យ៉ូវ សេងគុណ - Yov SengKun

យ៉ូវ សេងគុណ - Yov SengKun បាត់ដំបងស្រុកកំណើតខ្ញុំ ខ្ញុំស្រលាញ់ខេត្តបាត់ដំបង

កិច្ចប្រជុំស្តីពីការដោះស្រាយបញ្ហាដីចំណីផ្លូវ ការបើកថែវក្នុងតំបន់ផ្ទះបុរាណ ការពិភាក្សាអំពីការរៀបចំផ្លូវថ្មើរជើង (Sangkae ...
12/08/2026

កិច្ចប្រជុំស្តីពីការដោះស្រាយបញ្ហាដីចំណីផ្លូវ ការបើកថែវក្នុងតំបន់ផ្ទះបុរាណ ការពិភាក្សាអំពីការរៀបចំផ្លូវថ្មើរជើង (Sangkae Walk Street) និងការរៀបចំសោភ័ណភាពក្រុងបាត់ដំបងក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តបាត់ដំបង។

នារសៀលថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦

ពិធីចុះហត្ថលេខាលើសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិ...
12/08/2026

ពិធីចុះហត្ថលេខាលើសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តបាត់ដំបង។

ព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦

កិច្ចប្រជុំប្រចាំខែកក្កដា ដើម្បីតាមដានវឌ្ឍនភាពការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ...
01/08/2026

កិច្ចប្រជុំប្រចាំខែកក្កដា ដើម្បីតាមដានវឌ្ឍនភាពការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង ប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង។

ព្រឹកថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២៦

ខ្ញុំបាទបានដឹកនាំកិច្ចប្រជុំប្រចាំខែរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ស្វាយប៉ោ ដើម្បីពិភាក្សាលើការងារចាំបាច់មួយចំនួ...
04/07/2026

ខ្ញុំបាទបានដឹកនាំកិច្ចប្រជុំប្រចាំខែរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ស្វាយប៉ោ ដើម្បីពិភាក្សាលើការងារចាំបាច់មួយចំនួន ស្តាប់របាយការណ៍ បញ្ហាប្រឈម របស់គណៈកម្មាធិការគណបក្សសង្កាត់ និងដាក់ទិសដៅសម្រាប់ការអនុវត្តបន្ត។

ចូលរួមកិច្ចប្រជុំការងារចាំបាច់មួយចំនួន នៅស្នាក់ការគណបក្សខេត្តព្រឹកថ្ងៃទី០៤ មិថុនា ឆ្នាំ២០២៦
04/07/2026

ចូលរួមកិច្ចប្រជុំការងារចាំបាច់មួយចំនួន នៅស្នាក់ការគណបក្សខេត្ត

ព្រឹកថ្ងៃទី០៤ មិថុនា ឆ្នាំ២០២៦

ពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្ន...
27/06/2026

ពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត និងការដុតបំផ្លាញគ្រឿងញៀន ក្រោមអធិបតីឯកឧត្តមនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។

ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលស្រុកឯកភ្នំ ក្រោមអធិបតីភាពឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ...
26/06/2026

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលស្រុកឯកភ្នំ ក្រោមអធិបតីភាពឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ប្រារព្ធធ្វើឡើងនៅបរិវេណសាលាស្រុកឯកភ្នំ។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលបានសម្រេចតែងតាំង លោក ប៊ី សុភាព ជាអភិបាលនៃគណៈអភិបាលស្រុកឯកភ្នំ ជំនួសលោក ម៉ិល សុផល ដែលត្រូវបានផ្ទេរភារកិច្ចឱ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តបាត់ដំបង។

រសៀលថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី តាមរយៈប្រព័ន្ធបញ្ជូន រូបភាព និងសម្លេង(Zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបត...
26/06/2026

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី តាមរយៈប្រព័ន្ធបញ្ជូន រូបភាព និងសម្លេង(Zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖
១-របាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង។
២-សេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០។
៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិ ចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់ នៃឧបករណ៍អាកាសយាន។
៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ ទៅវិញទៅមក។
៥-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ានសម្រាប់ សម្ភារៈអគារនិងសំណង់។
៦-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ាន ស្តីពីប្រភេទ អនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត។

ព្រឹកថ្ងៃសុក្រ ទី២៦ មិថុនា ២០២៦

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបងក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាត...
22/06/2026

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបងក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តបាត់ដំបង។ លោក ទេព ហន ត្រូវបានតែងតាំងជាជាអភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបងជំនួសលោក ផេង សិទ្ធី ដែលបានចូលនិវត្តន៍។

រសៀលថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦

កិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ក្រោមអធិបតីភាព ឯកឧ...
20/06/2026

កិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧
ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានក្រុងបាត់ដំបងប្រារព្ធនៅសាលប្រជុំស្នាក់គណបក្សខេត្តបាត់ដំបង។

ព្រឹកថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៦

Address

Battambang

Telephone

+85517777090

Website

Alerts

Be the first to know and let us send you an email when យ៉ូវ សេងគុណ - Yov SengKun posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share