18/07/2026
អធិការ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ចាន់ អិន មេឃុំព្រៃផ្តៅ និងសហការី ដែលបានជួយឧបត្ថម្ភថវិកាចំនួន១០ម៉ឺនរៀល ដល់គោលដៅ២៤/២៤ម៉ោង សៃវ៉ា ស្ថិតក្នុងភូមិសៃវ៉ា ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស សម្រាប់ចាត់ចែងការពារសន្តិសុខសណ្តាប់ធ្នាប់ សុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
សូមជូនពរលោកមេឃុំ និងសហការី មានសុខភាពល្អបរិបូរណ៍ រកទទួលទានមានបាន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ៕🙏❤️️