គណៈកម្មាធិការជាតិគ្រប់គ្រង និង អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា

គណៈកម្មាធិការជាតិគ្រប់គ្រង និង អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា National Committee for Cambodia Coastal Management and Development

30/05/2026
ឯកឧត្តមឧប​នាយក​រដ្ឋមន្ត្រី​ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​ និងជាប្រធានគណៈកម្មាធិការ...
30/05/2026

ឯកឧត្តមឧប​នាយក​រដ្ឋមន្ត្រី​ សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និងសំណង់​ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា(គ.អ.ឆ.ក.)បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព គម្រោងសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងវឌ្ឍនភាពការសាងសង់ ឆ្នេរតេជោសន្តិភាព ស្ថិតនៅភូមិថ្មី​ សង្កាត់​ព្រៃ​ធំ​ ក្រុងកែប​ ខេត្តកែប។

៣០​ ឧសភា​ ២០២៦

#គណៈកម្មាធិការជាតិគ្រប់គ្រង_និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា

ឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការក្រសួងដ.ន.ស. និងជាអគ្គលេខាធិការគ.អ.ឆ.ក. បានដឹកនាំកិច្ចប្រជុំពិនិត្យនិងផ្ដល់មតិលើគម្...
30/05/2026

ឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការក្រសួងដ.ន.ស. និងជាអគ្គលេខាធិការគ.អ.ឆ.ក. បានដឹកនាំកិច្ចប្រជុំពិនិត្យនិងផ្ដល់មតិលើគម្រោងប្លង់អភិវឌ្ឍកំពង់ផែនេសាទសហគមន៍ ១)-ផ្សារក្តាម និង២)-ព្រែកតានេន ស្ថិតនៅក្នុងខេត្តកែប
ដោយមានការចូលរួម​ ឯឧ.វ៉ាន់​ មុនីនាថ អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ ឯឧ.ហ៊ុន​ កុសល,​ឯឧ.ហុឺ​ ចិន្តា,​ ឯឧ.ឱង​ សុធារិទ្ធអគ្គលេខាធិការ​រងគ.អ.ឆ.ក.​ និង​ ឯកឧត្តម ខូវ គួង អគ្គនាយករងនៃអគ្គនាយកដ្ឋានជលផល, ឯកឧត្តម ហួរ មិថុនា អភិបាលរងនៃគណៈអភិបាលខេត្តកែប និងសហការី, ឯឧ.តាក់​ ​ស៊ុនហួតតំណាងអគ្គនាយដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ កំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន, មន្ត្រីបច្ចេកទេសនៃអគ្គនាយដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ កំពង់ផែ, មន្រ្តីបច្ចេកទេសនៃអគ្គនាយកដ្ឋានជលផល, ប្រធានផ្នែក អនុប្រធានផ្នែក មន្ត្រី និងមន្រ្តីជាប់កិច្ចសន្យានៃអគ្គលេខាធិការដ្ឋានគ.អ.ឆ.ក.។
-អង្គ​ប្រជុំបានអបអរសាទរចំពោះវឌ្ឍនភាពលទ្ធផលសិក្សាគម្រោងទាំងពីរ​ :
១)-គាំទ្រនិង​ឯកភាពទីតាំងកំពង់ផែទាំងពីរនៅខេត្តដោយបានផ្ទៀតផ្ទាត់ច្បាស់លាស់
២)-អង្គប្រជុំបានគាំទ្រនិងផ្ដល់មតិយ៉ាងយកចិត្តទុកដាក់អំពីលក្ខណៈបច្ចេកទេស​វិស្វកម្ម,​ស្ថាបត្យកម្ម,​ បរិស្ថាននិងក្របខណ្ឌច្បាប់ចំពោះកំពង់ផែសហគមន៍នេសាទ​ផ្សារក្តាមនិង​ព្រែកតានេន​ខេត្តកែប។
៣)-ក្រុមការងារអគ្គនាយកដ្ឋានជលផល និងតំណាងនៃអគ្គនាយដ្ឋាន ដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ កំពង់ផែ នឹងបន្តពិភាក្សាតាមរយ:ក្រុម Telegram​ អំពីលក្ខណ:វិស្វកម្មសមុទ្រ។
៤)- អគ្គនាយកដ្ឋានជលផលនឹងរៀបចំរបាយការណ៍ EIA ជូនក្រសួងបរិស្ថាននៅពេលឆាប់ៗ។
៥)- តំណាងនៃអគ្គនាយដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ កំពង់ផែ នឹងជួយសម្របសម្រួលការងាររៀបចំលិខិតអនុញ្ញាតសាងសង់ផែសហគមន៍នេសាទទាំង២​ តាមនីតិវិធី។

២៩ ឧសភា ២០២៦

#គណៈកម្មាធិការជាតិគ្រប់គ្រង_និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា

28/05/2026
ឯកឧត្តមបណ្ឌិត​ ប៉ែន​ សុផល​ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម​ និងសំណង់​ និងជាអគ្គលេខាធិកាគណៈកម្មាធិការជាតិគ្រប់គ...
27/05/2026

ឯកឧត្តមបណ្ឌិត​ ប៉ែន​ សុផល​ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម​ និងសំណង់​ និងជាអគ្គលេខាធិកាគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា​ (គ.អ.ឆ.ក.) បានដឹកនាំកិច្ចប្រជុំជីវភាពប្រចាំខែរបស់អគ្គលេខាធិការដ្ឋាន​ គ.អ.ឆ.ក.។

២៧​ ឧសភា​ ២០២៦

#គណៈកម្មាធិការជាតិគ្រប់គ្រង_និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា

ឯកឧត្តមបណ្ឌិត​ ប៉ែន​ សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម​ និងសំណង់​ និងជាអគ្គេខាធិក​ា​ គ.អ.ឆ.ក.បានដឹកនាំបេីកវ...
26/05/2026

ឯកឧត្តមបណ្ឌិត​ ប៉ែន​ សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម​ និងសំណង់​ និងជាអគ្គេខាធិក​ា​ គ.អ.ឆ.ក.បានដឹកនាំបេីកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model ​សម្រាប់ជំហានទី២ មានរយ:ពេលពីរថ្ងៃពេញ​ (​ថ្ងៃទី២៥​ និងទី២៦ ​ខែ​ឧសភា​ ឆ្នាំ២០២៦) ​ដែលបង្រៀនដោយគ្រូបង្គោលជំនាញ​ 3D Mapping ចំនួន០៤រូប​ មកពីក្រុមហ៊ុន PASCO ប្រទេសជប៉ុន។

-ចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះមានឯកឧត្តម ឱង សុទ្ធារិទ្ធិ អគ្គលេខាធិការរងគ.អ.ឆ.ក., លោក ជិន ឆរម្យ អនុប្រធាននាយកដ្ឋានភូមិសាស្រ្តនិង​ជាប្រធានគ្របគ្រងវគ្គ,មន្រ្តីបច្ចេកទេសជាគ្រូបង្គោលនៃអគ្គលេខាធិការដ្ឋាននៃគណ:កម្មាធិការជាតិគ្រប់គ្រងនិង​អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា(គ.អ.ឆ.ក), អគ្គនាយកដ្ឋានរៀបចំដែនដីនិងនគរូបនីយកម្ម,​អគ្គនាយកដ្ឋានលំនៅឋាន,​ អគ្គនាយកដ្ឋានសុរិយោដីនិងភូមិសាស្រ្ត, ​ និងអគ្គនាយកដ្ឋានសំណង់​ សរុបចំនួន៣០នាក់។

២៥​ ឧសភា​ ២០២៦

មនុស្សច្រើនកុះករ បានចូលរួមកម្មវិធី “រត់ដើម្បីក្តីស្រលាញ់ រត់ដើម្បីទេសចរណ៍” នៅខេត្តកែប នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ក...
24/05/2026

មនុស្សច្រើនកុះករ បានចូលរួមកម្មវិធី “រត់ដើម្បីក្តីស្រលាញ់ រត់ដើម្បីទេសចរណ៍” នៅខេត្តកែប នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ក្រោមវត្តមាន ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប រួមជាមួយមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋជាច្រើននៅទូទាំងខេត្ត។

ព្រឹត្តិការណ៍នេះ មានគោលបំណងរួមគ្នាលើកកម្ពស់សុខភាព ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងបង្ហាញពីសម្រស់ធម្មជាតិដ៏ស្រស់ស្អាតរបស់ខេត្តកែប ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕

ប្រភព: មន្ទីរពត៌មានខេត្តកែប

24/05/2026

ទំនប់ភ្នំដំរី ស្រុកកំពង់ត្រាច ខេត្តកំពត 🌿

#គណៈកម្មាធិការជាតិគ្រប់គ្រង_និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
#ក្រុមការងារចុះមូលដ្ឋានតំបន់ឆ្នេរ

🎥 Mat Ousman

ថ្ងៃឧបោសថសីល🙏៨កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០សុខព្រោះហេតុ ៩ យ៉ាង ៖១. សុខ ព្រោះមិនបៀតបៀនអ្នកដទៃ២. សុខ ព្រោះស...
24/05/2026

ថ្ងៃឧបោសថសីល🙏
៨កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០

សុខព្រោះហេតុ ៩ យ៉ាង ៖
១. សុខ ព្រោះមិនបៀតបៀនអ្នកដទៃ
២. សុខ ព្រោះសន្សំសេចក្តីល្អ
៣. សុខ ព្រោះការព្រមព្រៀង
៤. សុខ ព្រោះមានបញ្ញាយល់ដឹងការពិត
៥. សុខ ព្រោះមិនក្រោធខឹង
៦. សុខ ព្រោះការមិនប្រកាន់
៧. សុខ ព្រោះការឱ្យអភ័យ
៨. សុខ ព្រោះការមិនយកទុក្ខមកដាក់ខ្លួន
៩. សុខ ព្រោះការបានឈ្នះខ្លួនឯង

Address

ដីឡូត៌លេខ ២០០៥ ផ្លូវលេខ៣០៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
រាជធានីភ្នំពេញ

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when គណៈកម្មាធិការជាតិគ្រប់គ្រង និង អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to គណៈកម្មាធិការជាតិគ្រប់គ្រង និង អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា:

Share