16/09/2026
📊 ចូលរួមការវាយតម្លៃបញ្ចប់គម្រោងចំនួន ២ របស់មូលនិធិ KOFIH🇰🇷🇰🇭
📅 ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦
📍 បន្ទប់ប្រជុំ EOC មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានចូលរួម ឆ្លើយកម្រងសំណួរ និងផ្តល់មតិយោបល់ក្នុងការវាយតម្លៃបញ្ចប់គម្រោង (Endline Evaluation) ចំនួន ២ របស់មូលនិធិ KOFIH រួមមាន គម្រោងពង្រឹងសមត្ថភាពការបង្ការ និងឆ្លើយតបជំងឺឆ្លង (SCDC) និង គម្រោងបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លង (NCD)។
ការវាយតម្លៃនេះមានសារៈសំខាន់ក្នុងការពិនិត្យ ភាពពាក់ព័ន្ធ ប្រសិទ្ធភាព ប្រសិទ្ធផល ផលប៉ះពាល់ និងនិរន្តរភាព នៃការអនុវត្តគម្រោង ព្រមទាំងប្រមូលបទពិសោធ បញ្ហាប្រឈម និងមតិយោបល់ពីមន្ត្រីសុខាភិបាល ដើម្បីជាមូលដ្ឋានសម្រាប់ ការកែលម្អ ការធានានិរន្តរភាពនៃសមិទ្ធផល និងការរៀបចំទិសដៅកិច្ចសហប្រតិបត្តិការនាពេលអនាគត។
🙏 មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង សូមថ្លែងអំណរគុណដល់ មូលនិធិ KOFIH និងដៃគូពាក់ព័ន្ធ ដែលបានរួមចំណែកពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាល និងលើកកម្ពស់គុណភាពសេវាសុខាភិបាលជូនប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង។
🏥 អ្នកជំងឺជាស្នូល សេវាជាបេះដូង គុណភាពជាកិត្តិយ