ណុប ដារ៉ា Nop Dara

ណុប ដារ៉ា Nop Dara ផេកផ្លូវការរបស់ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្ត​បាត់ដំបង

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាលតំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងឯកឧត...
30/01/2023

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាលតំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងឯកឧត្ដម លឹម សុជាតិ តំណាងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានដឹកនាំកិច្ចប្រជុំការត្រៀមសម្ពោធនៅបណ្ណាល័យនៃក្តីស្រឡាញ់ នៅអនុវិទ្យាល័យហ៊ុនសែនរកាជន្លឹង ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្ដាល ដោយបានការអញ្ជើញចូលរួមពីបណ្ដាមន្ទីរពាក់ព័ន្ធ កងកំលាំងទាំងបី និងអាជ្ញាធរស្រុកផងដែរ។

ជម្រាបជូនផងដែរថា៖ បណ្ណាល័យនៃក្ដីស្រលាញ់ គ្រោងសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៤ ខែកុម្ភះខាងមុខនេះ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA)។

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានអញ...
30/01/2023

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានអញ្ចើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាការអន្តរក្រសួងដើម្បីសិក្សា និងដោះស្រាយបញ្ហាបាក់ច្រាំងទន្លេភាសាក់ - ទន្លេហ៊ូវ និងព្រែកជ្រៃធំ - ព្រែកបិញយី នៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ក្រោមអធិបតីភាពឯកឧត្ដម ឡាំ ជា រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃអាគារ (T27)។

លោក ណុប ដារ៉ា អញ្ជើញទៅសួរសុខទុក្ខដល់លោក អុឹម ប៉ាក់ ប្រធានស.ស.យ.ក.ស្រុកព្រះស្តេច ដែលគ្រោះថ្នាក់ចរាចរណ៍នៅយប់ថ្ងៃទី២៨/០១/២០...
29/01/2023

លោក ណុប ដារ៉ា អញ្ជើញទៅសួរសុខទុក្ខដល់លោក អុឹម ប៉ាក់ ប្រធានស.ស.យ.ក.ស្រុកព្រះស្តេច ដែលគ្រោះថ្នាក់ចរាចរណ៍នៅយប់ថ្ងៃទី២៨/០១/២០២៣ នឹងបានចូលរួមចំណែកឧបត្ថម្ភ ៥០០$ ជូនដល់លោក អុឹម ប៉ាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ កាល់ម៉ែត។

ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានដឹកនាំក...
06/10/2022

ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានដឹកនាំក្រុមការងារខេត្តរួមមាន លោកនាយករងរដ្ឋបាលខេត្ត លោកស្នងការរងខេត្តទទួលផែនគ្រឿងញៀន និងសហការីមួយចំនួនទៀត ចូលរួមកិច្ចប្រជុំទ្វេភាគីកម្ពុជា-វៀតណាម លើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការការិយាល័យទំនាក់ទំនងព្រំដែន BLO នៅខេត្តសៀមរាប។

ខេត្តកណ្តាល៖ រសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ លោក ណុប ដារ៉ា អភិបាលរងខេត្ត បានដឹកនាំក្រុមការងារ កងកម្លាំង មន្ទីរអង្គភាពពាក់ព...
06/10/2022

ខេត្តកណ្តាល៖ រសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ លោក ណុប ដារ៉ា អភិបាលរងខេត្ត បានដឹកនាំក្រុមការងារ កងកម្លាំង មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង-សង្កាត់ បានបើកកិច្ចប្រជុំពាក់ព័ន្ធការដឹកជញ្ជួនខ្សាច់ក្នុងក្រុងតាខ្មៅ អោយស្របតាមលក្ខណៈបច្ចេកទេសស្តង់ដា ព្រមទាំងបានចុះពិនិត្យទីតាំងដែលស្តុកខ្សាច់ ( ដេប៉ូខ្សាច់ ) ដើម្បីផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់ដេប៉ូ អោយចូលរួមសហការ និងណែនាំបន្តដល់អ្នកបើកបររថយន្តដឹកខ្សាច់ អោយគោរពតាមលិខិតអនុញ្ញាត ក៏ដូចជាច្បាប់ដែលបានកំណត់ ។
ក្នុងនោះលោក ក៏បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំពិនិត្យសណ្តាប់ធ្នាប់នៅទីតាំងដែលរថយន្តត្រៀមចូលដឹកខ្សាច់តាមដេប៉ូខ្សាច់ ដើម្បីបញ្ជៀសកុំអោយមានការកកស្ទះដល់អ្នកធ្វើដំណើរ និងបង្ករគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរ ។

ខេត្តកណ្ដាល៖ នារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ខ្ញុំបាទចូលរួមកិច្ចប្រជុំពិភាក្សាផ្តល់ធាតុចូលលើសេចក្តីព្រៀងខ្លឹមសារ កំណត់ហ...
06/09/2022

ខេត្តកណ្ដាល៖ នារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ខ្ញុំបាទចូលរួមកិច្ចប្រជុំពិភាក្សាផ្តល់ធាតុចូលលើសេចក្តីព្រៀងខ្លឹមសារ កំណត់ហេតុ កិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផល សហប្រតិបត្តិការរយៈពេល ៦ខែដើម ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តសម្រាប់ ៦ខែ ចុងឆ្នាំ២០២២ រវាងរដ្ឋបាលខេត្តកណ្តាល ជាមួយខេត្តអានយ៉ាង ប្រទេសវៀតណាម នៅសាលប្រជុំសាលាខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។
ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ ឯកឧត្តមអភិបាលរងខេត្ត កងកម្លាំងទាំងបី មន្ទីរជំនាញ់ពាក់ព័ន្ធ និងមន្ត្រីរាជការជាច្រើនរូបផងដែរ៕

ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម ណុប តារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្ត...
05/09/2022

ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម ណុប តារ៉ា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានចូលរួមអមដំណើរអញ្ជើញរបស់ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចុះពិនិត្យសំណង់អគារនានា និងហេដ្ឋារចនាសម្ព័ន្ធ របស់មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនិតិសម្បទាអ្នកញៀនគ្រឿងញៀន ស្ថិតក្នុងឃុំបារគូ ស្រុកកណ្តាលស្ទឹង

ព្រែកប៉ាវនៅក្នុងសង្កាត់ស្វាយរលំក្រុងតាខ្មៅត្រូវបានស្តារួចរាល់ ដើម្បីរំដោះជនលិច ដោយទឹកជំនន់ទឹកភ្លៀងក្រោមការដឹកនាំពីសំណាក់...
14/08/2022

ព្រែកប៉ាវនៅក្នុងសង្កាត់ស្វាយរលំក្រុងតាខ្មៅត្រូវបានស្តារួចរាល់ ដើម្បីរំដោះជនលិច ដោយទឹកជំនន់ទឹកភ្លៀងក្រោមការដឹកនាំពីសំណាក់ ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល។ អគុណសន្តិភាព🙏❤️

លោក ណុប ដារ៉ា បានឧបត្ថម្ភថវិកាចំនួន ២០០ដុល្លារ សម្រាប់ព្យាបាលជំងឺក្រុមគ្រួសារ បង យ៉ាន់ ធួក អ្នកសាព័ត៌មាននៅខេត្តបាត់ដំបង ...
13/08/2022

លោក ណុប ដារ៉ា បានឧបត្ថម្ភថវិកាចំនួន ២០០ដុល្លារ សម្រាប់ព្យាបាលជំងឺក្រុមគ្រួសារ បង យ៉ាន់ ធួក អ្នកសាព័ត៌មាននៅខេត្តបាត់ដំបង ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ក្រោយពីចេញពីមន្ទីរពេទ្យ ។

លោក យ៉ាន់ ធូក សូមគោរពថ្លែងអំណរគុណដល់ ឯកឧត្តម ណុប ដារ៉ា និងលោកជំទាវ ដែលជានិច្ច ជាកាល តែងតែជួយឧបត្ថម្ភដល់អ្នកសារព័ត៌មាន នៅខេត្តបាត់ដំបង ដែលជួបការលំបាក និងសូមគោរពជូនពរ ឯកឧត្តម និងលោកជំទាវ សូមជួបតែពុទ្ធពរទាំងឡាយបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ 🙏🙏🙏

នាឱកាសដ៏នក្ខត្តឫក្ស ប្រកបដោយក្ដីសោមនស្សរីករាយ មង្គលសួស្ដីប្រពៃថ្លៃថ្លា ចម្រើនជន្មាយុគម្រប់ ៧០ ឈានចូល ៧១ឆ្នាំ របស់សម្តេចអ...
05/08/2022

នាឱកាសដ៏នក្ខត្តឫក្ស ប្រកបដោយក្ដីសោមនស្សរីករាយ មង្គលសួស្ដីប្រពៃថ្លៃថ្លា ចម្រើនជន្មាយុគម្រប់ ៧០ ឈានចូល ៧១ឆ្នាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ខ្ញុំបាទជាសមាជិក នៃយុវជនគណបក្សថ្នាក់កណ្តាល សូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោសប្រទានពរជ័យជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា សូមសម្តេចតេជោ មានសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ សម្រេចបានជោគជ័យនូវបេសកកម្មធំធេងបន្ថែមទៀត ដើម្បីនាំមកនូវសុខសន្តិភាព កិត្យានុភាព វិបុលភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ សូមសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រី បានសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ!

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ លោក ណុប ដារ៉ា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្ត បានអញ្ជើញដឹ...
05/08/2022

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ លោក ណុប ដារ៉ា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា រកដំណោះស្រាយជូនប្រជាពលរដ្ឋរស់នៅសង្កាត់រការខ្ពស់ ក្រុងតាខ្មៅ និងឃុំទឹកវិល ស្រុកស្អាង ពាក់ព័ន្ធនឹងបញ្ហាទឹកស្អាតដែលតំបន់ខ្លះពុំមានទឹកដល់ តំបន់ខ្លះមានទឹកដល់តែទឹកហូរតិច ទឹកល្អក់កករ និងមានក្លិន ដោយមានការចូលរួមពី មន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត អជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងសេវាករផ្គត់ផ្គង់ទឹកផងដែរ។

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ លោក ណុប ដារ៉ា អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិប...
04/08/2022

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ លោក ណុប ដារ៉ា អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីអបអរសាទរខួបលើមទី៣០ នៃថ្ងៃបង្កើតមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (មិថុនា ១៩៩២-មិថុនា ២០២២) និងពិធីបំពាក់ឋានន្តរសក្តិកងយោធពលខេមរភូមិន្ទ ជូនមន្ត្រី CMAC ចូលនិវត្តន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង។

Address

Battambang

Website

Alerts

Be the first to know and let us send you an email when ណុប ដារ៉ា Nop Dara posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share