លាង វាសនា Leang Veasna

លាង វាសនា Leang Veasna អភិបាលក្រុងបាត់ដំបង

លោក លាង វាសនា អភិបាលក្រុងបាត់ដំបង អញ្ជើញអមដំណើរឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ចូលរួមគោរពវិញ្ញាណក្ខន្ធឧបាសិកា រស់ សាប...
20/08/2026

លោក លាង វាសនា អភិបាលក្រុងបាត់ដំបង អញ្ជើញអមដំណើរឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ចូលរួមគោរពវិញ្ញាណក្ខន្ធឧបាសិកា រស់ សាបឿន ដែលត្រូវជាបងស្រីបង្កើតលោកស្រី រស់ សេរីសុទ្ធា បានទទួលមរណភាពនៅថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៩:៤៤នាទីយប់ ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ ពិធីបុណ្យប្រារព្ធធ្វើឡើងនៅក្នុងវត្តដំរីស ស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦

ចុងម៉ោងនេះលោក លាង វាសនា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងបាត់ដំបង អញ្ជើញអមដំណើរឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធ...
20/08/2026

ចុងម៉ោងនេះលោក លាង វាសនា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងបាត់ដំបង អញ្ជើញអមដំណើរឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ចុះជួបសំណេះសំណាលថ្នាក់ដឹកនាំបក្សសង្កាត់ សាខាបក្សភូមិ និងនាំយកអង្ករប្រគល់ជូនដល់តាមស្នាក់ការគណបក្សសង្កាត់អូរម៉ាល់ និងសង្កាត់វត្តគរ ក្នុងមួយសង្កាត់ទទួលបានអង្ករចំនួន ២តោន ។

ថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦

លោក លាង វាសនា អភិបាលក្រុងបាត់ដំបង និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនក្រុង អញ្ជើញដឹកនាំសមាជិក សមាជិកា អ...
20/08/2026

លោក លាង វាសនា អភិបាលក្រុងបាត់ដំបង និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនក្រុង អញ្ជើញដឹកនាំសមាជិក សមាជិកា អតីតយុទ្ធជនចំនួន ២៣រូប ចូលរួមក្នុងពិធីចាប់ឆ្នោតទទួលផ្ទះរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សរុបចំនួន ២០០ខ្នងផ្ទះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលពិធីប្រារព្ធធ្វើនៅភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦

Congratulations ចាប់ផ្តើមដំបូងគេនៃការញែកសំរាមតាមខ្នងផ្ទះ✅ពិធីប្រកាសចាប់ផ្ដើមអនុវត្តគម្រោងសាកល្បងប្រព័ន្ធញែកសំរាម សំណល់រឹ...
18/08/2026

Congratulations ចាប់ផ្តើមដំបូងគេនៃការញែកសំរាមតាមខ្នងផ្ទះ✅
ពិធីប្រកាសចាប់ផ្ដើមអនុវត្តគម្រោងសាកល្បងប្រព័ន្ធញែកសំរាម សំណល់រឹងតាមខ្នងផ្ទះចំនួន២ភូមិក្នុងក្រុងបាត់ដំបង និងពិធីប្រគល់រថយន្ត គ្រឿងចក្រ និងសម្ភារៈពាក់ព័ន្ធ ក្រោមអធិបតីភាពឯកឧត្ដម សាបូ អូសាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង លោក Frank Jattke ប្រធានក្រុមការងារអាស៊ាននៃទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តជាតិអាល្លឺម៉ង់(GIZ) ព្រមទាំងមានការអញ្ជើញចូលរួមពីអង្គការដៃគូ នាយក នាយិកា សាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ និងប្រជាពលរដ្ឋសរុបចំនួន ៤០០នាក់ ក្នុងបរិវេណសាលាក្រុងបាត់ដំបង ។

ថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦

ចុងម៉ោងនេះលោក លាង វាសនា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងបាត់ដំបង អញ្ជើញអមដំណើរឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធ...
17/08/2026

ចុងម៉ោងនេះលោក លាង វាសនា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងបាត់ដំបង អញ្ជើញអមដំណើរឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាត់ដំបង ចុះជួបសំណេះសំណាលថ្នាក់ដឹកនាំបក្សសង្កាត់ សាខាបក្សភូមិ និងនាំយកអង្ករប្រគល់ជូនតាមទីស្នាក់ការគណបក្សសង្កាត់ទួលតាឯក សង្កាត់ចំការសំរោង និងសង្កាត់អូរចារ ក្នុងមួយសង្កាត់ទទួលបានអង្ករចំនួន ២តោន ។

ថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦

16/08/2026

ខ្ញុំអួលដើមកគ្រប់ពេលចុះជួបជួយបងប្អូនតាមមូលដ្ឋានដែលរងគ្រោះ... នាព្រឹកថ្ងៃអាទិត្យនេះ ចុះសួរសុខទុក្ខនាំយកអំណោយបឋមជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះអស់២ខ្នង កាលពីព្រឹកម្សិលមិញ និងបន្តនាំយកថវិកាមួយចំនួនផ្តល់ជូនម្ចាស់ផ្ទះជាប់គ្នារងការឆេះរោលជញ្ជាំងបន្តិចបន្តួច ស្ថិតនៅត្រង់ចំណុចភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦

ថ្ងៃអាទិត្យនេះ ខ្ញុំបាទចុះសួរសុខទុក្ខនាំយកអំណោយអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង ជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យ ឆ...
16/08/2026

ថ្ងៃអាទិត្យនេះ ខ្ញុំបាទចុះសួរសុខទុក្ខនាំយកអំណោយអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង ជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យ ឆេះផ្ទះអស់២ខ្នង កាលពីព្រឹកម្សិលមិញ និងបន្តនាំយកថវិកាមួយចំនួនផ្តល់ជូនលោក គង់ អាត ដែលមានផ្ទះជាប់គ្នារងការឆេះរោលជញ្ចាំងបន្តិចបន្ទួច ស្ថិតនៅត្រង់ចំណុចភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
អំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាក្រុងផ្តល់ជូនក្នុងមួយគ្រួសាររួមមាន ៖ អង្ករ ៥០គីឡូក្រាម , ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ, ត្រីខ ១យួរ, មី ២កេស, សំពត់កៅស៊ូ ១ (ទំហំ ៥ម៉ែត្រ x ៧ម៉ែត្រ) ឃីត(កន្ទេល មុង ភួយ)ចំនួន១ ថវិកាក្នុង១ផ្ទះចំនួន ២០០,០០០រៀល ។

ថ្ងៃអាទិត្យ ៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦

នារសៀលថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចក្រឡាហោម ស ខេង ឧត្តមប...
15/08/2026

នារសៀលថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះព្រហ្មសត្ថា ហេង សុខន ព្រះរាជាគណៈកិត្តិយស ព្រះសង្ឃកិច្ចកោសលព្រះមេគណខេត្ត និងជាព្រះឧបជ្ឈាយ៍ខេត្ត និងព្រះមន្ត្រីសង្ឃ ខេត្តបាត់ដំបង នៅវត្តពោធិ៍វាល ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

Address

Road Number 3
Battambang

Website

Alerts

Be the first to know and let us send you an email when លាង វាសនា Leang Veasna posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share