ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

  • Home
  • Cambodia
  • ភ្នំពេញ
  • ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នេះជាផេកផ្លូវការរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
(1)

07/09/2026
ភាគីខាងបង្ក និងភាគីរងគ្រោះបានជួបដោះស្រាយនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលមានការចុះអនុវត្តដីក...
07/09/2026

ភាគីខាងបង្ក និងភាគីរងគ្រោះបានជួបដោះស្រាយនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលមានការចុះអនុវត្តដីកាបញ្ជាឲ្យចូលខ្លួន របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សូមបញ្ជាក់ជូនសាធារណជនឲ្យបានជ្រាបថា: ករណីកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តដីកាបញ្ជាឲ្យចូលខ្លួន របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញចំពោះ បុរសម្នាក់ឈ្មោះ ស្រស់ ថាវ័ន្ត នៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ កាលល្ងាចពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ពាក់ព័ន្ធបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យអ្នកដទៃរងរបួស និងបើកគេចមិនទទួលខុសត្រូវនៅកន្លែងកើតហេតុ។

ខណៈសមត្ថកិច្ចចុះអនុវត្តតាមដីកានោះ ក៏មានការតវ៉ារារាំងពីសំណាក់គ្រួសារ ហើយធ្វើការផ្សព្វផ្សាយតាមបណ្តាញសង្គមចោទមកលើសមត្ថកិច្ច ថាចាប់ឃាត់ខ្លួនបុរសនេះ គ្មានដីការបស់តុលាការ។ បន្ទាប់មកសមត្ថកិច្ចក៏បានអនុញ្ញាតឲ្យបុរសខាងលើទៅផ្ទះវិញ ដោយមានការធានាពីមេធាវី និងក្រុមគ្រួសារដើម្បីចូលមកដោះស្រាយនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ចំពោះករណីនេះ នារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ភាគីបង្ក និងភាគីរងគ្រោះ បានមកជួបដោះស្រាយគ្នានៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាមួយគ្នានេះ ភាគីទាំងពីរក៏មានការជជែកពិភាក្សាគ្នាលើស្មារតីយោគយល់ និងអធ្យាស្រ័យគ្នាទៅវិញទៅមក ក្នុងនោះក៏មានការសម្របសម្រួលពីមន្រ្តីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដែលមានលោកស្នងការរងផែនការងារនគរបាលចរាចរណ៍ ក៏បានចូលរួមផងដែរ។

ភាគីទាំងពីរក៏បានសំណូមពរ ស្នើសុំសមត្ថកិច្ចសម្របសម្រួលបញ្ចប់បញ្ហា ដោយភាគីខាងជនរងគ្រោះសុំដកពាក្យបណ្តឹងវិញ ដោយឈប់ប្តឹងភាគីបង្កជាមួយនឹងការយល់ព្រម ជួយដោះស្រាយសំណងថ្លៃព្យាបាលរបួសទៅឲ្យជនរងគ្រោះ ដោយស្ម័គ្រចិត្តនិងមានការឯកភាពគ្នា។

បន្ទាប់មកសមត្ថកិច្ចក៏បានធ្វើកំណត់ហេតុព្រមព្រៀងបញ្ចប់បញ្ហាប្តឹងផ្តល់គ្នា និងស្នើសុំគោលការណ៍ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងបានអនុញ្ញាតឲ្យភាគីទាំងពីរ ត្រឡប់ទៅផ្ទះវិញ។

សូមបញ្ជាក់ថា: មានបញ្ហាគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅលើផ្លូវលេខ២៨៥ កែងផ្លូវលេខ៥២៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក បង្កឡើងដោយរថយន្ត ទៅលើម៉ូតូ បណ្តាលឲ្យអ្នកបើកបរម៉ូតូ បាក់ដៃខាងឆ្វេង ។ បន្ទាប់មកអ្នកបើករថយន្តបានបើកគេចចេញកន្លែងកើតហេតុ៕

សេចក្តីបំភ្លឺករណីផ្សព្វផ្សាយតាមបណ្តាញសង្គមចោទប្រកាន់មកលើសមត្ថកិច្ចចុះចាប់ឃាត់ខ្លួនបុរសម្នាក់ដោយអនុវត្តគ្មានដីការបស់តុលាក...
07/09/2026

សេចក្តីបំភ្លឺករណីផ្សព្វផ្សាយតាមបណ្តាញសង្គមចោទប្រកាន់មកលើសមត្ថកិច្ចចុះចាប់ឃាត់ខ្លួនបុរសម្នាក់ដោយអនុវត្តគ្មានដីការបស់តុលាការ

ចំពោះករណីនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស សូមជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់ឲ្យបានជ្រាបថាៈ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១៧:៣០នាទី កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តដីកាបញ្ជាឲ្យចូលខ្លួនលេខ៣៨៣អ.យ.ប របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនឈ្មោះ ស្រស់ ថាវ័ន្ត ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ នៅមុខហាងកាត់សក់មួយកន្លែង ស្ថិតនៅផ្ទះលេខ២ ផ្លូវ៣៤២ សង្កាត់ច្រាំចំរេះទី១ ខណ្ឌប្ញស្សីកែវ ដើម្បីសាកសួរពាក់ព័ន្ធករណីបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យអ្នកដទៃរងរបួស និងបើករថយន្តគេចវេសពីកន្លែងកើតហេតុ យកមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី។

ខណៈដែលសមត្ថកិច្ចចុះអនុវត្តដីកាចំពោះបុរសខាងលើ ក៏មានការរារាំងតវ៉ាពីក្រុមគ្រួសាររបស់គាត់ បង្កបាតុភាពមិនល្អ លុះបន្ទាប់មកក៏មានវត្តមានលោកស្នងការរងទទួលផែនការងារនគរបាលចរាចរណ៍ បានចុះទៅដល់ទីតាំងកើតហេតុផ្ទាល់ ជាមួយគ្នានេះ ដោយមានការធានាពីសំណាក់មេធាវីនិងក្រុមគ្រួសារ ទើបលោកស្នងការរង បានអនុញ្ញាតឲ្យបុរសខាងលើទៅផ្ទះវិញ ដោយមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ផងដែរ។

ជាមួយនឹងការធានានឹងនាំបុរសឈ្មោះ ស្រស់ ថាវ័ន្ត មកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនាថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីធ្វើការសាកសួរ និងអនុវត្តតាមនីតិវិធីចំពោះមុខការងារជំនាញរបស់សមត្ថកិច្ច។

សេចក្តីដូចបានជម្រាប ជូនខ្លឹមសារខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

ម្ចាស់ទីតាំងដែលបើកលេងល្បែងស៊ីសងខុសច្បាប់ (ល្បែងភ្នាល់ប្រដាល់ថៃតាមទូរទស្សន៍) ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រ...
06/09/2026

ម្ចាស់ទីតាំងដែលបើកលេងល្បែងស៊ីសងខុសច្បាប់ (ល្បែងភ្នាល់ប្រដាល់ថៃតាមទូរទស្សន៍) ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រា ណែនាំអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពខុសច្បាប់

បន្ទាប់ពីឃើញមានការផ្សព្វផ្សាយរបស់សាព័ត៌មាន សង្គមព័ត៌មាន នៅលើបណ្តាញសង្គម ដែលមានខ្លឹមសារថាមានទីតាំងហាងលក់កាហ្វេមួយកន្លែង ស្ថិតនៅផ្ទះលេខ៤១៥ ផ្លូវ៣៦៩ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានបើកលេងល្បែងស៊ីសងខុសច្បាប់ (ល្បែងភ្នាល់ប្រដាល់ថៃតាមទូរទស្សន៍) រួចមក។

នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រា នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានចុះទៅដល់ទីតាំងខាងលើ និងកោះហៅម្ចាស់ទីតាំងដែលមានឈ្មោះ ជុយ លីចាន់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់កាហ្វេ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រា ដើម្បីសួរនាំ។

បន្ទាប់ពីសួរនាំរួច សមត្ថកិច្ចក៏បានធ្វើកំណត់ហេតុណែនាំអប់រំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះ បើក្នុងករណីម្ចាស់ទីតាំងហ៊ានលួចលាក់បើកលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងត្រូវប្រឈមចំពោះមុខច្បាប់។ ក្រោយទទួលស្គាល់កំហុសឆ្គង និងបានធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ចរួចហើយ សមត្ថកិច្ចក៏បានអនុញ្ញាតឱ្យគាត់ត្រឡប់ទៅផ្ទះវិញ៕

ករណីទំនាស់ពាក្យសំដីឈានដល់ការប្រតាយប្រតបទៅវិញទៅមក រវាងបុរសជនជាតិប៉ាគីស្ថាន០២នាក់ និងបុរសជនជាតិខ្មែរ០២នាក់ (បុរសក្លែងជាស្រ...
06/09/2026

ករណីទំនាស់ពាក្យសំដីឈានដល់ការប្រតាយប្រតបទៅវិញទៅមក រវាងបុរសជនជាតិប៉ាគីស្ថាន០២នាក់ និងបុរសជនជាតិខ្មែរ០២នាក់ (បុរសក្លែងជាស្រី) នៅចំណុចលេីសួនច្បារមាត់ទន្លេ កាលពីយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ត្រូវបានសមត្ថកិច្ចនាំមកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ និងបញ្ចប់រឿងមិនមានការប្តឹងផ្តល់គ្នា

នៅយប់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ មានករណីទំនាស់ពាក្យសំដីឈានដល់ការប្រតាយប្រតបទៅវិញទៅមក រវាងបុរសជនជាតិប៉ាគីស្ថាន០២នាក់ និងបុរសជនជាតិខ្មែរ០២នាក់ (បុរសក្លែងជាស្រី) នៅចំណុចលេីសួនច្បារមាត់ទន្លេ ផ្លូវព្រះសុីសុវត្ថិ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចចុះអន្តរាគមន៍ និងអញ្ជើញភាគីទាំងសងខាងទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ ដើម្បីសួរនាំករណីទំនាស់ពាក្យសំដីឈានដល់ការប្រតាយប្រតបគ្នាទៅវិញទៅមក។

ក្រោយពីសមត្ថកិច្ចបានសួរនាំភាគីទាំងសងខាងរួចហើយ ពួកគាត់ក៏បានសំណូមពរមកសមត្ថកិច្ចស្នើសុំសម្របសម្រួលគ្នា យល់ព្រមបញ្ចប់រឿង មិនធ្វេីការប្តឹងផ្តល់គ្នានោះទេ ដោយភាគីទាំងសងខាងមានការយោគយល់អធ្យាស្រ័យសុំទោសគ្នាទៅវិញទៅមក ។

ខណៈនោះសមត្ថកិច្ចក៏បានធ្វើកំណត់ហេតុណែនាំអប់រំ និងឱ្យធ្វើកិច្ចសន្យាយល់ព្រមលើកំណត់ហេតុមិនប្តឹងផ្តល់គ្នា ហើយក៏បានអនុញ្ញាតឱ្យពួកគាត់ត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន៕

06/09/2026

បុរសម្នាក់ឈ្មោះ ចាន់ គឹមហ៊ួ អាយុ៥៦ឆ្នាំ ដែលឈរបន្ទោរបង់ (នោម) លើចិញ្ចើមផ្លូវនៅមុខប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី២ កាលពីយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ បានចូលខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌទួលគោក នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីសួរនាំ និងសុំទោសជាសាធារណៈចំពោះកំហុសឆ្គង

បុរសខាងលើនៅចំពោះមុខសមត្ថកិច្ច បានទទួលស្គាល់កំហុសឆ្គង និងសូមអភ័យទោសដល់រូបគាត់ដែលបានធ្វើនូវទង្វើខ្វះសីលធម៌ បង្កប៉ះពាល់អវិជ្ជមានដល់សង្គម បរិស្ថាន អនាម័យ សោភ័ណភាព និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងធ្វើវីដេអូសុំទោសជាសាធារណៈនូវទង្វើដែលខ្លួនបានប្រព្រឹត្ត។

ខណៈនោះសមត្ថកិច្ចក៏បានធ្វើកំណត់ហេតុណែនាំអប់រំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពខ្វះសីលធម៌បែបនេះទៀតនៅតាមទីសាធារណៈ។ ក្រោយទទួលស្គាល់កំហុសឆ្គង និងបានធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ចរួចហើយ សមត្ថកិច្ចក៏បានអនុញ្ញាតឱ្យគាត់ត្រឡប់ទៅផ្ទះវិញ៕

05/09/2026

សេចក្ដីបំភ្លឺព័ត៌មាន
ចំពោះស្ត្រីម្នាក់ដែលបានចោទប្រកាន់មកលើសមត្ថកិច្ចឃាត់ខ្លួនប្តីគាត់ គ្មានមូលហេតុ នៅសង្កាត់ប្រទះឡាង ខណ្ឌកំបូល អំពើលួច និងចោទថាសមត្ថកិច្ចយកលុយប្តីគាត់៦០ម៉ឺនរៀល នៅពេលឃាត់ខ្លួន!

✅ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ មានករណីលួច«យកគង» នៅចំណុចក្នុងវត្តស្វាយមាស ភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ។
យោងតាមបណ្ដឹង របស់ដើមបណ្តឹងដែលជាលោកតាអាចារ្យវត្តស្វាយមាស និងសាក្សីបំភ្លឺពីព្រះសង្ឃស្ថិតក្នុងវត្តស្វាយមាស។
បន្ទាប់ពីទទួលពាក្យបណ្ដឹងរួចសមត្ថកិច្ចជំនាញបានចុះស្រាវជ្រាវស៊ើបអង្កេត និងវិភាគតាមរយៈកាមេរ៉ាសុវត្ថិភាព និងមានការសម្របសម្រួលពីលោកស្នងការរងទទួលផែនព្រហ្មទណ្ឌ និងព្រះរាជអាជ្ញារង ក៏បានវិនិច្ឆ័យ និងកំណត់មុខសញ្ញាជនសង្ស័យ រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កង រតនា ហៅផល ភេទប្រុស អាយុ ៦៥ឆ្នាំ ដើម្បីយកសាកសួរ និងអនុវត្តនីតិវិធីបន្ត។
ចំពោះថវិកាចំនួន ៦០០.០០០រៀល«ហុកសិបម៉ឺនរៀល»ដែលស្ត្រីត្រូវជាប្រពន្ធបានចោទមកលើសមត្ថកិច្ចថាបានយកថវិកាទាំងនេះ តាមរយៈការចុះផ្សាយព័ត៌មាន គឺសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល សូមធ្វើការបដិសេធទាំងស្រុង ដោយការចោទប្រកាន់នេះគ្មានមូលដ្ឋាននិងភស្តុតាងច្បាស់លាស់ ។នៅពេលការប្រគល់ជនសង្ស័យពីលោកតាអាចារ្យវត្ត ពុំបានប្រគល់ថវិកាមកជាមួយទេ ចំណែកចោទថាសមត្ថកិច្ច ប្រើអំពើហិង្សាទៅលើជនសង្ស័យ គឺជាការចោទប្រកាន់មិនពិតផងដែរ សមត្ថកិច្ចគ្មានហេតុផលណាត្រូវប្រើហិង្សាទៅលើជនសង្ស័យនោះទេ ។ចំពោះករណីនេះ បន្ទាប់ពីសមត្ថកិច្ចប្រមូលបានភស្តុតាង ច្បាស់លាស់ អនុវត្តទៅតាមអង្គហេតុនិងអង្គច្បាប់មានបន្ទុកបទល្មើសគ្រប់គ្រាន់ដេីម្បីកសាងបញ្ជូនសំណុំរឿង ទៅតុលាការចាត់ការតាមផ្លូវច្បាប់។
អាស្រ័យដូចបានជម្រាបជូន និងបកស្រាយបំភ្លឺខាងលើសូមសារធារណជនជ្រាបជាព័ត៌មាន៕(រូបភាពវីដេអូ កាម៉េរ៉ាសុវត្ថិភាព ជនសង្ស័យធ្វើសកម្មភាពលួច នៅក្នុងវត្ត និងរូបភាពជនសង្ស័យបញ្ជូនមកកន្លែងសមត្ថកិច្ច)

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខជនសង្ស័យចំនួន១៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស០៧ករណីផ្សេងគ្នា ដោ...
05/09/2026

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខជនសង្ស័យចំនួន១៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស០៧ករណីផ្សេងគ្នា

ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបជនសង្ស័យចំនួន១៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស០៧ករណីផ្សេងគ្នា។

នៅថ្ងៃទី១,៤ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនៃអធិការដ្ឋានគរបាលខណ្ឌមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងអនុវត្តផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន១៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស០៧ករណី ដូចខាងក្រោម៖

ករណីទី០១៖ ហិ ..;ង្សាដោយចេតនាមានស្ថានទម្ងន់ទោស (កាក់រថយន្ត ហើយប្រើអំពើហិ ..;ង្សាលើអ្នកបើកបរថយន្ត) ប្រព្រឹត្តនៅចំណុចមុខផ្សារហុងស៊ុន ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ២២:៤៥ នាទី ។

ករណីទី០២៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការកា..;ប់គាស់ទម្លុះទម្លាយ (លួចយកម៉ូតូចំនួន០២គ្រឿង) ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចបរិវេណផ្ទះជួលផ្ទាល់ដី ភូមិក្បាលដំរី សង្កាត់កាកាប១ ខណ្ឌពោធិ៍សេនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០០:២២ នាទី។

ករណីទី០៣៖ ហិ..;ង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចបណ្តោយផ្លូវបេតុង ប្រឡាយត្រពាំងរំចេក ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០២:៣០នាទី។

ករណីទី០៤៖ ហិ..;ង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តចំណុចបណ្តោយផ្លូវ៣០ម៉ែត្រ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៣:០០នាទី ។

ករណីទី០៥៖ ហិ..;ង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចលើផ្លូវលេខ៣៧១ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង២៣:០៣នាទី ។

ករណីទី០៦៖ ហិ..;ង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចលើផ្លូវលេខ៣៧១ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង២៣:១៥ នាទី ។

ករណីទី០៧ : ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចមុខរោងចក្រផលិតបេកុង ផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០១:២០នាទី ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

04/09/2026

សេចក្តីប្រកាសព័ត៌មាន ស្តីពីការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ុក ពេជ្រសំណាង ពីបទ « ញុះញង់ និងប្រមាថ » ដែលបានប្រើប្រាស់បណ្តាញសង្គមផ្សព្វផ្សាយព័ត៌មានមិនពិត ចោទប្រកាន់មួលបង្កាច់ មកលើថ្នាក់ដឹកនាំដោយគ្មានមូលដ្ឋានច្បាស់លាស់៕

ករណីក្មេងស្ទាវកាក់រថយន្ត ហើយប្រេីអំពើហិ ..;ង្សាលើអ្នកបើកបរថយន្ត នៅចំណុចមុខផ្សារហុង ស៊ុន  ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត...
04/09/2026

ករណីក្មេងស្ទាវកាក់រថយន្ត ហើយប្រេីអំពើហិ ..;ង្សាលើអ្នកបើកបរថយន្ត នៅចំណុចមុខផ្សារហុង ស៊ុន ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីថ្ងៃទី២៩ ខែសីហា ២០២៦ ត្រូវបានកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនចំនួន០៦នាក់ ដើម្បីអនុវត្តតាមនីតិវិធី

អនុវត្តតាមបទបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដឹកនាំស្រាវជ្រាវដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកកម្រិតស្រាល បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីហិ ..;ង្សាដោយចេតនា ឃាត់ខ្លួននៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រព្រឹត្តបទល្មើសកាលពីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២៦ នៅចំណុចខាងលើ ។

ជនសង្ស័យឃាត់ខ្លួនចំនួន០៦នាក់រួមមាន៖
១-ឈ្មោះ ព្រីង វិចិត្រ (គ) ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅការដ្ឋានព្រែកហូរ ខេត្តកណ្ដាល។
២-ឈ្មោះ អូន ជីវ័ន្ត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ការដ្ឋានព្រែកហូរ ខេត្តកណ្ដាល ។
៣-ឈ្មោះ ចិន សុពីសី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ការដ្ឋានព្រែកហូរ ខេត្តកណ្ដាល។
៤-ឈ្មោះ ខែត ខាវ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ការដ្ឋានព្រែកហូរ ខេត្តកណ្ដាល។
៥- ឈ្មោះ ងីម ដារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ការដ្នានព្រែកហូរ ខេត្តកណ្ដាល។
៦- ឈ្មោះ ម៉ៅ ចិន ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរ ស្នាក់នៅការដ្ឋានព្រែកហូរ ខេត្តកណ្ដាល ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងការិយាល័យកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

Address

598 Phnom Penh, Cambodia 12107
ភ្នំពេញ

Alerts

Be the first to know and let us send you an email when ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category