04/09/2026
ឯកឧត្តម សុខ លូ អញ្ជើញចុះពិនិត្យសិប្បកម្មកែច្នៃដូងក្រអូបសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកដែលមានទីតាំងនៅស្រុកបាណន់
បាត់ដំបង៖នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យទីតាំងសិប្បកម្មយ៉ានីដូងក្រអូបស្ថិតនៅភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ដែលជាសិប្បកម្មកែច្នៃដូងក្រអូបសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានផ្ដល់បណ្ណសរសើរ និងថ្លែងអំណរគុណដល់លោក តាន់ សុភិន ម្ចាស់សិប្បកម្មយ៉ានីដូងក្រអូបដែលបានចូលរួមចំណែកលើកស្ទួយផលិតផលកសិកម្មក្នុងស្រុក និងបង្កើនប្រាក់ចំណូលដល់ប្រជាកសិករឱ្យមានជីវភាពកាន់តែប្រសើរឡើងតាមរយៈការដាំដំណាំដូងក្រអូបសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
ឯកឧត្តម លើកទឹកចិត្តដល់ម្ចាស់សិប្បកម្មឱ្យពង្រីកការកែច្នៃ និងបង្កើនការប្រមូលទិញដូងក្រអូបពីប្រជាកសិករសំដៅរួមគ្នាលើកកម្ពស់ផលិតផលក្នុងស្រុក និងកាត់បន្ថយការនាំចូល។