រដ្ឋបាលខេត្តរតនគិរី-Ratanakiri Administration

  • Home
  • Cambodia
  • Ban Lung
  • រដ្ឋបាលខេត្តរតនគិរី-Ratanakiri Administration

រដ្ឋបាលខេត្តរតនគិរី-Ratanakiri Administration លើកកម្ពស់ទំនាក់ទំនងរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ដើម្បីប្រសិទ្ធភាពការងារ និងការអភិវឌ្ឍ

08/09/2026

🔴ផ្សាយផ្ទាល់ ៖ សន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាព្រឹកថ្ងៃអង្គារ ១១រោច ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦។

អបអរសាទរទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២៦ ក្រោមប្រធានបទ “អក្ខរកម្មលើកកម្ពស់គុណភាពអប់រំប្រកបដោយបរិយាបន្ន " ឆ្នាំ២០២៦នៅខេត...
07/09/2026

អបអរសាទរទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២៦ ក្រោមប្រធានបទ
“អក្ខរកម្មលើកកម្ពស់គុណភាពអប់រំប្រកបដោយបរិយាបន្ន " ឆ្នាំ២០២៦នៅខេត្តរតនគិរី

ទិវាដ៏មានអត្ថន័យនេះ ត្រូវបានក្រសួងអប់រំយុវជន និងកីឡាសម្រេចយកខេត្តរតនគិរី រៀបចំធ្វើឡើងយ៉ាងមហោឡារិក នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីថ្នាក់ដឹកនាំខេត្តអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រតិភូ មកពីបណ្តារាជធានីខេត្តទាំង២៥ និងអង្គការជាតិ អន្តរជាតិ សរុបប្រមាណ១៦០០នាក់ ។

ក្នុងឱកាសនេះឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានសម្តែងនូវមោទនភាពយ៉ាងក្រៃលែង ដោយឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី តាមរយៈគណៈ កម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ និងក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់កិត្តិយសឱ្យខេត្តរតនគិរី រៀបចំធ្វើជាម្ចាស់ ផ្ទះ ក្នុងការប្រារព្ធទិវាអក្ខរកម្មជាតិ ០៨ កញ្ញា ២០២៦ លើកទី២៦ ដែលបានប្រារព្ធធ្វើឡើង ក្រោមប្រធានបទ “អក្ខរកម្មលើក កម្ពស់គុណភាពអប់រំ ប្រកបដោយបរិយាបន្ន " ក្នុងគោលដើម្បីជម្រុញអោយជនជាតិដើមភាគតិច និងជនដែលមានពិការភាព ទទួលបានចំណេះ និងសិទ្ធិស្មើគ្នាដូចប្រជាពលរដ្ឋ ទូទៅ ក្នុងប្រទេសកម្ពុជា។ ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា កម្មវិធីអក្ខរកម្មនៅក្នុងឆ្នាំ២០២៦នៅនខេត្តរតនគិរី មានថ្នាក់អក្ខរកម្ម សរុបចំនួន១០១ថ្នាក់ គ្រូចំនួន១៥២នាក់ ស្រី៨១នាក់ មានសិស្សសរុប ចំនួន១,៦៦៤នាក់ ស្រី១,០០០នាក់ ក្នុងក្រុង ស្រុកចំនួន០៨ ក្នុងនោះ គាំទ្រដោយមន្ទីរ អប់រំយុវជន និងកីឡា សរុបចំនួន៤៧ថ្នាក់ គ្រូចំនួន៤៧នាក់ ស្រី១៩នាក់ មានសិស្សសរុបចំនួន ៩៧៧ នាក់ ស្រី៥៧៩នាក់។ គាំទ្រដោយអង្គការដៃគូ NTFPសរុបចំនួន៥៤ថ្នាក់ គ្រូចំនួន១០៥នាក់ ស្រី៦២នាក់ មានសិស្សសរុបចំនួន៦៨៧នាក់ ស្រី៤២១នាក់។

ឯកឧត្តបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអានសារលិខិតសម្តេចមហាបវរ
ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២៦ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ដោយ សម្តេចធិបតីបានចាត់ទុកការ ប្រារព្ធទិវាដ៏មានអត្ថន័យនេះ គឺជាការបង្ហាញនូវសុច្ឆន្ទៈ និងការប្តេជ្ញាចិត្ត យ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាប្រទេសជាតិ បើទោះបីជា ប្រទេសកម្ពុជាយើងកំពុងប្រឈមនឹងវិបត្តិនៃសង្គ្រាមឈ្លានពានទឹកដីពីសំណាក់ប្រទេសជិតខាង ភាពមិនប្រាកដប្រជា នៃសេដ្ឋកិច្ចសកល បញ្ហាប្រឈមនៃភូមិសាស្ត្រនយោបាយ ការប្រែប្រួលអាកាសធាតុ និងការវិវត្តយ៉ាងលឿននៃ បច្ចេកវិទ្យាឌីជីថល ដែលជះឥទ្ធិពលដល់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចយ៉ាងណាក្តី។

ជាមួយគ្នានឹងការគាំទ្រចំពោះប្រធានបទ «អក្ខរកម្មលើកកម្ពស់គុណភាពអប់រំប្រកបដោយបរិយាបន្ន» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍ សហគមន៍ និងប្រជាពលរដ្ឋគ្រប់រូប សូមយកចិត្តទុកដាក់ខ្ពស់បន្តទៀតលើការងារអក្ខរកម្ម ក៏ដូចជាការងារអប់រំទាំងក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ និងមិនផ្លូវការ ដើម្បីលើកកម្ពស់ប្រព័ន្ធអប់រំកម្ពុជាប្រកបដោយគុណភាព ប្រសិទ្ធភាព សមធម៌ និងបរិយាបន្ន។ និងដាក់ចេញនូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖
ទី១- ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវរៀបចំគោលនយោបាយ ក្របខ័ណ្ឌច្បាប់ ស្តង់ដាឬយន្តការចាំបាច់នានា ដើម្បីពង្រីក វិសាលភាពនៃកម្មវិធីអក្ខរកម្ម សំដៅលើកកម្ពស់វិស័យអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន និងធានាថា ពលរដ្ឋគ្រប់រូបទទួលបានឱកាសសិក្សាពេញមួយជីវិត ស្របទៅនឹងបរិការណ៍ថ្មីនៃគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព។
ទី២- ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបង្កើតកម្មវិធីអប់រំ កម្មវិធីសិក្សាពេញមួយជីវិត ទាំងផ្នែកអក្ខរកម្ម ទាំងវិជ្ជាជីវៈផ្នែក ឌីជីថល បច្ចេកវិទ្យាព័ត៌មាន ជាពិសេសកម្មវិធីអប់រំពហុភាសាសម្រាប់បងប្អូនជនជាតិដើមភាគតិចឱ្យកាន់តែ សម្បូរបែបដល់ប្រជាជនគ្រប់រូប គ្រប់វ័យ ដោយមិនរើសអើងជាតិសាសន៍ ភាសា និងវប្បធម៌ ក្នុងគោលបំណង ជួយពួកគាត់ឱ្យមានចំណេះដឹង មានជំនាញវិជ្ជាជីវៈ និងមានសមត្ថភាពគ្រប់គ្រាន់ ទាំងជំនាញទន់និងជំនាញរឹង ដើម្បីជាប្រយោជន៍នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ប្រកបដោយគុណភាព ប្រសិទ្ធភាព ភាពធន់ និងបរិយាបន្ន។
ទី៣- អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមយុទ្ធនាការប្រមូលសិស្សចូលរៀនឱ្យបានផុលផុស ចូលរួម អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ មជ្ឈមណ្ឌលសិក្សា មជ្ឈមណ្ឌលសិក្សាសហគមន៍ មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត មជ្ឈមណ្ឌលយុវជន និងគ្រប់គ្រងទិន្នន័យជនស្ថិតក្នុងសេចក្តីត្រូវការពិសេស ដែលស្ថិតក្នុងដែនសមត្ថកិច្ច របស់ខ្លួនឱ្យបានល្អនិងគ្រប់ជ្រុងជ្រោយ ព្រមទាំងជំរុញនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលបាត់បង់ឱកាស រៀនសូត្រ ឬបោះបង់ការសិក្សា ឱ្យទទួលបានឱកាសរៀនសូត្រសាជាថ្មី ជាពិសេសត្រូវខិតខំបង្កលក្ខណៈ ងាយស្រួលដល់ជនមានពិការភាព ឬជនស្ថិតក្នុងសេចក្តីត្រូវការពិសេស ឱ្យទទួលបានការសិក្សារៀនសូត្រ ប្រកបដោយសមធម៌ និងបរិយាបន្ន។
ទី៤- ប្រធានរោងចក្រ សហគ្រាស សិប្បកម្ម ក្រុមហ៊ុនឯកជន ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ សូមបន្តជំរុញ ការបើកថ្នាក់អក្ខរកម្ម ដោយភ្ជាប់ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យា និងការបណ្តុះបណ្តាលមុខជំនាញវិជ្ជាជីវៈ ផ្សេងៗ ដល់បងប្អូនកម្មករ កម្មការិនី បុគ្គលិក និងជនជាប់ឃុំជាដើម ដើម្បីជាប្រយោជន៍ដល់ពួកគាត់ក្នុងការ បង្កើនផលិតភាពនិងប្រសិទ្ធភាពការងារ ការពង្រឹងសុខុមាលភាពគ្រួសារ និងសុខដុមនីយកម្មក្នុងសហគមន៍។
ទី៥- ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ទាំងស្ថាប័នរដ្ឋ និងឯកជន ត្រូវបង្កើតនិងផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធី អក្ខរកម្ម ដើម្បីឱ្យប្រជាពលរដ្ឋយើងមានការយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃអក្ខរកម្ម ជាពិសេស អក្ខរកម្មឌីជីថល អក្ខរកម្មហិរញ្ញវត្ថុ អក្ខរកម្មព័ត៌មានវិទ្យា ចេះស្វែងរកព័ត៌មានត្រឹមត្រូវលើអ៊ីនធឺណិត ចេះ ប្រើប្រាស់ គ្រប់គ្រង និងចែករំលែកព័ត៌មានតាមអនឡាញ យល់ដឹងអំពីសុវត្ថិភាពនៃបច្ចេកវិទ្យា និងចែករំលែក ព័ត៌មានប្រកបដោយក្រមសីលធម៌ និងសុក្រឹតភាព។
ទី៦- ក្រសួង ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍ អង្គការជាតិ-អន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ សូមចូលរួមទាំងអស់គ្នា ដើម្បីកៀរគរប្រមូលផ្តុំធនធាន និងចែករំលែកបទពិសោធ ក្នុងការពង្រឹងនិងពង្រីក កម្មវិធីអក្ខរកម្ម ដើម្បីលើកកម្ពស់គុណភាពអប់រំប្រកបដោយបរិយាបន្ន ក្នុងយុគសម័យឌីជីថល និងបច្ចេកវិទ្យា ព័ត៌មាន ឱ្យដំណើរការប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព តាមរយៈភាពជាដៃគូប្រកបដោយប្រសិទ្ធភាព។

សូមបញ្ជាក់ថា នៅក្នុងពិធីនេះ ក៏មានការស្មូត្រកំណាព្យ ដោយយុវសិស្ស សេវ សៀក ជាសិស្សជនជាតិដើមភាគតិចចារ៉ាយ ថ្នាក់ទី៨ នៃអនុវិទ្យាល័យបរកែវ ស្រុកបរកែវ ខេត្តរតនគិរី ដែលជាបេក្ខជនជ័យលាភីលេខ១ ថ្នាក់ជាតិ និង ចំណាប់អារម្មណ៍របស់លោក Flavio Bonetti ប្រធានអង្គការ UNESCO ប្រចាំប្រទេសកម្ពុជា ព្រមទាំងការសម្តែង របាំគោះគង ដោយជនជាតិដើមភាគតិច និងការអញ្ជើញទស្សនា ការតាំងពិពណ៌និងផលិតផល ក្នុងស្រុកដើម្បីលើកទឹកចិត្តដល់ ប្រជាកសិករក្នុងខេត្តរតនគិរីផងដែរ៕

07/09/2026

🔴ផ្សាយផ្ទាល់ ៖ សន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នារសៀលថ្ងៃចន្ទ ១០រោច ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦។

07/09/2026

🔴ផ្សាយផ្ទាល់ ៖ សន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាថ្ងៃចន្ទ ១០រោច ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹង ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តម ញ៉ែម សំអឿនអភិបាលខេត្តរតនគិរី  បាននាំយកថវិកាចំនួន៤០លានរៀល ជាការឧបត្ថម្ភដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ...
06/09/2026

ឯកឧត្តម ញ៉ែម សំអឿនអភិបាលខេត្តរតនគិរី បាននាំយកថវិកាចំនួន៤០
លានរៀល ជាការឧបត្ថម្ភដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនគ្រួសារសពវីរកងទ័ព នាយឯក តុន រកា ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីតាមបណ្តោយព្រំដែនដែលមានទីលំនៅដ្ឋាន នៅស្រុកតាវែង ខេត្តរតនគិរី។ ពិធីប្រគល់ ថវិកាខាងលើ
បានធ្វើឡើងនៅ សាលប្រជុំVIP សាលាខេត្ត ព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ
២០២៦។

ក្នុងឱកាសនេះ ឯកឧត្តម អភិបាលខេត្ត បាននាំមកនូវបណ្តាំផ្ញើសាកសួរ
សុខទុក្ខ និងក្តីចូលរួមសោកស្តាយអាឡោះអាល័យជាពន់ពេកពីសំណាក់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចំពោះ ការបាត់បង់វីរកងទ័ព នៃកងយោធពលខេមរភូមិន្ទ ដែលមានទឹកចិត្តដ៏អង់អាចក្លាហាន មានឆន្ទៈមោះមុតបម្រើជាតិ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ជាពិសេស ការពារសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជន។ ក្នុងសមានទុក្ខដ៏សែនក្ដុកក្ដួលបំផុតនេះ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ព សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ នេះបានដឹកកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំប្រារព្...
03/09/2026

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹក ថ្ងៃទី០៣ ខែ
កញ្ញា ឆ្នាំ២០២៦ នេះបានដឹកកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំប្រារព្ធពិធីអបអរសាទរទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះត្រូវបាន
រៀបចំធ្វើឡើងនៅសាលប្រជុំអគារBសាលាខេត្ត ដោយមានការចូលរួម
ពីអភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំ
វិញខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

សេចក្តីជូនដំណឹងស្តីពី​ កាលវិភាគ​ នៃការប្រជុំបេីកសំណេីដេញថ្លៃគម្រោងមូលនិធិឃុំ​ សង្កាត់​ ឆ្នាំ២០២៦
03/09/2026

សេចក្តីជូនដំណឹងស្តីពី​ កាលវិភាគ​ នៃការប្រជុំបេីកសំណេីដេញថ្លៃគម្រោងមូលនិធិឃុំ​ សង្កាត់​ ឆ្នាំ២០២៦

រដ្ឋបាលខេត្តរតនគិរី បើកកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខេត្តកិច្ចប្រជុំបានរៀបចំធ្វើឡើងនៅ សាលប្រជុំអគារA សាលាខេ...
02/09/2026

រដ្ឋបាលខេត្តរតនគិរី បើកកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សា
ខេត្ត

កិច្ចប្រជុំបានរៀបចំធ្វើឡើងនៅ សាលប្រជុំអគារA សាលាខេត្ត ព្រឹកថ្ងៃ
ទី២ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ណាប់ ប៊ុនហេង
ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត។

របៀបវារ:នៃកិច្ចប្រជុំគឺ÷
-និត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៧របស់ ក្រុមប្រឹក្សាខេត្តរតនគិរី។
-ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា និងលើកទិសដៅ ការងារប្រចាំខែកញ្ញា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តរតនគិរី។

លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ១០ សីហា ២០២៦ ខេត្តរតនគិរី បេក្ខជនប្រឡងជាប់១,៧៣២នាក់ ស្មើនឹង៨៨,៤៦% ឯកឧត...
02/09/2026

លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ១០ សីហា ២០២៦ ខេត្តរតនគិរី បេក្ខជនប្រឡងជាប់១,៧៣២នាក់ ស្មើ
នឹង៨៨,៤៦% ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ជំរុញលើកទឹកចិត្តឲ្យសិស្សដែលប្រឡងជាប់ ត្រូវតែបន្តការសិក្សា ហើយ
ប្អូនៗដែលប្រឡងមិនជាប់អាចចាប់យកជំនាញវិជ្ជាជីវ:មួយច្បាស់
លាស់ តាមរយ: TVET

ថ្លែងនៅក្នុងឱកាសអញ្ជើញបើកស្រោមលទ្ធផលប្រឡងមធ្យម សិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ នៅវិទ្យាល័យ សម្តេច
ឪ-សម្តេចម៉ែ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តម ញ៉ែម
សំអឿន អភិបាលខេត្តរតនគិរី បានលើកឡើងថា លទ្ធផលសម្រេចបានសម្រាប់វិស័យអប់រំក្នុងខេត្តរតនគិរី គឺ ស្តែងចេញពីលោក លោកស្រី អង្គភាពពាក់ព័ន្ធអាជ្ញាធរគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូមាតាបិតា
ឬអ្នកអាណាព្យាបាល សិស្សានុសិស្ស ដែលបានសហការជួយបង្ក
លក្ខណៈឱ្យកូនចៅមករៀន បានទៀងទាត់ និងធ្វើការតាមដានការ
សិក្សារបស់ពួកគេជាប្រចាំដោយសហការយ៉ាងល្អ ជាមួយសាលារៀន
ឈរលើគោលការណ៍ សាលារៀន ជារបស់សហគមន៍ ដើម្បីបុព្វ
ហេតុនៃការកសាង និងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណ
ភាព ស្រប តាមចតុស្ដម្ភទាំងបួនរួមមាន វិជ្ជាសម្បទា បំណិនសម្បទា
ចរិយាសម្បទា កាយសម្បទា និងមានមនសិការស្នេហាជាតិ និងមនុស្សជាតិ ចេះរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា គឺឱ្យកូន
ចៅយើងក្លាយជាកូនល្អ សិស្សល្អ និងមិត្តល្អ ក្នុងសង្គមជាតិកម្ពុជាពោពេញដោយសុជីវធម៌ សីលធម៌ថ្លៃថ្នូរ និងមានធនធានមនុស្សពិតប្រាកដសម្រាប់កសាង អភិវឌ្ឍន៍ ប្រទេសជាតិ។

ឯកឧត្តមអភិបាល បានកោតសសើរមន្ទីរអប់រំ យុវជន និងកីឡាខេត្ត គណៈគ្រប់គ្រងសាលាលោកគ្រូអ្នកគ្រូ នៃវិទ្យាល័យទាំងអស់ក្នុងខេត្ត ដែលបានខិតខំយកចិត្តទុកដាក់ក្នុង ការផ្ទេរចំណេះដឹងដល់ សិស្សានុសិស្សរបស់ខ្លួនប្រកបដោយគុណភាព និងសូមផ្តាំផ្ញើដល់ក្មួយៗជាសិស្សទាំងអស់ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុយិភូមិត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្របន្តទៀត ដើម្បីអនាគត របស់ខ្លួន និងប្រទេសជាតិ។ដោយឡែកក្មួយៗ ដែលប្រឡងមិនជាប់ខិតខំរៀនបន្ត រឺអាចចាប់យកជំនាញវិជ្ជាជីវ:មួយច្បាស់លាស់ តាមរយ:TVET ដើម្បី មានឱកាសចូលបម្រើការងារ ជួយដល់គ្រួសារ និងសង្គមជាតិ។

សូមបញ្ជាក់ថា÷ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
សម័យប្រឡង១០ សីហា ២០២៦ ខេត្តរតនគិរី បេក្ខជនប្រឡងជាប់សរុប១,៧៣២នាក់ ក្នុងចំនួនបេក្ខជនចូលរួមប្រឡង១,៩៥៨នាក់ ស្មើនឹង៨៨,៤៦% ស្រ្រី៩៨០នាក់ស្មើ៩០,៨២%ក្នុងនោះនិទ្ទេស A
១៦នាក់ ស្រី៦នាក់.B៨៧នាក់ស្រី៥៥នាក់.C ៣២៤នាក់ ស្រី២០១
នាក់ D ៦៥៩នាក់ ស្រី៣៨៥មាក់ និងនិទ្ទេសE ៦៤៦នាក់ ស្រី ៣៣៣នាក់៕

ឯកឧត្តម គីម វីរៈ អញ្ជើញចុះពិនិត្យទីតាំងដែលងាយរងគ្រោះសារទឹកជំនន់​ នៅភូមិស្រែពកធំ​ ភូមិស្រែពកតូច​ ឃុំសិរីមង្គល​ ស្រុកកូនមុ...
29/08/2026

ឯកឧត្តម គីម វីរៈ អញ្ជើញចុះពិនិត្យទីតាំងដែលងាយរងគ្រោះសារទឹកជំនន់​ នៅភូមិស្រែពកធំ​ ភូមិស្រែពកតូច​ ឃុំសិរីមង្គល​ ស្រុកកូនមុំខេត្តរតនគិរី

នាថ្ងៃទី២៩ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្ហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី​ អនុប្រធានទី១ គ.ជ.គ.ម. បានអញ្ជើញចុះពិនិត្យស្ថានភាពទីតាំងដែលងាយរងគ្រោះដោយសារទឹកជំនន់នៅ​ភូមិស្រែកពកធំ​ ភូមិស្រែពកតូច​ ឃុំសិរីមង្គល​ ស្រុកកូនមុំ​ ដោយមានការអញ្ជេីញចូលរួមពី ឯកឧត្តម ខ័ណ្ឌ​ ចំណាន​ អភិបាលរងខេត្តរតនគិរីនិង​ មន្ទីរអ្គភាពពាក់ព័ន្ធ​ រដ្ឋបាលស្រុកកូនមុំ​ អាជ្ញាធរ​ ភូមិឃុំ​ និងមន្រ្តី​ជំនាញ។

Address

Ban Lung

Alerts

Be the first to know and let us send you an email when រដ្ឋបាលខេត្តរតនគិរី-Ratanakiri Administration posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share