ឈាមខ្មែរ-Khmer blood

ឈាមខ្មែរ-Khmer blood ស៊ូស្លាប់ដើម្បីការពារប្រទេសជាតិ��

វល្លិ៍ខ្លូតមិនត្រឹមតែជាគ្រឿងលម្អផ្នួងសក់ចម្លាក់អប្សរាប៉ុណ្ណោះទេ វល្លិ៍ខ្លូតក៏ជាឱសថដ៏ខ្លាំងពូកែមួយប្រភេទផងដែរ បើតាម សៀវភៅ...
14/03/2024

វល្លិ៍ខ្លូតមិនត្រឹមតែជាគ្រឿងលម្អផ្នួងសក់ចម្លាក់អប្សរាប៉ុណ្ណោះទេ វល្លិ៍ខ្លូតក៏ជាឱសថដ៏ខ្លាំងពូកែមួយប្រភេទផងដែរ បើតាម សៀវភៅរុក្ខជាតិឱសថកម្ពុជា បានបង្ហាញថា ខ្លូត ជាវល្លិ៍ដុះខ្លួនឯង តាមព្រៃភ្នំ គេអាចប្រមូលផលបានរាល់រដូវ លាង ស្អាត ហាន់ស្តើងហាលឱ្យក្រៀម។ វល្លិ៍ខ្លូត មានរសជាតិល្វីង ដោយគេអាច ប្ញស ដើមវល្លិ៍ ធ្វើថ្នាំបំបាត់ការចុកចាប់ ឈឺសន្លាក់ដៃជើង បន្សាបពុលអាហារ ឬបន្សាបពិសពស់ចឹក ថ្នាំព្យាបាលព្រូន និងគ្រុនចាញ់ ផងដែរ។ ចំណែក ប្ញស ធ្វើថ្នាំស្ត្រីរដូវមិនទៀង រីឯ ស្លឹក បុកបិទកន្លែងពស់ចឹក។ ចំពោះកម្រិត និងរបៀបប្រើ គឺគេអាចប្រើពី ១៥-២០ ក្រាម ឬដល់ ៣០ក្រាម ដាំផឹក ឬត្រាំស្រាផឹក។ បើធ្វើថ្នាំឈឺសន្លាក់ដៃជើង គេអាចប្រើលាយជាមួយថ្នាំផ្សេងទៀតបាន។
វល្លិ៍ខ្លូតជាប្រភេទវល្លិ៍តោងឡើងខ្ពស់ពី ១០-១២ ម៉ែត្រ មែកដុះចេញពីដើម និងដើមមានថ្នាំង។ ស្លឹក មានរាងពងក្រពើស្រួចចុង ងលើរលោង ដុះទល់ទងគ្នាតាមថ្នាំង នៃខ្នែងដែលបែកចេញតាមថ្នាំងដើម មានសណ្ឋានជាធាងស្លឹក មានស្លឹកពី ១គូ ២គូ។ ផ្កាឈ្មោលដុះជាកួរ ចំណែកផ្កាញីដុះជាកញ្ចុំ មានចំនួនប្រហែល ២០ផ្កា។ ផ្លែវិញ មានទងខ្លីប្រវែងពី ១-៥ សង់ទីម៉ែត្រ ទទឹងពី ១១-១៦ មិល្លីម៉ែត្រ នៅលើផ្លែមានម្សៅពណ៌ស ពេលទុំពណ៌លឿងគ្រាប់ធំ ចេញផ្កាពីខែ ៦-៨ ផ្លែ ពីខែតុលា ដល់ខែធ្នូ។

មិនឱ្យក្តៅយ៉ាងម៉េច បើកាប់ព្រៃឈើ លុបបឹង លុបទន្លេចង់អស់ហើយហ្នឹង...🤭🥹
10/03/2024

មិនឱ្យក្តៅយ៉ាងម៉េច បើកាប់ព្រៃឈើ លុបបឹង លុបទន្លេចង់អស់ហើយហ្នឹង...🤭🥹

Address

London

Website

Alerts

Be the first to know and let us send you an email when ឈាមខ្មែរ-Khmer blood posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share