RCAF ADFA & RMC-D Alumni បណ្ឌិត្យសភាយោធាអូស្រ្តាលី

  • Home
  • Australia
  • Canberra, ACT
  • RCAF ADFA & RMC-D Alumni បណ្ឌិត្យសភាយោធាអូស្រ្តាលី

RCAF ADFA & RMC-D Alumni បណ្ឌិត្យសភាយោធាអូស្រ្តាលី សូមស្វាគមន៌មកកាន់ទំព័រ ក្រុមនាយទាហានកងយោធពលខេមរភូមិន្ទ បញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអូស្រ្តាលី (RCAF ADFA and RMC Alumni / RARA)

កិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងពិនិត្យរបាយការណ៍ នព្វមាស ៩ខែ ឆ្នាំ២០២៦ថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ...
11/09/2026

កិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងពិនិត្យរបាយការណ៍ នព្វមាស ៩ខែ ឆ្នាំ២០២៦

ថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦

រាជធានីភ្នំពេញ៖​ លោក ឧត្តមនាវីត្រី ផន ឫទ្ធីសក្តិ នាយសេនាធិការរង កងទ័ពជើងទឹក និងជាប្រធានក្រុមនាយទាហានកងយោធពលខេមរភូមិន្ទ ដែលបានបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្ត្រាលី (RARA) បានដឹងនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងពិនិត្យរបាយការណ៍ នព្វមាស ៩ខែ ឆ្នាំ២០២៦ នៅបន្ទប់ប្រជុំខុទ្ទការល័យ បញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រោយចង្វារ។

សូមចូលរួមភ្ជាប់ទំនាក់ទំនងជាមួយយើងខ្ញុំតាមប្រព័ន្ធ Telegram ៖
https://t.me/rara_cambodia_official

ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៅកាន់ប្រទេសអូស...
11/09/2026

ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ទៅកាន់ប្រទេសអូស្ត្រាលី

ប្រទេសអូស្ត្រាលី៖ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្រ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារជាតិ បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងនោះ សមាជិកក្រុមនាយទាហានកងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្ត្រាលី (RARA) ចំនួន ២រូប រួមមាន ឧត្តមសេនីយ៍ត្រី សួន វិទូ នាយករង នាយកដ្ឋាននយោបាយ ផែនការ និងជាអនុប្រធានក្រុម RARA និង វរសេនីយ៍ឯក ឈន បូរី នាយការិយាល័យសហប្រតិបត្តិការ នៃនាយកដ្ឋានទាក់ទងអន្តរជាតិ និងជានាយលេខាធិការក្រុម RARA ក៏បានអញ្ជើញអមដំណើរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក្នុងដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះផងដែរ។

ក្នុងអំឡុងពេលបំពេញទស្សនកិច្ច ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានអញ្ជើញទស្សនកិច្ចនៅ បណ្ឌិត្យសភាកងទ័ពការពារជាតិអូស្ត្រាលី (Australian Defence Force Academy - ADFA) ស្ថិតនៅរាជធានីកង់បេរ៉ា ដែលជាស្ថាប័នអប់រំ និងបណ្តុះបណ្តាលយោធាដ៏សំខាន់មួយរបស់ប្រទេសអូស្ត្រាលី និងជាស្ថាប័នដែលសមាជិកក្រុម RARA បានឆ្លងកាត់ការសិក្សា និងបណ្តុះបណ្តាល។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខសិក្ខាកាមកម្ពុជាចំនួន ៤ រូប ដែលកំពុងសិក្សា និងបណ្តុះបណ្តាលនៅប្រទេសអូស្ត្រាលី រួមមាន៖

១. វរសេនីយ៍ទោ ប៊ុន ចាន់វិចិត្រ នាយរងសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាសមាជិកទទួលបន្ទុកផ្នែកកីឡានៃក្រុម RARA កំពុងសិក្សាវគ្គបញ្ជាការសេនាធិការ។
២. នាយចំណង់ លាង អាកវ៉េ សិក្ខាកាម ADFA ឆ្នាំទី១។
៣. នាយចំណង់ ថៃ រដ្ឋមុន្នី សិក្ខាកាម ADFA ឆ្នាំទី២។
៤. នាយចំណង់ នាង សំរិទ្ធ រាជរិទ្ធីវង្ស សិក្ខាកាម ADFA ឆ្នាំទី២។

ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក៏បានទទួលស្តាប់បទបង្ហាញអំពីតួនាទី និងភារកិច្ចរបស់បណ្ឌិត្យសភាកងទ័ពការពារជាតិអូស្ត្រាលី (ADFA) ក្នុងការអប់រំ បណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈដល់បុគ្គលិកនៃកងកម្លាំងការពារជាតិអូស្ត្រាលី ព្រមទាំងការកសាង និងអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ សម្រាប់នាយទាហាន និងថ្នាក់ដឹកនាំយោធាជំនាន់ក្រោយ។

ដំណើរទស្សនកិច្ចនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យការពារជាតិ ក៏ដូចជាការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសអូស្ត្រាលី។

សូមចូលរួមភ្ជាប់ទំនាក់ទំនងជាមួយយើងខ្ញុំតាមប្រព័ន្ធ Telegram ៖
https://t.me/rara_cambodia_official

ពិធី ប្រគល់ និងដាក់ឲ្យប្រើប្រាស់ "ជណ្តើរជម្រាលមណ្ឌលសុខភាពសៀង ណាំ កំពង់ភ្លុក"ថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុ...
08/09/2026

ពិធី ប្រគល់ និងដាក់ឲ្យប្រើប្រាស់ "ជណ្តើរជម្រាលមណ្ឌលសុខភាពសៀង ណាំ កំពង់ភ្លុក"

ថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦

សៀមរាប៖ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និងជាទីប្រឹក្សាជាន់ខ្ពស់ក្រុមនាយទាហានកងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្រ្តាលី (RARA) អញ្ជើញជាអធិបតីភាពក្នុងពិធី ប្រគល់ និងដាក់ឲ្យប្រើប្រាស់ "ជណ្តើរជម្រាលមណ្ឌលសុខភាពសៀង ណាំ កំពង់ភ្លុក" ស្ថិតនៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ការកសាង និងដាក់ឱ្យប្រើប្រាស់នូវជណ្តើរជម្រាលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលជួយសម្រួលយ៉ាងខ្លាំងដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ពិសេសការមកទទួលសេវាថែទាំសុខភាព ជនចាស់ជរា និងស្រ្តីមានផ្ទៃពោះ នៅមណ្ឌលសុខភាពឃុំកំពង់ភ្លុក។

ពិធីនេះ ក៏មានការអញ្ជើញចូលរួម ពីសំណាក់ ក្រុមការងាររាជរដ្ឋាភិបាលចុះឃុំកំពង់ភ្លុក និងបងប្អូនប្រជាពលរដ្ឋ ជារូបច្រើន។

សូមចូលរួមភ្ជាប់ទំនាក់ទំនងជាមួយយើងខ្ញុំតាមប្រព័ន្ធ Telegram ៖
https://t.me/rara_cambodia_official

លិខិតជូនពរ លោកវរសេនីយ៍ឯក ឈន បូរី នាយការិយាល័យសហប្រតិបត្តិការ នាយកដ្ឋានទាក់ទងអន្តរជាតិ និងជានាយលេខាធិការ ក្រុមនាយទាហានកងយ...
07/09/2026

លិខិតជូនពរ លោកវរសេនីយ៍ឯក ឈន បូរី នាយការិយាល័យសហប្រតិបត្តិការ នាយកដ្ឋានទាក់ទងអន្តរជាតិ និងជានាយលេខាធិការ ក្រុមនាយទាហានកងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្ត្រាលី (RARA)

សូមបួងសួងដល់វត្ថុសក្តិសិទ្ធក្នុងលោកប្រោសប្រទានពរជ័យ សិរីមង្គលវិបុលសុខ មហាប្រសើរ គោរពជូនចំពោះ លោកវរសេនីយ៍ឯក ឈន បូរី សូមលោក ប្រកបដោយ សុខភាពល្អ បញ្ញាញាណភ្លឺថ្លាកម្លាំងខ្លាំងខ្លា និងអាយុយឺនយូរ។

គោរពជូនពរពីក្រុមនាយទាហានកងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្រ្តាលី (RARA)​។

សូមបួងសួងដល់វត្ថុសក្តិសិទ្ធក្នុងលោកប្រោសប្រទានពរជ័យ សិរីមង្គលវិបុលសុខ មហាប្រសើរ គោរពជូនចំពោះ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា...
05/09/2026

សូមបួងសួងដល់វត្ថុសក្តិសិទ្ធក្នុងលោកប្រោសប្រទានពរជ័យ សិរីមង្គលវិបុលសុខ មហាប្រសើរ គោរពជូនចំពោះ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ក្នុងឱកាសចម្រើនជន្មាយុ។

សូមគោរពជូនពរ ឯកឧត្តម ឧត្តមនាវីឯក លោកជំទាវ និងក្រុមគ្រួសារ សូមប្រកបដោយ សុខភាពល្អ បញ្ញាញាណភ្លឺថ្លា កម្លាំងមាំមួន និងអាយុយឺនយូរ។

គោរពជូនពរពី ក្រុមនាយទាហានកងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្រ្តាលី (RARA)។

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ...
05/09/2026

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប

ថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦

សៀមរាប៖ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និងជាទីប្រឹក្សាជាន់ខ្ពស់ក្រុមនាយទាហានកងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្រ្តាលី (RARA)​ បានទទួលស្វាគមន៍ លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ រួមជាមួយសមាជិក សមាជិកា អញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប។

សូមចូលរួមភ្ជាប់ទំនាក់ទំនងជាមួយយើងខ្ញុំតាមប្រព័ន្ធ Telegram ៖
https://t.me/rara_cambodia_official

កិច្ចប្រជុំស្តីពីការពិនិត្យ និងពិភាក្សាលើផែនការប្រើប្រាស់ដី ការទប់ស្កាត់សំណង់ខុសច្បាប់ និងរៀបចំ សណ្តាប់ធ្នាប់នៅក្នុងតំបន...
02/09/2026

កិច្ចប្រជុំស្តីពីការពិនិត្យ និងពិភាក្សាលើផែនការប្រើប្រាស់ដី ការទប់ស្កាត់សំណង់ខុសច្បាប់ និងរៀបចំ សណ្តាប់ធ្នាប់នៅក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ

ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦

សៀមរាប៖ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និងជាទីប្រឹក្សាជាន់ខ្ពស់ក្រុមនាយទាហានកងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្រ្តាលី (RARA)​ អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការពិនិត្យ និងពិភាក្សាលើផែនការប្រើប្រាស់ដី ការទប់ស្កាត់សំណង់ខុសច្បាប់ និងរៀបចំ សណ្តាប់ធ្នាប់នៅក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

សូមចូលរួមភ្ជាប់ទំនាក់ទំនងជាមួយយើងខ្ញុំតាមប្រព័ន្ធ Telegram ៖
https://t.me/rara_cambodia_official

នាយទាហានកងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្ត្រាលី (RARA) ចូលរួមព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងនៅក្រុ...
01/09/2026

នាយទាហានកងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្ត្រាលី (RARA) ចូលរួមព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងនៅក្រុងស៊ីដនី (Sydney Marathon) ឆ្នាំ២០២៦

ថ្ងៃអាទិត្យ ២ រោច ខែស្រាពណ៏ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦

ប្រទេសអូស្រ្តាលី៖​ ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងនៅក្រុងស៊ីដនី (Sydney Marathon) ឆ្នាំ២០២៦ បានប្រព្រឹត្តិទៅជាមួយនឹងកំណត់ត្រាចូលរួម​ដ៏គួរឱ្យកត់សម្គាល់របស់អត្តពលិកក្រោម​ទង់​ជាតិ​កម្ពុជា។

ក្នុងនោះផងដែរសមាជិកក្រុមនាយទាហានកងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្ត្រាលី (RARA) ចំនួនពីររូប បានចូលរួមរត់ម៉ារ៉ាតុងចម្ងាយផ្លូវ ៤២គីឡូម៉ែត្រប្រកបដោយជោគជ័យ ក្រោយទង់ជាតិកម្ពុជាគឺឧត្តមនាវីត្រី ផន ឫទ្ធីសក្តិ នាយរងសេនាធិការ បញ្ជាការដ្ឋានកងទ័ពជើងទឹក និងជាប្រធានក្រុម RARA និងវរសេនីយ៍ទោ ប៊ុន ចាន់វិចិត្រ នាយរងសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាសមាជិកទទួលបន្ទុកផ្នែកកីឡា នៃក្រុម RARA។

ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងនៅក្រុងស៊ីដនី (Sydney Marathon) គឺជាព្រឹត្តិការណ៍រត់ម៉ារ៉ាតុងកំពូលលំដាប់ពិភពលោក រួមជាមួយព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងសំខាន់ៗនៅក្រុងតូក្យូ, បូស្តុន, ឡុងដ៍, ប៊ែរឡាំង, ស៊ីកាហ្គោ និងញូវយ៉ក។

សូមចូលរួមភ្ជាប់ទំនាក់ទំនងជាមួយយើងខ្ញុំតាមប្រព័ន្ធ Telegram ៖
https://t.me/rara_cambodia_official

សូមបួងសួងដល់វត្ថុសក្តិសិទ្ធក្នុងលោកប្រោសប្រទានពរជ័យ សិរីមង្គលវិបុលសុខ មហាប្រសើរ គោរពជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ ស...
31/08/2026

សូមបួងសួងដល់វត្ថុសក្តិសិទ្ធក្នុងលោកប្រោសប្រទានពរជ័យ សិរីមង្គលវិបុលសុខ មហាប្រសើរ គោរពជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសចម្រើនជន្មាយុគម្រប់៤៦ឆ្នាំ។

សូមគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ លោកជំទាវ និងក្រុមគ្រួសារ សូមប្រកបដោយ សុខភាពល្អ បញ្ញាញាណភ្លឺថ្លា កម្លាំងមាំមួន និងអាយុយឺនយូរ។

គោរពជូនពរពី ក្រុមនាយទាហានកងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្រ្តាលី (RARA)។

កម្មវិធីរត់កម្សាន្ត ជាមួយកងរាជអាវុធហត្ថខេត្តសៀមរាប ក្រោមប្រធានបទ "រត់ដើម្បី សុខភាព មិត្តភាព រវាង កងកម្លាំង និងប្រជាពលរដ្...
30/08/2026

កម្មវិធីរត់កម្សាន្ត ជាមួយកងរាជអាវុធហត្ថខេត្តសៀមរាប ក្រោមប្រធានបទ "រត់ដើម្បី សុខភាព មិត្តភាព រវាង កងកម្លាំង និងប្រជាពលរដ្ឋ"

ថ្ងៃអាទិត្យ ២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦

សៀមរាប៖ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និងជាទីប្រឹក្សាជាន់ខ្ពស់ក្រុមនាយទាហានកងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្រ្តាលី (RARA) ដឹកនាំរៀបចំជាថ្មីម្ដងទៀតកម្មវិធីរត់កម្សាន្តកងរាជអាវុធហត្ថខេត្តសៀមរាប ដែលរួមសហការជាមួយ រដ្ឋបាលខេត្តសៀមរាប និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានបញ្ចប់ទៅដោយជោគជ័យ និងពោរពេញដោយភាពសប្បាយរីករាយ ក្រោមអធិបតីភាពលោក យុន លីនណេ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប។

កងរាជអាវុធហត្ថខេត្តសៀមរាប បានបង្កើតការរត់កម្សាន្តនេះ មានរយៈចម្ងាយ ៣គីឡូម៉ែតត្រ និង៥.៥គីឡូម៉ែត្រ គោលបំណង ដើម្បីលើកកម្ពស់សុខភាព បង្កើនសាមគ្គីភាព បង្កើតបរិយាកាសសប្បាយរីករាយរួមគ្នា លើកកម្ពស់ការហាត់ប្រាណ បង្កើនភាពស្និទ្ធស្នាលរវាងកងរាជអាវុធហត្ថ និងប្រជាពលរដ្ឋ ចូលរួមលើកស្ទួយស្មារតីសាមគ្គីភាព លើកកម្ពស់ការហាត់កីឡាដើម្បីរក្សាសុខភាពល្អទាំងអស់គ្នា។

សូមចូលរួមភ្ជាប់ទំនាក់ទំនងជាមួយយើងខ្ញុំតាមប្រព័ន្ធ Telegram ៖
https://t.me/rara_cambodia_official

Address

1 Northcott Drive
Canberra, ACT
2612

Website

Alerts

Be the first to know and let us send you an email when RCAF ADFA & RMC-D Alumni បណ្ឌិត្យសភាយោធាអូស្រ្តាលី posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category