វិទ្យាល័យសង្កែ-Sangke High School

វិទ្យាល័យសង្កែ-Sangke High School Welcome to Sangke High School

ក្រសួងនឹងបិទផ្សាយបញ្ជីឈ្មោះបេក្ខជនប្រឡង   នៅរាជធានី ខេត្ត និងតាមមណ្ឌលប្រឡងចំនួនពីរលើក ដូចខាងក្រោម ៖- លើកទី១៖ ថ្ងៃទី៣ ខែស...
29/07/2026

ក្រសួងនឹងបិទផ្សាយបញ្ជីឈ្មោះបេក្ខជនប្រឡង នៅរាជធានី ខេត្ត និងតាមមណ្ឌលប្រឡងចំនួនពីរលើក ដូចខាងក្រោម ៖

- លើកទី១៖ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ (បិទឈ្មោះ)
- លើកទី២៖ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ (បិទឈ្មោះ លេខតុ និងលេខបន្ទប់)

បេក្ខជនត្រូវពិនិត្យមើល និងបញ្ជាក់ម្តងទៀតអំពីមណ្ឌលប្រឡង លេខតុ និងលេខបន្ទប់ ដោយមិនមានការផ្សព្វផ្សាយលើគេហទំព័រផ្លូវការរបស់ក្រសួងទេ។



#វិទ្យាល័យសង្កែ

តើបទប្បញ្ញត្តិអ្វីខ្លះដែលបេក្ខជនត្រូវអនុវត្តក្នុងដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ?    #វិទ្យាល័យសង្ក...
29/07/2026

តើបទប្បញ្ញត្តិអ្វីខ្លះដែលបេក្ខជនត្រូវអនុវត្តក្នុងដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ?


#វិទ្យាល័យសង្កែ

តើសិស្សត្រូវត្រៀមខ្លួនបែបណា ដើម្បីប្រឡងបាក់ឌុបអោយបានជោគជ័យនាពេលខាងមុខនេះ?ការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) គឺជាចំណុ...
26/07/2026

តើសិស្សត្រូវត្រៀមខ្លួនបែបណា ដើម្បីប្រឡងបាក់ឌុបអោយបានជោគជ័យនាពេលខាងមុខនេះ?

ការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) គឺជាចំណុចសំខាន់មួយក្នុងជីវិតសិក្សារបស់សិស្សានុសិស្សគ្រប់រូប។ ដើម្បីទទួលបានជោគជ័យ និងទទួលបាននិទ្ទេសល្អ មិនមែនអាស្រ័យលើ «ការប្រឹងប្រែងរៀនទន្ទេញនៅខែចុងក្រោយ» នោះទេ ប៉ុន្តែវាទាមទារនូវ ការរៀបចំផែនការយ៉ាងប្រុងប្រយ័ត្ន សមត្ថភាពគ្រប់គ្រងពេលវេលា និងផ្លូវចិត្ត។

១. សមត្ថភាព និងវិធីសាស្ត្រសិក្សា ៖ រៀនដោយប្រើ «យុទ្ធសាស្ត្រឆ្លាតវៃ» មានប្រសិទ្ធភាពជាងការរៀនដោយគ្រាន់តែប្រើប្រាស់កម្លាំងបាយ៖
+ការយល់ដឹងពីគ្រឹះ និងទម្រង់ប្រធានវិញ្ញាសា៖
***ផ្នែកវិទ្យាសាស្ត្រពិត ៖ មិនត្រូវទន្ទេញមេរៀនដោយងងឹតងងល់ឡើយ។ ត្រូវយល់ពី និយមន័យ ទ្រឹស្តីបទ និងប្រភពដើមនៃរូបមន្ត។នៅពេលប្រឡង វិញ្ញាសាត្រូវតែបត់បែនប្រកបដោយភាពច្នៃប្រឌិត បើចាំតែលំហាត់គំរូ នឹងមិនអាចដោះស្រាយបានឡើយ។
***ផ្នែកវិទ្យាសាស្ត្រសង្គម ៖ ការសរសេរអត្ថបទ ឬចម្លើយ អក្សរសាស្ត្រខ្មែរ ប្រវត្តិវិទ្យា ឬពលរដ្ឋវិជ្ជា…. ទាមទារឲ្យមានការគិតបែបវិភាគ ត្រូវចេះភ្ជាប់ទ្រឹស្តីក្នុងមេរៀនទៅនឹង ព្រឹត្តិការណ៍សង្គម ជាក់ស្តែង ព្រោះអត្រាកំណែបច្ចុប្បន្នផ្តល់ពិន្ទុខ្ពស់លើការទាញហេតុផលត្រឹមត្រូវ និងទូលំទូលាយ។

+ដោះស្រាយលំហាត់ ឬវិញ្ញាសាចាស់ៗ ៖
***ការធ្វើលំហាត់ ឬវិញ្ញាសាប្រឡងឆ្នាំមុនៗ (យ៉ាងហោចណាស់ ៥ឆ្នាំចុងក្រោយ) ជួយឲ្យយើងយល់ពី ទម្រង់សំណួរ និងចេះស្មានកម្រិតលំបាកនៃវិញ្ញាសា។
***ត្រូវធ្វើលំហាត់ ឬវិញ្ញាសាដោយ កំណត់ពេលវេលាត្រឹមត្រូវ ដើម្បីឲ្យខ្លួនយើង ឬខួរក្បាលស៊ាំនឹងពេលវេលាក្នុងបន្ទប់ប្រឡង។
+សង្ខេបមេរៀន ៖
***ការសរសេរសង្ខេបមេរៀន ឬចំណុចសំខាន់ៗ ដោយដៃខ្លួនឯង ជួយឲ្យខួរក្បាលចងចាំបានយូរ។ មេរៀន ឬរូបមន្តដែលសង្ខេបរួច នឹងក្លាយជាអាវុធយ៉ាងមុតស្រួចសម្រាប់រំលឹកឡើងវិញនៅ ១ ទៅ ២ សប្តាហ៍ចុងក្រោយមុនថ្ងៃប្រឡង។

២. ការត្រៀមខ្លួន (ចិត្ត និងអារម្មណ៍) ៖ កត្តាផ្លូវចិត្តគឺជាអ្នកកំណត់ថា យើងអាចបញ្ចេញសមត្ថភាពបាន ១០០% នៅក្នុងបន្ទប់ប្រឡង ឬអត់ ។
+ភាពតានតឹង ឬសម្ពាធ ៖ ត្រូវរៀនបង្កើត ផ្នត់គំនិតរីកចម្រើន ដោយមើលឃើញការប្រឡងជា "ឱកាសវាស់ស្ទង់សមត្ថភាព" មិនមែនជា "ការទោស ឬចាប់កំហុស" នោះឡើយ។
+ការជៀសវាង "ការប្រៀបធៀប" ៖ កុំយកខ្លួនឯងទៅប្រៀបធៀបជាមួយមិត្តភក្តិដែលរៀនពូកែជាង អាចធ្វើឲ្យបាត់បង់ទំនុកចិត្តលើខ្លួនឯង។ យើងម្នាក់ៗមានល្បឿននៃការរៀនសូត្រខុសៗគ្នា។ ចំណុចសំខាន់គឺការធ្វើឲ្យបានល្អជាងខ្លួនឯងកាលពីម្សិលមិញ។

៣. ការត្រៀមខ្លួនខាងផ្នែកសុខភាព ៖ ខួរក្បាលដំណើរការបានល្អ លុះត្រាតែរាងកាយមានសុខភាពមាំមួន ។
+ដេកឲ្យបានគ្រប់គ្រាន់ ៖ ការរៀនទល់ភ្លឺ មុនថ្ងៃប្រឡង គឺជាកំហុសធ្ងន់ធ្ងរ ព្រោះវាធ្វើឲ្យខួរក្បាលថយចុះសមត្ថភាពចងចាំ និងការគិតលេខ។ ត្រូវគេងឲ្យបាន ៧ ទៅ ៨ ម៉ោង ក្នុងមួយយប់ ជាពិសេសក្នុងសប្តាហ៍នៃថ្ងៃប្រឡង ដើម្បីឲ្យខួរក្បាលមានពេលរៀបចំ និងរក្សាទុកព័ត៌មាន ។
+របបអាហារ ៖ ញ៉ាំអាហារដែលមានសារធាតុចិញ្ចឹម ជៀសវាងអាហារផ្អែមខ្លាំង ឬភេសជ្ជៈប៉ូវកម្លាំងច្រើនហួសប្រមាណ ដែលអាចធ្វើឲ្យបេះដូងលោតញាប់ និងមានអារម្មណ៍ភ័យព្រួយ។
+លំហាត់ប្រាណ ៖ ហាត់ប្រាណស្រាលៗ (ដើរ រត់ ឬលេងកីឡា ៣០ នាទីក្នុងមួយថ្ងៃ) ជួយបញ្ចេញសារធាតុ Endorphins ដែលកាត់បន្ថយភាពតានតឹង និងធ្វើឲ្យខួរក្បាលស្រស់ថ្លា។

៤. ថ្ងៃប្រឡងផ្ទាល់ ៖ ថ្ងៃប្រឡង ជាបច្ចេកទេសនៃការធ្វើកិច្ចការលើក្រដាស ចម្លើយរបស់យើង គឺជាអ្នកសម្រេចពិន្ទុ ។
+ដំណាក់កាលទី១ ៖ ត្រូវអានប្រធានវិញ្ញាសាទាំងមូលឲ្យបានច្បាស់លាស់ (២-៣នាទីដំបូង)
+ដំណាក់កាលទី២ ៖ ត្រូវធ្វើសំណួរ/លំហាត់ដែលស្រួល និងច្បាស់ជាមុន (ប្រមូលពិន្ទុគ្រឹះ)
+ដំណាក់កាលទី៣ ៖ ត្រឡប់មកដោះស្រាយសំណួរ/លំហាត់ដែលស្មុគស្មាញ (ប្រើពេលដែលនៅសល់)
+ដំណាក់កាលទី៤ ៖ ត្រួតពិនិត្យឡើងវិញមានលេខតុ លេខបន្ទប់ និងរាល់ដំណោះស្រាយ/គណនា (អាចត្រឹម១០នាទីចុងក្រោយ)
+ចំណាំ ៖ ប្រសិនបើជួបសំណួរលំបាកដែលធ្វើមិនចេញ មិនត្រូវចំណាយពេលលើសំណួរនោះយូរពេកទេ ត្រូវរំលងវាទៅធ្វើសំណួរផ្សេងទៀតដើម្បីប្រមូលពិន្ទុជាមុន សឹមត្រឡប់មកគិតសំណួរនោះវិញពេលសល់ពេល។

👉👉ជោគជ័យនៃការប្រឡងបាក់ឌុប មិនមែនកើតឡើងដោយចៃដន្យ ឬដោយសារសំណាងនោះទេ ប៉ុន្តែវាជា ផ្លែផ្កានៃវិន័យ និងការត្រៀមខ្លួនយ៉ាងសកម្ម។ នៅពេលដែលយើងមានការត្រៀមខ្លួនរួមគ្នារវាង សមត្ថភាពប្រជ្ញា ផ្លូវចិត្តរឹងមាំ និងសុខភាពល្អ នោះការប្រឡងបាក់ឌុបនឹងក្លាយជាស្ពានចម្លងដ៏រឹងមាំមករកឱកាសសិក្សានៅមហាវិទ្យាល័យ និងអាជីពនាពេលអនាគត។


#វិទ្យាល័យសង្កែ

 #ប្រកាស ស្តីពី ការកំណត់មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦    #វិទ្យាល័យសង្កែ
26/07/2026

#ប្រកាស ស្តីពី ការកំណត់មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦


#វិទ្យាល័យសង្កែ

លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិសម័យប្រឡង ៖ ០៦ កក្កដា ២០២៦ #វិទ្យាល័យសង្កែ
13/07/2026

លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ
សម័យប្រឡង ៖ ០៦ កក្កដា ២០២៦
#វិទ្យាល័យសង្កែ

សិស្សានុសិស្សវិទ្យាល័យសង្កែ ថ្នាក់ទី១២ បានទស្សនកិច្ចសិក្សាទៅសកលវិទ្យាល័យជាតិបាត់ដំបង នាថ្ងៃទី០១ខែមេសា ឆ្នាំ២០២៦ ដឹកនាំដោ...
01/04/2026

សិស្សានុសិស្សវិទ្យាល័យសង្កែ ថ្នាក់ទី១២ បានទស្សនកិច្ចសិក្សាទៅសកលវិទ្យាល័យជាតិបាត់ដំបង នាថ្ងៃទី០១ខែមេសា ឆ្នាំ២០២៦ ដឹកនាំដោយលោកសឿង សុណៃ នាយកវិទ្យាល័យសង្កែ ។

#វិទ្យាល័យសង្កែ

អនុក្រឹត្យ ស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ និងព...
06/03/2026

អនុក្រឹត្យ ស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០

#វិទ្យាល័យសង្កែ

អបអរសាទរ លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ត្រូវបានទទួលស្គាល់ជា ប្រធានមន្ទីរគំរូ ឆ្នាំសិក្សា២០២៤...
05/02/2026

អបអរសាទរ លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ត្រូវបានទទួលស្គាល់ជា ប្រធានមន្ទីរគំរូ ឆ្នាំសិក្សា
២០២៤-២០២៥ ។

#វិទ្យាល័យសង្កែ

 #សេចក្តីណែនាំ ស្តីពី វិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រឡាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន #វ...
05/02/2026

#សេចក្តីណែនាំ ស្តីពី វិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រឡាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន

#វិទ្យាល័យសង្កែ

10/12/2025

ប្អូនៗ ក្មួយៗ សិស្សានុសិស្សភៀសសឹកអាចមកចុះឈ្មោះចូលរៀននៅវិទ្យាល័យសង្កែបានចាប់ពីពេលនេះទៅ
សូមអរគុណ!!!

Address

National Road 5, Os Tuk Village, Kampong Prieng Commune, Sangkae Distric
Battambang City

Alerts

Be the first to know and let us send you an email when វិទ្យាល័យសង្កែ-Sangke High School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to វិទ្យាល័យសង្កែ-Sangke High School:

Shortcuts

Share