10/06/2026
នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ខ្ញុំបានចូលរួមក្នុងពិធីប្រគល់រង្វាន់គុណភាពអន្តរជាតិលើកទី៦៥ប្រចាំឆ្នាំរបស់ស្ថាប័ន Monde Selection ដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងអឺរ៉ុបនិងការបរទេសបារាំង។ 🇫🇷
ព្រឹត្តិការណ៍កម្រិតពិភពលោកនេះ តែងតែទាក់ទាញក្រុមហ៊ុននានាមកពីជាង ៩០ប្រទេសជារៀងរាល់ឆ្នាំ ដើម្បីនាំយកផលិតផលរបស់ខ្លួនមកធ្វើការវាយតម្លៃយ៉ាងម៉ត់ចត់បំផុត ស្របតាមស្តង់ដារអន្តរជាតិដ៏តឹងរ៉ឹង។
ព្រឹត្តិការណ៍ឆ្នាំ២០២៦នេះបានបង្ហាញពីវឌ្ឍនភាពនៃគុណភាពផលិតកម្មកម្ពុជាលើទីផ្សារអន្តរជាតិ ដោយមានក្រុមហ៊ុនកម្ពុជាចំនួនបីតំណាងឱ្យផ្នែកផ្សេងៗគ្នាក្នុងវិស័យផលិតភេសជ្ជៈ (រួមមានភេសជ្ជៈគ្មានជាតិអាកុល និងវិស័យផលិតស្រាបៀរ) ត្រូវបានគណៈកម្មការរៀបចំការប្រកួតវាយតម្លៃ និងកោតសរសើរយ៉ាងខ្លាំងចំពោះគុណភាពផលិតផល។
ក្នុងក្របខ័ណ្ឌនៃការផ្តល់ទទួលស្គាល់គុណភាពផលិតផលនេះ ក្រុមហ៊ុន Vattanac Brewery បានបង្កើតស្នាដៃយ៉ាងលេចធ្លោជាងគេ ដោយបានឈ្នះពានឆ្នើមដ៏មានកិត្យានុភាពបំផុតគឺ « The Prize of the Jury » សម្រាប់ផលិតផលឈានមុខគេរបស់ខ្លួនក្នុងពិភពលោក គឺស្រាបៀរ « Vattanac Premium Beer » ដោយបានយកឈ្នះលើផលិតផលវគ្គផ្តាច់ព្រ័ត្ររបស់បណ្តាក្រុមហ៊ុនមកពីប្រទេសអាល្លឺម៉ង់ អេស្ប៉ាញ សិង្ហបុរី និងអាហ្វ្រិកខាងត្បូង។ លើសពីនេះ ក្រុមហ៊ុនក៏ទទួលបានមេដាយមាស 23 (Gold Awards) រួមទាំងពានរង្វាន់កម្រិត DiamondTrophies ចំនួន៤ ដែលជាពានរង្វាន់ថ្នាក់ខ្ពស់បំផុត សម្រាប់ផ្តល់ជូនតែផលិតផលណាដែលរក្សាបាននូវស្តង់ដារមេដាយមាស (Gold) ឬមេដាយមាសកំពូល (Grand Gold) រយៈពេលបីឆ្នាំជាប់ៗគ្នាប៉ុណ្ណោះ។
ការទទួលស្គាល់នេះ គឺជាសក្ខីភាពមួយបង្ហាញពីភាពរស់រវើកនៃសេដ្ឋកិច្ចកម្ពុជា ហើយក៏ជាសក្ខីភាពបញ្ជាក់ថា ស្លាកសញ្ញា « Made in Cambodia » 🇰🇭 បាននិងកំពុងក្លាយជានិមិត្តរូបនៃគុណភាពខ្ពស់ និងភាពសម្បូរបែបនៃផលិតផលខ្មែរនៅលើឆាកអន្តរជាតិ។
សូមអបអរសាទរដោយស្មោះ ចំពោះក្រុមហ៊ុន វឌ្ឍនៈ សម្រាប់ភាពជោគជ័យនេះ។
On 9 June 2026, I had the honour of attending the 65th Annual Monde Selection Quality Awards Ceremony, held at the prestigious Ministry for Europe and Foreign Affairs in Paris.
This world-renowned event brings together companies from more than 90 countries each year, with products rigorously evaluated against the highest international standards.
The 2026 edition highlighted the growing success of Cambodian products on international markets. Three Cambodian companies, representing different segments of the beverage industry—including non-alcoholic drinks and brewing—received recognition from the jury.
Among these achievements, Vattanac Brewery stood out by winning the prestigious Grand Prix “The Prize of the Jury” for its flagship product, Vattanac Premium Beer, surpassing strong finalists from Germany, Spain, Singapore, and South Africa. The company was also awarded 23 Gold Awards and 4 Diamond Trophies, the highest distinction granted only to products that have maintained Gold or Grand Gold status for three consecutive years.
This remarkable recognition reflects the dynamism of the Kingdom’s economy and confirms that the “Made in Cambodia” 🇰🇭 label is increasingly recognized worldwide as a symbol of quality, excellence, and sectoral diversification.
Congratulations to Vattanac Brewery on this outstanding achievement! 👏👏👏