29/05/2026
កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសព្រុយណេដារូស្សាឡាម បានរៀបចំអាហារថ្ងៃត្រង់ជូនថ្នាក់ដឹកនាំ និង មន្ត្រីក្រសួងការបរទេសព្រុយណេ ដើម្បីថ្លែងអំណរគុណចំពោះការសម្របសម្រួលដ៏ល្អប្រសើរជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ និងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសព្រុយណេដារូស្សាឡាម ពីថ្ងៃទី២៧-៣០ ខែមេសា ឆ្នាំ២០២៦។
On 27 May 2026, the Royal Embassy of Cambodia to Brunei Darussalam hosted a luncheon for senior officials and officials of the Ministry of Foreign Affairs of Brunei Darussalam to express its appreciation for the excellent facilitation and support extended to His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, and his delegation during their participation in the 25th ASEAN–EU Ministerial Meeting (AEMM) and the official visit to Brunei Darussalam from 27 to 30 April 2026.