21/08/2026
#ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃខ្ពស់
ថ្ងៃសុក្រ ៨ កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពស២៥៧០ ត្រូវនឹងថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១០ និង៣០ នាទីព្រឹក
***************
ក្រុមការងារ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្រុកបវេល ដឹកនាំដោយលោក ចា សាវៀង អភិបាលរងស្រុក និងជាអនុប្រធាន អ.ន.ក ស្រុក តំណាងលោក លួត សាលី អភិបាល នៃគណៈអភិបាលស្រុកបវេល និងជាប្រធាន អ.ន.ក ស្រុក និងលោកវរសេនីយ៍ទោ ឈិន ឆៃលី អធិការរង និងជាអនុប្រធានលេខាធិការដ្ឋាន អ.ន.ក ស្រុក តំណាងលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុក អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន អ.ន.ក ស្រុក ដឹកនាំក្រុមការងារ សរុប ១១ នាក់ នាំយកថវិកាមរណៈសង្គ្រោះរបស់ អ.ន.ក ចំនួន ៤.០០០.០០០ រៀល (បួនលានរៀល) ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន (និវត្តជន) ឈ្មោះ ភុំ ស៊ិន ភេទប្រុស អាយុ ៧១ឆ្នាំ នៅភូមិពោធិ៍ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង ដែលបានទទួលមរណភាពកាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៦ ដោយរោគាពាធសពតម្កល់ធ្វើបុណ្យនៅភូមិពោធិ៍ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។