សាលាឧទ្ធរណ៍ត្បូងឃ្មុំ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ

សាលាឧទ្ធរណ៍ត្បូងឃ្មុំ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ នេះជាផេកផ្លូវការរបស់សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ, នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦សាលាឧទ្...
03/09/2026

ខេត្តត្បូងឃ្មុំ, នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦

សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាព ឯកឧត្តម ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ និង ឯកឧត្តម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដែលមានរបៀបវារៈដូចខាងក្រោម៖
-ផ្សព្វផ្សាយសេចក្តីណែនាំរួម លេខ ០១ កយ.ភកក.សណន/២៥ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ របស់ក្រសួងយុត្តិធម៌ និងតុលាការកំពូល
-បញ្ហាប្រឈមផ្សេងៗ

ដោយមានការចូលរួមពី ឯកឧត្តមអគ្គព្រះរាជអាជ្ញារង លោក/លោកស្រីចៅក្រម ព្រះរាជអាជ្ញា លោកអគ្គលេខាធិការរង លោកប្រធាននាយកដ្ឋាន លោក/លោកស្រីក្រឡាបញ្ជី ក្រឡាបញ្ជីកម្មសិក្សា និងមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាមួយចំនួនទៀត។

ការគោរពនូវដួងព្រលឹងបុព្វបុរសស្នេហាជាតិខ្មែរ ដែលបានបូជាជីវិត ការពារទឹកដី និងជាតិ ឱ្យបានគង់វង្សរហូតដល់បច្ចុប្បន្ន។ត្បូងឃ្ម...
01/09/2026

ការគោរពនូវដួងព្រលឹងបុព្វបុរសស្នេហាជាតិខ្មែរ ដែលបានបូជាជីវិត ការពារទឹកដី និងជាតិ ឱ្យបានគង់វង្សរហូតដល់បច្ចុប្បន្ន។

ត្បូងឃ្មុំ, នាព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៧ និង០០នាទី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងស្ថាប័ន បានចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។

31/08/2026
ខេត្តត្បូងឃ្មុំ, នារសៀលថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។ក្រុមប្រឹក...
25/08/2026

ខេត្តត្បូងឃ្មុំ, នារសៀលថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។

ក្រុមប្រឹក្សាជំនុំជម្រះទី៣ នៃសាលាឧទ្ធរណ៍ត្បូងឃ្មុំ ដែលដឹកនាំដោយ លោក ញាណ សុវណ្ណ ជាប្រធានក្រុមប្រឹក្សា ឯកឧត្តម ទី សំណាង និងលោក លាង រិទ្ធី ជាចៅក្រមប្រឹក្សា អមដោយលោកស្រី បូ ចាន់ភារម្យ ជាក្រឡាបញ្ជី បានធ្វើការទាញហេតុផលដោយផ្ទាល់មាត់ លើសំណុំរឿងសភារដ្ឋប្បវេណីលេខ ៦៧ ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ របស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ ដែលជាវិវាទនៃបណ្តឹងសុំទាមទារសំណងការខូចខាត។
នៅក្នុងកិច្ចដំណើការនីតិវិធី ក្រុមប្រឹក្សាជំនុំជម្រះទី៣ ដោយអនុវត្តតាមយុត្តិសាស្ត្រ «ឈ្នះ ឈ្នះ» បានព្យាយាមធ្វើការផ្សះផ្សាសម្រុះសម្រួលគូភាគីរហូតទទួលយកដំណោះស្រាយព្រមព្រៀងបញ្ចប់វិវាទ ដោយសន្តិវិធី។

ខ្មែររួមគ្នា ដើម្បីជាតិខ្មែរ មោទនភាព ដែលបានកើតជាខ្មែរ។ត្បូងឃ្មុំ, នាព្រឹកថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ...
25/08/2026

ខ្មែររួមគ្នា ដើម្បីជាតិខ្មែរ មោទនភាព ដែលបានកើតជាខ្មែរ។

ត្បូងឃ្មុំ, នាព្រឹកថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៧ និង០០នាទី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងស្ថាប័ន បានចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។

សារលិខិតរំលែកទុក្ខសូមគោរពជូនឯកឧត្តម គង់ តារាឆាត ចៅក្រមតុលាការកំពូល  និងលោកជំទាវព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព មហាឧបាសក...
24/08/2026

សារលិខិតរំលែកទុក្ខ
សូមគោរពជូន
ឯកឧត្តម គង់ តារាឆាត ចៅក្រមតុលាការកំពូល និងលោកជំទាវព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព មហាឧបាសក គង់ តារា ត្រូវ ជាលោកឪពុកបង្កើតរបស់ឯកឧត្តម ក្នុងជន្មាយុ៨៦ឆ្នាំ ដោយរោគាពាធ។

ខេត្តត្បូងឃ្មុំ, នារសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ឯកឧត្តម ...
20/08/2026

ខេត្តត្បូងឃ្មុំ, នារសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦

ឯកឧត្តម យ៉ា ណារិន អនុប្រធានសាលាឧទ្ធរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ និង ឯកឧត្តម ជេត ខេមរា អគ្គព្រះរាជអាជ្ញារង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត វុទ្ធី អគ្គព្រះរាអាជ្ញា ដោយមានការចូលរួមពី លោកចៅក្រម ព្រះរាជអាជ្ញា លោកអគ្គលេខាធិការរង លោក លោកស្រីក្រឡាបញ្ចី បានជួបប្រជុំពិភាក្សាជាមួយ តំណាងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា តាមការស្នើសុំ ដើម្បីផ្តល់ជាមតិយោបល់ ជាធាតុចូលលើលទ្ធផលរបាយការណ៍សង្កេតការណ៍សវនការសំណុំរឿងព្រហ្មទណ្ឌ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលបានរកឃើញកន្លងមករយៈពេល ១២ខែ ក្នុងឆ្នាំ២០២៥ ដោយបានរៀបចំឡើងនៅក្នុងសាលប្រជុំសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ។

អនុមោទនា ពិធីបុណ្យប្រគេនទៀនចំណាំព្រះវស្សាខេត្តត្បូងឃ្មុំ, នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូ...
20/08/2026

អនុមោទនា ពិធីបុណ្យប្រគេនទៀនចំណាំព្រះវស្សា

ខេត្តត្បូងឃ្មុំ, នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦

ឯកឧត្តម ពេជ្រ ចិន្តា អនុប្រធានសាលាឧទ្ធរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ និង ឯកឧត្តមអគ្គព្រះរាជអាជ្ញា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ក៏បាននាំយកទេយ្យទាន ទេយ្យវត្ថុ និងប្រគេនទៀនចំណាំព្រះវស្សាដល់ព្រះសង្ឃគង់នៅវត្តអង្គតេជសុវណ្ណភូមិ (ហៅវត្តថ្មី) ដើម្បីឧទ្ទិសផលបុណ្យដែលកើតចេញពីសទ្ធាជ្រះថ្លាទាំងនេះ ជូនញាតិការទាំងប្រាំពីរសណ្តាន និងវិរៈកងទ័ពពលី សូមបានជួបតែវិបុលសុខគ្រប់ប្រការ និងទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

អនុមោទនា ពិធីបុណ្យប្រគេនទៀនចំណាំព្រះវស្សាខេត្តត្បូងឃ្មុំ, នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូ...
20/08/2026

អនុមោទនា ពិធីបុណ្យប្រគេនទៀនចំណាំព្រះវស្សា

ខេត្តត្បូងឃ្មុំ, នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦

ឯកឧត្តម ប៉ាក ច័ន្ទសំបូរ អនុប្រធានសាលាឧទ្ធរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ និង ឯកឧត្តមអគ្គព្រះរាជអាជ្ញា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ ក៏បាននាំយកទេយ្យទាន ទេយ្យវត្ថុ និងប្រគេនទៀនចំណាំព្រះវស្សាដល់ព្រះសង្ឃគង់នៅវត្តព្រៃអង្គរក្នុង (ហៅវត្តហ្លួងព្រះស្តេចកន) ដើម្បីឧទ្ទិសផលបុណ្យដែលកើតចេញពីសទ្ធាជ្រះថ្លាទាំងនេះ ជូនញាតិការទាំងប្រាំពីរសណ្តាន និងវិរៈកងទ័ពពលី សូមបានជួបតែវិបុលសុខគ្រប់ប្រការ និងទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

Address

ភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ

Opening Hours

Monday 07:00 - 11:30
14:00 - 17:30
Tuesday 07:00 - 11:30
14:00 - 17:30
Wednesday 07:00 - 11:30
14:00 - 17:30
Thursday 07:00 - 11:30
14:00 - 17:30
Friday 07:00 - 11:30
14:00 - 17:30

Telephone

+85545211239

Alerts

Be the first to know and let us send you an email when សាលាឧទ្ធរណ៍ត្បូងឃ្មុំ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to សាលាឧទ្ធរណ៍ត្បូងឃ្មុំ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ:

Shortcuts

Share