រដ្ឋបាលស្រុកសំពៅលូន ខេត្តបាត់ដំបង

  • Home
  • Cambodia
  • Battambang
  • រដ្ឋបាលស្រុកសំពៅលូន ខេត្តបាត់ដំបង

រដ្ឋបាលស្រុកសំពៅលូន ខេត្តបាត់ដំបង For people សម្រាប់បញ្ចេញមតិ យោបល់ក្នុងការ?

កិច្ចប្រជុំ សាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាស្រុកសំពៅលូន អាណត្តិ ៤។ ព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព...
03/09/2026

កិច្ចប្រជុំ សាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាស្រុកសំពៅលូន អាណត្តិ ៤។ ព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២០៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។

ព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ 2026 ដោយទទួលបានការអនុញ្ញាតពីលោកអភិបាលស្រុក លោក យន់ សង្ហា អភិបាលរង បានដឹកនាំកិច្ចប្រជុំស្ដីពីក...
01/09/2026

ព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ 2026 ដោយទទួលបានការអនុញ្ញាតពីលោកអភិបាលស្រុក លោក យន់ សង្ហា អភិបាលរង បានដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំធ្វើប្រវត្តិរូបរបស់ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាល ប្រធាន អនុប្រធាន មន្ត្រីការិយាល័យ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ ជំនួយការភូមិ និងប្រជាការពារ នៅសាលាស្រុកសំពៅលូន។

បទឈប់បាញ់មិនអាចគូសព្រំដែនថ្មីទេ៖ សេចក្ដីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាសន្ធិសញ្ញាកំណត់ព្រំដែនឡើយ------------...
01/09/2026

បទឈប់បាញ់មិនអាចគូសព្រំដែនថ្មីទេ៖ សេចក្ដីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាសន្ធិសញ្ញាកំណត់ព្រំដែនឡើយ
------------------
ការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក Prapas Sonjaidee នាយកមជ្ឈមណ្ឌល JIC នៅក្នុងកាសែត The Nation Thailand ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ដែលអះអាងថា កងទ័ពគួរតែស្ថិតនៅក្នុងទីតាំងដែលបានព្រមព្រៀងគ្នា និងថាភាគីថៃមិនដែលធ្លាប់បានប្ដូរលក្ខខណ្ឌនៅលើដីជាក់ស្ដែង ដោយផ្អែកលើសេចក្ដីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គឺជាការអះអាងផ្ទុយទាំងស្រុងពីខ្លឹមសារពិតប្រាកដនៃសេចក្ដីប្រកាសរួម ផ្ទុយពីច្បាប់អន្តរជាតិ ខុសពីការពិតនិងភស្ដុតាងនៅលើដីជាក់ស្ដែង។

https://www.facebook.com/share/p/1bJF6o6WPS/?mibextid=wwXIfr

កម្ពុជាមានសមត្ថភាពយោធាខ្សោយជាងថៃ  ប៉ុន្តែរងការវាយប្រហារ និងកំពុងស្វែងរកដំណោះស្រាយតាមការទូត និងច្បាប់អន្តរជាតិ ខណៈដែលថៃមា...
01/09/2026

កម្ពុជាមានសមត្ថភាពយោធាខ្សោយជាងថៃ ប៉ុន្តែរងការវាយប្រហារ និងកំពុងស្វែងរកដំណោះស្រាយតាមការទូត និងច្បាប់អន្តរជាតិ ខណៈដែលថៃមានអំណាចយោធាខ្លាំងជាង បានងាកទៅប្រើកម្លាំង បង្កើតការផ្លាស់ប្តូរថ្មី និងព្យាយាមកែប្រែស្ថានភាពនៅលើដី។

Cambodia has a weaker military capability than Thailand, yet it has faced attacks and continues to seek solutions through diplomacy and international law, while Thailand, with greater military power, has resorted to force, created faits accomplis, and attempted to alter the situation on the ground.

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
H.E Neth Pheaktra, Minister of Information

កិច្ចប្រជុំ វិសាមញ្ញលើកទី៥ របស់ក្រុមប្រឹក្សាស្រុកសំពៅលូន អាណត្តិ ៤។ ព្រឹកថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២០...
31/08/2026

កិច្ចប្រជុំ វិសាមញ្ញលើកទី៥ របស់ក្រុមប្រឹក្សាស្រុកសំពៅលូន អាណត្តិ ៤។ ព្រឹកថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២០៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។

ព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ ការចូលរួមគោរពទង់ជាតិ នៃព្រះរាជណាចក្រកម្ពុជា។
31/08/2026

ព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦
ការចូលរួមគោរពទង់ជាតិ នៃព្រះរាជណាចក្រកម្ពុជា។

រដ្ឋបាលខេត្តបាត់ដំបង និងក្រុងគួយយ៉ាង ខេត្តគួយចូវ នៃសាធារណៈរដ្ឋប្រជាមានិតចិនចុះMOUបង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប...
30/08/2026

រដ្ឋបាលខេត្តបាត់ដំបង និងក្រុងគួយយ៉ាង ខេត្តគួយចូវ នៃសាធារណៈរដ្ឋប្រជាមានិតចិនចុះMOUបង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ

ខេត្តគុយចូវ៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងលោក Wang Hong អភិបាលក្រុងគួយយ៉ាង បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា(MOU)ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តបាត់ដំបងនៃព្រះរាជាណាចក្រកម្ពុជា និងក្រុងគួយយ៉ាង ខេត្តគួយចូវ នៃសាធារណៈរដ្ឋប្រជាមានិតចិន។

ល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភ...
28/08/2026

ល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំពៅលូន ឯកឧត្តម ងួន រតនៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលកំពុងមានជម្ងឺ និងខ្វះខាត ស្ថិតនៅភូមិស្រះចក ឃុំសន្តិភាព ស្រុកសំពៅលូន។

ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលស្រុកសំពៅលូន បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្...
28/08/2026

ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលស្រុកសំពៅលូន បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំពៅលូន ប្រចាំខែសីហា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត។

28/08/2026

សង្គ្រាមដែលកើតឡើងនៅទីឆ្ងាយបានប៉ះពាល់ដោយផ្ទាល់ដល់
សេដ្ឋកិច្ចក្នុងស្រុក តាមរយៈការហក់ឡើងនៃតម្លៃប្រេងឥន្ធនៈ
ការរអាក់រអួលទីផ្សារនាំចេញ និងអត្រាអតិផរណាខ្ពស់

Address

57b
Battambang

Telephone

+85599799696

Website

Alerts

Be the first to know and let us send you an email when រដ្ឋបាលស្រុកសំពៅលូន ខេត្តបាត់ដំបង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share