល នាយករងរដ្ឋបាលក្រុង ដឹកនាំក្រុមការងារចម្រុះក្រុងបាត់ដំបង ចុះជូនដំណឹងជាលើកចុងក្រោយដល់លោកស្រី ស៊ិន គន្ធា ម្ចាស់តូបកាត់ដេរសម្លៀកបំពាក់ និងតំណាងម្ចាស់ហាងអេច ស៊ី អិល ឱ្យរុះរើសំណង់ចេញ ពីព្រោះដល់រយៈពេលកំណត់ត្រូវរុះរើចេញពីលើទីតាំងសួនច្បារមុខមណ្ឌលសុខភាពស្វាយប៉ោ ជាលទ្ធផល ៖ លោកស្រី ស៊ិន គន្ធា ស្នើសុំ ត្រឹមថ្ងៃទី១២ ខែកញ្ញានេះ ដើម្បីរុះរើចេញ។ ចំពោះសំណង់ហាង អេច ស៊ី អិល រដ្ឋបាលក្រុង កំណត់ឱ្យចាប់ផ្តើមដឹកសម្ភារៈ និងរុះរើចេញក្នុងថ្ងៃជាមួយគ្នា ពីលើសួនច្បារស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦

លោក លាង វាសនា អភិបាលក្រុងបាត់ដំបង ព្រមទាំងសហការី អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជូនលោក ប៉ិ សាលី ប្រធានភូមិស...
03/09/2026

លោក លាង វាសនា អភិបាលក្រុងបាត់ដំបង ព្រមទាំងសហការី អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជូនលោក ប៉ិ សាលី ប្រធានភូមិសាលាបាឡាត់ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតនៅក្នុងភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
អំណោយរួមមាន៖
១-រទេះជនពិការ
២-អង្ករ ៥០គីឡូ
៣-ទឹកត្រី ១យួរ
៤-ទឹកស៊ីអ៉ី ១យួរ
៥-កន្ទេល ១ និងថវិកា ៣០០,០០០រៀល ។

ថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦

លោក លាង វាសនា អភិបាលក្រុងបាត់ដំបង អញ្ជើញជាអធិបតីក្នុងកិច្ចបង្ហើយពិធីបូជាសពលោកស្រី សុស សុភ័ទ្រ អនុប្រធានភូមិព្រៃដាច់ នៅគេ...
02/09/2026

លោក លាង វាសនា អភិបាលក្រុងបាត់ដំបង អញ្ជើញជាអធិបតីក្នុងកិច្ចបង្ហើយពិធីបូជាសពលោកស្រី សុស សុភ័ទ្រ អនុប្រធានភូមិព្រៃដាច់ នៅគេហដ្ឋានស្ថិតក្នុងភូមិព្រៃដាច់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦

លោក ធុច រ៉ា ប្រធានក្រុមប្រឹក្សាក្រុង លោក លាង វាសនា អភិបាលក្រុងបាត់ដំបង អញ្ជើញដឹកនាំប្រតិភូរដ្ឋបាលក្រុង ចូលរួមគោរពវិញ្ញាណ...
02/09/2026

លោក ធុច រ៉ា ប្រធានក្រុមប្រឹក្សាក្រុង លោក លាង វាសនា អភិបាលក្រុងបាត់ដំបង អញ្ជើញដឹកនាំប្រតិភូរដ្ឋបាលក្រុង ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកស្រី សុស សុភ័ទ្រ អនុប្រធានភូមិព្រៃដាច់ សង្កាត់អូរម៉ាល់ បានទទួលមរណភាពកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៤៖៣០នាទីរសៀល ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ ពិធីបុណ្យធ្វើនៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិព្រៃដាច់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦

សកម្មភាពក្រុមអនាម័យចល័តក្រុងបាត់ដំបង ធ្វើការកាត់តុបតែងដើមផ្កា កើបដីតាមចិញ្ចើមផ្លូវ កាត់ស្មៅតាមសួនច្បារ បោសសម្អាតតាមសួនច្...
01/09/2026

សកម្មភាពក្រុមអនាម័យចល័តក្រុងបាត់ដំបង ធ្វើការកាត់តុបតែងដើមផ្កា កើបដីតាមចិញ្ចើមផ្លូវ កាត់ស្មៅតាមសួនច្បារ បោសសម្អាតតាមសួនច្បារ និងតាមទីតាំងសំខាន់ៗជាប្រចាំ ។

ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦

រដ្ឋបាលក្រុងបាត់ដំបង សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបងទាំងអស់ជ្រាបថា ៖ គិតត...
01/09/2026

រដ្ឋបាលក្រុងបាត់ដំបង សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបងទាំងអស់ជ្រាបថា ៖ គិតត្រឹមម៉ោង ៧៖០០ នាទីព្រឹក ស្ថានភាពកម្ពស់ទឹកសង្កែបានស្រកចុះមកនៅកម្ពស់១២,១០ ម៉ែត្រ
ហេតុដូចនេះសូមប្រជាពលរដ្ឋទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះសុវត្ថិភាពគ្រួសារ ជាពិសេសមនុស្សចាស់ និងកុមារ... សូមអរគុណ ។

លោក ធុច វណ្ណារ៉ាត់ អភិបាលរងក្រុងបាត់ដំបង អញ្ជើញជាអធិបតីពិធីចែកបណ្ណសរសើរជូនដល់សិស្សានុសិស្ស ដែលទទួលបានលទ្ធផលចំណាត់ថ្នាក់ ...
01/09/2026

លោក ធុច វណ្ណារ៉ាត់ អភិបាលរងក្រុងបាត់ដំបង អញ្ជើញជាអធិបតីពិធីចែកបណ្ណសរសើរជូនដល់សិស្សានុសិស្ស ដែលទទួលបានលទ្ធផលចំណាត់ថ្នាក់ ពីលេខ១ ដល់លេខ៥ និងក្រុមកាយរិទ្ធិ ប្រចាំឆ្នាំសិក្សា ២០២៥-២០២៦ ព្រមទាំងជូនបណ្ណសរសើរដល់គណៈកម្មការគ្រប់គ្រងសាលារៀន នៅអនុវិទ្យាល័យវត្តដំរីស ។

ថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦

លោក លាង វាសនា អភិបាលក្រុងបាត់ដំបង អញ្ជើញចុះជួបសំណេះសំណាលបើកឲ្យដំណើរការសាកល្បងការញែកសំរាម និងផ្តល់ធុងសំរាមដើម្បីប្រើប្រាស...
31/08/2026

លោក លាង វាសនា អភិបាលក្រុងបាត់ដំបង អញ្ជើញចុះជួបសំណេះសំណាលបើកឲ្យដំណើរការសាកល្បងការញែកសំរាម និងផ្តល់ធុងសំរាមដើម្បីប្រើប្រាស់សម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍អភិវឌ្ឍន៍កំពង់ក្របីលើគម្រោងអនុវត្តសាកល្បងប្រព័ន្ធញែកសំណល់នៅនឹងប្រភព ដែលគាំទ្រដោយអង្គការ GIZ ក្នុងតំបន់ទី១ ចំនួន៧៤ខ្នងផ្ទះស្មើនឹង៧៤ទីតាំង ក្នុងនោះចែកធុងសំរាមធំពណ៌ខ្មៅចំណុះ ១,១០០លីត្រ ចំនួន៣ ធុងសំរាមធំពណ៌លឿងចំណុះ ៤៨០លីត្រ ចំនួន២ ធុងសំរាមសរីរាង្គពណ៌បៃតងចំណុះ ៣៥លីត្រ ចំនួន៧៤ និងថង់ពណ៌លឿងចំណុះ ៥០លីត្រ ចំនួន៧៤ ធ្វើឡើងនៅសហគមន៍អភិវឌ្ឍន៍កំពង់ក្របី ស្ថិតនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង ។

ថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦

លោក លាង វាសនា អភិបាលក្រុងបាត់ដំបង អញ្ជើញចូលរួមជាគណៈអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង មាន២បន្ទប...
31/08/2026

លោក លាង វាសនា អភិបាលក្រុងបាត់ដំបង អញ្ជើញចូលរួមជាគណៈអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង មាន២បន្ទប់ ក្នុងសាលាបឋមសិក្សាថ្កូវ ជាអំណោយរបស់លោក Shinjiro Ichikawa នាយកក្រុមហ៊ុនChou Shutter Co.,LTD និងក្រុមហ៊ុនYokobiki Shutter Co.,LTD តាមរយៈអង្គការ School Aid Japan ពិធីប្រារព្ធធ្វើឡើងក្នុងបរិវេណសាលាបឋមសិក្សាថ្កូវ ស្ថិតក្នុងភូមិថ្កូវ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ។

ថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦

Address

Road 3
Battambang

Website

Alerts

Be the first to know and let us send you an email when រដ្ឋបាលក្រុងបាត់ដំបង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share