17/08/2026
ពន្ធនាគារខេត្តបាត់ដំបង បានប្រជុំជួរត្រួតពិនិត្យកម្លាំង
បាត់ដំបង ៖ នៅព្រឹកថ្ងៃចន្ទទី១៧ ខែសីហា ឆ្នាំ២០២៦ អង្គភាពពន្ធនាគារខេត្តបាត់ដំបង បានប្រជុំកងជួរ គោរពទង់ជាតិ ដើម្បីត្រួតពិនិត្យកម្លាំង ពង្រឹងវិន័យលើការស្លៀកពាក់ឯកសណ្ឋាន ពង្រឹងលើការងារយាមកាម ការងារត្រួតពិនិត្យឆែកឆេរ ក្រោមការដឹកនាំរបស់ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ឈឹម ចំណាន ប្រធានពន្ធនាគារខេត្តបាត់ដំបង ។
ក្នុងនោះដែរលោកប្រធានបានកោតសរសើរបងប្អូនមន្ត្រីដែលបានបំពេញការងារបានល្អកន្លងមក និងបន្តការងារឱ្យបានល្អប្រសើរបន្តទៀត ។
#ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នានិងជៀសវាងឱ្យផុតពីគ្រឿងញៀន ។
រូបភាព ៖ ពន្ធនាគារខេត្តបាត់ដំបង