រដ្ឋបាលខេត្តមណ្ឌលគិរី

រដ្ឋបាលខេត្តមណ្ឌលគិរី ផេកផ្លូវការរបស់រដ្ឋបាលខេត្តមណ្ឌលគិរី

ដឹកនាំដោយ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ចំនួន ០១រូប រួមទាំង ឯកឧត្តម លោកជំទាវ ដែលជាអភិបាលរងខេត្ត ចំនួន ០៦ រូប ដើម្បីអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី និងដោះស្រាយរាល់បញ្ហាជូនប្រជាពលរដ្ឋ និងដើម្បីទំនាក់ទំនងល្អជាមួយបណ្តាប្រទេសជិតខាង។ និងដែលក្នុងរចនាសម្ព័ន្ពខេត្តមាន ០៥ទីចាត់ការអង្គភាព ដើម្បីជួយដោះស្រាយផងដែរ ដែលមានដូចជា៖
០១.ទីចាត់ការរដ្ឋបាល
០២.ទីចាត់ការផែនការ និងវិនិយោគ
០៣.ទីចាត់ការគ្រប់គ្រងធនធានមនុស្ស
០៤.ទីចាត់ការហិរញ្ញវត្ថុ
០៥.អង្គភាពលទ្ធកម្ម។
សំគាល់៖ធ្វើបច្ចុប្បន្នភាពថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦

ថ្នាក់ដឹកនាំ​ និងមន្រ្តីរាជការ ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា រដ្ឋបាលខេត្តមណ្ឌលគិរី អញ្ជើញចូលរួមគោរពទង់ជាតិ នាព្រឹកថ្ងៃចន...
07/09/2026

ថ្នាក់ដឹកនាំ​ និងមន្រ្តីរាជការ ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា រដ្ឋបាលខេត្តមណ្ឌលគិរី អញ្ជើញចូលរួមគោរពទង់ជាតិ នាព្រឹកថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦។

07/09/2026

🔴ផ្សាយផ្ទាល់ ៖ សន្និបាតបូកសរុបសមិទ្ធការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាថ្ងៃចន្ទ ១០រោច ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦។

អាជ្ញាធរខេត្តមណ្ឌលគិរី រៀបចំយុទ្ធនាការលែងកូនត្រីពូជចម្រុះ ២០ម៉ឺនក្បាល ចូលក្នុងសហគមន៍ស្រះជម្រកត្រី និងទំនប់ទឹក ដើម្បីបង្ក...
06/09/2026

អាជ្ញាធរខេត្តមណ្ឌលគិរី រៀបចំយុទ្ធនាការលែងកូនត្រីពូជចម្រុះ ២០ម៉ឺនក្បាល ចូលក្នុងសហគមន៍ស្រះជម្រកត្រី និងទំនប់ទឹក ដើម្បីបង្កើនផលស្តុកត្រីធម្មជាតិ

នាព្រឹកថ្ងៃទី​៦​ ខែ​កញ្ញា​ ឆ្នាំ២០២៦​រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំយុទ្ធនាការលែងកូនត្រីពូជចម្រុះសរុបចំនួន២០ម៉ឺនក្បាល ចូលទៅក្នុងសហគមន៍ស្រះជម្រកត្រីទំនប់អូរតេធិបតី និងទំនប់សែនសុខដុម ដើម្បីចូលរួមចំណែកថែរក្សា បង្កើនផលស្តុកត្រីធម្មជាតិ និងទ្រទ្រង់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ ពិធីនេះបានប្រារព្ធឡើង នៅភូមិពូរាំង ឃុំសែនមនោរម្យ ស្រុកអូររាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី។
ព្រមទាំងមានការអញ្ជើញចូលរួមពីលោក-លោកស្រី អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ តំណាងក្រុមហ៊ុន ហ្គ្រីនស្បឺត អាជ្ញាធរស្រុកអូររាំង និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់។

ឯកឧត្តម គង់ គឹមនី អភិបាលខេត្ត​ បានមានប្រសាសន៍ថា ប្រទេសកម្ពុជាមានសម្បត្តិជលផលដ៏សម្បូរបែប ហើយវិស័យជលផលជាផ្នែកមួយដ៏សំខាន់នៃធនធានជាតិ ដោយប្រជាពលរដ្ឋកម្ពុជាទទួលទានត្រីជាប្រភពប្រូតេអ៊ីនសំខាន់ប្រមាណ ៧១.៥% និងជាមធ្យម ៥២.៤ គីឡូក្រាមក្នុងម្នាក់/ឆ្នាំ។ ការលែងកូនត្រីនាពេលនេះ មិនត្រឹមតែជួយស្ដារ និងបង្កើនផលស្តុកត្រីធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងធានាសន្តិសុខស្បៀងជូនប្រជាពលរដ្ឋនៅតាមជនបទផងដែរ។
ឯកឧត្តម បានអំពាវនាវយ៉ាងដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ច មន្ត្រីជំនាញ និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សា និងការពារកូនត្រីដែលបានលែងទាំងនេះឱ្យបានល្អប្រសើរ ដោយត្រូវចៀសវាងដាច់ខាតនូវការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ឬការចាប់កូនត្រីតូចៗទាំងនេះ និងត្រូវទុកលទ្ធភាពឱ្យពួកវាធំធាត់ ដើម្បីទាញយកផលប្រយោជន៍ប្រកបដោយនិរន្តរភាព។

ទិដ្ឋភាពភ្ញៀវទេសចរដែលមកទស្សនាកម្សាន្ត លេីទឹកដីខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦​ ថ្ងៃសម្រាកចុង​សប្ដាហ៍​(រ...
05/09/2026

ទិដ្ឋភាពភ្ញៀវទេសចរដែលមកទស្សនាកម្សាន្ត លេីទឹកដីខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦​ ថ្ងៃសម្រាកចុង​សប្ដាហ៍​(រដូវកាលបៃតង)​ សូមជូនពរភ្ញៀវទេសចរទាំងអស់ពេលធ្វើដំណើរត្រឡប់ទៅវិញប្រកបដោយសុត្ថិភាព ។

05/09/2026

សូមអញ្ជើញទស្សនា ពិធីអបអរសាទរទិវាអក្ខរកម្មជាតិ ៨កញ្ញា ឆ្នាំ២០២៦ លើកទី២៦ ។

04/09/2026

សូមអញ្ជើញទស្សនា ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យវឌ្ឍនភាពនៅតំបន់រម្មណីយដ្ឋានទេសចរណ៍ភ្នំណាមលៀរ។

កិច្ចប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពការងារ បញ្ហាប្រឈម ដំណោះស្រាយ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត និងទិសដៅការងារប...
04/09/2026

កិច្ចប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពការងារ បញ្ហាប្រឈម ដំណោះស្រាយ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តមណ្ឌលគិរី

នៅរសៀលថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឆ្នាំ២០២៦ លោក ងិន សុវិមាន អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពការងារ បញ្ហាប្រឈម ដំណោះស្រាយ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកនាយក នាយករង រដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការរង កងកម្លាំងទាំងបី លោក លោកស្រីប្រធាន និងអនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកអភិបាល អភិបាលរងក្រុង ស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសែនមនោរម្យ អគាររដ្ឋបាលខេត្ត។

ភ្ញៀវទេសចរ និងបងប្អូនអាជីវកលក់ដូរ នៅតំបន់រម្មណីយដ្ឋានទេសចរណ៍ធម្មជាតិភ្នំណាមលៀរ ញញឹមសប្បាយរីករាយ ដោយបានជួបផ្ទាល់ជាមួយថ្នា...
04/09/2026

ភ្ញៀវទេសចរ និងបងប្អូនអាជីវកលក់ដូរ នៅតំបន់រម្មណីយដ្ឋានទេសចរណ៍ធម្មជាតិភ្នំណាមលៀរ ញញឹមសប្បាយរីករាយ ដោយបានជួបផ្ទាល់ជាមួយថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី

នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោកស្រី អភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត លោកប្រធានមន្ទីរទេសចរណ៍ខេត្ត និងអាជ្ញាធរស្រុកពេជ្រាដា
បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនអាជីវករលក់ដូរ ភ្ញៀវទេសចរ និងពិនិត្យវឌ្ឍនភាព នៅតំបន់រម្មណីយដ្ឋានទេសចរណ៍ធម្មជាតិភ្នំណាមលៀរ ស្ថិតនៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។

ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាអក្ខរកម្មជាតិ ៨កញ្ញា ឆ្នាំ២០២៦ លើ...
04/09/2026

ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាអក្ខរកម្មជាតិ ៨កញ្ញា ឆ្នាំ២០២៦ លើកទី២៦

នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោកស្រី អភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាអក្ខរកម្មជាតិ ៨កញ្ញា ឆ្នាំ២០២៦ លើកទី២៦ប្រធានបទ អក្ខរកម្មលើកកម្ពស់គុណភាពអប់រំប្រកបដោយបរិយាបន្ន ដែលប្រព្រឹត្តទៅនៅសាលប្រជុំរដ្ឋបាលស្រុកពេជ្រាដា ដោយមានការអញ្ជើញចូលរួមពីសំណាក់ អាជ្ញាធរស្រុកពេជ្រាដា កងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ
និងសិស្សានុសិស្សវិទ្យាល័យជ្រោះប៊ូស្រា ។

កិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តនៅព្រឹកថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិត អ៊ុក ភក្ត្រា អភិបាលរង ន...
04/09/2026

កិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត

នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិត អ៊ុក ភក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្ត លោក លន់ សុភាព អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត
ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការរង កងកម្លាំងទាំងបី លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកអភិបាលក្រុង លោកនាយកទីចាត់ការអន្តរវិស័យ និងមន្ត្រីជំនាញពាក់ព័ន្ធ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំអគារ គ អគាររដ្ឋបាលខេត្ត។

Address

Battamban
14073

Opening Hours

Monday 07:00 - 11:30
14:00 - 17:30
Tuesday 07:00 - 11:30
14:00 - 17:30
Wednesday 07:00 - 11:30
14:00 - 17:30
Thursday 07:00 - 11:30
14:00 - 17:30
Friday 07:00 - 11:30
14:00 - 17:30

Telephone

+85512860905

Alerts

Be the first to know and let us send you an email when រដ្ឋបាលខេត្តមណ្ឌលគិរី posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to រដ្ឋបាលខេត្តមណ្ឌលគិរី:

Shortcuts

Share