Royal Embassy of Cambodia in London

Royal Embassy of Cambodia in London Official page of the Royal Embassy of Cambodia in London

17/09/2026
15/09/2026
14/09/2026
[English below]នៅថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំរាជាណាចក្ររួមនៃព្រីតថេន និងអៀរឡង់ខ...
14/09/2026

[English below]

នៅថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំរាជាណាចក្ររួមនៃព្រីតថេន និងអៀរឡង់ខាងជើង បានចូលរួមក្នុងព្រឹត្តិការណ៍ CelebrAsia 2026 ប្រចាំឆ្នាំ ដែលរៀបចំឡើងនៅ Battersea Power Station ទីក្រុងឡុងដ៍។

ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំស្ថានទូត ក្រុមហ៊ុន និងអាជីវកម្មមកពីបណ្តាប្រទេសអាស៊ាន ដើម្បីតាំងបង្ហាញ និងផ្សព្វផ្សាយផលិតផល វប្បធម៌ និងប្រពៃណីរបស់ប្រទេសនីមួយៗ។ ព្រឹត្តិការណ៍ក៏មានការតាំងបង្ហាញផលិតផលជាច្រើនប្រភេទ រួមមាន អាហារ វត្ថុអនុស្សាវរីយ៍ និងទំនិញផ្សេងៗ ព្រមទាំងកម្មវិធីសម្តែងសិល្បៈ និងវប្បធម៌ចម្រុះផងដែរ។

ក្នុងឱកាសនេះ ស្ថានទូតកម្ពុជាបានតាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលកសិកម្មកែច្នៃ និងសិប្បកម្មខ្មែរ រួមមាន អង្ករ ម្រេចគ្រាប់ គ្រាប់ស្វាយចន្ទី ផ្លែឈើស្ងួត និងគ្រឿងទេសផ្សេងៗ។ ស្ថានទូតក៏បានតាំងបង្ហាញវត្ថុសិល្បៈ និងវប្បធម៌ខ្មែរ និងវត្ថុអនុស្សាវរីយ៍មួយចំនួន រួមមាន សៀវភៅធ្វើម្ហូប Taste of Angkor ក្រមាខ្មែរ កន្លាស់ បន្តោងសោ កាសអនុស្សាវរីយ៍កម្ពុជា រូបចម្លាក់អប្សរា និងវត្ថុប្រពៃណីផ្សេងៗទៀត។ លើសពីនេះ ក៏មានពិធីដើរដង្ហែក្បួនរបស់សហគមន៍ខ្មែររស់នៅព្រីតថេន ដើម្បីបង្ហាញសំលៀកបំពាក់ប្រពៃណីខ្មែរ ដ៏ស្រស់ស្អាតផងដែរ។

ផលិតផលកម្ពុជាដែលបានតាំងបង្ហាញបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកទស្សនា និងទទួលបានការគាំទ្រយ៉ាងច្រើន ដោយសារគុណភាព រសជាតិ និងភាពពិតប្រាកដនៃផលិតផល ខណៈដែលមានអ្នកទស្សនារាប់ម៉ឺននាក់បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។

លោកជំទាវឯកអគ្គរាជទូត ទួត បញ្ញា អមដោយមន្ត្រីស្ថានទូត ក៏បានអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍ CelebrAsia 2026 កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ផងដែរ។

The Royal Embassy of Cambodia to the United Kingdom of Great Britain and Northern Ireland participated in the annual CelebrAsia 2026, held from 11 to 13 September 2026 at Battersea Power Station in London.

The exhibition brought together a large number of embassies, companies and businesses from various ASEAN countries to showcase and promote their respective products and cultures. The event featured a wide range of products, including food, souvenirs and other goods, alongside a diverse programme of artistic and cultural performances.

On this occasion, the Royal Embassy of Cambodia showcased and promoted a range of Cambodian processed agricultural products and handicrafts, including rice, whole peppercorns, cashew nuts, dried fruits, and various spices and seasonings. The Embassy also displayed a selection of Cambodian cultural and artistic items and souvenirs, including the Taste of Angkor cookbook, Khmer krama, souvenir pins, keychains, Cambodian coins, Apsara sculptures and other traditional items. Beyond this, there was also a parade by the Cambodian community living in Britain, showcasing beautiful traditional Khmer attire.

The Cambodian products on display attracted considerable interest from visitors and were well received for their quality, taste and authenticity, with tens of thousands of visitors attending the exhibition.

Her Excellency Ambassador TUOT Panha, Ambassador together with officials of the Embassy, also attended the official opening ceremony of CelebrAsia 2026 on 11 September 2026.

[English Below]ស្ថានទូតកម្ពុជា នៅទីក្រុងឡុងដ៍ សូមស្វាគមន៍ការចូលរួមដោយសេរី ក្នុងកម្មវីធី CelebrAsia 2026 ដែលនឹងមានដាក់បង្...
10/09/2026

[English Below]

ស្ថានទូតកម្ពុជា នៅទីក្រុងឡុងដ៍ សូមស្វាគមន៍ការចូលរួមដោយសេរី ក្នុងកម្មវីធី CelebrAsia 2026 ដែលនឹងមានដាក់បង្ហាញផលិតផលខ្មែរ រួមជាមួយផលិតផល ពីបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត នៅចន្លោះ Turbine Hall A និង Hall B (ចុះពីមាត់ទ្វាខាងមុខ ពីមាត់ទន្លេ) at Battersea Power Station ចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា ឆ្នាំ២០២៦។

បន្ថែមពីនេះ សហគមន៍ខ្មែររស់នៅព្រីតថេនក៏នឹងចូលរួមក្នុងក្បួនកម្ពុជា ក្នុងការ​ដើរបង្ហាញសំលៀកបំពាក់ប្រពៃណីជាតិខ្មែរ ចាប់ពីវេលាម៉ោង ១៤:០០នាទី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។

The Royal Embassy of Cambodia in London warmly welcomes you to join CelebrAsia 2026, where Cambodian products will be showcased alongside those from other Southeast Asian countries at Battersea Power Station, from 11 to 13 September 2026. Our booth is between Turbine Hall and Hall B (down from the front gate - from Riverside).

In addition, a traditional Khmer dress parade, featuring volunteers from the Khmer community in the United Kingdom, will take place from 2:00 p.m. on 12 September 2026.

[English Below]នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ទួត បញ្ញា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំរាជាណាចក្ររួមនៃ...
06/09/2026

[English Below]

នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ទួត បញ្ញា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំរាជាណាចក្ររួមនៃព្រីតថេន អមដោយលោក ហង់ សុជីវិន អនុព័ន្ធពាណិជ្ជកម្ម និងកញ្ញា អ៊ុក តារាជាតា លេខាធិការទី១ បានចូលរួមកិច្ចប្រជុំ គណៈកម្មាធិការអាស៊ានប្រចាំទីក្រុងឡុងដ៍ (ALC) ដឹកនាំដោយ ឯកឧត្តម Nadhavathna Krishnamra ឯកអគ្គរាជទូតថៃនៅទីក្រុងឡុងដ៏ ដែលជាប្រធាន ALC ។

កិច្ចប្រជុំបានពិភាក្សាអំពីការលើកកម្ពស់អត្តសញ្ញាណអាស៊ាននៅព្រីតថេន ព្រមទាំងអាទិភាព និងទិសដៅការងាររបស់ ALC ក្នុងពេលខាងមុខ ក្នុងបំណងរួមចំណែកពង្រឹងទំនាក់ទំនងភាពជាដៃគូរសន្ទនារវាងអាស៊ាន និងព្រីតថេន។

កិច្ចប្រជុំ ត្រូវបានបន្តដោយការសន្ទនារវាង ALC និង ក្រុមប្រឹក្សាធុរកិច្ចព្រីតថេន–អាស៊ាន (ALC-UKABC Dialogue) ដោយមានលោក Ian Gibbons OBE នាយកប្រតិបត្តិ UKABC និងសហការីរបស់គាត់បានចូលរួម។ កិច្ចពិភាក្សាបានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាង ALC និង UKABC ក្នុងការរួមចំណែកលើកកម្ពស់ការវិនិយោគ និងពាណិជ្ជកម្ម រវាងព្រីតថេន ជាមួយបណ្តាប្រទេសសមាជិកអាស៊ាន។

On 4 September 2026, H.E. Ms. Tuot Panha, Ambassador of the Kingdom of Cambodia to the United Kingdom, accompanied by Mr. Hang Sochivin, Trade Attaché, and Ms. Ouk Daracheata, First Secretary, attended the meeting of the ASEAN London Committee (ALC), chaired by H.E. Mr. Nadhavathna Krishnamra, Ambassador of Thailand to the United Kingdom and Chair of the ALC.

The meeting discussed ways to further enhance ASEAN’s visibility and profile in the United Kingdom, as well as the ALC’s priorities and activities, with a view to strengthening the ASEAN–UK dialogue relations.

The meeting was followed by an ALC–UKABC Dialogue with the UK–ASEAN Business Council (UKABC), participated by Mr. Ian Gibbons OBE, Chief Executive Officer, and his colleagues. The discussion focused on strengthening cooperation between the ALC and UKABC to promote greater trade and investment between the United Kingdom and ASEAN Member States.

https://www.cambodiaembassyuk.org/ambassador-tuot-panha-attended-the-meeting-of-the-asean-london-committee-alc-chaired-by-h-e-mr-nadhavathna-krishnamra-ambassador-of-thailand-to-the-united-kingdom-and-chair-of-the-alc/

[English below]នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅនិវេសនដ្ឋានឯកអគ្គរាជទូតន័រវែស ប្រចាំនៅទីក្រុងឡុងដ៍ លោកជំទាវ ទួត បញ្ញា ឯកអគ្...
03/09/2026

[English below]

នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅនិវេសនដ្ឋានឯកអគ្គរាជទូតន័រវែស ប្រចាំនៅទីក្រុងឡុងដ៍ លោកជំទាវ ទួត បញ្ញា ឯកអគ្គរាជទូតកម្ពុជាប្រចាំរាជាណាចក្ររួមព្រីតថេន និងអៀរឡង់ខាងជើង អមដោយលោក កាន់ ផនពុទ្ធិ លេខាធិការទី១ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងសរសេរសាររំលែកទុក្ខ ចំពោះការយាងសោយទីវង្គតរបស់ ព្រះករុណា Harald V ព្រះមហាក្សត្រ នៃរាជាណាចក្រន័រវែស កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។

On 3 September 2026, at the Residence of the Norwegian Ambassador in London, Her Excellency TUOT Panha, Ambassador of the Kingdom of Cambodia to the United Kingdom of Great Britain and Northern Ireland, accompanied by Mr. KAN Phan Puthi, First Secretary, paid her tribute and signed the book of condolences on the passing of His Majesty King Harald V of Norway, on 28 August 2026.

https://www.cambodiaembassyuk.org/ambassador-tuot-panha-paid-her-tribute-and-signed-the-book-of-condolences-on-the-passing-of-his-majesty-king-harald-v-of-norway-on-28-august-2026-at-the-residence-of-the-norwegian-ambassador-in-londo/

Address

64 Brondesbury Park, Willesden Green
London
NW67AT

Alerts

Be the first to know and let us send you an email when Royal Embassy of Cambodia in London posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organisation

Send a message to Royal Embassy of Cambodia in London:

Shortcuts

Share