Permanent Mission of the Kingdom of Cambodia to the UN Office at Geneva

Permanent Mission of the Kingdom of Cambodia to the UN Office at Geneva Welcome to the page of the Permanent Mission of the Kingdom of Cambodia to the UNOG

Dear Visitors,


We are pleased to welcome you to the official page of the Permanent Mission of the Kingdom of Cambodia to the United Nations Office, WTO and other International Organizations at Geneva. At our page, you can find useful and updated information on the activities and new developments of Cambodia, especially those pertaining to the relations between Cambodia a

nd the United Nations, Cambodia and WTO, and other International Organizations. In addition, the website serves as a linkage to the National Institutions and Agencies, major business Organizations and other related Sites in the country. We try to provide information on political and economic developments, trade, investment, tourism and many other related areas of interest in the country. The information of visa and consular affairs are also available for the services at the Royal Embassy of Cambodia to Switzerland, which will be of practical use, especially for those wishing to pay a visit to, or to do business in, Cambodia. We are hopeful that the information provided will facilitate those who intend to explore Cambodia, to learn about its rich culture and history and/or to get better knowledge of the political, economic, social developments of the country at present. Thank you for visiting our page and for your interests in Cambodia.

នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហ...
02/06/2026

នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បានចូលជួបសម្តែងការគួរសមជាមួយលោកជំទាវ Mirjana Spoljaric ប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ដែលបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមឯកអគ្គរាជទូត។

ក្នុងឱកាសនោះ ឯកឧត្តម កែ សុវណ្ណ បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងភាគីទាំងពីរ និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ICRC ដើម្បីគាំទ្របេសកកម្ម និងគោលការណ៍មនុស្សធម៌របស់អង្គការ។

ភាគីទាំងពីរ ក៏បានប្តេជ្ញាបន្តធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ICRC បន្ថែមទៀត រួមទាំងការជំរុញគំនិតផ្តួចផ្តើមសកលស្តីពីច្បាប់មនុស្សធម៌អន្តរជាតិ ផងដែរ។

On 2 June 2026, H.E. Mr. Ke Sovann, Ambassador and Permanent Representative of the Kingdom of Cambodia to the United Nations in Geneva, paid a courtesy call on H.E. Ms. Mirjana Spoljaric, President of the International Committee of the Red Cross (ICRC), who extended a warm welcome to Ambassador Ke Sovann.

On this occasion, Ambassador Ke Sovann expressed appreciation for the longstanding cooperation between the two sides and reaffirmed Cambodia’s commitment to continuing and strengthening its collaboration with the ICRC in support of the organization’s mandate and humanitarian principles.

Both sides pledged to work closely to further strengthen cooperation between Cambodia and the ICRC, including, among other areas, advancing the Global Initiative on International Humanitarian Law.

នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទ...
25/05/2026

នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Gilbert F.Houngbo អគ្គនាយកអង្គការអន្តរជាតិខាងការងារ (ILO)។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំ ឯកឧត្តមឯកអគ្គរាជទូតបានគូសបញ្ជាក់ពីភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការ របស់អង្គការអន្តរជាតិខាងការងារ (ILO) ក្នុងការបន្តលើកកម្ពស់ការងារសមរម្យនៅកម្ពុជា ជាពិសេសតាមរយៈកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជាឆ្នាំ២០២៤-២០២៨។

ឯកឧត្តមឯកអគ្គរាជទូត ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមយ៉ាងសកម្មជាមួយអង្គការ ILO ក្នុងការអនុវត្តអាណត្តិស្នូលរបស់ខ្លួន ជាពិសេសការចូលរួមរបស់ប្រតិភូត្រីភាគីក្នុងសន្និសីទអន្តរជាតិខាងការងារលើកទី១១៤ ដែលនឹងប្រព្រឹត្តទៅនៅដើមខែមិថុនាខាងមុខ។

On the afternoon of 25 May 2026, H.E. KE Sovann, Ambassador and Permanent Representative of Cambodia to the United Nations Office in Geneva, paid a courtesy call on H.E. Mr. Gilbert F. Houngbo, Director-General of the International Labour Organization (ILO).

During the meeting, His Excellency Ambassador underscored the indispensable cooperation between Cambodia and the ILO in the continued promotion of Decent Work in Cambodia, particularly through the Cambodia Decent Work Country Programme 2024-2028.

His Excellency also reiterated Cambodia's commitment to working closely with the ILO in delivering its core mandate, including through the participation of the Cambodian tripartite delegation in the 114th International Labour Conference, to be held in the upcoming June 2026.

ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត និងតំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បានចូលរួមជាមួយគណៈប្រតិ...
22/05/2026

ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត និងតំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បានចូលរួមជាមួយគណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងមហាសន្និបាតសុខភាពពិភពលោកលើកទី៧៩ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៨-២៣ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ក្នុងនោះ ឯកឧត្តមឯកអគ្គរាជទូត បានចូលរួមអម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងសម័យប្រជុំពេញអង្គនៃមហាសន្និបាត និងកិច្ចប្រជុំទ្វេភាគីជាមួយឥស្សរជននានាក្នុងវិស័យសុខាភិបាល រួមមាន៖
• លោកវេជ្ជបណ្ឌិត Saia Ma’u Piukala នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅអង្គការសហប្រជាជាតិ
• ឯកឧត្តមវេជ្ជបណ្ឌិត Sakoi Masami អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពនៃប្រទេសជប៉ុន ដែលទទួលបន្ទុកជាប្រធានគ្រូពេទ្យ និងជាប្រធានមន្ត្រីសុខភាពសកល នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ទីស្នាក់ការអង្គការសុខភាពពិភពលោក និង
• លោកស្រី Sylwia Murray អ្នកគ្រប់គ្រងកញ្ចប់មូលនិធិ និងផ្នែកគ្រប់គ្រងជំនួយប្រចាំក្រុមការងារអាស៊ី នៃអង្គការ Global Fund នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅទីស្នាក់ការអង្គការ Global Fund។

កិច្ចប្រជុំមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងបន្តចែករំលែកបទពិសោធន៍រវាងកម្ពុជា និងដៃគូអន្តរជាតិ ក្នុងន័យរួមចំណែកដល់ការពង្រឹងវិស័យសុខាភិបាលកម្ពុជា និងការការពារសុខភាពសកល។

H.E. Mr. Ke Sovann, Ambassador and Permanent Representative of Cambodia to the United Nations in Geneva, has joined the Cambodian delegation led by H.E. Professor Chheang Ra, Minister of Health, to attend the 79th World Health Assembly (WHA), held from 18 to 23 May 2026 in Geneva, Switzerland.

H.E. Ambassador has accompanied H.E. Minister to the Plenary Session of the WHA and to bilateral meetings with several important figures in health sector, including:
• Dr. Saia Ma’u Piukala, World Health Organisation (WHO) Regional Director for the Western Pacific, on the morning of 19 May 2026 at the Palais des Nations
• H.E. Dr. Sakoi Masami, Vice Minister of Health, Labour and Welfare of Japan, who also serves as Chief Medical Officer and Chief Medical & Global Health Officer, on the afternoon of 20 May 2026 at WHO Headquarters and
• Ms. Sylwia Murray, Fund Portfolio Manager for the Asia Team within the Grant Management Division of the Global Fund, on the afternoon of 20 May 2026 at the Global Fund Headquarters.

These meetings aimed to strengthen cooperation and further exchange experiences between Cambodia and its international partners, with a view to contributing to the continued development of Cambodia’s health sector and to global health efforts.

19/05/2026
ទូលព្រះបង្គំជាខ្ញុំ សូមក្រាបថ្វាយព្រះរាជសព្ទសាធុការពរ បវរមហាប្រសើរ នៅក្នុងឱកាសដ៏មហានក្ខត្តប្ញក្ស នៃ ព្រះរាជពិធីបុណ្យចម្រ...
14/05/2026

ទូលព្រះបង្គំជាខ្ញុំ សូមក្រាបថ្វាយព្រះរាជសព្ទសាធុការពរ បវរមហាប្រសើរ នៅក្នុងឱកាសដ៏មហានក្ខត្តប្ញក្ស នៃ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៣ ព្រះវស្សា យាងចូល ៧៤ ព្រះវស្សា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។​

សូមក្រាបថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះ ​បរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់ ប្រកបដោយព្រះបរមសុខគ្រប់ប្រការ ព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រខ្មែរគ្រប់រូបតរៀងទៅ។

នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុ...
13/05/2026

នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត Randolph De Battista តំណាងអចិន្ត្រៃយ៍នៃសាធារណរដ្ឋម៉ាល់ត៍ប្រចាំកាអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំ ឯកអគ្គរាជ-រដ្ឋទូតទាំងពីរបានគូសបញ្ជាក់ពីវឌ្ឍនភាពជាលំដាប់នៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ២០០៥ ហើយបានសម្តែងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។

នៅលើវិស័យពហុភាគី ឯកអគ្គរាជ-រដ្ឋទូតទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងបេសកកម្មអចិន្ត្រៃយ៍ទាំងពីរ ក្នុងក្របខ័ណ្ឌនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសុខភាពពិភពលោក (WHO) អង្គការអន្តរជាតិខាងការងារ (ILO) និងអង្គការអន្តរជាតិដទៃទៀត ដែលជាផលប្រយោជន៍រួម។

On the morning of 13 May 2026, H.E. Ambassador KE Sovann, Permanent Representative of Cambodia to the United Nations Office in Geneva, paid a courtesy call on H.E. Ambassador Randolph De Battista, Permanent Representative of the Republic of Malta to the United Nations Office in Geneva.

During the meeting, both Ambassadors underscored the steady progress of bilateral relations between the two countries since the establishment of diplomatic relations in 2005 and expressed their commitment to further strengthening the ties of friendship and cooperation.

On the multilateral front, the two Ambassadors reaffirmed their commitment to enhancing cooperation and close collaboration between the two Permanent Missions within the framework of the Human Rights Council, the World Health Organization (WHO), the International Labour Organization (ILO), and other international organizations on matters of common interest.

នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គកា...
13/05/2026

នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បានចូលជួបសម្តែងការគួរសមជាមួយលោកជំទាវ Riia Salsa-Audiffren ឯកអគ្គរដ្ឋទូត និងជាតំណាងអចិន្ត្រៃយ៍នៃសាធារណរដ្ឋអេស្តូនី ប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំ លោកជំទាវឯកអគ្គរដ្ឋទូតបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម កែ សុវណ្ណ សម្រាប់ការចូលកាន់តួនាទីជាឯកអគ្គរាជទូតនៅទីក្រុងហ្សឺណែវ។ ឯកអគ្គរាជ-រដ្ឋទូតទាំងពីរបានចែករំលែកទស្សនៈថា ប្រទេសទាំងពីរគួរតែស្វែងរកមធ្យោបាយ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ពាណិជ្ជកម្ម និងវិនិយោគ។

ឯកឧត្តម និងលោកជំទាវក៏បានផ្លាស់ប្តូរទស្សនៈលើអាទិភាពរៀងៗខ្លួន នៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ សហជីពទូរគមនាគមន៍អន្តរជាតិ (ITU) និងអង្គការអន្តរជាតិដទៃទៀត ហើយបានអះអាងក្នុងការធ្វើការយ៉ាងជិតស្និទ្ធបន្ថែមទៀត ដើម្បីជំរុញផលប្រយោជន៍រួមនៅក្នុងអង្គការទាំងនោះ។

On the morning of 13 May 2026, H.E. Mr. KE Sovann, Ambassador and Permanent Representative of Cambodia to the United Nations Office in Geneva, paid a courtesy call on H.E. Mrs. Riia Salsa-Audiffren, Ambassador and Permanent Representative of the Republic of Estonia to the United Nations Office in Geneva.

During the meeting, Ambassador Riia SALSA-AUDIFFREN warmly welcomed H.E. Mr. KE Sovann on the occasion of his assumption of duty as Ambassador in Geneva. Both Ambassadors shared the view that the two countries should explore ways and means to further strengthen bilateral relations, particularly in the areas of digital technology, trade, and investment.

They also exchanged views on their respective priorities within the United Nations Human Rights Council, the International Telecommunication Union (ITU), and other international organizations, and pledged to work more closely to advance common interests within those organizations.

នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្...
12/05/2026

នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បានចូលរួមថ្លែងគាំទ្ររបាយការណ៍ក្រុមការងារ ស្តីពីកិច្ចប្រជុំការត្រួតពិនិត្យជាសកលតាមកាលកំណត់របស់សិង្ហបុរី ក្នុងជុំទី៤។ ឯកឧត្តមបានថ្លែងកោតសរសើរសិង្ហបុរីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ព្រមទាំងវឌ្ឍនភាពគួរឱ្យកត់សម្គាល់ដែលសម្រេចបានក្នុងវិស័យជាច្រើន រួមមាន ការការពារសិទ្ធិកម្មករ សមភាពយេនឌ័រ សុខុមាលភាព លំនៅដ្ឋានសមរម្យ សុខុមាលភាពរបស់ពលករចំណាកស្រុក និងក្រុមជនងាយរងគ្រោះ។

On the afternoon of 12 May 2026, H.E. Ambassador KE Sovann, Permanent Representative of Cambodia to the United Nations Office in Geneva, delivered a statement commending Singapore’s continued efforts to promote and protect human rights, as well as the remarkable progress achieved in many areas, including worker protection, gender equality, healthcare, affordable housing, the welfare of migrant workers, and support for vulnerable groups.

នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ...
12/05/2026

នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បានជួបសម្តែងការគួរសមជាមួយលោកជំទាវឯកអគ្គរដ្ឋទូត Zsófia Havasi តំណាងអចិន្ត្រៃយ៍ហុងគ្រីប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ។

ក្នុងអំឡុងនៃកិច្ចប្រជុំ ឯកឧត្តម និងលោកជំទាវបានវាយតម្លៃខ្ពស់លើទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។ ឯឧត្តមឯកអគ្គរាជទូត កែ សុវណ្ណបានកោតសរសើរដល់ប្រទេសហុងគ្រី ក្នុងការរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងកិច្ចខំប្រឹងប្រែងអភិវឌ្ឍន៍ជាតិរបស់កម្ពុជា។

ភាគីទាំងពីរក៏បានផ្លាស់ប្ដូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិនាពេលបច្ចុប្បន្នផងដែរ។

ឯកឧត្តម និងលោកជំទាវក៏បានស្វែងរកកាលានុវត្តភាពក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី និងជំរុញកិច្ចសម្របសម្រួលឱ្យកាន់តែជិតស្និត និងការគាំទ្រទៅវិញទៅមករវាងស្ថានបេសកកម្មទាំងពីរនៅទីក្រុងហ្សឺណែវក្នុងដំណើរការរបស់អង្គការសហប្រជាជាតិ។

On the morning of 12 May 2026, H.E. Mr. KE Sovann, Ambassador and Permanent Representative of Cambodia to the United Nations Office in Geneva, paid a courtesy call on H.E. Ms. Zsófia Havasi, Ambassador and Permanent Representative of Hungary to the United Nations Office in Geneva.

During the meeting, both Ambassadors highly valued the longstanding relations between the two countries. H.E. Mr. KE Sovann commended Hungary for its contributions to Cambodia’s human resource development and national development efforts.

The two Ambassadors also exchanged views on current international and regional issues.

They further explored opportunities to strengthen bilateral relations, enhance cooperation within multilateral frameworks, and promote closer coordination and mutual support between the two Missions in Geneva in the United Nations processes.

នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្...
11/05/2026

នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បានចូលជួបសម្តែងការគួរសមជាមួយលោកជំទាវឯកអគ្គរដ្ឋទូត Antje LEENDERTSE តំណាងអចិន្ត្រៃយ៍អាល្លឺម៉ង់ប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ។

ភាគីទាំងពីរបានសម្តែងការពេញចិត្ត ចំពោះទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង និងវឌ្ឍនភាពដ៏ល្អប្រសើរដែលសម្រេចបានក្នុងទំនាក់ទំនងកម្ពុជា-អាល្លឺម៉ង់ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក៏ដូចជាការបន្តការគាំទ្ររបស់អាល្លឺម៉ង់ សម្រាប់ការអភិវឌ្ឍរបស់កម្ពុជាលើវិស័យពាណិជ្ជកម្ម សុខាភិបាល អភិបាលកិច្ច និងជំនួយមនុស្សធម៌។

ឯកឧត្តម និងលោកជំទាវ ក៏បានផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាដែលជាប្រយោជន៍រួម និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការស្វែងរកកាលានុវត្តភាព ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងក្របខ័ណ្ឌពហុភាគីនានាដូចជា WHO, ILO, WTO, ITU, WIPO និងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ។ ឯកអគ្គរាជ-រដ្ឋទូតទាំងពីរក៏បានពិភាក្សាបន្ថែមអំពីការគាំទ្របេក្ខភាពគ្នាទៅវិញទៅមក។

In the afternoon of 11 May 2026, H.E. Ambassador KE Sovann, Permanent Representative of Cambodia to the United Nations Office in Geneva, paid a courtesy call on H.E. Ambassador Antje Leendertse, Permanent Representative of Germany to the United Nations Office in Geneva.

Both sides expressed their satisfaction with the longstanding friendship and the excellent progress achieved in Cambodia–Germany relations over the years, as well as Germany’s continued support for Cambodia’s development in the areas of trade, health, governance, and humanitarian assistance.

The two sides also exchanged views on issues of mutual interest and underscored the importance of exploring opportunities to further strengthen cooperation within the multilateral framework of the WHO, ILO, WTO, ITU, WIPO, and the UN Human Rights Council in Geneva. Both Ambassadors further discussed mutual support for their respective candidatures.

Adresse

Chemin Taverney 3
Le Grand-Saconnex
1218

Öffnungszeiten

Montag 09:30 - 11:30
14:00 - 16:30
Dienstag 09:30 - 11:30
14:00 - 16:30
Mittwoch 09:30 - 11:30
14:00 - 16:30
Donnerstag 09:30 - 11:30
14:00 - 16:30
Freitag 09:30 - 11:30
14:00 - 16:00

Telefon

+41227887773

Benachrichtigungen

Lassen Sie sich von uns eine E-Mail senden und seien Sie der erste der Neuigkeiten und Aktionen von Permanent Mission of the Kingdom of Cambodia to the UN Office at Geneva erfährt. Ihre E-Mail-Adresse wird nicht für andere Zwecke verwendet und Sie können sich jederzeit abmelden.

Die Organisation Kontaktieren

Nachricht an Permanent Mission of the Kingdom of Cambodia to the UN Office at Geneva senden:

Teilen