04/09/2026
ប្រជាពលរដ្ឋនិងព្រះសង្ឃលោករីក រាយសាទរចំពោះការទទួលបាននូវសន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅប្រើប្រាស់តាមតម្រូវការក្នុងជីវ ភាពប្រចាំថ្ងៃ៖
-------
ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមយោបល់ដឹកនាំតម្រង់ទិសរបស់លោ កឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ផែនការងារអត្តសញ្ញាណកម្ម នៃស្នងការដ្ឋានដែលមានលោកឧត្តមសេនីយ៍ត្រី ម៉ាក ទន ស្នងការរងទ ទួលដឹកនាំផែន និងលោកឧត្តមសេ នី យ៍ត្រី រឿម ធុច ស្នងការរងទទួលដឹកនាំការិយាល័យជំនាញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លោកវរសេនីយ៍ទោ សាន សីហ៊ាន នាយការិយាល័យនេះបានដឹកនាំបំពេញភារកិច្ច ក្នុងការចុះផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ ព្រះសង្ឃដើម្បីលោ កបានយកទៅប្រើប្រាស់តាមតម្រូវ ការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ ។
ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦គឹតពីដើមខែ វិច្ឆិកាឆ្នាំ២០២៥មកដល់ដើមខែកញ្ញានេះសម្រេចបានគឺ៖
-បំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋគ្រប់អាយុ១៥ឆ្នាំបានចំនួន១៩,៨៣០នាក់ប្រុ ស ៧,៧៤៣នាក់(ស្មើនឹង ១០២% ប្រុស៧៨%)នៃផែនការរួម១៩, ២៩ ១ ប្រុស៩,៨៦៦នាក់។
-បំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណចំពោះអ្នកផុតសុពលភាពប្រើ ប្រាស់មានចំនួន១១៦,២៣១នាក់ប្រុស ៥៦,០៥១នាក់(ស្មើនឹង៨២%ប្រុស៧៩%)នៃផែនការរួម១៤២,៥០៤នាក់ប្រុ ស ៧១,២៥២នាក់។
-ចំនួននៅសល់ត្រូវបន្តផ្តល់ ២៦, ២៧ ៣នាក់ប្រុស ១៥,២០១នាក់(ស្មើនឹង ១៨%ប្រុស២១%)។
ដោយឡែកការផ្តល់អត្តសញ្ញាណប័ណ្ណសម្រាប់ប្រជាពលរដ្ឋខ្មែរដែលចំណាកស្រុក មកពីខេត្តផ្សេងៗ គឺ៖
-ប្រជាពលរដ្ឋមានអាយុ ១៥ឆ្នាំចំនួន ១៤នាក់
-ប្រជាពលរដ្ឋចំណាកស្រុកផុតសុព លភាពប្រើប្រាស់(ទុតិយតា)មានចំនួន ២០៦នាក់។
ក្រៅពីនោះបានផ្តល់ប្រគេនចំពោះព្រះសង្ឃមានចំនួន ២, ០៣៥ អង្គ (ស្មើនឹង ៥៤%)នៃផែនការរួម ៣, ៧ ៧២អង្គ នៅសល់ចំនួន១៧ ,៣ ៧ អង្គ ដែលត្រូវបន្តអនុវត្ត។
តាមរយៈលទ្ធផលខាងលើ ប្រជា ពល រដ្ឋ ព្រះសង្ឃ លោករីករាយ សាទរចំពោះកិច្ចខិតខំរបស់សមត្ថកិច្ចនគរ បាល ក្នុងការបំពេញបែបបទ ផ្តល់និងមានរយៈពេលសមល្មមដែលនាំយកសន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មកប្រគេន និងប្រគល់ជូនគាត់បានយកទៅប្រើប្រាស់តាមតម្រូវការជាក់ ស្តែងក្នុងជីវភាពប្រចាំថ្ងៃ៕(រូបភាព ការិ/នគរបាលអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ)