រដ្ឋបាលស្រុកស្រីសន្ធរ

រដ្ឋបាលស្រុកស្រីសន្ធរ Administration services for our people and sharing education, helping our society
(1)

✍️សន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥នាថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសក...
07/09/2026

✍️សន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥

នាថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ បានដឹកនាំលោក លោកស្រីអភិបាលរង នាយករដ្ឋបាល ប្រធានការិយាល័យនៃរដ្ឋបាលស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀន និងលោកនាយប៉ុស្តិ៍
ទាំងអស់ ចូលរួមសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាង ដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធ Zoom ដែលមានរយៈពេលពីរថ្ងៃ(ចាប់ពីថ្ងៃទី៧ -ទី៨ ខែកញ្ញា ឆ្នាំ២០២៦) នៅសាលប្រជុំសាលាស្រុកស្រីសន្ធរ។

នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ឯកឧត្តម ឃន ប្រុស ...
03/09/2026

នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦

ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារស្រុកស្រីសន្ធរ និងឃុំស្វាយពោធិ៍ ព្រមទាំងមន្រ្តីកសិកម្មឃុំ ចុះពិនិត្យស្ថានភាពស្រូវវស្សា ដែលត្រូវភ្លៀងធ្លាក់ចំកាលពីល្ងាចមិញ និងជួបសំណេះសំណាលជាមួយមន្រ្តីកសិកម្មឃុំ និងអាជ្ញាធរមូលដ្ឋាន ដើម្បីសហការល្អ និងវិធានការឆ្លើយតបទាន់ពេលវេលា សម្រាប់ជួយបងប្អូនប្រជាពលរដ្ឋ។

02/09/2026

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ចំនួន ៤.៦៥០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៦-២០២៧ ដោយឆ្លងកាត់ការប្រឡង និងមិនឆ្លងកាត់ការប្រឡង។

កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ

ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://t.me/+G-40RQY7ZZ5kMWVl

#អមត

02/09/2026
នារសៀលថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ឯកឧត្តម សា ស៊ីថា អភិបាលរង...
02/09/2026

នារសៀលថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦

ឯកឧត្តម សា ស៊ីថា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារជំនាញថ្នាក់ខេត្ត និងស្រុកស្រីសន្ធរ ឃុំឬស្សីស្រុក អញ្ជើញចូលរួមក្នុងវេទិកាសាធារណៈជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំឬស្សីស្រុក ដែលបានកំពុងអាស្រ័យផល និងរស់នៅលើដីចំណីអូរ ព្រែក និងទន្លេខ្ពប (ដីសាធារណៈ) ស្ថិតនៅក្នុងឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យ ហេង សំរិន ឬស្សីស្រុក។

សេចក្តីបំភ្លឺព័ត៌មាន៖ ស្តីពីការចុះផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះមេគង្គខ្មែរ
02/09/2026

សេចក្តីបំភ្លឺព័ត៌មាន៖ ស្តីពីការចុះផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះមេគង្គខ្មែរ

02/09/2026

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ចំនួន ៤.៦៥០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៦-២០២៧ ដោយឆ្លងកាត់ការប្រឡង និងមិនឆ្លងកាត់ការប្រឡង។

កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ

ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://t.me/+G-40RQY7ZZ5kMWVl

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

នាព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦លោក វៃ គឹមសែ អភិបាលរង...
01/09/2026

នាព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦

លោក វៃ គឹមសែ អភិបាលរង តំណាងលោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយដើម្បីស្រង់ទិន្នន័យសំណង់ដែលកំពុងសាងសង់នៅមូលដ្ឋានក្នុងខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក គុំ ម៉េងហាច នាយករងទីចាត់ការអន្តរវិស័យនៃសាលាខេត្តកំពង់ចាម និងលោកនាយករដ្ឋបាលស្តីទី លោកប្រធានការិ.ភូមិបាល លោកមេឃុំ ស្មៀន នាយបុស្តិទាំង១៤ ដែលប្រព្រឹត្តទៅនៅសាលប្រជុំរដ្ឋបាលស្រុកស្រីសន្ធរ។

 #សូមគោរពថ្លែងអំណរគុណ  #ព្រះអនុគណស្រុក_និងព្រះគ្រូចៅអធិការវត្តនៃស្រុកស្រីសន្ធរ នារសៀលថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ...
31/08/2026

#សូមគោរពថ្លែងអំណរគុណ
#ព្រះអនុគណស្រុក_និងព្រះគ្រូចៅអធិការវត្តនៃស្រុកស្រីសន្ធរ

នារសៀលថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោក ទុំ ដាំ ប្រធានក្រុមប្រឹក្សា និងលោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្រីសន្ធរ បានអញ្ជើញជាកិត្តិយស និងទទួលស្វាគមន៍យ៉ាងកក់ក្ដៅប្រកបដោយសេចក្តីគោរពជាទីសក្ការៈ ចំពោះវត្តមាន ព្រះវិសុទ្ធមុនី រស់ លីមខូយ ព្រះគ្រូសិរីវិជ្ជា ព្រះអនុគណស្រុកស្រីសន្ធរនិងព្រះគ្រូចៅអធិការវត្តនៃស្រុកស្រីសន្ធរ បានឧបត្ថម្ភសម្ភារៈ គ្រឿងឧបភោគ បរិភោគ និងថវិកា សម្រាប់ចូលរួមចំណែកជាមួយអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្រីសន្ធរ ដើម្បីជាប្រយោជន៍អំណោយបន្តជូនដល់ គ្រួសារងាយរងគ្រោះ គ្រួសារទីទ័លក្រ គ្រួសារជួបការលំបាក នៅតាមបណ្ដាមូលដ្ឋានឃុំ ក្នុងស្រុកស្រីសន្ធរ ។

កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកស្រីសន្ធរ លើកទី២៧  អាណត្តិទី៤ ឆ្នាំទី២------------•••-------------នាព្រឹកថ្ងៃចន្ទ...
31/08/2026

កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកស្រីសន្ធរ លើកទី២៧ អាណត្តិទី៤ ឆ្នាំទី២
------------•••-------------
នាព្រឹកថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោក ទុំ ដាំ ប្រធានក្រុមប្រឹក្សាស្រុកស្រីសន្ធរ និងលោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាស្រុកស្រីសន្ធរ អាណត្តិទី៤ លើកទី២៧ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រីសន្ធរ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក នាយកស្តីទី និងនាយករងរដ្ឋបាលស្រុក មេបញ្ជាការកងកម្លាំងទាំង២ លោកមេឃុំទាំង១៤ ប្រធានការិយាល័យចំណុះរដ្ឋបាលស្រុកទាំង១៣ ព្រមទាំងអង្គភាពពាក់ព័ន្ធជាច្រើនផងដែរ។

កិច្ចប្រជុំបានផ្តោតលើការពិនិត្យ ពិភាក្សា និងវាយតម្លៃលទ្ធផលការងារកន្លងមក ព្រមទាំងលើកទិសដៅការងារបន្ត សំដៅពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល និងបញ្ហាផ្សេងៗ។
#រដ្ឋបាលស្រុកស្រីសន្ធរ #ស្រុកស្រីសន្ធរ #ខេត្តកំពង់ចាម #ប៊ិនឡាដា
🌐| https://t.me/sreysanthorinfo
🌐| https://www.facebook.com/share/1B8XsxNi6h/?

Address

Angkor Ban

Website

Alerts

Be the first to know and let us send you an email when រដ្ឋបាលស្រុកស្រីសន្ធរ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share