30/08/2026
នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ទិវាពិភពលោកសម្រាប់ការអធិដ្ឋានថែរក្សាបរិស្ថាន(១ កញ្ញា) ដែលបានប្រារព្ធឡើងនៅមណ្ឌលស្វាគមន៍ជនពិការអារ៉ូពេ (ឡាប៉ាឡូម៉ា) នៃព្រះសហគមន៍កាតូលិកបាត់ដំបង ដោយមានការនិមន្ត អញ្ជើញចូលរួមក្រោមអធិបតីភាពអភិបាល អេនរីគេ ហ្វីការេដូ អភិបាលភូមិភាគបាត់ដំបង និង ព្រះវិន័យសរណរង្សី ប៉ុក ពាន់ អនុប្រធានសាខា តំណាងព្រះយសបញ្ញា បណ្ឌិត វី សុវិជ្ជា ព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកបូជាចារ្យ ព្រះសង្ឃ យុវជន សមណនិសិ្សត និងសិស្សនិស្សិត។ ក្នុងនោះផងដែរក៏មាន ការបំបួសដើមពោធិ៍ និងដាំដើមឈើ។ កម្មវិធីនេះធ្វើឡើងក្នុងបំណងដើម្បីបង្កើតនូវទំនាក់ទំនងល្អរវាងព្រះពុទ្ធសាសនានិងគ្រិស្ដសាសនា។ ម្យ៉ាងវិញទៀត ដើម្បីបង្ហាញពីការរួមសហការគ្នាកសាងបរិស្ថានភពផែនដីឱ្យកាន់តែល្អប្រសើរឡើងបើដោយមិនរើសអើងជាតិសាសន៍ណាឡើយ។
============
On August 29, 2026 World Day of Prayer for the Care of Creation (September 1) was celebrated at the Arrupe Center for Persons with Disabilities (LaPaloma) of the Catholic Church in Battambang. The celebration was presided over by Bishop Enrique Figaredo, Prefect of Battambang, with the participation of Venerable Sarannrangsay Pok Poun, Deputy Head of the branch, representing Venerable Dr. Vi Sovicchea, Head of the Preah Sihanouk Raja Buddhist University branch in Battambang Province.
The event was also attended by priests, Buddhist monks, young people, Buddhist novices, and students. As part of the celebration, a Bodhi tree was ordained/blessed, and trees were planted. The program was organized with the purpose of fostering good relations between Buddhism and Christianity. Furthermore, it sought to demonstrate their shared commitment to working together to build a better and healthier environment for our planet, without discrimination based on race or nationality.