អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក - Phnom Proek District Police Inspectorate

  • Home
  • Cambodia
  • Battambang
  • អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក - Phnom Proek District Police Inspectorate

អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក - Phnom Proek District Police Inspectorate Page (ផេក) អធិការនគរបាលស្រុកភ្នំព្រឹក បង្កើតឡើងដើម្បីផ្សព្វផ្សាយ និងចែករំលែកព័ត៌មាន

14/07/2026
14/07/2026
 #ក្រោមការចង្អុលទិសរបស់លោកឧត្តមសេនីយ៍ទោ_ដាញ់_អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ««««««««»»»»»»»» #អនុ...
14/07/2026

#ក្រោមការចង្អុលទិសរបស់លោកឧត្តមសេនីយ៍ទោ_ដាញ់_អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
««««««««»»»»»»»»
#អនុវត្តតាមការដឹកនាំរបស់លោកវរសេនីយ៍ទោ_សំ_វីរៈ អធិការ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក
👮🏻‍♂️_នៅថ្ងៃអង្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០២៦ កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុក បានផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរួមមាន៖ ផ្តល់សៀវភៅស្នាក់នៅ,សៀភៅគ្រួសារ,អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ព្រមទាំងចុះសួរសុខទុកប្រជាពលរដ្ឋតាមខ្នងផ្ទះ និងផ្សព្វផ្សាយ គោលនយោបាយភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាព៖ អំពើហិង្សាក្នុងគ្រួសារ ផលប៉ះពាក់នៃគ្រឿងញៀន និងបារីអេឡិចត្រូនិច (v**e) ព្រមទាំងតម្លើង និងរបៀបប្រើប្រាស់App NoDrug,ចូលរួមគោរពច្បាប់ចរាចរណ៍,អំពីប្រធានបទយុទ្ធភណ្ឌមិនទាន់ផ្ទុះ (មីន) និងជួយសម្រួលចរាចរណ៍ជូនសិស្សានុសិស្សពេលចេញពីសាលារៀនជាប់ជាប្រចាំ ។
==============
✍🏻 by( #អនុសេនីយ៍ទោ_អៀប_ចិន)

12/07/2026
10/07/2026

😍-យប់ថ្ងៃទី១០​ ខែ​ កក្កដា​ ឆ្នាំ២០២៦​បេីបងប្អូន​ឬឪពុក​ ម្តាយ​ដែលវង្វេងក្មេង​ដូចក្នុងរូបភាពនេះ​ សូមអញ្ជេីញទៅទទួលយកនៅទីបញ្ជាការស្រាលខាងមុខសាលាខេត្តបាត់ដំបង​ ដោយកម្លាំងនគរបាលរក្សាគាត់នៅទីនោះ​ សូមអរគុណ។

អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ លើកទិសដៅការងារអនុវត្តបន្តសម្រាប់ឆមាសទី...
10/07/2026

អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ លើកទិសដៅការងារអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៦
—————••••—————
👮🏻‍♂️នៅព្រឹកថ្ងៃសុក្រ ១១ រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារអនុវត្តបន្តឆមាសទី២ របស់អធិការរដ្ឋាននគរបាលស្រុកភ្នំព្រឹក ។
_ក្រោមអធិបតីភាពលោកវរសេនីយ៍ឯក ស៊ិន ប៊ុនរស្មី ស្នងការរង និងលោកវរសេនីយ៍ឯក ឡូរ បូរិទ្ធ ស្នងការរង ជំនួយការដឹកនាំអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តបាត់ដំបង ។

ពិធី​ប្រជុំ​នេះ​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​ នៃអធិការ​ដ្ឋាន​នគរបាល​ស្រុក ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ លោក​អធិការនគរបាលស្រុក លោក លោកស្រីអធិការរង លោក លោកស្រីនាយ នាយរងផ្នែក លោក លោកស្រីនាយ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ និងមន្រ្តីពាក់ព័ន្ធ​​ផង​ដែរ​ ។

ជាកិច្ចបញ្ចាប់នៃការប្រជុំ លោក​វរសេនីយ៍ឯក ស្នងការរង​ បាន​ណែនាំ​ដល់​ កងកម្លាំងទាំង​អស់​ត្រូវ​អនុវត្ត​តួនាទី​ ភារកិច្ច​របស់​ខ្លួន​អោយ​បាន​ល្អ​ ដេីម្បី​អោយ​ការ​ងារ​អនុវត្តន៍​ទទួល​បាន​ជោគជ័យ​ និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ស្រប​តាម​គោលការណ៍​របស់ប្រមុខថ្នាក់ដឹក​នាំ​ដែល​បាន​ដាក់​ចេញ​៕
_____________

#អនុសេនីយ៍ទោ_អៀប_ចិន

 #ផ្ដើមចេញពីការយកចិត្តទុកដាក់របស់លោកឧត្ដមសេនីយ៍ទោ_ដាញ់_អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ———•••———👮🏻...
08/07/2026

#ផ្ដើមចេញពីការយកចិត្តទុកដាក់របស់លោកឧត្ដមសេនីយ៍ទោ_ដាញ់_អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
———•••———
👮🏻‍♂️_នៅថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការណែនាំពីលោក សុង សុភ័ក្រ្ត អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកភ្នំព្រឹក លោកវរសេនីយ៍ទោ សំ វីរៈ អធិការ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានចាត់កម្លាំងក្រុមអន្តរាគមន៍,កម្លាំងសណ្តាប់ធ្នាប់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក ដឹកនាំដោយលោក រ៉ាត វិសាល អភិបាលរង នៃគណៈអភិបាលស្រុកភ្នំព្រឹក ចេញប្រតិបត្តិការ ដាក់គោលដៅត្រួតពិនិត្យ អាវុធគ្រឿងផ្ទុះ បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ,បទល្មើសគ្រឿងញៀន និងពិនិត្យជនជាតិបរទេស និងល្បាតតាមភូមិសាស្រ្តសំខាន់ៗ ដើម្បី បង្ការ បង្រ្កាប ទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដែលកើតឡើងជាយថាហេតុ គោលបំណង ដើម្បីរក្សា ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ។

–––––––👮🏻‍♂️–––––––
#អនុសេនីយ៍ទោ_អៀប_ចិន

06/07/2026

Address

Battambang

Website

Alerts

Be the first to know and let us send you an email when អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក - Phnom Proek District Police Inspectorate posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share